
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្តប្រើថាមពលអគ្គីសនីសុទ្ធ EV ម៉ូដែលថ្មីប្រភេទ Crossover មានឈ្មោះថា Subaru Uncharted ស៊េរីឆ្នាំចុងក្រោយ គ្រោងនឹងចេញជាផ្លូវការក្នុងឆ្នាំ ២០២៦ នៅទីផ្សារសហរដ្ឋអាមេរិក។
Subaru Uncharted EV ផលិតឡើងនៅលើគ្រោងឆ្អឹងរបស់ Toyota គឺ e-TNGA- platform ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន៖
- ប្រើម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២២១ សេះ ផ្គួបជាមួយអាគុយដែលអាចផ្តល់នៅចម្ងាយបើកបរបាន ៤៩២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង
- ប្រើម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣៣៨ សេះ ផ្គួបជាមួយអាគុយទំហំ ៧៤,៧ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបាន ៤៨៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង បន្ថែមជាមួយ X-Mode driving ព្រមទាំងអាចប្រើស្ថានីយសាកថ្មល្បឿនលឿនរបស់ Tesla បានផងដែរ ។
ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ផ្តោតលើភាពស្ព័រស្រៀងទៅនឹង Toyota C-HR ដោយផ្នែកខាងមុខមានប៉ាណាបិទជិត អបសងខាងជាមួយសនុំចង្កៀងមុខ LED រាងស្រួច ក៏ដូចជាកាងរន្ធខ្យល់ទំហំធំ ផ្តល់នៅភាពអំណាច ព្រមទាំងប្រើថាសកង់ alloy wheels ទំហំ ២០អ៉ីញ ខណៈផ្នែកខាងក្រោយមានចង្កៀង LED ឌីស្សាញស៊ីគ្នានឹងផ្នែកខាងមុខ ។
ចំពោះនៅផ្នែកខាងក្នុង ក៏ទទួលបានការឌីស្សាញយកលំនាំពីម៉ូដែល Toyota C-HR ដោយបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៤អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ ឧបករណ៍បំពងសំឡេងម៉ាក Harman Kardon ដំបូលកញ្ចក់ Panoramic moonroof និងប្រព័ន្ធជំនួយការអ្នកបើកបរ EyeSight Safety system ទៀតផង ៕