ក្រុមហ៊ុន BMW អាចរកប្រាក់ចំណេញបានច្រើនឡើងវិញនៅត្រីមាសទី ៣ ឆ្នាំ ២០១៩ នេះ តាមរយៈការកាត់បន្ថយការចំណាយ និងចំនួនលក់ដ៏ខ្លាំងក្លាលើរថយន្តប្រភេទ SUV របស់ខ្លួន។
នៅត្រីមាសទី ៣ នេះ ក្រុមហ៊ុនអាចរកប្រាក់ចំណេញបានប្រមាណ ១,៦៩ ពាន់លានដុល្លារ ពីប្រាក់ចំណូលដែលមានសរុបប្រមាណ ២៩,៤ ពាន់លានដុល្លារ។ ប្រាក់ចំណូលសរុបមានការកើនឡើង ៨% បើធៀបនឹងឆ្នាំមុន ដោយសារនៅទីផ្សារប្រទេសចិនលក់ចេញបានច្រើន។
រយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០១៩ នេះវិញ ប្រាក់ចំណេញសរុបរបស់ BMW បានធ្លាក់ចុះ ៣៧% មកនៅត្រឹម ៣,៩ ពាន់លានដុល្លារ ខណៈប្រាក់ចំណូលកើនឡើង ៣,៤% មានចំនួន ៨២,៤ ពាន់លានដុល្លារ។ ចំណែករថយន្តដែលលក់បានសរុបមានចំនួន ១,៨៧ លានគ្រឿង កើនឡើង ១,៧%៕