Mazda CX-50 ឆ្នាំ២០២៣ ចេញម៉ូដែលពិសេសថ្មី Meridian Edition តម្លៃចាប់ពី ៣៩៩៥០ដុល្លារ ចេញពីរោងចក្រ

ក្រុមហ៊ុន Mazda បានប្រកាសចេញរថយន្ត CX-50 ឆ្នាំ២០២៣ ម៉ូដែលពិសេសថ្មី ហៅថា Meridian Edition ដែលនឹងមានតម្លៃចាប់ពី ៣៩ ៩៥០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

ផ្អែកលើម៉ូដែល CX-50 2.5 Turbo រថយន្តម៉ូដែលពិសេស Meridian Edition នេះមានបំពាក់តែមលើគម្របម៉ាស៊ីនពណ៌ខ្មៅគ្រើម ក៏ដូចជាយ៉ាន់កង់ទំហំ ១៨អ៊ីញ, ស៊ុមចង្កៀងមុខពណ៌ខ្មៅ ហើយមានជម្រើសពណ៌ខ្លួនចំនួន ២ គឺ Polymetal Gray និង Zircon Sand។

ពាណិជ្ជកម្ម

រថយន្ត Mazda CX-50 ឆ្នាំ២០២៣ Meridian Edition មានបំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២៧សេះ និងកម្លាំងរមួល ៤២០ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ៦វគ្គ និងប៉ុង២ មកស្តង់ដារ។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វាមានបំពាក់ពូកស្បែកពណ៌ខ្មៅ ហើយមានមុខងារកម្តៅ, ដៃចង្កូតស្រោបស្បែក, អេក្រង់កម្សាន្តទំហំ​ ១០,២៥អ៊ីញ ដែលអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ដោយមិនចាំបាច់ប្រើខ្សែ ព្រមទាំងប្រព័ន្ធម៉ាស៊ីនត្រជាក់ ២តំបន់, កញ្ចក់មើលក្រោយស្រទុំអូតូ, ដំបូលកញ្ចក់វែង Panoramic Moonroof និងឃ្លុបក្រោយអូតូ​ ជាដើម៕

Sponsored