ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Geely Galaxy TT Ultra ជារថយន្ដដំបូងគេនៅលើពិភពលោក បំពាក់ជាមួយប្រព័ន្ធបើកបរអគ្គិសនី (16-in-1) បានបើកទទួលការកក់ជាផ្លូវការ

Geely Galaxy TT Ultra ជារថយន្ដដំបូងគេនៅលើពិភពលោក បំពាក់ជាមួយប្រព័ន្ធបើកបរអគ្គិសនី (16-in-1) បានបើកទទួលការកក់ជាផ្លូវការ

ក្រុមហ៊ុន Geely បានបើកទទួលការកក់ជាផ្លូវការលើរថយន្តសេដានអគ្គិសនីសុទ្ធម៉ូឌែលថ្មីរបស់ខ្លួនគឺ Galaxy TT Ultra ក្នុងតម្លៃប្រហែល ៣០ ៩០០ ដុល្លារ ដោយការដាក់លក់មានកំណត់ត្រឹមតែ ៩៩៩ គ្រឿងប៉ុណ្ណោះសម្រាប់ដំណាក់កាលដំបូង។ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងលើ Galaxy TT Ultra បើយោងតាមការបញ្ជាក់ពី Geely រថយន្ដនេះជារថយន្ដដំបូងគេនៅលើពិភពលោក. បានបំពាក់នូវប្រព័ន្ធបើកបរអគ្គិសនី (16-in-1) ដែលជាការរួមបញ្ចូលនូវផ្នែកប្រព័ន្ធ Hardware ចំនួន ១២ និងប្រព័ន្ធផ្នែក Software ចំនួន ៤ ច្របាច់បញ្ចូលគ្នាតែមួយ ជាការអភិវឌ្ឍឡើងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ InfiMotion របស់ Geely។

2027 Geely Galaxy TT detailed in China as cut-price performance electric car to rival the Zeekr 7GT and Xiaomi SU7 | CarsGuideសម្រាប់ប្រព័ន្ធបើកបរអគ្គិសនី (16-in-1) បង្កើតឡើងដើម្បីជួយបង្កើនសមត្ថភាពលើផ្នែកសំខាន់ៗលើរថយន្ដជាច្រើនមានដូចជា៖ ម៉ូទ័រអគ្គិសនី, Inverter, ប្រអប់លេខ, ប្រព័ន្ធផ្លាស់ប្តូរចរន្ត, ប្រព័ន្ធសាកថ្មរថយន្ត, ប្រព័ន្ធគ្រប់គ្រងអាគុយ (BMS) និងប្រព័ន្ធគ្រប់គ្រងកម្តៅ។ រថយន្ត Galaxy TT Ultra ក៏ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹថអគ្គិសនី 800V វដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន២ គាំទ្រដល់ប្រព័ន្ធបើកបរបង្វិលកង់ទាំងបួន ក្នុងនោះម៉ូទ័រខាងមុខផលិតកម្លាំងបាន ២៤១សេះ និងម៉ូទ័រខាងក្រោយអាចផលិតកម្លាំង ៣២៩សេះ ខណៈកម្លាំងសរុបរបស់នេះមានរហូតដល់ ៥៧០សេះ។ សម្រាប់សន្ទុះល្បឿន Galaxy TT Ultra អាចជាន់ពី ០ ទៅ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ៣.៨ វិនាទី និងអាចបើកបរល្បឿនអតិបរមា ២១០ គីឡូម៉ែត្រ/ម៉ោង។

2027 Geely Galaxy TT detailed in China as cut-price performance electric car to rival the Zeekr 7GT and Xiaomi SU7 | CarsGuideស្ថិតក្នុងនាមជារថយន្ដអគិសនី Galaxy TT Ultra បានបំពាក់ជាមួយអាគុយប្រភេទ Lithium Iron Phosphate (LFP) ទំហំ ៧៥.២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។ អ្វីកាន់តែពិសេសរថយន្ដនេះក៏គាំទ្រការសាកថ្មល្បឿនលឿន 6C អាចសាកពី ១០% ទៅ ៨០% ប្រើពេលត្រឹមតែ ១១.៦ នាទីប៉ុណ្ណោះ។ បន្ថែមពីនេះនៅលើចង្កូតរថយន្តក៏មានប៊ូតុង “Boost” ផ្តល់នូវមុខងារបើកបរបង្កើនសមត្ថភាពខ្ពស់ក្នុងរយៈពេល ២០ វិនាទី ធ្វើឲ្យអ្នកបើកបរមានអារម្មណ៍ខ្លួនកំពុងបើកបររថយន្ដប្រណាំង។

ងាកទៅមើលផ្នែកខាងក្រៅរបស់រថយន្តត្រូវបានរចនាឡើងយ៉ាងទាក់ទាញ ដោយបានគិតគូររឿងប្រព័ន្ធលំហូរខ្យល់ Aerodynamic ដើម្បីធ្វើការកាត់បន្ថយកម្លាំងកកិតខ្យល់ឲ្យកាន់តែប្រសើរ។ សម្រាប់វិមាត្រខាងក្រៅរថយន្តនេះមានប្រវែងបណ្ដោយ ៤ ៩៩៩ មីលីម៉ែត្រ, ទទឹង ១ ៩១៩ មីលីម៉ែត្រ, កម្ពស់ ១ ៤៧៩ មីលីម៉ែត្រ និងមានប្រវែងគម្លាតកង់មុខក្រោយ ២ ៩២០ មីលីម៉ែត្រ។ ចំណុចលេចធ្លោបែបស្ព័ររួមមាន ទ្វារគ្មានស៊ុមកញ្ចក់, ថាសទំហំ ១៩ អុីញជាមួយនឹងដង្កាប់ហ្វ្រាំងពណ៌ក្រហម និងកាងខាងក្រោយដំណើរការដោយថាមពលអគ្គិសនី។

汽车之家ចូលមកដល់ផ្នែកខាងក្នុងកាប៊ីនរថយន្ដត្រូវបានរចនាឡើងបែបកោងព័ទ្ធជុំវិញ អមជាមួយការតុបតែងដោយឈើ និងដំបូលខាងក្នុងស្រោបដោយស្បែកកម្ញី។ នៅផ្នែកខាងមុខក្នុងតំបន់អ្នកបើកបរបានបំពាក់ជាមួយអេក្រង់កុងទ័រទំហំ ១០.២ អុីញ ថែមទាំងបានភ្ជាប់មកជាមួយមុខងារបង្ហាញព័ត៌មានលើកញ្ចក់ទំហំ ២៥.៦ អុីញ ចំណែកនៅកណ្ដាលបំពាក់ជាមួយអេក្រង់កម្សាន្ដទំហំ ១៥.៤ អុីញ។

រថយន្ត Galaxy TT Ultra ត្រូវបានបំពាក់ដោយបន្ទះឈីប Nvidia Thor-U និងប្រព័ន្ធឡាស៊ែរស្កេន LiDAR ដោយប្រើប្រាស់បច្ចេកវិទ្យាបើកបរឆ្លាតវៃ G-ASD G-Pilot H7 គាំទ្រដល់ប្រព័ន្ធបើកបរស្វ័យប្រវត្តិទាំងក្នុងក្រុង និងលើផ្លូវល្បឿនលឿន ព្រមទាំងមានប្រព័ន្ធជំនួយការផ្លាស់ប្តូរគន្លងផ្លូវបញ្ជាដោយសំឡេង និងមុខងារសុវត្ថិភាពសកម្មជាច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម