Tesla ត្រៀមបញ្ចេញ Option ថ្មីនៃរថយន្ត Tesla Model Y របស់ខ្លួន អាចបើកបរបានចម្ងាយ ៨០០គីឡូម៉ែត្រឯណ្ណោះ

ដើម្បីបំពេញតម្រូវការទីផ្សាររបស់អតិថិជន និងដណ្តើមទីផ្សាររបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទី ១ នៅលើពិភពលោកត្រលប់មកវិញ ពេលនេះ ក្រុមហ៊ុន Tesla បានត្រៀមប្រកាសបញ្ចេញនូវ Option ថ្មីនៃរថយន្ត Tesla Model Y របស់ខ្លួន ដែលគេហៅថា Long Range RWD នៅក្នុងទីផ្សារចិនហើយ ដោយក្នុងនោះ វាគឺអាចបើកបរបានចម្ងាយដល់ទៅ ៨០០គីឡូម៉ែត្រឯណ្ណោះ។

ជាមួយគ្នានេះ សម្រាប់រថយន្តម៉ូដែលថ្មីនេះ ក៏ទទួលបាននូវថាមពល ៣០២សេះ ចេញពីម៉ូទ័រអគ្គិសនីដែលបំពាក់នៅផ្នែកខាងក្រោយផងដែរ ខណៈជម្រើសអាគុយវិញ គឺប្រើប្រាស់នូវអាគុយប្រភេទ NMC ternary របស់ LG ពោលគឺអាចបើកបរបានចម្ងាយដល់ទៅ ៨០០គីឡូម៉ែត្រឯណ្ណោះ (CLTC) ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា ក្រៅពីចំនុចថ្មីទៅលើផ្នែកអាគុយនេះ រថយន្តនេះ ក៏អាចនឹងមានតម្លៃថ្លៃគួរសមខ្ទង់ ៣៧ ០០០ដុល្លារ នៅក្នុងទីផ្សារចិនផងដែរ ខណៈការរចនាវិញ គឺមិនមានការផ្លាស់ប្តូរឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម