
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តអគ្គីសនីសុទ្ធ Lexus RZ ស៊េរីឆ្នាំ ២០២៦ ទទួលបានអាប់ដេតថ្មីបន្ថែម គ្រោងនឹងដាក់លក់ជាផ្លូវការនៅលើទីផ្សារសហរដ្ឋអាមេរិកដើមឆ្នាំ ២០២៦ ខណៈតម្លៃ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។
Lexus RZ ផ្តល់នៅជម្រើសចំនួន ៣ម៉ូដែលរួមមាន៖
- ម៉ូដែល RZ 350e បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២២១ សេះ ផ្កួបជាមួយអាគុយទំហំ ៧៤,៦៩ គីឡូវ៉ាតម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៤៨២គីឡូម៉ែត្រ ។
- ម៉ូដែល RZ 450e AWD បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៣០៨ សេះ ផ្កួបជាមួយអាគុយទំហំ ៧៤,៦៩ គីឡូវ៉ាតម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៤១៨គីឡូម៉ែត្រ ។
- ម៉ូដែល RZ 550e F Sport AWD បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៤០២ សេះ ផ្កួបជាមួយអាគុយទំហំ ៧៦,៩៦ គីឡូវ៉ាតម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៣៦២ គីឡូម៉ែត្រ ។ ម៉ូដែលទាំង ៣ នេះ គាំទ្រការសាកថ្មពីស្ថានីយ Tesla Supercharger អាចសាកបានពី ១០-៨០% ប្រើរយៈពេល ៣០នាទី។
សម្រាប់រូបរាងខាងក្រៅរបស់ Lexus RZ ថ្មីនេះ គឺស្ទើរតែមិនផ្លាស់ប្តូរពីកំណែបច្ចុប្បន្ននោះទេ ដោយមានប៉ាណាមុខបិទជិត ឬហៅថា spindle grill ដែលជា signature របស់ Lexus អបសងខាងដោយសានុំចង្កៀងមុខរាងស្រួច LED មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូ ព្រមទាំងប្រើប្រាស់ថាសកង់ឌីស្សាញថ្មីទំហំ ២០អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងដល់ផ្នែកម្ខាង ។
ផ្នែកខាងក្នុង ទទួលបានការធ្វើឱ្យប្រសើរឡើងមួយចំនួន ដែលភ្ជាប់មកជាមួយកញ្ចក់ប្រភេទ Panoramic glass-roof ជាមួយប៉ូតុងដែលអាចប្តូរពីច្បាស់ទៅស្រអាប់បែប Privacy ប្រើប្រាស់នៅដៃចង្កូតធម្មតា ខុសពីទីផ្សារសផ្សេងៗដែលជាប្រភេទ Yoks-Style ខណៈម៉ូដែល ក៏ដូចជាហ្វ្រាំងដៃអេឡិច ជាមួយមុខងារ Auto Hold និងកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕