[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda ប្រចាំនៅចក្រភពអង់គ្លេស បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mazda MX-5 ស៊េរីឆ្នាំ ២០២៣ ជាមួយការអាប់ដែតមួយចំនួន រួមទាំងគម្រោងដាក់ឈ្មោះថ្មី និងការបន្ថែមពណ៌ Zircon ថ្មីផងដែរ។
ក្នុងនោះ ម៉ូដែល Prime-Line ប្រើបាស់ជាមួយម៉ាស៊ីនចំណុះ ១,៥ លីត្រតូចជាងដែលផលិតបាន ១៣០ សេះ ។ គ្រឿងបរិក្ខាររួមមាន ថាសកង់ស្ព័រទំហំ ១៦ អ៊ីញពណ៌ខ្មៅ កញ្ចក់ពណ៌ខ្មី កៅអីស្បែកមុខងារកម្ដៅ ពណ៌ខ្មៅជាមួយថ្នេដេរពណ៌ប្រាក់, ឧបករណ៍បំពងសំឡេងចំនួន ៦ ចំនុច និងប្រព័ន្ធ Kinematic Posture Control (KPC) ដែលជាស្តង់ដារសម្រាប់ម៉ូដែល MX-5s ទាំងអស់។ Exclusive Line trim បន្ថែមថាសកង់ស្ព័រ bright-finished ទំហំ ១៦ អ៊ីញ, ចង្កៀងមុខមុខងារទម្លើង-ទម្លាក់ស្វ័យប្រវត្តិ ផ្លិតទឹកអូតូ និងប្រព័ន្ធជំនួយការបើកបរ ADAS មួយចំនួនផងដែរ។
រីឯម៉ូដែល Exclusive Line ប្រើជាមួយនឹងម៉ាស៊ីនចំណុះ ២,០ លីត្រ ផលិតកម្លាំងបាន ១៨១ សេះ ភ្ជាប់ដោយប្រអប់លេខដៃដែលមានស្តង់ដារជាមួយនឹងប្រព័ន្ធចាក់សោរប៉ុង, របារដែក front strut brace ខាងមុខ, ប៉ូម Bilstein dampers និងថាសកង់ស្ព័រទំហំ ១៧ អ៊ីញ។
ខណៈ ម៉ូដែលកំពូល Homura ប្រើបានតែជាមួយម៉ាស៊ីនដែលមានកម្លាំងខ្លាំងជាង ហើយត្រូវបានសម្គាល់ដោយថាសកង់ស្ព័រម៉ាក Gun Metallic ទំហំ ១៧ អ៊ីញ ប្រភេទ BBS, ឡូហ្គោ MX-5 , ដុំហ្វ្រាំង Brembo calipers ពណ៌ក្រហម និងផ្នែកកខាងក្នុងតុបតែងស្បែកប្រភេទ Nappa ។
ចំពោះតម្លៃ Mazda MX-5 ស៊េរីឆ្នាំ ២០២៣ សម្រាប់ម៉ូដែល Roadster មានតម្លៃចន្លោះពី ២៩ ១៥២ ដុល្លារ ដល់ ៣៦ ៦៧៧ ដុល្លារ និងម៉ូដែល RT មានតម្លៃចន្លោះពី ៣១ ២៩២ ដុល្លារ ដល់ ៣៩ ០៤០ ដុល្លារ ជាមួយនឹងការចែកចាយលើកដំបូងគ្រោងធ្វើនៅខែមីនា ឆ្នាំ ២០២៣៕