Lexus បញ្ចេញម៉ូដែល IS ថ្មី ផលិតតែ ៥០០គ្រឿងប៉ុណ្ណោះ មុនពេលបោះចោលម៉ាស៊ីន V8

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បញ្ចេញនៅរថយន្ត Lexus IS 500 Ultimate Edition ស៊េរីថ្មីឆ្នាំ ២០២៥ ប្រភេទ sedan ដែលផលិតចំនួនមានកំណត់ត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ ព្រមទាំងជាម៉ូដែលចុងក្រោយដែលប្រើប្រាស់នៅម៉ាស៊ីន V8 នៅទិផ្សារអាមេរិកខាងជើង ជាមួយតម្លៃលក់ចាប់ពី ៦០ ៥៩៥ ដុល្លារ ដល់ ៦៥ ០៩៥ ដុល្លារ ។

Lexus IS 500 Ultimate Edition ដំណើការដោយម៉ាស៊ីនសាំងចំណុះ ៥,០ លីត្រ V8 អាចផលិតកម្លាំងបាន ៤៧៩ សេះ និងកម្លាំងរមួល ៥៣៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទ Sport Direct Shift ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅ Lexus IS 500 Ultimate Edition ទទួលបានថាសកង់ទំហំ ១៩អ៉ីញ ជាមួយដុំហ្រ្វាំង Brembo 6-piston brake calipers ពណ៌ក្រហម ព្រមទាំងពណ៌តួខ្លួនប្រផេះថ្មី ឬហៅថា exclusive Wind Gray metallic paint color ជាដើម។ ខណៈផ្នែកខាងក្នុង ទទួលបានកៅអីស្ព័រពណ៌ខ្មៅ លាយពណ៌ក្រហម ខណៈដៃចង្កូតយកចេញម៉ូដែល supercar Lexus LFA ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម