ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW X3 ប្រើម៉ាស៊ីន Plug-in Hybrid ឆ្នាំ២០២០ ស៊ីសាំងតិចសឹងស្មើម៉ូតូ

ក្រុមហ៊ុន BMW បានបង្ហាញតម្លៃរថយន្ត X3 xDrive30e ស៊េរីឆ្នាំ២០២០ ដំណើរការដោយម៉ាស៊ីន Plug-in Hybrid ដែលនឹងមានលក់នៅក្នុងត្រីមាសទី១ នៅសហរដ្ឋអាមេរិក។

រថយន្ត SUV ប្រណីតខ្នាតតូចនេះនឹងមានតម្លៃចាប់ពី ៤៩ ៥៤៥ដុល្លារ ហើយជាគូប្រជែងនៃរថយន្ត Mercedes-Benz GLC 350e (៥១ ៦៤៥ដុល្លារ) និង Volvo XC60 T8 (៥៤ ៩៤៥ដុល្លារ)។

X3 xDrive30e ប្រើម៉ាស៊ីន Plug-in Hybrid ចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨១សេះ និងម៉ូទ័រអគ្គិសនីមួយកម្លាំង ១០៧សេះ សរុប ២៨៨សេះ។ វាអាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,១វិនាទី ហើយមានល្បឿនអតិបរមា ២១០គីឡូម៉ែត្រក្នុងមួយម៉ោង។ SUV នេះប្រើប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធប៉ុងពីរ អាចអូសសណ្តោងបានទម្ងន់ ២តោនឯណោះ។

ម៉ាស៊ីន Plug-in Hybrid នេះ អាចឲ្យ X3 xDrive30e បើកបរដោយថាមពលអគ្គិសនីសុទ្ធចម្ងាយ ៣២គីឡូម៉ែត្រ ហើយមានកម្រិតស៊ីសាំងត្រឹមតែ ២,៤ ទៅ ២,១លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus លក់ឡាន LX 570 បានប៉ុន្មានគ្រឿងនៅឆ្នាំមុន?

២០២០ ចូល​មក​ដល់ ក្រុមហ៊ុន​ផលិត​រថយន្ត​ចាប់​ផ្ដើម​បញ្ចេញ​របាយការណ៍​អំពី​ចំនួន​លក់​ប្រចាំ​ឆ្នាំ ២០១៩។ ក្នុង​នោះ​ Lexus បាន​បង្ហាញ​អំពី​ចំនួន​លក់​នៅ​ឆ្នាំ​មុន ដែល​មាន​សរុប ២៩៨ ១១៤ គ្រឿង ថយ​ចុះ ០,១% ធៀប​នឹង​ឆ្នាំ​មុន។

សម្រាប់​ផ្នែក​រថយន្ត​​តួ​ទាប​​​ភាគ​ច្រើន​គឺ​មាន​ការ​ថយ​ចុះ។ ជាក់​ស្ដែង​ម៉ូដែល IS លក់​បាន​ ១៤ ៩២០ គ្រឿង (ថយ​ចុះ ៣៤,៩%) ម៉ូដែល GS លក់​បាន​ ៣៣ ៧៨០ គ្រឿង (ថយ​ចុះ ៤៨,៨% )ម៉ូដែល LS លក់​បាន​ ៥ ៥២៨ គ្រឿង (ថយ​ចុះ ៤០,៦%) និង​ម៉ូដែល LC លក់​បាន​ ១ ២១៩ គ្រឿង (ថយ​ចុះ ៣៨,៤%)។ ម៉ូដែល ES នៅ​តែ​ជា​រថយន្ត Sedan លក់​ដាច់​បាន​ច្រើន​ជាង​គេ​របស់ Lexus ដែល​លក់​បាន​ ៥១ ៣៣៦ គ្រឿង (កើន​ឡើង ៥,៩%) និង​ម៉ូដែល RC លក់​បាន ៤ ៥៩១ គ្រឿង (កើន​ឡើង ៣៦,៧%)។

សម្រាប់​ផ្នែក SUV ម៉ូដែល​ UX ដែល​ទើប​ចេញ​លក់​នៅ​ចុង​ឆ្នាំ ២០១៨ អាច​លក់​បាន​ ១ ៩៣៣ គ្រឿង (កើន​ឡើង ៣ ៥៩២%) ម៉ូដែល NX លក់​បាន ៥៨ ៧១៥ គ្រឿង (ថយ​ចុះ ៥,៤%) ម៉ូដែល RX លក់​ដាច់​បាន​ច្រើន​ជាង​គេ​គឺ ១១១ ០៣៦ គ្រឿង (ថយ​ចុះ ០,៥%) ម៉ូដែល GX លក់​បាន ២៥ ៩៤៥ គ្រឿង (ថយ​ចុះ ២,៩%) និង​ម៉ូដែល​ចំណាស់​ LX លក់​បាន ៤ ៧១៨ គ្រឿង (ថយ​ចុះ ០,៧%)៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ RAM ហក់ឡើងដល់លេខ ២ នៅអាមេរិក

ដោយ​សារ​កំណើន​លក់​ខ្លាំង​ក្លា​ក្នុង​ឆ្នាំ ២០១៩ ធ្វើ​ឲ្យ​ម៉ាក​រថយន្ត​ភីកអាប់ Ram Trucks វ៉ា​ផុត​ ម៉ាក​រថយន្ត​ភីកអាប់​លេខ ២ នៅ​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ ២០១៨ គឺ Chevrolet។

សរុប​នៅ​ឆ្នាំ ២០១៩ ក្រុមហ៊ុន Ram Trucks អាច​​លក់​រថយន្ត​​ភីកអាប់​បាន​ ៦៣៣ ៦៩៤ គ្រឿង ប្រៀប​ធៀប​នឹង​ចំនួន​លក់​ ៥៧៥ ៦០០ គ្រឿង របស់​ក្រុមហ៊ុន Chevrolet។ ចំនួន​លក់​នេះ​ដែរ​គឺ​មាន​ការ​កើន​ឡើង ១៨% បើ​ធៀប​នឹង​ឆ្នាំ​មុន ហើយ​វា​ជា​កំណត់​ត្រា​ថ្មី​សម្រាប់​ម៉ាក​នេះ តាំង​ពី​ពេល​បំបែក​ខ្លួន​ពី​ក្រុមហ៊ុន Dodge នៅ​ឆ្នាំ ២០០៩ មក។

 

Ram 1500 គឺ​ជា​ម៉ូដែល​ដែល​លក់​ដាច់​បាន​ច្រើន​ជាង​គេ ហើយ​ម៉ូដែល​នេះ​បាន​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​ទាំង​ស្រុង​សម្រាប់​ស៊េរី​ឆ្នាំ ២០១៩។ ប៉ុន្តែ​ចំនួន​លក់​បាន​កើន​ឡើង​ក៏​ដោយ​សារ​ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការ​បន្ត​ផលិត​រថយន្ត Ram 1500 ជំនាន់​មុន ដោយ​ប្រើ​ឈ្មោះ​ថា Ram 1500 Classic៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យូរឆ្នាំហើយ ចំនួនលក់ Land Cruiser នៅតែខ្លាំងក្លា

Toyota បាន​បង្ហាញ​ចេញ​ចំនួន​លក់​​រថយន្ត​ប្រចាំ​ឆ្នាំ ២០១៩ ដែល​រយៈពេល ១២ ខែ​កន្លង​មក​នេះ ក្រុមហ៊ុន​អាច​លក់​រថយន្ត​បាន​ ២ ០៨៥ ២៣៥ គ្រឿង មាន​ការ​ថយ​ចុះ ២,០% បើ​ធៀប​នឹង​ឆ្នាំ​មុន។

បើ​មើល​លើ​ចំនួន​លក់​ ច្បាស់​ណាស់​ថា Toyota ត្រូវ​ការ​កែ​សម្រួល​រថយន្ត​ចំណាស់ៗ​មួយ​ចំនួន​របស់​ខ្លួន។ ប៉ុន្តែ​គេ​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ថា​ចំនួន​លក់​របស់ Land Cruiser ដែល​ជា​រថយន្ត​មាន​អាយុ​កាល​ចាស់​ជាង​គេ​នោះ មាន​ការ​កើន​ឡើង​ចំនួន​លក់។

Toyota អាច​លក់​ចេញ Land Cruiser បាន​ ៣ ៥៣៦ គ្រឿង ដែល​មាន​ការ​កើន​ឡើង ៩,៧%។ រថយន្ត SUV មួយ​ទៀត​ដែល​កើន​ចំនួន​លក់​គឺ RAV4 ដែល​លក់​បាន ៤៤៨ ០៧១ គ្រឿង កើន​ឡើង ៤,៩%។ គួរ​ដឹង​ថា​ចាប់​ផ្ដើម​ពី ២០២០ ទៅ ក្រុមហ៊ុន Toyota នឹង​សម្រុក​បញ្ចេញ​រថយន្ត​ថ្មីៗ ដោយ​ក្នុង​រយៈពេល ៣៦ ខែ​ខាង​មុខ នឹង​មាន​ការ​ប្រកាស​ចេញ​ថ្មី ៣១ លើក។

លោក Jack Hollis អនុ​ប្រធាន​និង​នាយក​គ្រប់​គ្រង​ទូទៅ​នៃ​សាខា Toyota បាន​លើក​ឡើង​ថា ៖ “២០១៩ គឺ​ជា​ឆ្នាំ​ដ៏​ខ្លាំង​ក្លា​សម្រាប់ Toyota។ យើង​នៅ​អាច​រក្សា​តំណែង​លេខ​មួយ​ផ្នែក Hybrid, រថយន្ត​ធម្មតា, រថយន្ត SUV, រថយន្ត​ដឹក​ទំនិញ​ខ្នាត​តូច និង​ចំនួន​លក់​រាយ។ ប៉ុន្តែ​យើង​មិន​ឈប់​ត្រឹម​នេះ​ទេ។ យើង​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ឆ្នាំ ២០២០ ដែល​កាន់​តែ​ប្រសើរ​ជាង​នេះ ដោយ​នឹង​បញ្ចេញ​រថយន្ត​ថ្មី នឹង​បន្ត​​ឈរ​​តំណែង​កំពូល​ផ្នែក Hybrid បន្ត​ទៀត៕”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនួនលក់រថយន្តនៅជប៉ុនធ្លាក់ចុះ ក្រោយដំឡើងថ្លៃពន្ធ

ចំនួនលក់រថយន្តថ្មីនៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ បន្ទាប់ពីមានការដំឡើងពន្ធក្នុងត្រីមាសទី៤ នៃឆ្នាំ២០១៩។

រថយន្តប្រមាណ ៥,២គ្រឿងត្រូវបានទិញយកទៅប្រើប្រាស់ នៅក្នុងឆ្នាំ២០១៩ ធ្លាក់ចុះបន្តិច បើប្រៀបធៀបនឹងឆ្នាំ២០១៨ សរុបចំនួន ៥,២៧លានគ្រឿង។

ការធ្លាក់ចុះនៃចំនួនលក់នេះ បណ្តាលមកពីការដំឡើងពន្ធប្រើប្រាស់ ពី ៨% ទៅ ១០% កាលពីថ្ងៃទី០១ តុលា ឆ្នាំ២០១៩ បង្កឲ្យចំនួនលក់ធ្លាក់ចុះ ២៥% ក្នុងខែតុលា និង ១៣% ក្នុងខែវិច្ឆិកា។

ការធ្លាក់ចុះនៃចំនួនលក់នេះទៀតសោធ ត្រូវគេរំពឹងថា នឹងបន្តកើតឡើងនៅឆ្នាំ២០២០ នេះទៀត។ សមាគមន៍ Japan Automobile Tyre Manufacturers Association បានរំពឹងចំនួនលក់ត្រឹមក្រោម ៥,១លានគ្រឿងប៉ុណ្ណោះសម្រាប់ឆ្នាំ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla បញ្ចុះតម្លៃឡាន Model 3 នៅចិន ដូចដែល​សន្យា​មែន

Tesla បាន​ធ្វើ​ការ​បញ្ចុះ​តម្លៃ​រថយន្ត​ Model 3 ​ដែល​ផលិត​នៅ​ប្រទេស​ចិន សម្រាប់​ទីផ្សារ​ប្រទេស​ចិន​ដែល​​ពេល​នេះ​មាន​តម្លៃ​ចាប់​ពី ២៩៩ ០៥០ យ័ន ស្មើ​ប្រមាណ​ ៤២ ៩០០ ដុល្លារ ថយ​ចុះ ១៦%។

Tesla បាន​ប្រាប់​ឲ្យ​ដឹង​ថា​ការ​​បញ្ចេញ​រថយន្ត Model 3 ផលិត​ក្នុង​ស្រុក​នឹង​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៧ ខែ​មករា។ អំឡុង​កម្មវិធី​ពិសេស​មួយ Tesla បាន​ដឹក​ជញ្ជូន​រថយន្ត​ ១៥ គ្រឿង​ដំបូង​ចេញ​ពី​រោងចក្រ​ទៅ​ឲ្យ​​បុគ្គលិក​របស់​ខ្លួន ក្រោយ​ពី​រោងចក្រ​​នៅ​សៀងហៃ​ចាប់​ផ្ដើម​សាង​សង់​បាន​ត្រឹម​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

គួរ​ដឹង​ថា ៣០% នៃ​​គ្រឿង​សម្ភារៈ​ផលិត​គឺ​មាន​ការ​ផ្គត់ផ្គង់​ពី​ក្នុង​ស្រុក ចំណែក​នៅ​សេសសល់​គឺ​ដឹក​ជញ្ជូន​ពី​ក្រៅ​ស្រុក។ ប៉ុន្តែ​ក្រុមហ៊ុន​មាន​គោល​បំណង​ថា​នឹង​អាច​មាន​ការ​ផ្គត់ផ្គង់​ ១០០%​ ពី​ដៃ​គូ​នៅ​ប្រទេស​ចិន​នៅ​ត្រឹម​ឆ្នាំ ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រណីត Genesis របស់កូរ៉េ កំពុងលក់ដាច់ខ្លាំងនៅអាមេរិក

genesis

២០១៩ គឺជាឆ្នាំដ៏ពិសេសមួយរបស់ក្រុមហ៊ុនរថយន្តប្រណីតកូរ៉េ Genesis (ក្រុមហ៊ុនមែកធាងរបស់ Hyundai) ខណៈក្រុមហ៊ុនេះលក់រថយន្តដាច់បានចំនួន ២១ ២៣៣គ្រឿងនៅសហរដ្ឋអាមេរិក។ តួលេខនេះកើនឡើងទ្វេដងបើប្រៀបធៀបនឹងឆ្នាំ២០១៨ ត្រឹម ១០ ៣១១គ្រឿង។

តួលេខនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា រថយន្ត Genesis កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងទីផ្សារធំទៅៗ។

គួរឲ្យដឹងថា ក្រុមហ៊ុន Genesis បានលក់រថយន្តប្រភេទ Sports Sedan ម៉ូដែល G70 ដាច់ច្រើនបំផុត សរុប ១១ ៩០១គ្រឿង។ ដោយឡែក រថយន្ត Sedan ខ្នាតធំ ដូចជាម៉ូដែល G80 និង G90 លក់បានត្រឹម ៧ ០៩៤គ្រឿង និង ២ ២៣៨គ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ២០១៩។

យ៉ាងណាមិញ គម្រោងដ៏ធំសម្រាប់ក្រុមហ៊ុនរថយន្តប្រណីតខាងលើ គឺការបញ្ចេញលក់ SUV ដំបូងបង្អស់របស់ខ្លួន ម៉ូដែល GV80 និង GV70 ព្រមទាំងរថយន្តអគ្គិសនីមួយទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla កាន់តែជិតផលិតបានអាគុយជិះបាន ១ លានម៉ាយ

Tesla ទំនង​ជា​បោះ​ជំហាន​កាន់​តែ​​ជិត​ក្នុង​ការ​បង្កើត​អាគុយ​ ដែល​ក្រុមហ៊ុន​អះអាង​ថា​នឹង​អាច​បើកបរ​បាន​ដល់​ចម្ងាយ ១ លាន​ម៉ាយ (១,៦ លាន​គីឡូម៉ែត្រ​) ឯណោះ។

ក្រុមហ៊ុន​អាមេរិក​នេះ​បាន​សហការ​ជា​មួយ​អ្នក​ជំនាញ​រូប​វិទ្យា​មក​ពី​សកលវិទ្យាល័យ​កាណាដា​ Dalhousie University ហើយ​​គេ​បាន​ចុះ​ប៉ាតង់​សម្រាប់​​បច្ចេកវិទ្យា​អាគុយ​លីចូម​ថ្មី ដែល​អះអាង​ថា​មាន​អាយុកាល​លើស​អាគុយ​លីចូម​ដែល​ប្រើ​ប្រាស់​លើ​រថយន្ត​អគ្គិសនី​ដទៃ​ទៀត​ភាគ​ច្រើន។

លោក Elon Musk បាន​ប្រាប់​ឲ្យ​ដឹង​អំពី​កិច្ចការ​នេះ​កាល​ពី​ខែ​មេសា ឆ្នាំ ២០១៩។ អាគុយ​ប្រភេទ​នេះ​អាច​មិន​សំខាន់​សម្រាប់​អតិថិជន​ Tesla ទូទៅ​នោះ​ទេ ដោយ​សារ​អាយុ​​កាល​ដែល​គេ​ប្រើ​ប្រាស់​រថយន្ត​ជា​មធ្យម​នៅ​អាមេរិក​គឺ​ប្រមាណ ១៥០ ០០០ ម៉ាយ ប៉ុណ្ណោះ។ យ៉ាងណាក្ដី​អាគុយ​នេះ​អាច​សំខាន់​សម្រាប់​រថយន្ត​ដឹក​ទំនិញ​ចម្ងាយ​ឆ្ងាយ ដែល​ជា​ទូទៅ​បើកបរ​ចម្ងាយ​រហូត​ដល់ ១៥០ ០០០ ម៉ាយ​ក្នុង​មួយ​ឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ថយចុះចំណែកទីផ្សារនៅអាមេរិក

តាម​តួ​លេខ​នៃ​ការ​លក់​របស់​ Edmunds បាន​បង្ហាញ​ថា​​ទំហំ​ទីផ្សារ​របស់​រថយន្ត Lexus ​នៅ​សហរដ្ឋអាមេរិក​បាន​ថយ​ចុះ​មក​នៅ​ត្រឹម​ ១៣% ធ្លាក់​ចំណុច​កំពូល ១៨% ដែល​មាន​កាល​ពី​ ១០ ឆ្នាំ​មុន។

នេះ​ក៏​ដោយ​សារ​តែ​រថយន្ត SUV ខ្នាត​ធំ​​របស់ Lexus ម៉ូដែល Lexus GX និង Lexus LX មិន​ទាន់​មាន​ការ​ផ្លាស់​ប្ដូរ​ថ្មី​​ឲ្យ​ឃើញ​ជា​​​ដំ​កំភួន​នៅ​ឡើយ​ទេ។ រថយន្ត​ទាំង​ពីរ​នៅ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ចាស់​ និង​ប្រើ​ប្រាស់​ប្រព័ន្ធ​កម្សាន្ត​ចាស់​ដដែល។ ចំណែក​ Lexus RX ដែល​ចេញ​ជា​ប្រភេទ​កៅអី ៣ ជួរ​នៅ​ឆ្នាំ ២០១៧ មិន​ឃើញ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អតិថិជន​ដូច​ដែល​ក្រុមហ៊ុន​រំពឹង​ទុក​នោះ​​ឡើយ។

យ៉ាងណាក្ដី​​បើ​តាម​នាយក​គ្រប់គ្រង​ទូទៅ​របស់​សាខា​ Lexus ប្រចាំ​នៅ Maryland បាន​មាន​ជំនឿជាក់​ថា ៖ “យើង​នឹង​ឃើញ​ Lexus កើន​ឡើង​ចំណែក​ទីផ្សារ​ឡើង​វិញ​ក្នុង​រយៈពេល ២ ៣ ៤ ៥ ឆ្នាំ​ និង​ជា​រៀង​ដរាប​ត​ទៅ។”

បើ​តាម​ការ​ចេញ​ផ្សាយ​កន្លង​ទៅ រថយន្ត​ Lexus LX ដែល​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​ទាំង​ស្រុង នឹង​លេច​មុខ​នៅ​ឆ្នាំ ២០២១ ខាង​មុខ។ ប៉ុន្តែ Lexus នឹង​ត្រូវ​ប្រឈម​មុខ​នឹង​គូ​ប្រជែង​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង គឺ​ក្រុមហ៊ុន Genesis ដែល​ក្រុមហ៊ុន​នេះ​នឹង​បញ្ចេញ​រថយន្ត SUV ប្រណីត​ខ្នាត​ធំ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

ទន្ទឹង​នឹង​នេះ​ដែរ រថយន្ត​ ៣ ម៉ូដែល​របស់ Lexus ជាប់​ជា​រថយន្ត​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត​ក្នុង​ចំណោម​រថយន្ត​កំពូល​ទាំង ១០ ​នៅ​ក្នុង​តារាង​របស់ Consumer Reports៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពិតអត់ Toyota កំពុងធ្វើតេស្ត Supra ម៉ាស៊ីន៨?

មនុស្សមួយចំនួននៅតែត្អួញត្អែរចំពោះរថយន្ត Toyota Supra ឆ្នាំ២០២០ ដែលប្រើម៉ាស៊ីនរបស់ BMW។

បើទោះបីជាម៉ាស៊ីនទំហំ ៦ស៊ីឡាំង (B58) របស់ BMW គឺជាម៉ាស៊ីនដ៏អស្ចារ្យមួយ ប៉ុន្តែមនុស្សមួយចំនួននៅតែឆ្ងល់ថា ហេតុអ្វី Toyota មិនព្រមបង្កើតម៉ាស៊ីន 3JZ ទំហំ ៦ស៊ីឡាំង ដើម្បីជំនួសម៉ាស៊ីន 2JZ ដ៏ល្បីរបស់ខ្លួន ខណៈអ្នកខ្លះទៀតចង់ឲ្យប្រើម៉ាស៊ីនចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំងរបស់ Lexus RC F និង LC 500 តែម្តង។

ថ្មីៗនេះ Channel YouTube មួយមានឈ្មោះថា Nenkatsu បានបង្ហោះវីដេអូមួយបង្ហាញឲ្យឃើញ Toyota ធ្វើតេស្តរថយន្ត Supra ដែលមានសំឡេងដូចម៉ាស៊ីនទំហំ ៨ស៊ីឡាំង។

រថយន្ត Supra ក្នុងវីដេអូនោះត្រូវបានគេហៅថា Supra GT300 ហើយវាត្រូវបានបង្កើតឡើងដើម្បីប្រណាំងនៅក្នុងកម្មវិធី GT Series របស់ប្រទេសជប៉ុន។ កម្មវិធីនេះផ្តល់សិទ្ធិអាចឲ្យអ្នកប្រកួតកែច្នៃ និងផ្លាស់ប្តូរគ្រប់យ៉ាង ដូចជា Aerodynamics, ប្រព័ន្ធជើងក្រោម និងម៉ាស៊ីនផងដែរ។

មនុស្សជាច្រើនដែលទស្សនាវីដេអូនោះរួចទាយថា Supra GT300 បានប្រើម៉ាស៊ីនចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំងរបស់ Lexus ព្រោះតែសំឡេងដែលបញ្ចេញមកក្រៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+