
ជប៉ុនគឺជាទីផ្សារដំបូងក្នុងពិភពលោកដែលអាចទិញរថយន្ត Honda Fit ជំនាន់ថ្មី ជិះមុនគេ។ រថយន្ត Honda Fit ជំនាន់ទីបួនមានលក់ចាប់ពីថ្ងៃទី ១៤ ខែកុម្ភៈ ដោយមានចែកចេញជា ៥ កម្រិត និងមានជម្រើសម៉ាស៊ីនចំនួនពីរ។
រថយន្តប្រភេទនីមួយអាចប្រើប្រាស់ម៉ាស៊ីន ១,៣ លីត្រ ៤ ស៊ីឡាំង ឬប្រភេទ Hybrid ដែលមានជម្រើសបើកបរវិលកង់ពីរផងដែរ។ ប្រភេទទាបជាងគេអាចបង្កើតកម្លាំងបាន ៩៨ សេះ ដែលជិះ ១០០ គីឡូម៉ែត្រស៊ីប្រេងប្រមាណ ៤,៩ លីត្រ។
ពាណិជ្ជកម្ម
ចំណែកប្រភេទ Hybrid វិញ អាចបង្កើតកម្លាំងបាន ១០៧ សេះ ស្មើនឹង ៨០ គីឡូវ៉ាត់ ដែល ១០០ គីឡូម៉ែត្រស៊ីប្រេងត្រឹម ៣,៥ លីត្រប៉ុណ្ណោះ។
តម្លៃលើទីផ្សារប្រទេសជប៉ុនគឺមានចាប់ពីប្រមាណ ១៤ ១៨០ ដុល្លារ សម្រាប់ប្រភេទសាំងធម្មតា ចំណែកប្រភេទ Hybrid វិញគឺមានតម្លៃចាប់ពីប្រមាណ ១៨ ១៨៥ ដុល្លារ៕