Ford ចេញឡានថ្មី តម្លៃខ្ទង់ ៥មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅទីផ្សារប្រទេសអូស្ត្រាលី បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់ Ford Everest Tremor មានចំនួនកំណត់ត្រឹមតែ ១ ១៥០ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ខ្ទង់ ៥១ ៦៧៥ ដុល្លារ។

Ford Everest Tremor ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ turbocharged V6 ផលិតកម្លាំងបាន ២៤៧ សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ ប្រភេទបើកបរប៉ុង ២ 4WD ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់នេះ ត្រូវបានរចនាឡើងជាមួយតួខ្លួនខាងក្រៅពណ៌ប្រផះ ដោយផ្នែកខាងមុខនៅបំពាក់ដោយប៉ាណាបែបសំបុកឃ្មុំ ចង្កៀងមុខ LED រាងអក្សរ C និងចង្កៀងក្រោយ LED  ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រពណ៌ខ្មៅទំហំ ១៧ អ៊ីញ។ លើសពីនេះទៅទៀត រថយន្តនេះក៏ទទួលបានការតម្លើងកម្ពស់បាតក្រោមចំនួន ២៦ ម.ម ផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កៅអីស្បែក កាម៉េរ៉ា ៣៦០ ដឺក្រេ កៅអីក្តៅត្រជាក់-ម៉ាស្សា និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម