
កាលថ្មីៗនេះក្រុមហ៊ុន Mitsubishi ទើបតែបានដាក់បង្ហាញជាផ្លូវការនូវរថយន្ត Mitsubishi Destinator SUV ៧កៅអីថ្មីផលិតឡើងជាពិសេសសម្រាប់ទីផ្សារតំបន់អាស៊ីអាគ្នេយ៍និងទីផ្សារប្រទេសឥណ្ឌូនេស៊ី។
រថយន្ត Mitsubishi Destinator ដំណើរការដោយម៉ាស៊ីនចំណុះ 1.5 Turbocharged អាចផលិតកម្លាំង ១៦០ សេះ និងកម្លាំង ២៥០ Nm។ ចំពោះរូបរាងនៅផ្នែកខាងក្រៅរថយន្ដនេះមានប្រវែងតួខ្លួនសរុប 4,680mm ទទឹង 1,840mm កម្ពស់ 1,780mm ប្រវែងគម្លាតកង់មុខក្រោយ 2,815mm។ ជាមួយទំហំនេះ Mitsubishi Destinator គឺធំជាង Mitsubishi Xforce ហើយតូចជាង Pajero Sport បន្តិច។
រថយន្ដនេះមានកម្ពស់ពីបាតដីប្រវែថ 214mm រួមផ្សំជាមួយនឹងយ៉ាន់ស្ព័រទំហំ 18 អុីញ ជួយឲ្យ Mitsubishi Destinator អាចបើកបរក្នុងស្ថានភាពផ្លូបពិបាក ជាពិសេសនៅក្នុងស្ថានភាពទឹកលិចល្មមៗបានយ៉ាងស្រួល ជាមួយជម្រើសនៃការបើកបរចំនួន ៥គឺ Normal (ធម្មតា), Wet (ផ្លូវសើម), Gravel (ផ្លូវក្រួស), Mud (ផ្លូវភក់) និងអាចមាន Tarmac (ផ្លូវកៅស៊ូ)។
ចូលមកដល់ផ្នែកខាងក្នុង Mitsubishi Destinator ត្រូវបានរចនាឡើងដើម្បីផ្តល់ផាសុកភាពសម្រាប់អ្នកដំណើរនៅកៅអីទាំង៣ជួរ ដោយមានរន្ធបញ្ចេញខ្យល់ម៉ាសុីនត្រជាក់ ជាពិសេសសម្រាប់អ្នករួមដំណើរនៅជួរទី៣។ នៅផ្នែកខាងមុខរថយន្ដនេះបានបំពាក់ដោយប្រព័ន្ធភ្លើង Abmienlight ចំនួន 64 ពណ៌ កុងសូលកណ្តាលដែលត្រូវបានរចនាឡើងយ៉ាងស៊ីមេទ្រីជាមួយនឹងអេក្រង់ប៉ះទំហំ 12.3 អុីញ និងកុងទ័រឌីជីថលទំហំ 8 អុីញ។ រថយន្ត SUV 7 កៅអីថ្មីនះបំពាក់ជាមួយឧបករណ៍បំពងសំឡេងម៉ាក់ Yamaha និងដំបូលកញ្ចក់បែប Panoramic Sunroof។
រថយន្ដនេះត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ Mitsubishi Motors Safety Sensing (MMSS) ADAS រួមមាន៖ ប្រព័ន្ធព្រមានពីការប៉ះទង្គិច, ប្រព័ន្ធជំនួយរក្សាគន្លងផ្លូវ, ប្រព័ន្ធចាប់ហ្វ្រាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ, ប្រព័ន្ធគ្រប់គ្រងការបើកបរឆ្លាតវៃនិងប្រព័ន្ធការបើកបរជាច្រើនទៀត។ បច្ចុប្បន្ន ក្រុមហ៊ុន Mitsubishi មិនទាន់បានប្រកាសតម្លៃផ្លូវការសម្រាប់រថយន្ត Mitsubishi Destinator នៅគ្រប់ទីផ្សារនៅឡើយទេ។
ទោះជាយ៉ាងណា សម្រាប់ទីផ្សារឥណ្ឌូនេស៊ី Mitsubishi Destinator នឹងចាប់ផ្តើមដាក់លក់ក្នុងខែចុងខែកក្កដា ឆ្នាំ ២០២៥ នេះ បើតាមការប៉ាន់ស្មានរថយន្ដអាចនឹងដាក់លក់ជាមួយតម្លៃចន្លោះពី 24,300 ដុល្លារដល់ 33 400 ដុល្លារអាស្រ័យតាម Speces របស់វា។ តម្លៃទាំងនេះអាចប្រែប្រួលនៅពេលដែលវាត្រូវបានដាក់លក់ជាផ្លូវការនៅតាមបណ្តាប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬទីផ្សារផ្សេងទៀត៕