Geely បញ្ចេញ Galaxy Starship 7 ឆ្នាំ២០២៦ របស់ខ្លួន មានតម្លៃតែ ១មុឺនដុល្លារប៉ុណ្ណោះ!

ស្របពេលដែលក្រុមហ៊ុនគូរប្រកួតប្រជែងជាច្រើនកំពុងសម្រុកបញ្ចេញនូវរថយន្តស៊េរីថ្មីៗរបស់ខ្លួន ពេលនេះ ក្រុមហ៊ុន Geely បានធ្វើការប្រកាសបង្ហាញចេញនូវរថយន្តសេរ៊ីថ្មី Geely Galaxy Starship 7 ឆ្នាំ២០២៦ របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានតម្លៃលក់ចាប់ពី ១៣ ៤០០ដុល្លារ ដល់ ១៧ ៣០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត Geely Galaxy Starship 7 ឆ្នាំ២០២៦ នេះ មានប្រវែងតួខ្លួនសរុប ៤ ៧៤០ ម.ម ទទឹង ១ ៩០៥ ម.ម កម្ពស់ ១ ៦៨៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥៥ ម.ម។ វាដំណើរការដោយម៉ាសុីនចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១០៩សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៣៥សេះ។ ក្នុងនោះ វាគឺអាចបើកបរបានចម្ងាយដល់ ២០០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៥៧៥គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
សម្រាប់ការរចនាវិញ វាមានការរចនាដូចជំនាន់មុនដដែល ប៉ុន្តែទទួលបានការអាប់ឌែតថ្មីៗទៅលើចំនុចជាច្រើន ពោលគឺមានភាពប្រណិតជាងមុន។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធជំនួយការអ្នកបើកបរ “H3” ក៏ដូចជាអេក្រង់កម្សាន្ត Touchsrceen ទំហំ ១៥,៤អ៊ីញ ព្រមទាំងកន្លែងសាកថ្មទូរស័ព្ទឥតខ្សែកម្លាំង, ប្រព័ន្ធអូឌីយ៉ូ FlymeSound ចំនួន ១៦គ្រាប់ និងអេក្រង់បង្ហាញលើកញ្ជក់ HUD ផងដែរ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម