Honda Civic Type R ២០២១ ចេញតម្លៃថ្មី ខ្ទង់ជិត ៤ម៉ឺនដុល្លារ

ក្រុមហ៊ុន Honda បានស្វាគមន៍ឆ្នាំថ្មី ជាមួយនឹងការតម្លើងថ្លៃរថយន្ត Honda Civic Type R ស៊េរីឆ្នាំ២០២១ បន្តិចបន្តួច សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ឥឡូវនេះ រថយន្ត Civic Type R ឆ្នាំ២០២១ មានតម្លៃចាប់ពី ៣៨ ៨៩០ដុល្លារ ពោលគឺឡើងថ្លៃ ៤០០ដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជារឿងចម្លែកឡើយសម្រាប់ក្រុមហ៊ុនរថយន្តជប៉ុនមួយនេះ ដែលតម្លើងថ្លៃរថយន្តរបស់ខ្លួននៅឆ្នាំថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ វាក៏តម្លើងថ្លៃនៃម៉ូដែលផ្សេងៗទៀត ចន្លោះពី ២០០ ទៅ ៣០០ដុល្លារផងដែរ ដោយក្នុងនោះរួមមានទាំង ម៉ូដែល Civic Sedan, Civic Hatchback, Accord, Accord Hybrid, Insight, HR-V, Passport និង Pilot ផងដែរ។

យ៉ាងណាមិញ រថយន្ត Honda Civic Type R ឆ្នាំ២០២១ នៅតែបន្តប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ  turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០៦សេះ និងដំណើរការដោយប្រអប់លេខដៃ ៦វគ្គ ជាមួយប្រព័ន្ធប៉ុងមួយវិលកង់មុខ FWD ដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម