Honda នឹងផលិតរថយន្តនៅរោងចក្ររបស់ Nissan នៅសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយពន្ធ

[បរទេស] ប្រទេសជប៉ុនកំពុងប្រឈមមុខនឹងសម្ពាធពីភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងលទ្ធភាពនៃការដំឡើងពន្ធនាំចូលរថយន្តខ្ពស់ដល់ទៅ ២៥% ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ តទៅ បានធ្វើឲ្យក្រុមហ៊ុន Nissan និង Honda កំពុងពិចារណាកិច្ចសហប្រតិបត្តិការរួមគ្នាឡើងវិញដើម្បីបង្កើនផលិតកម្មកនៅសហរដ្ឋអាមេរិក ដោយកាត់បន្ថយហានិភ័យពន្ធគយ។

ក្នុងនោះក្រុមហ៊ុន Nissan នឹងផលិតរថយន្តប្រភេទភីកអាប់សម្រាប់ក្រុមហ៊ុន Honda នៅរោងចក្ររបស់ខ្លួននៅឯសហរដ្ឋអាមេរិក ដែលជាកន្លែងផលិតម៉ូដែល Frontier ប៉ុន្តែក្រោមការពិភាក្សា Nissan នឹងផលិតរថយន្ត Pickup ក្រោមម៉ាក Honda ហើយ Honda នឹងលក់ពួកគេនៅទីផ្សារសហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនទាំង ២ ធ្លាប់បានពិភាក្សាគ្នាអំពីការរួមបញ្ចូលគ្នាដែលនឹងបង្កើតក្រុមរថយន្តធំជាងគេទី ៣ របស់ពិភពលោក ប៉ុន្តែការពិភាក្សាបានដួលរលំនៅពេលដែល Nissan បានច្រានចោលសំណើរបស់ Honda ។ ខណៈពេលនេះ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើពន្ធគយ ភាគីទាំងពីរកំពុងឆ្ពោះទៅរកភាពជាដៃគូក្នុងការកសាងទំនាក់ទំនងរបស់ពួកគេឡើងវិញ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទាំង ២ នេះ ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយ Nissan មានចំនួន ៤៧% នៃការលក់នៅសហរដ្ឋអាមេរិក និង Honda ចំនួន ៣២% ហើយគេរំពឹងថានឹងប៉ះពាល់ដល់ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុន Honda ៤,៤២ ពាន់លានដុល្លារ ខណៈ Nissan ប៉ះពាល់ចំនួន ៣,០៦ ពាន់លានដុល្លារ ប្រសិនបើបន្តពឹងផ្អែកលើការនាំចេញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម