Ford បង្ហាញ​ម៉ាស៊ីន​ថ្មី​ចំណុះ ៧,៣ លីត្រ ៨ ស៊ីឡាំង ទុកប្រើលើ​ត្រកូល F-Series

ក្រុមហ៊ុន​ Ford បាន​ប្រកាស​ចេញ​ដំណឹង​លម្អិត​អំពី​ម៉ាស៊ីន​សាំង​ថ្មី​ដែល​មាន​ចំណុះ ៧,៣ លីត្រ ៨ ស៊ីឡាំង​ ដែល​នឹង​លេច​មុខ​ដំបូង​លើ​ម៉ូដែល F-250 និង F-350 ជា​ Option ហើយ​នឹង​មាន​ជា​ស្តង់ដារ​លើ​ម៉ូដែល F-550, F-600, F-650, F-700, F-53, F-59 និង E-Series។

ជា​មួយ​ចំណុះ ៧,៣ លីត្រ និង ៨ ស៊ីឡាំង វា​អាច​បង្កើត​កម្លាំង​បាន​ ៤៣០ សេះ ដែល​​​មាន​ល្បឿន​រង្វិល​ជុំ​ ៥ ៥០០ ជុំ​ក្នុង​មួយ​នាទី។ វា​ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ១០ វគ្គ​ ដែល​មាន​លើ​គ្រប់​ម៉ូដែល​រថយន្ត​ លើក​លែង​តែ​ F-650 និង F-750 ដែល​នៅ​បន្ត​ប្រើ​ប្រអប់​លេខ​ Heavy-Duty ៦ វគ្គ។

ពាណិជ្ជកម្ម

​ម៉ាស៊ីន​នេះ​នឹង​ចូល​រួម​ជា​មួយ​ម៉ាស៊ីន​​សាំង​ ៦,២ លីត្រ ៨ ស៊ីឡាំង​នៅ​លើ​ត្រកូល Super Duty បូក​រួម​នឹង​ម៉ាស៊ីន​ម៉ាស៊ូត​ Power Stroke ជំនាន់​ទី​ ៣ ចំណុះ ៦,៧ លីត្រ ៨ ស៊ីឡាំង៕​

Sponsored