ក្រុមហ៊ុនជំនាញលេងម៉ាស៊ីនរថយន្តរបស់អាល្លឺម៉ង់ឈ្មោះ HGP បានធ្វើការកែលើរថយន្ត Lamborghini Urus ដោយបំពាក់នូវម៉ាស៊ីនពិសេសកម្លាំងខ្លាំង អាចបញ្ចេញកម្លាំងបានដល់ ៩៤៧ សេះឯណោះ។
គួរដឹងថា Lamborghini Urus ធម្មតាគឺប្រើប្រាស់ម៉ាស៊ីន V8 ចំណុះ ៤,០ លីត្រ Dual-Turbocharger បង្កើតកម្លាំងបាន ៦៤១ សេះ ដែលអាចស្ទុះពី ០-១០០ គ.ម/ម៉ ក្នុងពេល ៣,៦ វិនាទី និងមានល្បឿនអតិបរមា ៣០៥ គ.ម/ម៉។ ចំណែករថយន្ត Urus ដែលធ្វើការកែដោយ HGP គឺអាចបង្កើនសន្ទុះពី ០-១០០ គ.ម/ម៉ ក្នុងពេលត្រឹម ២,៩វិនាទី និងល្បឿនអតិបរមា ៣៤០ គ.ម/ម៉។
ទស្សនាវីដេអូបង្ហាញអំពីកម្លាំង និងសំឡេងរបស់ Lamborghini Urus ដែលកែម៉ាស៊ីនដោយ HGP ៖