Galaxy បញ្ចេញរថយន្ដ PHEV ថ្មីតម្លៃ១ម៉ឺនដុល្លារជាងអាចបើកបានជាង២ពាន់គីឡូម៉ែត្រ

ក្រុមហ៊ុន Geely បាន​បង្ហាញ​ជា​ផ្លូវការ​នូវ​រថយន្ត Galaxy A7 EM-i ជា​រថយន្ត​ប្រភេទ Sedan ដំណើរដោយ​ប្រព័ន្ធ (Plug-in Hybrid)។ រថយន្ត​ម៉ូឌែល ​ត្រូវបានផលិតឡើងផ្ដោតលើការ​សន្សំ​សំចៃ​ប្រេង និងបង្កើន​សមត្ថភាព​បើកបរ​បាន​កាន់ចម្ងាយ​ឆ្ងាយ​។ Galaxy A7 EM-i មានអត្រា​ស៊ីសាំង​ទាប​គួរ​ឲ្យភ្ញាក់ផ្អើល ដោយសារសុីត្រឹមតែ​ជាង ២លីត្រ​ ក្នុង ១០០គីឡូម៉ែត្រ នៅពេល​បើកបរ​ដោយ​មិន​ប្រើ​ថាមពល​អគ្គិសនី និង​មាន​រយៈចម្ងាយ​បើកបរ​សរុបបានជាង ២ ១០០គីឡូម៉ែត្រ។

រថយន្ត Galaxy A7 EM-i មានប្រវែងតួ ៤ ៩១៨ម.ម ទទឹង ១ ៩០៥ ម.ម កម្ពស់ ១ ៤៩៥ ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៨៤៥ ម.ម។ រថយន្តនេះត្រូវបានគេរំពឹងថានឹងដាក់លក់ក្នុងតម្លៃប្រមាណ ១០០ ០០០យ័ន ស្មើនិង ១៤ ០០០ ដុល្លារ ជាមួយតម្លៃទាបបែបននេះ គឺជាយុទ្ធសាស្រ្ដថ្មីមួយ ដើម្បីទាក់ទាញអតិថិជនដែលចង់បានរថយន្ដប្រភេទ Sedan មានតម្លៃសមរម្យ ហើយដំណើរដោយប្រព័ន្ធ Plug-in Hybrid ជួួយសន្សំសំចៃ។

រថយន្ត A7 EM-i ត្រូវបានរចនាឡើងជាមួយនឹងរូបរាងខាងក្រៅបែបទំនើបតែមានភាពម៉ឺងម៉ាត់។ នៅផ្នែកខាងមុខបំពាក់មកជាមួយភ្លើង Daytime Runninglight LED អូសកាត់ពេញទទឹង ផ្នែកខាងមុខ តភ្ជាប់ចង្កៀងមុខដែលមានជ្រុងស្រួច ភា្ជប់ជាមួយប៉ាណាមានរន្ធខ្យល់ខាងក្រោម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រូបរាងចំហៀងមានបន្ទាត់រចនាប្លែក យ៉ាន់កង់បែប Turbine មានច្រើនកាំ និងគែមបង្អួចពណ៌ខ្មៅរលោង។ ខណៈរថយន្ដនៅតែរក្សាដៃទ្វារបែបប្រពៃណីជំនួសឱ្យដៃទ្វាររាបស្មើ ការរចនានេះបានបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់។ នៅផ្នែកខាងក្រោយ ភ្លើងក្រោយដែលលាតសន្ធឹងពេញទទឹង និង Ducktail Spoiler តូចមួយបានបន្ថែមភាពរស់រវើក។

រថយន្ត Galaxy A7 EM-i ដំណើរការដោយម៉ាស៊ីនសាំងទំហំ ១.៥ លីត្រ រួមជាមួយម៉ូទ័រអគ្គិសនី ខណៈម៉ាស៊ីនសាំងនេះអាចផលិយកម្លាំងបានប្រមណ ១១២សេះ។

ចំពោះព័ត៌មានអំពីលក្ខណៈបច្ចេកទេសពេញលេញនៃប្រព័ន្ធ មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយ ប៉ុន្តែរថយន្ដទំនងជាស្រដៀងទៅនឹងម៉ូឌែល Star 8 EM-i ដែលមានទំហំធំជាង។

Плагин-гибридный седан Geely Galaxy A7: первые фото без камуфляжа и  характеристикиរថយន្ត A7 EM-i មាន២ជម្រើសក្នុងអាចបើកបរបានរយៈចម្ងាយ ៦០គីឡូម៉ែត្រ និង ១៣០គីឡូម៉ែត្រ ពេលប្រើថាមពលអគ្គិសនីសុទ្ធ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ។ ចំពោះការប្រើប្រាស់ថាមពលអគ្គិសនីលាយសាំងអាចបើកបានចម្ងាយ ១ ៥០០ គីឡូម៉ែត្រ និង ១ ៦០០ គីឡូម៉ែត្រ។ ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីប្រកាសព័ត៌មានផ្លូវការបានបង្ហើបថា អាចនឹងមានជម្រើសមួយទៀតដែលវែងជាងនេះ អាចឈានដល់ ២ ១០០ គីឡូម៉ែត្រ។ កាលបរិច្ឆេទនៃការដាក់លក់ និងតម្លៃរំពឹងថានឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ។

GEELY ปล่อยภาพ ซีดาน ประหยัด 50 กม./ลิตร ครอบคลุมการวิ่ง 2,100  กม./ถังน้ำมัน Geely Galaxy A7 EM-i - รถใหม่วันนี้ ข่าวรถยนต์ EV  ราคารถยนต์ไฟฟ้า และ สันดาป

នៅផ្នែកខាងក្នុងរថយន្ដរចនាមក ភ្ជាប់ជាមួយកុងទ័រឌីជីថលទំហំធំ (digital instrument cluster) និងអេក្រង់កម្សាន្តកណ្តាលបែបអណ្តែត (floating centre infotainment display)។ កុងសូលកណ្តាលបានរួមបញ្ចូលប៊ូតុងបញ្ជាបែប Physical ដែលងាយស្រួលប្រើ រួមមានប៊ូតុងមូលបង្វិល (rotary dial) សម្រាប់គ្រប់គ្រងប្រព័ន្ធមេឌៀ ប៊ូតុងប៉ះសម្រាប់បញ្ជាម៉ាស៊ីនត្រជាក់ និងកន្លែងដាក់កែវទឹកដែលមានគម្របបត់ឡើងចុះ (flip-up cover) ដើម្បីបន្ថែមភាពងាយស្រួលក្នុងពេលបើកបរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម