Honda HR-V ម៉ូដែលឆ្នាំ ២០២៦ ដាក់លក់ផ្លូវការនៅសហរដ្ឋអាមេរិក តម្លៃចាប់ពីខ្ទង់ ២ម៉ឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Honda HR-V ស៊េរីឆ្នាំ ២០២៦ ទទួលបានការអាប់ដេតបន្ថែម សម្រាប់នៅទីផ្សារប្រទេសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ២៦ ២០០ ដុល្លារ ដល់ ៣១ ៥៥០ ដុល្លារ ។

Honda HR-V ស៊េរីឆ្នាំ ២០២៦ នៅទីផ្សារសហរដ្ឋអាមេរិក មិនមានជម្រើសថាមពលកូនកាត់ Hybrid ដូចទីផ្សារដ៏ទៃនោះទេ ដោយទទួលបានតែជម្រើសម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥៨ សេះ និងកម្លាំងរមួល ១៨៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ផ្តល់ទាំងជម្រើសប៉ុង ១ និងប៉ុង ២ ។ លើសពីនេះ ក៏បានប្រើប្រព័ន្ធជើងក្រោមខាងមុខប្រភេទ MacPherson Strut suspension ខាងមុខ និងខាងក្រោយប្រភេទ Multi-link suspension រួមទាំងដុំហ្វ្រាំងគៀបមុខ-ក្រោយផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ទទួលបានប៉ាណា រួមជាមួយកាងរន្ធខាងមុខឌីស្សាញថ្មីពណ៌ខ្មៅ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញ ខណៈចង្កៀងមុខ-ក្រោយប្រភេទ LED រក្សាការឌីស្សាញដដែល ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ថ្មីទំហំ ៩អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្រ្វាំងដៃអេឡិចត្រូនិច មុខងារ Auto Hold ព្រមទាំងប្រព័ន្ធសុវត្ថិភាព Honda Sensing Safety system ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម