ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari ឌីហ្សាញសោថ្មី ប្រណីតខ្លាំង មានស្រោបដោយស្បែក

រថយន្ត Ferrari Roma បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ថ្មីៗ​នេះ ជា​រថយន្ត​​ដាក់​ម៉ាស៊ីន​នៅ​ខាង​មុខ​ថ្មី​របស់​ Ferrari ​ហើយ​ក៏​ជា​ម៉ូដែល​ដំបូង​របស់​ក្រុមហ៊ុន​ដែល​មាន​ប្រើ​ប្រាស់​សោ​រថយន្ត​ថ្មី មាន​ការ​ឌីហ្សាញ​សាមញ្ញ និង​ប្រណីតភាព​បំផុត។

នៅ​ផ្នែក​ម្ខាង​នៃ​សោ​គឺ​មាន​នូវ​ស្លាក​សញ្ញា​ Ferrari ហើយ​នៅ​ម្ខាង​ទៀត​គឺ​មាន​ស្រោប​ដោយ​សារធាតុ​ស្បែក ដែល​មាន​ប៊ូតុង​បញ្ជា​ចំនួន​ពីរ គឺ​ចាក់​សោ និង​ដោះ​សោ​រថយន្ត។ ជា​មួយ​សោ​ថ្មី​នេះ អ្នក​ជិះ​ Ferrari Roma មិន​បាច់​ដក​សោ​ចេញ​ពី​ហោប៉ៅ​នោះ​ទេ គ្រាន់​តែ​មាន​សោ​ជាប់​ខ្លួន ហើយ​ចុច​ប៊ូតុង​មួយ​នៅ​ដៃ​ទ្វារ​រថយន្ត នោះ​អាច​បើក​សោ​បាន​ហើយ។

​​រថយន្ត​ Roma គឺ​មាន​ប្រើ​ប្រាស់​ម៉ាស៊ីន Twin-Turbo ចំណុះ ៣,៩ លីត្រ ដែល​មាន ៨ ស៊ីឡាំង ផលិត​កម្លាំង​បាន ៦១២ សេះ។ វា​ភ្ជាប់​ជា​មួយ​នឹង​ប្រអប់​លេខ​ ៨ វគ្គ ហើយ​អាច​បើកបរ​​ពី ០ ដល់ ១០០ គ.ម/ម៉ ចំណាយ​ពេល​ដែល​ ៣,៤ វិនាទី និង​ល្បឿន​អតិបរមា​ ៣២០ គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តថ្មី ១០ម៉ូដែល តម្លៃថោកជាងគេបំផុតនៅអាមេរិក

ពិនិត្យ​មើល​លើ​រថយន្ត​ថ្មី​​ដែល​កំពុង​ដាក់​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​នា​ពេល​បច្ចុប្បន្ន មាន​រថយន្ត​ចំនួន ១០ តម្លៃ​ធូរ​ថ្លៃ​ជាង​គេ​បំផុត ដែល​​សុទ្ធសឹង​ជា​រថយន្ត​ម៉ូដែល​ឆ្នាំ ២០១៩ និង ២០២០។

១. Chevrolet Spark Hatchback តម្លៃ ១៤ ១០០ ដុល្លារ

២. Mitsubishi Mirage ឆ្នាំ ២០១៩ តម្លៃ ១៤ ៩៣០ ដុល្លារ

៣. Ford Fiesta Sedan ឆ្នាំ ២០១៩ តម្លៃ ១៥ ៣០០ ដុល្លារ

៤. Nissan Versa ឆ្នាំ ២០២០ តម្លៃ ១៥ ៦៣០ ដុល្លារ

៥. Mitsubishi Mirage G4 ឆ្នាំ ២០១៩ តម្លៃ ១៦ ០០០ ដុល្លារ

៦. Hyundai Accent Sedan ឆ្នាំ ២០២០ តម្លៃ ១៦ ២០០ ដុល្លារ

៧. Kia Rio ឆ្នាំ ២០១៩ តម្លៃ ១៦ ៤០០ ដុល្លារ

៨. Toyota Yaris Sedan ឆ្នាំ ២០២០ តម្លៃ ១៦ ៦០០ ដុល្លារ

៩. Honda Fit ឆ្នាំ ២០១៩ តម្លៃ ១៧ ២០០ ដុល្លារ

១០. Chevrolet Sonic Sedan ឆ្នាំ ២០២០ តម្លៃ ១៧ ៦០០ ដុល្លារ​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda 3 ឈ្នះពានរង្វាន់ 2019 Women’s World Car of the Year

រថយន្ត Mazda 3 បានឈ្នះពានរង្វាន់ 2019 Women’s World Car of the Year ដោយយកឈ្នះលើគូប្រជែង ដូចជា Audi e-Tron Quattro, G20 BMW 3 Series, Tesla Model 3 និង Volvo S60។

ជាមួយគ្នានេះ រថយន្ត Mazda 3 ជំនាន់ទី៤ ក៏បានឈ្នះពានរង្វាន់ Family Car of the Year នៅក្នុងកម្មវិធី COTY Awards ដែលបានធ្វើឡើងនៅទីក្រុងឌុយបៃ ក្នុងព្រឹត្តិការណ៍ Dubai International Motor Show។

ក្រៅពីនោះ រថយន្ត Kia XCeed បានឈ្នះពានរង្វាន់ Urban Car award, រថយន្ត Kia Soul EV ឈ្នះពានរង្វាន់ Green Car of the Year, រថយន្ត BMW 8 Series ឈ្នះពានរង្វាន់ Luxury Car of the Year និង Porsche ឈ្នះពានរង្វាន់ Performance Car of the Year ហើយ Range Rover Evoque ឈ្នះពានរង្វាន់ SUV/Crossover of the Year។

ពានរង្វាន់ Women’s World Car of the Year ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១០ ដោយបោះឆ្នោតតាមរយៈមេប្រយោគស្រីមកពី ៣០ប្រទេសខុសៗគ្នា។ ការបោះឆ្នោតត្រូវបានធ្វើឡើងលើលក្ខណៈវិនិច្ឆ័យទូទៅសម្រាប់មនុស្សស្រីនៅពេលទិញរថយន្ត ដូចជា សុវត្ថិភាព, តម្លៃ, រូបរាង, កន្លែងផ្ទុកឥវ៉ាន់, ងាយស្រួលសម្រាប់ក្មេង, ពណ៌ និងងាយស្រួលបើកបរជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី BMW i4 មានកម្លាំងជាង ៥០០សេះ អាចសាកភ្លើងបាន ៨០% ត្រឹម៣៥នាទី

រថយន្តអគ្គិសនី BMW i4 នៅសល់ពេលប៉ុន្មានឆ្នាំទៀត ទម្រាំឈានដល់ការផលិតលក់ជាផ្លូវការ ប៉ុន្តែក្រុមហ៊ុនរថយន្តអាល្លឺម៉ង់មួយនេះ មិនអាចទ្រាំបានឡើយ ក្នុងការបង្ហាញលក្ខណៈពិសេសរបស់វា។

យោងតាម BMW រថយន្តអគ្គិសនី i4 នឹងមានការរចនាបែបស្ព័រ ហើយប្រណីត គុណភាព Premium តែម្តង ព្រមទាំងមានកាប៊ីនធំទូលាយទៀតផង។ វាបំពាក់បច្ចេកវិទ្យា eDrive ជំនាន់ទី៥ ដែល BMW អះអាងថា វានឹងបំពាក់ម៉ូទ័រអគ្គិសនីកម្លាំង ៥២៣សេះ ខណៈកម្លាំងប៉ុណ្ណេះស្មើនឹងម៉ាស៊ីនទំហំ ៨ស៊ីឡាំងទៅហើយ។

លើសពីនេះទៅទៀត រថយន្ត BMW i4 នឹងអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលប្រហែល ៤វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរមា ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ រឹតតែពិសេស វាបំពាក់កញ្ចក់អាគុយកម្លាំង ៨០គីឡូវ៉ាត់ម៉ោង អនុញ្ញាតឱ្យវាអាចធ្វើដំណើរបានចម្ងាយ ៦០០គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញម្តង។

មិនតែប៉ុណ្ណោះ ខ្សែសាកកម្លាំង ១៥០គីឡូវ៉ាត់ នឹងអាចសាកភ្លើងបាន ៨០% ក្នុងពេលត្រឹមតែ ៣៥នាទីប៉ុណ្ណោះ ឬ ១០០គីឡូម៉ែត្រក្នុងពេល ៦នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វីដេអូបង្ហាញច្បាស់ៗរាងទាំងក្នុង និងក្រៅរថយន្ត SUV អគ្គិសនីរបស់ Ford

Ford Mustang Mach-E កំពុង​ជា​រថយន្ត​ដែល​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង ដោយ​សារ​វា​ជា​រថយន្ត​អគ្គិសនី​ដំបូង​របស់​ Ford មាន​រចនាបថ​ទាន់​សម័យ និង​មាន​តម្លៃ​ធូរ​ថ្លៃ​បើ​ធៀប​នឹង​រថយន្ត​អគ្គិសនី​ SUV របស់ Tesla។

​ត​ទៅ​នេះ​គឺ​ជា​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​អំពី​រូបរាង​ខាង​ក្រៅ និង​រចនាបថ​ផ្នែក​ខាង​ក្នុង​របស់​រថយន្ត Mustang Mach-E ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនចិនមួយទៀតចម្លងរាងតាមរថយន្ត Range Rover

រថយន្ត​ដែល​មាន​រូបរាង​ស្រដៀង​នឹង​ Range Rover មួយ​ទៀត បាន​លេច​ចេញ​ឡើង​​នៅ​ប្រទេស​ចិន ដែល​វា​មាន​ឈ្មោះ​ថា​ Hunkt Canticie ដែល​ផលិត​ឡើង​ផ្អែក​តាម​រូបរាង​រថយន្ត​ចិន Zotye T900 ចេញ​កាល​ឆ្នាំ​មុន។

Car News China ចុះ​ផ្សាយ​ថា​រថយន្ត​ SUV មាន​រូបរាង​ដូច Range Rover នេះ ជា​ផលិតផល​របស់​ក្រុមហ៊ុន Hanlong Auto មាន​មូលដ្ឋាន​នៅ​ខេត្ត​ Hubei។ រូបភាព​បាន​បង្ហាញ​ថា​ Hunkt Canticie មាន​រូបរាង​ស្រដៀង​គ្នា​ខ្លាំង​នឹង Range Rover Sport ជំនាន់​បច្ចុប្បន្ន។

ម៉ាស៊ីន​ដែល​បំពាក់​លើ​រថយន្ត​នេះ​គឺ​ប្រភេទ Turbocharged ចំណុះ ២,០ លីត្រ ៤ ស៊ីឡាំង ផលិត​កម្លាំង​បាន​ ២១៨ សេះ។ ​ឯ​ Range Rover Sport វិញ​ប្រើ​ម៉ាស៊ីន Supercharged ចំណុះ ៥,០ លីត្រ ៨ ស៊ីឡាំង។

តម្លៃ​របស់​រថយន្ត​នេះ​នៅ​ប្រទេស​ចិន​គឺ​មាន​ចាប់​ពី​ប្រមាណ ១៨ ០៤២ ដុល្លារ ដែល​ធៀប​នឹង​ Range Rover Sport លក់​នៅ​ចិន​គឺ​មាន​តម្លៃ​រហូត​ដល់​ប្រមាណ ១៧៣ ០០០ ដុល្លារ​ឯណោះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Group ជះលុយ ៧០ពាន់លានដុល្លារ គ្រោងចេញឡានអគ្គិសនី ៧៥ម៉ូដែលទៀត

Volkswagen Group បានប្តេជ្ញាចិត្តដើម្បីក្លាយខ្លួនជាក្រុមហ៊ុននាំមុខគេខាងរថយន្តអគ្គិសនីក្នុងពេលអនាគត។ ឥឡូវនេះ Volkswagen Group មានគម្រោងបញ្ចេញរថយន្តអគ្គិសនីថ្មីដល់ទៅ ៧៥ម៉ូដែល ត្រឹមឆ្នាំ២០២៩ ជាមួយនឹងរថយន្ត Hybrid ៦០ម៉ូដែលផ្សេងទៀតផង។

ដើម្បីសម្រេចបានគោលដៅដ៏ធំសម្បើមនេះ ក្រុមហ៊ុនអាល្លឺម៉ង់ខាងលើនឹងចំណាយទុនប្រហែល ៧២ពាន់លានដុល្លារ លើបច្ចេកវិទ្យាឌីជីថលថ្មី, បច្ចេកវិទ្យារថយន្ត Hybrid និងរថយន្តអគ្គិសនី។

ក្នុងចំណោម ៧២ពាន់លានដុល្លារនោះ Volkswagen Group នឹងបែងចែកពាក់កណ្តាលសម្រាប់ផលិតរថយន្តអគ្គិសនី លើម៉ាកសញ្ញារបស់ខ្លួន រួមទាំង Volkswagen, Porsche, Audi, Bentley, Bugatti, Lamborghini ក៏ដូចជា Skoda និង Seat ផងដែរ។

ក្រុមហ៊ុន Volkswagen អះអាងថា រថយន្តអគ្គិសនីចំនួន ២០លានគ្រឿង នឹងត្រូវប្រើគ្រោងឆ្អឹងថ្មីហៅថា MEB Electric-car Platform ដែលកំពុងប្រើស្រាប់លើរថយន្តអគ្គិសនី Volkswagen ID.3៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mustang Mach-E ឡាន SUV អត់ប្រើសាំងដំបូងរបស់ Ford ចេញហើយ!

Ford បានប្រកាសចេញនូវ SUV ដំណើរការដោយថាមពលអគ្គិសនីដំបូងបង្អស់របស់ខ្លួន Mustang Mach-E ជាផ្លូវការ ដែលមានការរចនាលេចធ្លោខ្លាំង គួរឱ្យទាក់ទាញបំផុត។

វាបំពាក់កុងទ័រឌីជីថលផ្តេកទំហំ ១០,២អ៊ីង និងអេក្រង់ Infotainment System ប្រភេទ Touchscreen បញ្ឈរដ៏ធំនៅចំកណ្តាល ទំហំ ១៥,៥អ៊ីង ស្រដៀងទៅនឹងរថយន្ត Tesla។ មិនតែប៉ុណ្ណោះ វាក៏មាន Option ពិសេសៗជាច្រើន ដូចជា ប្រព័ន្ធសំឡេង Bang & Olufsen, ដំបូលកញ្ចក់ Panoramic និងប្រព័ន្ធភ្លើងក្នុងកាប៊ីន Ambient Lighting ផងដែរ។

រថយន្ត Ford Mustang Mach-E មានចំនួន ៥ម៉ូដែល គឺ Select, California Route 1, Premium, First Edition និង GT ដែលចែកចេញជា ២ប្រភេទទៀត គឺ Standard Range មានចម្ងាយបើកបររហូតដល់ ៣៧០គីឡូម៉ែត្រ និង Extended Range មានចម្ងាយបើកបររហូតដល់ ៤៨០គីឡូម៉ែត្រ ព្រមទាំងមានជម្រើសប៉ុងមួយ និងប៉ុងពីរទៀតផង។

Mustang Mach-E Select មានតម្លៃចាប់ពី ៤៣ ៨៩៥ដុល្លារលើទីផ្សារអាមេរិក, Premium តម្លៃចាប់ពី ៥០ ៦០០ដុល្លារ, California Route 1 តម្លៃចាប់ពី ៥២ ៤០០ដុល្លារ, First Edition តម្លៃចាប់ពី ៥៩ ៩០០ដុល្លារ និង GT តម្លៃចាប់ពី ៦០ ៥០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda HR-V ឆ្នាំ២០២០ ចេញតម្លៃលក់ជាផ្លូវការហើយ!

ក្រុមហ៊ុន Honda ទើបតែបានបញ្ចេញរថយន្ត SUV ខ្នាតតូចម៉ូដែល HR-V ស៊េរីឆ្នាំ២០២០ ជាផ្លូវការ ដោយទទួលបានការអាប់ដេតមួយចំនួនតូចប៉ុណ្ណោះ។

រថយន្ត Honda HR-V ថ្មីប្រើម៉ាស៊ីនសាំងចំណុះ ១,៨លីត្រ i-VTEC ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤១សេះ ប្រើប្រអប់លេខអូតូ CVT ហើយមានជម្រើសប៉ុងមួយ និងប៉ុងពីរ។

HR-V ឆ្នាំ២០២០ ចែកចេញជា ៥ម៉ូដែល គឺ LX តម្លៃ ២០ ៨២០ដុល្លារ, Sport តម្លៃ ២០ ៨២០ដុល្លារ, EX តម្លៃ ២២ ៥២០ដុល្លារ, EX-L តម្លៃ ២៣ ៩៧០ដុល្លារ និង Touring តម្លៃ ២៥ ៥៧០ដុល្លារ។

វាបំពាក់ប្រព័ន្ធសុវត្ថិភាព Honda Sensing មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារដូចជា Adaptive Cruise Control, Collision Mitigation Braking, Forward Collision Warning, Lane Keep Assist, Road Departure Mitigation និង Lane Departure Warning ផងដែរ។

Honda និយាយថា រថយន្ត HR-V ថ្មីរបស់ខ្លួនបានឆ្លងកាត់ការធ្វើតេស្តបុក និងទទួលបានផ្កាយ៥ ពី National Highway Traffic Safety Administration ហើយក៏កំពុងកំណត់យកចំណាត់ថ្នាក់ Top Safety Pick ពី Insurance Institute for Highway Safety ទៀតដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi ចេញរថយន្ត S8 ឆ្នាំ២០២០ ប្តូររាងថ្មីទាំងស្រុង ឯកម្លាំងជាង ៥០០សេះ

Audi បានបញ្ចេញរថយន្ត Sedan ប្រណីតរបស់ខ្លួនម៉ូដែល S8 ស៊េរីឆ្នាំ២០២០ ជាផ្លូវការ ដែលផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង (All-new) តែម្តង។

រថយន្ត Audi S8 បំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៧១សេះ ខ្លាំងជាងស៊េរីមុន ៥១សេះឯណោះ។ មិនតែប៉ុណ្ណោះ វាបានប្រើបច្ចេកវិទ្យា Mild-hybrid ដែលជួយឱ្យមុខងារ Stop/Start កាន់តែរលូន ហើយបិទដំណើរការម៉ាស៊ីន នៅពេលឈប់ស្ងៀមបានកាន់តែយូរ។

ថ្វីបើវាប្រើម៉ាស៊ីន ៨ស៊ីឡាំងមែន ប៉ុន្តែ S8 វៃឆ្លាតខ្លាំងណាស់ ដោយអាចបិទម៉ាស៊ីន ៤ចោល ដើម្បីសន្សំសំចៃប្រេងទៀតផង។ Audi និយាយថា រថយន្តនេះមានកម្រិតស៊ីប្រេងជាមធ្យមប្រហែល ១១លីត្រ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

រថយន្ត S8 ថ្មីនេះ មិនត្រឹមតែសន្សំសំចៃនោះទេ តែក៏មានសមត្ថភាពខ្លាំងដែរ ដោយអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៨វិនាទី ហើយមានល្បឿនអតិបរមាដល់ទៅ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្នែកខាងក្នុង S8 បានបំពាក់គ្រឿងបរិក្ខាដ៏ប្រណីត និងទំនើបខ្លាំង គួបផ្សំជាមួយកម្រិតផាសុកភាពលំដាប់កំពូលទៀតផង។ ប្រព័ន្ធកម្សាន្ត-បង្ហាញព័ត៌មាន Touch MMI និង កុងទ័រឌីជីថល Virtual Cockpit នៅតែជាចំណុចខ្លាំងរបស់រថយន្ត Audi នេះ។

S8 ឆ្នាំ២០២០ មានបំពាក់មុខងារជំនួយការបើកបរ និងសុវត្ថិភាពរហូតដល់ទៅ ៣៨មុខផ្សេងៗគ្នា ក្នុងនោះក៏មានមុខងារ Adaptive Cruise Assist, Traffic Jam Assist និង Lane Tracking Assist ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+