Honda Elevate ប្រភេទអគ្គិសនីសុទ្ធ នឹងមកដល់នៅ ២ឆ្នាំខាងមុខ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅទីផ្សារប្រទេសឥណ្ឌា បានធ្វើការបញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើការផលិតនៅរថយន្ត Honda Elevate ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ គ្រោងដាក់បង្ហាញចេញនៅក្នុងឆ្នាំ ២០២៦ ។

សម្រាប់ Honda Elevate ប្រភេទអគ្គិសនីសុទ្ធ EV នឹងផលិតឡើងដោយផ្អែកនៅលើរថយន្ត Honda Elevate ប្រើចំហេះក្នុង ប៉ុន្តែទទួលបានការឌីស្សាញផ្សេងពីគ្នា រួមទាំងឈ្មោះផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយនេះ ប្រធានក្រុមហ៊ុន Honda បាននិយាយថា ក្រុមហ៊ុននឹងធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ EV ចំនួន ៣ម៉ូដែលបន្ថែម នៅចន្លោះឆ្នាំ ២០២៦-២០២៧ ដោយមួយក្នុងចំណោមនោះគឺម៉ូដែល Honda Elevate EV ដែលផលិតនៅរោងចក្ររបស់ខ្លួនក្នុងប្រទេសឥណ្ឌា ។

ទាក់ទងទៅផ្នែកថាមពលម៉ាស៊ីន កញ្ចប់អាគុយ ក៏ដូចជាចម្ងាយនៃការបើកបរ រួមទាំងបច្ចេកវិទ្យាដែលត្រូវបំពាក់នៅលើរថយន្តអគ្គិសនីសុទ្ធ Honda Elevate EV ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនមួយនេះមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម