ក្រុមហ៊ុន Ford ទើបតែបានប្រកាសចេញរថយន្ត Equator Sport ថ្មី នៅក្នុងប្រទេសចិន ដែលជា SUV ផលិតដោយក្រុមហ៊ុនក្នុងស្រុក Jiangling-Ford ជាម៉ូដែលតូចជាង, ស្ព័រជាង និង មានតម្លៃធូរជាង Equator ដែលចេញលក់កាលពីឆ្នាំមុន។
រថយន្ត Ford Equator Sport ថ្មីនេះមានប្រវែង ៤,៦៣ម៉ែត្រ ទទឹង ១,៩៣ម៉ែត្រ កម្ពស់ ១,៧០ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៧២ម៉ែត្រ។
SUV នេះមានបំពាក់កុងទ័រឌីជីថលចំនួន ២ ទំហំ ១២,៣អ៊ីញ ដំណើរការដោយប្រព័ន្ធ Tencent TAI 4.0។ បើនិយាយពីមុខងារជំនួយ ADAS វិញ គឺវាទទួលបានជំនួយពី Ford Co-Pilot 360។
សូមបញ្ជាក់ថា រថយន្ត Equator Sport មានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ turbocharged EcoBoost មានកម្លាំង ១៦៨សេះ និងកម្លាំងរមួល ២៦០ញ៉ូតុនម៉ែត្រ ប្រើប៉ុងមុខ និងប្រអប់លេខអូតូ ៧វគ្គ dual-clutch។ ជាមួយគ្នានេះដែរ វាក៏មានជម្រើសម៉ាស៊ីនមួយទៀត គឺចំំណុះ ២,០លីត្រ EcoBoost ផងដែរ។
រថយន្ត Ford Equator Sport ត្រូវបានដាក់លក់នៅក្នុងប្រទេសចិន ជាមួយនឹងតម្លៃចាប់ពី ២២ ០៥០ដុល្លារ ដល់ ២៦ ១៥០ដុល្លារ៕