ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ចេញលក់ឡានប្រភេទសាកភ្លើងថ្មី តម្លៃខ្ទង់ ៣ម៉ឺនដុល្លារ

Ford នឹងចាប់ផ្តើមបើកឲ្យបញ្ជាទិញរថយន្តសាកភ្លើងថ្មីម៉ូដែល Escape Plug-in Hybrid នៅឆ្នាំក្រោយ ជាមួយនឹងតម្លៃចាប់ពី ៣៤ ២៣៥ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក សម្រាប់ប្រភេទ SE (Base Model)។

រថយន្ត Ford Escape Plug-in Hybrid មានបំពាក់លក្ខណៈពិសេសស្រដៀងទៅនឹងប្រភេទប្រើសាំង និង Hybrid ដែរ ដូចជា យ៉ាន់អាលុយមីញ៉ូម ១៨អ៊ីង, ចង្កៀងមុខក្រោយ LED, កញ្ចក់ក្រោយខ្មៅ, ប្រព័ន្ធកម្សាន្ត SYNC3 និងកៅអីមុខកម្តៅ ជាដើម។

ក្រៅពីប្រភេទ SE រថយន្ត Ford Escape សាកភ្លើងនេះ មាន ២ជម្រើសទៀត គឺ SEL តម្លៃចាប់ពី ៣៦ ៨១៥ដុល្លារ និង Titanium តម្លៃចាប់ពី ៤០ ០៣០ដុល្លារ។

ពួកវាមានបំពាក់ប្រព័ន្ធជំនួយការបើកបរមកស្តង់ដារជាច្រើន ដូចជា automatic emergency braking with pedestrian detection, blind spot warning and auto high beams, post-collision braking, pedestrian sound alert និង park assist ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Bugatti Chiron មានតែមួយក្នុងលោក ពេលនេះផលិតរួចរាល់

ក្រោយ​ពី​បាន​បង្ហាញ​រូបភាព​ពេល​ស្ថិត​នៅ​ក្នុង​រោងចក្រ​ផលិត​រួច​មក នៅ​ពេល​នេះ Bugatti Chiron Hermès Edition បាន​បង្ហាញ​មុខ​ដល់​ពិភពលោក​ជា​ផ្លូវ​ការ​ហើយ។

រថយន្ត​ពិសេស​នេះ ត្រូវ​បាន​ធ្វើ​ការ​កុម្ម៉ង់​ជា​ពិសេស​ដោយ​អ្នក​ប្រមូល​ទិញ​រថយន្ត​ដ៏​ល្បី​ឈ្មោះ​នៅ​អាមេរិក គឺ​ Manny Khoshbin ហើយ​ឆាប់ៗ​ខាង​មុខ​វា​នឹង​ត្រូវ​ដឹក​ជញ្ជូន​ទៅ​កាន់​សហរដ្ឋអាមេរិក។ ការ​ផលិត​រថយន្ត​នេះ​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ ដោយ​ឆ្លង​កាត់​ការ​ជ្រើស​រើស​ជា​ច្រើន​លើក ​មុន​​មាន​ការ​សម្រេច​ប្រើ​ប្រាស់​ពណ៌​ Hermès Craie មួយ​នេះ។

រថយន្ត​នេះ​មាន​ការ​សហការ​ផលិត​ពី​សំណាក់​ម៉ាក​សំលៀក​បំពាក់​ប្រណីត Hermès ហេតុ​នេះ​ទើប​លើ​រថយន្ត​មាន​រំលេច​ដោយ​ស្លាក​សញ្ញា​រូប​សេះ ជា​ស្លាក​សញ្ញា​តំណាង​ឲ្យ​ម៉ាក​ប្រណីត​របស់​បារាំង​នេះ។ ការ​ឌីហ្សាញ​រថយន្ត​ទាំង​​ក្នុង​ និង​ក្រៅ​គឺ​សុទ្ធ​តែ​ប្រើ​ប្រាស់​ពណ៌​ Hermès Craie ជា​ពិសេស សូម្បី​តែ​នៅ​កាង​ផ្នែក​ខាង​ក្រោយ​ក្ដី។

គួរ​ដឹង​ថា​វា​មិនមែន​ជា​រថយន្ត​តែ​មួយ​គត់​របស់​លោក Khoshbin ដែល​មាន​រួម​ផលិត​ជា​មួយ Hermès នោះ​ទេ។ ប៉ុន្មាន​ឆ្នាំ​មុន លោក​បាន​បញ្ចុះ​បញ្ចូល​ឲ្យ Pagini និង​ Hermès សហការ​គ្នា ផលិត​រថយន្ត​ Huayra មាន​តែ​មួយ​គ្រឿង​ក្នុង​លោក​ឲ្យ​រូប​លោក៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini ឲ្យឡានមែនទែន ទៅឪពុកកូនដែលនាំគ្នាព្រីន 3D ឡាន Lamborghini

កាល​ពី​ដើម​ឆ្នាំ​​មាន​ឪពុក​ និង​កូន​ប្រុស​ម្នាក់​រស់​នៅ​ទីក្រុង Erie រដ្ឋ Colorado បាន​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ចាប់​អារម្មណ៍ ដោយ​សារ​តែ​បាន​ធ្វើ​ព្រីន 3D នូវ​រថយន្ត​ Lamborghini Aventador SV ទំហំ​ប៉ុន​រថយន្ត​ពិត។

ឪពុក​ឈ្មោះ Sterling Backus និង​កូន​ប្រុស​អាយុ ១២ ឆ្នាំ​របស់​ខ្លួន បាន​សំងំ​ផលិត​រថយន្ត Aventador SV នេះ អស់​ជិត​ ២ ឆ្នាំ​មក​ហើយ។ រថយន្ត​ដែល​បង្កើត​មក​មិន​ត្រឹម​តែ​មាន​រូបរាង​ស្រដៀង​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​បើក​ទៅ​មុខ​បាន​ទៀត​ផង។ នេះ​ក៏​ដោយ​សារ​មាន​បំពាក់​ម៉ាស៊ីន ៥,៧ លីត្រ GM LS1 ពី​រថយន្ត Chevrolet Corvette ស៊េរី​ឆ្នាំ ២០០៣។

ការ​ប្រឹង​ប្រែង​របស់​អ្នក​ពីរ​មិន​អត់​ប្រយោជន៍​នោះ​ទេ ដោយ​ពេល​នេះ​ក្រុមហ៊ុន​ Lamborghini បាន​សម្រេច​ចិត្ត​ផ្ដល់​រង្វាន់​ដ៏​ធំ។ ក្រុមហ៊ុន​​បាន​ធ្វើ​ឲ្យ​កូន​ប្រុស​អាយុ ១២ ឆ្នាំ​ភ្ញាក់​ផ្អើល ដោយ​ក្រុម​ការងារ​របស់ Lamborghini បាន​ទៅ​ដល់​ផ្ទះ​របស់​ពួក​គេ​កណ្ដាល​យប់​ និង​បាន​ជំនួស​រថយន្ត Aventador SV ក្លែង​ក្លាយ ជា​មួយ​រថយន្ត​ Aventador S Roadster ពិត។

យ៉ាងណាក្ដី Lamborghini ទុក​រថយន្ត​ Aventador S Roadster ពណ៌​ខ្មៅ​ឲ្យ​ឪពុក​កូន ជិះ​លេង​ក្នុង​ពេល​ត្រឹម​តែ ២ សប្ដាហ៍​ប៉ុណ្ណោះ មិន​មែន​ឲ្យ​តែ​ម្ដង​នោះ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លុយបាតឡើងថ្លៃ Mazda ដកខ្លួនពីរោងចក្រថៃ ទៅផលិតនៅស្រុកកំណើតវិញ

ក្រុមហ៊ុន Mazda Motor Corp កំពុងផ្លាស់ប្តូរសង្វាក់ផលិតកម្មមួយចំនួនរបស់ខ្លួន សម្រាប់លក់លើទីផ្សារប្រទេសអូស្ត្រាលី ពីប្រទេសថៃ ទៅកាន់ប្រទេសជប៉ុនវិញ ដោយសារតែលុយបាតឡើងថ្លៃខ្លាំង។

សង្វាក់ផលិតកម្មនៃរថយន្ត Mazda CX-3 នៅក្នុងប្រទេសថៃ នឹងត្រូវផ្លាស់ទៅរោងចក្រ Yamaguchi ភាគខាងត្បូងប្រទេសជប៉ុនវិញ នៅឆ្នាំនេះតែម្តង។ គួរឲ្យដឹងថា Mazda អាចផលិតរថយន្តរហូតដល់ទៅ ១៣៥ ០០០គ្រឿងក្នុងមួយឆ្នាំនៅប្រទេសថៃ។

សូមបញ្ជាក់ថា លុយបាតបានឡើងថ្លៃជាង ៨% លើលុយដុល្លារ ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ធ្វើឲ្យប៉ះពាល់ចំពោះការនាំចេញមួយចំនួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aston Martin សង្ឃឹមលក់ SUV ដំបូងបង្អស់បាន ៤ ទៅ ៥ពាន់គ្រឿងក្នុង១ឆ្នាំ

ក្រុមហ៊ុនរថយន្តអង់គ្លេស Aston Martin មានការរំពឹងយ៉ាងមុតមាំពី SUV ដំបូងបង្អស់របស់ខ្លួន ក្នុងប្រវត្តិសាស្រ្តរយៈពេល ១០៦ឆ្នាំមកនេះ។

Aston Martin បានដាក់បង្ហាញ SUV ដំបូងបង្អស់ម៉ូដែល DBX កាលពីខែមុន ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ CEO ក្រុមហ៊ុន លោក Andy Palmer បានរំពឹងថា ចំនួនលក់ DBX នឹងកើនឡើងពី ៤ ០០០ ទៅ ៥ ០០០គ្រឿងក្នុងមួយឆ្នាំ។ DBX នឹងនាំយកអតិថិជនថ្មី (ពីម៉ាកផ្សេង) ហើយភាគច្រើនពីប្រទេសចិន និងសហរដ្ឋអាមេរិក។

DBX មាន​ការ​ឌីហ្សាញ​ខាង​មុខ មិន​ចាក​ឆ្ងាយ​ពី​រថយន្ត​ម៉ូដែល​មុនៗ​របស់​ក្រុមហ៊ុន Aston Martin នោះ​ទេ​ ជា​ពិសេស​នៅ​ត្រង់​រន្ធ​ខ្យល់​ខាង​មុខ​មាន​រាង​ដូច​មាត់​តែ​ម្ដង។ រថយន្ត​នេះ​ប្រើ​ម៉ាស៊ីន AMG ប្រភេទ Twin-Turbo ចំណុះ ៤,០ លីត្រ ៨ ស៊ីឡាំង ដែល​មាន​កម្លាំង ៥៤២ សេះ។ វា​អាច​បង្កើន​សន្ទុះ​ពី ០ ដល់ ១០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​តែ ៤,៥ វិនាទី និង​អាច​ជិះ​ដល់​ល្បឿន ២៩១ គ.ម/ម៉។

អតិថិជន​នៅ​សហរដ្ឋអាមេរិក​អាច​ទិញ​រថយន្ត​ Aston Martin DBX នេះ​ ដែល​មាន​តម្លៃ​ចាប់​ពី ១៨៩ ០០០ ដុល្លារ ហើយ​នៅ​ចក្រភព​អង់គ្លេស​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ២០ ម៉ឺន​ដុល្លារ​ និង​នៅ​អាល្លឺម៉ង់​ចាប់​ពី​ជាង ២១ ម៉ឺន​ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari ថាផលិត​ស្ព័រសម្រាប់នារីៗអាចជាកំហុសឆ្គងមួយ

Ferrari បាន​ប្រកែក​ថា​ការ​ឌីហ្សាញ​រថយន្ត​ស្ព័រ​សម្រាប់​នារីៗ​អាច​ជា​កំហុស​ឆ្គង​មួយ ព្រោះ​ថា​អតិថិជន​​ជា​នារីៗ​របស់​ខ្លួន​មិន​ចង់​បាន​ Ferrari ដែល​មាន​ភាព​រម្យទម​នោះ​ទេ ប៉ុន្តែ​ចង់​​ទទួល​យក​បទ​ពិសោធន៍​នៃ​កម្លាំង និង​ការ​ឌីហ្សាញ​​ដ៏​ទាក់​ភ្នែក​ទៅ​វិញ។

លោក Enrico Galliera ប្រធាន​ផ្នែក​ទីផ្សារ​នៃ Ferrari បាន​ប្រាប់​ Arabian Business ដូច​នេះ​ថា ៖ “យើង​ដឹង​ថា​មាន​នារី​ច្រើន​ចង់​បើក​រថយន្ត​ Ferrari។ អ្វី​ដែល​សំខាន់​នោះ​យើង​ដឹង​ថា ពួក​គេ​មិន​ចង់​បាន Ferrari ផលិត​ឡើង​ជា​ពិសេស​សម្រាប់​នារី​នោះ​ទេ។ នារីៗ​ចង់​បាន​រថយន្ត​ស្ព័រ​ ចង់​បើក​រថយន្ត​ស្ព័រ…កំហុស​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​បាន​​ធ្វើ​​ ហើយ​ដែល​យើង​ព្យាយាម​មិន​​ធ្វើ​នោះ​គឺ​ឌីហ្សាញ​រថយន្ត​សម្រាប់​នារីៗ។ ខ្ញុំ​ឌីហ្សាញ​រថយន្ត​មួយ​ដោយ​មាន​បញ្ចូល​មនោសញ្ចេតនា ហេតុ​នេះ​ទាំង​បុរស​និង​នារី​មាន​តម្រូវ​ការ​ដូច​គ្នា។​​”

លោក​ប្រធាន​រូប​នេះ​ក៏​បាន​បង្ហាញ​ក្ដី​បារម្ភ​ថា​ ​ការ​ផលិត​រថយន្ត​ស្ព័រ​សម្រាប់​ស្ត្រី​អាច​ប៉ះពាល់​​មុខមាត់​របស់​ខ្លួន ជា​មួយ​អតិថិជន​បុរស ដែល​អតិថិជន​បុរស​មាន​ច្រើន​ជាង​គេ​ក្នុង​ចំណោម​អតិថិជន​សរុប​របស់​ Ferrari៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris ឆ្នាំ ២០២០ តម្លៃចាប់ពី ១២ ៧៥០ ដុល្លារ

Toyota បាន​បង្ហាញ​ព័ត៌មាន​បន្ថែម​ទៀត​អំពី​​រថយន្ត​ Yaris ម៉ូដែល​ថ្មី សម្រាប់​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ជប៉ុន ដោយ​វា​នឹង​ត្រូវ​លក់​ចាប់​ពី​ថ្ងៃ​ទី ១០ កុម្ភៈ ឆ្នាំ ២០២០ ខាង​មុខ​នេះ។

Yaris ជំនាន់​ថ្មី​​ស៊េរី​ឆ្នាំ ២០២០ សន្សំសំចៃ​ប្រេង​ឥន្ធនៈ​បាន​ច្រើន​បំផុត ដោយ​ ១០០ គីឡូម៉ែត្រ​ស៊ី​ប្រេង​ប្រមាណ ២,៨ លីត្រ សម្រាប់​ប្រភេទ Yaris Hybrid X FWD។ Yaris Hybrid ​មាន​ម៉ាស៊ីន​ចំណុះ ១,៥ លីត្រ ដែល​បង្កើត​កម្លាំង​បាន​ ៨៩ សេះ បូក​នឹង​ម៉ូទ័រ​អគ្គិសនី​មួយ​ដែល​មាន​កម្លាំង ៧៩ សេះ។

រថយន្ត​នេះ​ក៏​មាន​ប្រភេទ​ធម្មតា​មិន Hybrid ផង​ដែរ ដែល​វា​មាន​ម៉ាស៊ីន ១,៥ លីត្រ ភ្ជាប់​នឹង​ប្រអប់​លេខ​​ដៃ ៦ វគ្គ និង​មាន​ប្រព័ន្ធ​បើកបរ​​ប៉ុង​មួយ ឬ​ប្រើ Direct Shift-CVT ដែល​មាន​ប្រព័ន្ធ​បើកបរ​​ប៉ុង​ពីរនិង​ប៉ុង​មួយ។ មាន​មួយ​ទៀត​គឺ​​ប្រភេទ​ម៉ាស៊ីន ១,០ លីត្រ ដែល​មាន​កម្លាំង ៦៨ សេះ ភ្ជាប់​នឹង Super CVT-i និង​ប្រព័ន្ធ​បើកបរ​ប៉ុង​មួយ។

តម្លៃ​នៅ​ជប៉ុន​មាន​ចាប់​ពី​ប្រមាណ ១២ ៧៥០ ដុល្លារ សម្រាប់​ប្រភេទ ១,០ លីត្រ និង​ថ្លៃ​បំផុត​គឺ​ប្រមាណ ២២​ ៧៩០ ដុល្លារ សម្រាប់​ប្រភេទ Hybrid Z៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG ZS ជាប់ជាកំពូលឡានទាំង១០ នៅថៃ ប្រចាំឆ្នាំ២០១៩

ថ្មីៗនេះ គេហទំព័រ bangkokpost បានចុះផ្សាយពីកំពូលរថយន្តទាំង១០ នៅក្នុងប្រទេសថៃ ប្រចាំឆ្នាំ២០១៩។ ក្នុងនោះគេសង្កេតឃើញថា រថយន្តម៉ាក MG របស់ប្រទេសអង់គ្លេស ក៏បានជាប់ក្នុងនោះផងដែរ ដោយមានរហូតដល់ទៅ ២ម៉ូដែលឯណោះ គឺ MG ZS និង MG HS។

១) Aston Martin Vantage

  • តម្លៃ៖ ១៦,៩ លានបាត (ខ្ទង់ ៥៦ម៉ឺនដុល្លារ)
  • កម្លាំងម៉ាស៊ីន៖ 510hp 4.0-litre petrol-turbo, 8-speed auto, RWD

២) BMW 320d

  • តម្លៃ៖ ២,២ លានបាត (ខ្ទង់ ៩,៧ម៉ឺនដុល្លារ)
  • កម្លាំងម៉ាស៊ីន៖ 190hp 2.0-litre diesel-turbo, RWD

៣) BMW M2 Competition

  • តម្លៃ៖ ៦,២ លានបាត (ខ្ទង់ ២០ម៉ឺនដុល្លារ)
  • កម្លាំងម៉ាស៊ីន៖ 410hp 3.0-litre petrol-turbo, 7-speed dual-clutch auto, RWD

៤) Honda Accord Turbo

  • តម្លៃ៖ ១,៤ លានបាត (ខ្ទង់ ៤,៨ម៉ឺនដុល្លារ)
  • កម្លាំងម៉ាស៊ីន៖ 190hp 1.5-litre petrol-turbo, CVT auto, FWD

៥) Jaguar I-Pace

  • តម្លៃ៖ ៦,៩ លានបាត (ខ្ទង់ ១៨ម៉ឺនដុល្លារ)
  • កម្លាំងម៉ាស៊ីន៖ 400hp battery-electric, 1-speed auto, AWD

៦) Mazda 3 2.0

  • តម្លៃ៖ ១,១ លានបាត (ខ្ទង់ ៤ម៉ឺនដុល្លារ)
  • កម្លាំងម៉ាស៊ីន៖ 165hp 2.0-litre petrol, 6-speed auto, FWD

៧) MG ZS EV

  • តម្លៃ៖ ១,១ លានបាត (ខ្ទង់ ៤ម៉ឺនដុល្លារ)
  • កម្លាំងម៉ាស៊ីន៖ 150hp battery-electric, 1-speed auto, FWD

៨) MG HS

  • តម្លៃ៖ ១,១ លានបាត (ខ្ទង់ ៤ម៉ឺនដុល្លារ)
  • កម្លាំងម៉ាស៊ីន៖ 162hp 1.5-litre petrol-turbo, 7-speed dual-clutch auto, FWD

៩) Toyota Corolla Altis Hybrid

  • តម្លៃ៖ ១,‌១ លានបាត (ខ្ទង់ ៤ម៉ឺនដុល្លារ)
  • កម្លាំងម៉ាស៊ីន៖ 122hp 1.8-litre petrol-electric, CVT auto, FWD

១០) Toyota GR Supra

  • តម្លៃ៖ ៤,៩ លានបាត (ខ្ទង់ ១៦ម៉ឺនដុល្លារ)
  • កម្លាំងម៉ាស៊ីន៖ 340hp 3.0-litre petrol-turbo, 8-speed auto, RWD
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ឡាន McLaren Speedtail អាចរត់ដល់ល្បឿន ៤០៣គ.ម៉/ម៉

គំរូរថយន្ត McLaren Speedtail មួយគ្រឿង បើកបរដោយលោក Kenny Brack បានរត់ដល់ល្បឿនអតិបរមា នៅមជ្ឍមណ្ឌល Kennedy Space Center ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។

គំរូរថយន្តស្ព័ររបស់ប្រទេសអង់គ្លេស McLaren Speedtail នេះ អាចរត់ដល់ល្បឿន ២៥០ម៉ាយ៍ក្នុងមួយម៉ោង (៤០៣គីឡូម៉ែត្រក្នុងមួយម៉ោង) ឯណោះ។

គួរឲ្យដឹងថា ក្រោយការធ្វើតេស្តរត់ផ្លូវលាតបានល្បឿនកប់រួចមក ផលិតកម្មនៃរថយន្ត Speedtails សរុបចំនួន ១០៦គ្រឿងក៏បានចាប់ផ្តើមតែម្តង នៅរោងចក្រ McLaren Production Center ក្នុងទីក្រុង Woking ប្រទេសអង់គ្លេស ហើយនឹងចេញលក់នៅខែកុម្ភៈ ឆ្នាំ២០២០។

គំរូរថយន្ត McLaren Speedtail បំពាក់ម៉ាស៊ីនសាំង-អគ្គិសនី-Hybrid លាយគ្នា ដែលមានកម្លាំងសរុប ១ ០៥៥សេះ។ វាត្រូវការពេលត្រឹមតែ ១៣វិនាទីប៉ុណ្ណោះដើម្បីរត់ដល់ល្បឿន ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បន្ថែម Option “Heritage Edition” ថ្មីលើ Shelby GT350 ឆ្នាំ២០២០ មើលទៅរឹតតែកាច

ក្រុមហ៊ុន Ford បានបញ្ចេញកញ្ចប់ Option ថ្មីមួយហៅថា “Heritage Edition” លើរថយន្ត Shelby GT350 ស៊េរីឆ្នាំ២០២០។

កញ្ចប់ Option ថ្មីនេះមានតម្លៃ ១៩៦៥ដុល្លារ សម្រាប់រថយន្ត GT350 (តម្លៃចាប់ពី ៦០ ៤៤០ដុល្លារ) និង GT350R (តម្លៃចាប់ពី ៧៣ ៤៣៥ដុល្លារ) ដែលនឹងចាប់ផ្តើមចេញលក់នៅដើមឆ្នាំ២០២០ ខាងមុខនេះតែម្តង។

កញ្ចប់ Option “Heritage Edition” នេះនឹងបន្ថែមលក្ខណៈពិសេសមួយចំនួនដូចជា ទឹកថ្នាំពណ៌ស Wimbledon White រំលេចដោយតែមពណ៌ខៀវ Guardsman Blue, ឡូហ្គូដ៏ពិសេសនៅផ្នែកខាងក្នុង និងពូកស្បែកពណ៌ខ្មៅមានថ្នេរដេរពណ៌ក្រហមជាដើម។

រថយន្ត Ford Shelby GT350 និង GT350R សុទ្ធ​តែ​ប្រើប្រាស់​ម៉ាស៊ីន​ចំណុះ ៥,២​លីត្រ ទំហំ ៨​ស៊ីឡាំង មាន​កម្លាំង​រហូត​ដល់​ទៅ ៥២៦​សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+