ក្រុមហ៊ុន Li Auto បានដាក់លក់​វ៉ែនតា​ឆ្លាតវៃតម្លៃ ២៨០ដុល្លារ​​មាន​មុខងារ​ភ្ជាប់ជាមួយការបញ្ជា​របស់រថយន្ត

ក្រុមហ៊ុន Li Auto បាន​ដាក់​លក់​វ៉ែនតា​ឆ្លាតវៃ (A)I ដំបូង​របស់​ខ្លួន​ឈ្មោះ Livis មានតម្លៃ​ចាប់ផ្តើម​ពី ១៩៩៩ យ៉ន់ (ឬស្មើនិងប្រមាណ ២៨០ដុល្លារ​)។ ឈ្មោះ Livis ត្រូវ​បាន​បង្កើត​ឡើង​ពី Li Auto និង “Jarvis” ដែល​ជា​ជំនួយការ AI ​ខ្សែភាពយន្ត Iron Man។

វ៉ែនតា Livis របស់នេះ Li Auto មាន​ទម្ងន់ ៣៦ ក្រាម ដែល​ត្រូវ​បាន​អះអាង​ថា ស្រាល​ជាង ២០% បើ​ធៀប​នឹង​វ៉ែនតា AI ធម្មតា​នៅ​លើ​ទីផ្សារ។ វ៉ែនតា​នេះ​មាន​រចនាប័ទ្ម Wellington បែប​បុរាណ ហើយ​មាន​បី​ពណ៌​គឺ ខ្មៅ​បុរាណ (classic black), ប្រផេះ​ (tech grey) និង​បៃតង​ (olive green) ជាមួយ​ជម្រើស​ផ្ទៃ​ភ្លឺ (glossy) ឬ​ផ្ទៃ​រលោង (matte finishes)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វែនតា Livis ទាំងអស់​បំពាក់ជាមួយ​ស្តង់ដារ​កញ្ចក់ Zeiss ​កញ្ចក់​ទាំងនេះ​ធានា​នូវ​ភាព​មើល​ឃើញ​ច្បាស់​នៃមុខងារស្លាយកុងទ័រ Head-Up Displays (HUD) និង​អាច​អនុញ្ញាត​ឲ្យដោះសោ Face ID បាន។ ជាងនេះទៅទៀត កញ្ចក់​របស់វាអាច​ផ្លាស់ប្តូរ​ពណ៌​តាម​ពន្លឺផងដែរ  ដើម្បី​បំពេញតាម​តម្រូវការ​មើលឃើញ​ផ្សេងៗ​របស់​អ្នកប្រើប្រាស់​ក្នុង​ប្រចាំថ្ងៃនិងអាចប្រើជា​វ៉ែនតា​ការពារ​កម្តៅ​ថ្ងៃ ដោយវាមុខងារប្តូរ​ពណ៌​ដោយ​ឆ្លើយតប​ទៅ​នឹង​ពន្លឺពីកញ្ចក់ងងឹត​ទៅ​ជា​ពណ៌​ស្រអាប់ នៅពេល​មាន​កាំរស្មី​អ៊ុលត្រាវីយូឡេ (UV) ហើយ​ត្រឡប់​ទៅជា​ថ្លា​វិញ​នៅពេល​គ្មាន​កាំរស្មី​ (UV)។

វ៉ែនតា Livis ផ្តល់​នូវ​រយៈពេល​ប្រើប្រាស់​ធម្មតាបានរហូតដល់ ១៨.៨ ម៉ោង។ ការសាកថ្មមិនស្មុគស្មាញច្រើនទេគឺប្រើប្រអប់ដាក់វ៉ែនតាដើម្បី​សាក​ថ្ម​ឥត​ខ្សែ​ស្តង់ដារដែល​ស្រដៀង​នឹង AirPods។ លើសពីនេះ វ៉ែនតា​នេះ​គាំទ្រ​ការ​សាក​ថ្ម​លឿន​ឥត​ខ្សែ​ជាមួយ​នឹង​រថយន្ត Li Auto នេះជាចំណុចពិសេសមួយដែលពួកគេរចនាជាពិសេសសម្រាប់តែអតិថិជនរបស់ Li Auto តែម្ដង។

នៅ​ខាងក្នុង វ៉ែនតា Livis បំពាក់មកជាមួយបន្ទះ​ឈីប​គ្រប់គ្រង​ Hengxuan BES2800 និង​បន្ទះ​ឈីប​រូបភាព ISP ឯករាជ្យ ដោយត្រូវ​បាន​បំពាក់​លើកាមេរ៉ា SONY IMX681 ដែល​មាន​សមត្ថភាព​ថត​រូបភាព ១២ មេហ្គាភិចសែល និង​វីដេអូ 4K ជាមួយ​នឹង​ប្រព័ន្ធ​ទប់លំនឹង​រូបភាព​អេឡិចត្រូនិក (electronic image stabilisation)។

ចំណុច​លក់​ដ៏​លេចធ្លោ​បំផុត​របស់ Livis គឺ​ការ​រួមបញ្ចូល​គ្នា​យ៉ាង​រលូន​ជាមួយ​នឹង​រថយន្ត Li Auto។ ដោយ​អាចប្រើប្រាស់មុខងារ​ Bluetooth និងអុិនធើណេត 5G វ៉ែនតា​នេះនឹង​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ព័ត៌មាន​កម្សាន្ត​របស់​រថយន្ត (infotainment system) ដែល​អាច​ឱ្យ​មាន​ការ​បញ្ជា​ពី​ចម្ងាយ​ដោយ​ប្រើ​សំឡេង។ អ្នកប្រើប្រាស់​អាច​ចេញ​បញ្ជា​ដោយ​សំឡេង​ពី​ចម្ងាយ​រហូតដល់ ១០០ ម៉ែត្រ ដើម្បី​បញ្ជា​ទ្វារ​, បើក​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ទុកមុន, បើក​កម្តៅ​កៅអី (seat heating), និង​សូម្បីតែ​ពិនិត្យ​មើល​ចម្ងាយ​ធ្វើដំណើរ​ដែល​នៅសល់ និង​ស្ថានភាព​សាក​ថ្ម​របស់​រថយន្ត​ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម