Honda ចង់ប្តូរផែនការផ្តោតលើរថយន្ត EV ហើយងាកមកអភិវឌ្ឍន៍រថយន្ត Hybrid វិញ

[បរទេស] ឧស្សាហកម្មរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការលំបាក ដោយសារការលក់មិនរីកចម្រើនខ្លាំង ហើយការលើកទឹកចិត្តពន្ធសហព័ន្ធនឹងត្រូវផ្អាកក្នុងពេលឆាប់ៗនេះ កត្តានេះបានធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនពិចារណាឡើងវិញនៅផែនការរថយន្តអគ្គិសនីរបស់ពួកគេ ជាពិសេសគឺក្រុមហ៊ុន Honda ហាក់ដូចជាបានបញ្ឈប់ការផលិតរថយន្តអគ្គិសនី EV មួយចំនួនផងដែរ។

ក្នុងនោះ ក្រុមហ៊ុន Honda ធ្លាប់បាននិយាយថា ខ្លួននឹងបញ្ចេញរថយន្តអគ្គិសនី EV ចំនួន ៧ម៉ូដែលនៅក្នុងឆ្នាំ ២០៣០ ប៉ុន្តែវាមិនទាន់ច្បាស់ថាតើរថយន្តទាំងនោះកំពុងស្ថិតក្នុងការអភិវឌ្ឍន៍ ឬយ៉ាងណានោះទេ ដោតសារ Honda កំពុងផ្លាស់ប្តូរផ្តោតរសំខាន់ទៅកាន់រថយន្តកូនកាត់ Hybrid សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្តអគ្គិសនីសុទ្ធប្រភេទ SUV របស់ Honda ដែលគ្រោងនឹងចេញលក់នៅឆ្នាំ ២០២៧ ក៏ត្រូវបានផ្អាក ហើយក្រុមហ៊ុនផលិតរថយន្តជប៉ុនក៏បានកាត់បន្ថយការចំណាយដែលបានគ្រោងទុកលើរថយន្តអគ្គិសនីរហូតដល់ឆ្នាំ ២០៣០ វិញ នេះយោងតាមគេហទំព័រ Nikkei Asia ។

ជាមួយគ្នានេះ មូលនិធិអភិវឌ្ឍន៍រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Honda នឹងត្រូវកាត់បន្ថយពី ៦៨,៦ ពាន់លានដុល្លារ ទៅ ៤៨ ពាន់លានដុល្លារ តែទោះជាយ៉ាងណាក៏ដោយ Honda នៅតែគ្រោងនឹងចេញលក់រថយន្តអគ្គិសនី EV ប្រភេទ Sedan និងប្រភេទ SUV ស្ថិតក្រោមត្រកូល 0 Series ដែលរំពឹងទុកនៅឆ្នាំ ២០២៦ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម