Honda បញ្ចេញម៉ូតូចង្កះលេខ កាន់តែកាចជាមួយរូបរាង និងម៉ាស៊ីនខ្លាំង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Honda បានធ្វើការដាក់បង្ហាញនូវម៉ូឌែល RS-X 150 ស៊េរីឆ្នាំ ២០២២ ប្រភេទ Repsol Edtion ប្រើប្រាស់ចង្កឹះលេខ ជាមួយនឹងរូបរាងបែបស្ព័តកាន់តែកាច និងម៉ាស៊ីនខ្លាំង ។

ម៉ូតូចង្កះលេខ RS-X 150 ប្រើប្រាស់ម៉ាស៊ីនសាំង DOHC ចំណុះ ១៤៩សេសេ ទំហំ ១ ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង liquid-cooled ផលិតកម្លាំង ១៥,៨សេះ និងកម្លាំងរមួល ១៣,៦ញ៉ូតុនម៉ែត្ត ភ្ជាប់ជាមួយនឹងប្រអប់ចង្កះលេខ​ ៥ វគ្គ។ ហើយម៉ូតូចង្កះលេខ RS-X 150 ក៏បានបំពាក់នូវប្រព័ន្ធប៊ិច PMG-FI ដើម្បីជួយកាត់បន្ថយនៃការប្រើប្រាស់សាំងជាដើម។ ខណៈដែលម៉ូតូនេះមានទម្ងន់ ១២២ គីទ្បូក្រាម និងកម្ពស់កែប ៧៩៥ មម ព្រមទាំងធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ៤,៥ លីត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះម៉ូតូចង្កះលេខ RS-X 150 បានបំពាក់មកជាមួយនឹងចង្កៀងប្រភេទ LED, កុងទ័រឌីជីថល និងអ្វីកាន់តែពិសេសនោះគឺប្រព័ន្ធហ្វាំ្រង ABS កម្រិតខ្ពស់ស្តង់ដាររបស់ Honda។

ម៉ូតូចង្កះលេខ Honda RS-X 150 មានជម្រើស ៣ ពណ៌ ទឹកក្រូច ក្រហម និងស តម្លៃចាប់ពី ២ ៣១៦ ដុល្លារ សម្រាប់ទីផ្សារនៅក្នុងប្រទេសម៉ាឡេស៊ី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម