Ford ផ្ដួល Tesla ក្លាយជាក្រុមហ៊ុនឡាន ដែលមានតម្លៃហ៊ុនឡើងខ្ពស់ជាងគេប្រចាំឆ្នាំ២០២១

[ទីផ្សារបរទេស] ភាគហ៊ុនរបស់ក្រុមហ៊ុន Ford Motor បានឡើងថ្លៃជិតប្រមាណ ១៤០% កាលពីឆ្នាំ២០២១ ដែលបានយកឈ្នះ Tesla ក្លាយជាក្រុមហ៊ុនរថយន្តដែលមានតម្លៃហ៊ុនកើនឡើងខ្ពស់ជាងគេប្រចាំឆ្នាំ។

រំលឹកថាថ្ងៃដែលភាគហ៊ុនរបស់ Ford បានឡើងថ្លៃជាងគេគឺនៅថ្ងៃទី១០ ខែធ្នូ ពេលដែលលោក Jim Farley នាយកប្រតិបត្តិ Ford បានបញ្ជាក់លើ Twitter អំពីផែនការបង្កើនការផលិតរថយន្ត Mustang Mach-E រហូតដល់៣ដង ជាមួយទំហំផលិតឡើងដល់ ២០ម៉ឺនគ្រឿងក្នុងមួយឆ្នាំសម្រាប់អាមេរិកខាងជើង និងអឺរ៉ុបនៅត្រឹមឆ្នាំ២០២៣។ ពេលនោះតម្លៃហ៊ុនបានហក់ឡើង ៩,៦% ដល់តម្លៃ ២១,៤៥ដុល្លារ ក្នុងមួយហ៊ុន ជាតម្លៃខ្ពស់មិនធ្លាប់មានក្នុងពេលប្រមាណ ២០ឆ្នាំមកនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្ងៃដែលភាគហ៊ុនកើនឡើងខ្លាំងមួយទៀតគឺថ្ងៃទី២៨ ខែតុលា នៅពេលដែល Ford បានប្រកាសចេញរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទីបី ដែលពេលនោះតម្លៃហ៊ុនបានកើនឡើង ៨,៧% ឯណោះ។ តម្លៃភាគហ៊ុនរបស់ Ford បានបិទនៅត្រឹម ២០,៧៧ដុល្លារ កាលពីឆ្នាំមុន ដែលបានកើនឡើង ១៣៦,៣% នៅក្នុងឆ្នាំ២០២១។

ដោយឡែកងាកទៅមើល Tesla ឯណោះ តម្លៃភាគហ៊ុនបានបិទនៅត្រឹម ១ ០៥៦,៧៨ដុល្លារ ក្នុងមួយហ៊ុន ដែលមានការកើនឡើងសរុប ៤៩,៨% នៅពេញមួយឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម