
[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុករួមគ្នា Dongfeng-Honda បានធ្វើការដាក់លក់ជាផ្លូវការនៅរថយន្តអគ្គីសនីសុទ្ធ Honda S7 ប្រភេទ crossover ហើយគ្រោងចេញលក់ជាផ្លូវ ជាមួយតម្លៃលក់ចាប់ពី ៣៥ ៨៤០ ដុល្លារ ដល់ ៤២ ៧៤០ ដុល្លារ ។
Honda S7 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង W platform ដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៩,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
- ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤៦៩ សេះ ផ្គួបជាមួយអាគុយទំហំ ៨៩,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។ ទាំង ២ នេះ អាចសាកបានពី ១០-៨០% ប្រើរយៈពេល ៣៦ នាទី ។
សម្រាប់ការរចនាផ្នែកខាងក្រៅ មានការរចនាដ៏ទាក់ទាញបែបអនាគត ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងអក្សរ Y ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២១អ៉ីញ និងកញ្ចក់ចំហៀងជាប្រភេទកាមេរ៉ាឌីជីថល ផ្តល់ទិដ្ឋភាពនៅកាន់អេក្រង់ផ្នែកខាងក្នុង ។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកញ្ចក់មើលក្រោយបែបឌីជីថលទំហំ ១០,២៥ និង ១២,៨ អ៊ីញ អេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ៩,៩អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំធំនៅចំផ្នែកកណ្តាលទំហំ ២៤ អ៉ីញ អាចប្រើប្រព័ន្ធប្រតិបត្តិការ Honda Connect 4.0 រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ Honda Sensing 360+ ផងដែរ ៕