
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Dongfeng eπ008 Smart Driving Edition ស៊េរីថ្មីចុងក្រោយ ប្រភេទ Crossover ដែលមានតម្លៃលក់ចាប់ពី ២៥ ៥០០ ដុល្លារ ដល់ ២៨ ៣០០ ដុល្លារ ។
Dongfeng eπ008 ថ្មីនេះ ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន
- ប្រភេទ EREV ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៤០០ សេះ ផ្គួបជាមួយអាគុយ និងចាក់សាំងពេញ អាចបើកបរបានចម្ងាយ ១៣០០ គីឡូម៉ែត្រ
- ប្រភេទអគ្គិសនីសុទ្ធ EV ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ ដែលផ្តល់ចម្ងាយបើកបរបាន ៦៣៦ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ០០២ ម.ម ទទឹង ១ ៩៧២ ម.ម កំពស់ ១ ៧៣២ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០២៥ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ភ្ជាប់ដោយឈីប Qualcomm Snapdragon 8155 ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ ទីតាំង និងឧបករណ៍បំពងសំឡេងចំនួន ២០ ចំនុចផងដែរ ៕