
បើយោងទៅតាមការបញ្ជាក់របស់លោក Song Ho-Sung ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Kia គឺបានឲដឹងថា ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់ខ្លួនបាន និងកំពុងធ្វើការអភិវឌ្ឍនូវរថយន្តអគ្គិសនីជំនាន់ថ្មីហើយ ដែលក្នុងនោះ រថយន្តនេះនឹងមានតម្លៃក្រោយ ២៧ ០០០ដុល្លារ តែប៉ុណ្ណោះ ហើយគ្រោងនឹងប្រកាសចេញនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។
ក្នុងនោះ ចំពោះមូលហេតុនៃការបង្ហាញរថយន្តម៉ូឌែលថ្មីនេះ គឺដើម្បីទាក់់ទាញទីផ្សារពីអតិថិជនរបស់ខ្លួនដែលកំពុងតែត្រូវការថយន្តដែលមានតម្លៃធូរ និងមានគុណភាព។
លើសពីនេះ ក្រុមហ៊ុនមួយនេះ ក៏កំពុុងនឹងបង្ហើតនូវរថយន្តថ្មីៗជាច្រើនដែលប្រើប្រភពថាមពលខុសៗគ្នាផងដែរ។ជាមួយគ្នានេះ ក្រុមហ៊ុន Kia ផ្ទាល់ ក៏គ្រោងនឹងផ្លាស់ប្តូរនូវប្រព័ន្ធ Software ថ្មីីសម្រាប់រថយន្តរបស់ខ្លួននាពេលអនាគតផងដែរ៕