ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche ចាប់ផ្ដើមសេវាលក់រថយន្ត​តាម​អនឡាញនៅអឺរ៉ុប

ក្រុមហ៊ុន​រថយន្ត Porsche បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​លក់​​តាម​អនឡាញ​នៅ​ក្នុង​តំបន់​អឺរ៉ុប ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ជ្រើស​រើស​ កុម្ម៉ង់ និង​​​កក់​លុយ​លើ​រថយន្ត​​ដែល​ខ្លួន​ពេញ​ចិត្ត ពី​ចម្ងាយ​តែ​ម្ដង។

ដំណាក់​កាល​ចុង​ក្រោយ​បំផុត​នៃ​ការ​ទិញ​រថយន្ត​ គឺ​ការ​ចុះ​កុងត្រា​សម្រេច​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ហាង​លក់​រថយន្ត​ផ្ទាល់។ ការ​លក់​រថយន្ត​អនឡាញ​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ប្រទេស​អាល្លឺម៉ង់​មុន​គេ មុន​នឹង​ពង្រីក​​ពាស​ពេញ​អឺរ៉ុប​នៅ​ឆ្នាំ ២០២០។

ក្រុមហ៊ុន​ក៏​នឹង​​មាន​ការ​លក់​រថយន្ត​តាម​អនឡាញ​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ ដែល​មាន​ហាង​លក់​រថយន្ត​ចំនួន ២៥ ចូល​រួម​ជា​ផ្នែក​ក្នុង​គម្រោង​ការ​នេះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW រកលុយបានច្រើនខ្លាំងពីការលក់រថយន្ត SUV

ក្រុមហ៊ុន BMW អាច​រក​ប្រាក់​ចំណេញ​បាន​ច្រើន​​ឡើង​វិញ​នៅ​ត្រីមាស​ទី ៣ ឆ្នាំ ២០១៩ នេះ តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ចំណាយ និង​​ចំនួន​លក់​ដ៏​ខ្លាំង​ក្លា​លើ​រថយន្ត​ប្រភេទ SUV របស់​ខ្លួន។

នៅ​ត្រីមាស​ទី ៣ នេះ ក្រុមហ៊ុន​អាច​រក​ប្រាក់​ចំណេញ​បាន​​ប្រមាណ ១,៦៩ ពាន់​លាន​ដុល្លារ ​ពី​ប្រាក់​ចំណូល​ដែល​មាន​សរុប​​ប្រមាណ ២៩,៤ ពាន់​លាន​ដុល្លារ​។ ប្រាក់​ចំណូល​សរុប​មាន​ការ​កើន​ឡើង​ ៨% បើ​ធៀប​នឹង​ឆ្នាំ​មុន ដោយ​សារ​នៅ​ទីផ្សារ​​ប្រទេស​ចិន​លក់​ចេញ​បាន​ច្រើន។

រយៈពេល ៩ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩ នេះ​វិញ ប្រាក់​ចំណេញ​សរុប​របស់ BMW បាន​ធ្លាក់​ចុះ ៣៧% មក​នៅ​ត្រឹម​ ៣,៩ ពាន់​លាន​ដុល្លារ ខណៈ​ប្រាក់​ចំណូល​កើន​ឡើង​ ៣,៤% មាន​​ចំនួន​ ៨២,៤ ពាន់​លាន​ដុល្លារ។ ចំណែក​រថយន្ត​ដែល​លក់​បាន​សរុប​មាន​ចំនួន ១,៨៧ លាន​គ្រឿង កើន​ឡើង ១,៧%៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត ១០ ម៉ូដែលរចនាគ្រឿងខាងក្នុងស្អាតដាច់គេ

បើ​ផ្អែក​តាម​បញ្ជី​ចំណាត់​ថ្នាក់​មួយ​ពី​វិបសាយ​រថយន្ត​ Hot Cars បាន​បង្ហាញ​នូវ​រថយន្ត​ចំនួន ១០ ដែល​មាន​ការ​ឌីហ្សាញ​ផ្នែក​ខាង​ក្នុង​ស្អាត​ដាច់​គេ គិត​ត្រឹម​បច្ចុប្បន្ន​នេះ។ ចង់​ដឹង​ថា​មាន​រថយន្ត​អ្វី​ខ្លះ តាម​ដាន​ដូច​ត​ទៅ ៖

Honda Accord

Volvo V90

Mercedes-Benz S-Class

Genesis G90

Audi A8

Bentley Continental GT

Lexus LC

Rolls-Royce Phantom

McLaren 720s

Ferrari 812 Superfast

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Everest Sport ឆ្នាំ២០២០ ថ្មី រចនារូបរាងកាន់តែអេម!

ក្រុមហ៊ុន Ford ប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បានបញ្ចេញរថយន្ត Everest Sport ស៊េរីឆ្នាំ២០២០ ដែលបន្ថែមការរចនាលើរូបរាងកាន់តែទាក់ទាញ។

Ford Everest Sport នឹងស្ថិតនៅចន្លោះម៉ូដែល Everest Trend និង Everest Titanium។ វាមានជម្រើសម៉ាស៊ីនចំនួនពីរគឺ ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,២លីត្រ Turbo-diesel ទំហំ ៥ស៊ីឡាំង មានកម្លាំង ១៩២សេះ ប្រើប្រអប់លេខអូតូ ៦វគ្គ និង ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ Biturbo-diesel ចំណុះ ៤ស៊ីឡាំង មានកម្លាំង ២១០ ហើយប្រើប្រអប់លេខអូតូ ១០វគ្គ ដូច Ford Ranger Raptor ដែរ។

Everest Sport មានចំនួន ៥ពណ៌ រួមទាំងពណ៌ខៀវថ្មីហៅថា Deep Crystal Blue ផងដែរ។ វាបានបំពាក់សំណាញ់ប៉ាណាពណ៌ខ្មៅ, កាងផ្នែកខាងក្រោមទាំងមុខ-ក្រោយពណ៌ខ្មៅ ក៏ដូចជា គម្របកញ្ចក់ចំហៀង, រីហ្គែរដំបូលខាងលើពណ៌ខ្មៅផងដែរ។ លក្ខណៈពិសេសផ្សេងទៀតរបស់វា មានដូចជា ចង្កៀងមុខ Bi-LED, អេក្រង់ Infotainment System ទំហំ ៨អ៊ីង, ផែនទី, កាមេរ៉ាក្រោយ, មុខងារ Apple CarPlay និង Android Auto ជាដើម។

សូមបញ្ជាក់ថា រថយន្ត Ford Everest Sport ថ្មីនេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៤២ ៧៦៥ដុល្លារសម្រាប់ម៉ូដែលម៉ាស៊ីន ៣,២លីត្រ និង ៤៣ ៨០០ដុល្លារសម្រាប់ម៉ូដែលម៉ាស៊ីន ២,០លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LC Inspiration Series ចេញលក់នៅអូស្ត្រាលី មានមិនដល់១០គ្រឿង ហើយនេះតម្លៃវា

រថយន្តស្ព័ររបស់ជប៉ុន Lexus LC Inspiration Series បានធ្វើដំណើរទៅដល់ប្រទេសអូស្ត្រាលីជាផ្លូវការ ប៉ុន្តែចំនួនមានកំណត់ ពោលគឺមិនដល់ ១០គ្រឿងឡើយ។

LC ម៉ូដែលពិសេស Inspiration Series នេះត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ១៤២ ០០០ដុល្លារ ដោយប្រើម៉ាស៊ីនចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៧០សេះ ប្រើប្រអប់លេខអូតូ ១០វគ្គ។ វាក៏មានជម្រើសម៉ាស៊ីនមួយទៀត គឺ ៣,៥លីត្រ Hybrid ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៥៤សេះ។

វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៤ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមារហូតដល់ ២៧០ គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្តស្ព័រសម្រាប់ទីផ្សារប្រទេសអូស្ត្រាលីនេះមានតែ ១ពណ៌ប៉ុណ្ណោះ គឺ បៃតងចាស់ Khaki Metal ខណៈកាប៊ីនខាងក្នុងមានពណ៌ខ្មៅ និងត្នោត។

ក្រៅពីនោះ វាមានបំពាក់មុខងារពិសេសៗ ដូចជា ចង្កៀង LED, យ៉ាន់ ២១អ៊ីង, មុខងារ Android Auto និង Apple CarPlay, អេក្រង់ Infotainment System ទំហំ ១០,៣អ៊ីង, ផែនទី និង ប្រព័ន្ធសំឡេង Mark Levinson ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari F8 Tributo ចេញលក់នៅថៃផ្លូវការ ឯតម្លៃវិញញាក់សាច់

ក្រុមហ៊ុននាំរថយន្តប្រណីតថៃ Cavallino Motors បានប្រកាសដាក់លក់រថយន្ត Ferrari F8 Tributo ស៊េរីចុងក្រោយបង្អស់ជាផ្លូវការ។

រថយន្តស្ព័ររបស់អ៊ីតាលីនេះប្រើម៉ាស៊ីនចំណុះ ៣,៩លីត្រ Twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៧២០សេះ អាចរត់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ២,៩វិនាទីប៉ុណ្ណោះ។

ថ្វីបើរថយន្ត Ferrari F8 Tributo ប្រើប្រព័ន្ធមេកានិចដូចរថយន្ត Ferrari 488 Berlinetta ប៉ុន្តែវាមានការរចនាផ្នែកខាងក្រៅ និងខាងក្នុងខុសគ្នា។

សូមបញ្ជាក់ថា រថយន្ត Ferrari F8 Tributo ថ្មីនេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ២៥,២លានបាត (ប្រហែល ៨៣០ ០០០ដុល្លារ) ក្នុងប្រទេសថៃ ហើយវាជាគូប្រជែងនឹងរថយន្ត Lamborghini Huracan Evo និង McLaren 720S Coupe៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលរថយន្ត​ Mercedes ប្រណីតពាសដែក តម្លៃ ១,៥ លានដុល្លារ

រថយន្ត​ Mercedes-Benz S-Class ជំនាន់​ចុង​ក្រោយ​មាន​ចែក​ចេញ​ជា​បួន​ប្រភេទ​ក្នុង​នោះ​រួម​មាន​ប្រភេទ Sedan, ប្រភេទ​តួ​ខ្លួន​វែង, ប្រភេទ​ Maybach និង​ប្រភេទ​ពាស​ដែក Pullman Guard។

ចំពោះ​ប្រភេទ Mercedes-Maybach S600 Pullman Guard ឆ្នាំ ២០១៩ គឺ​មាន​បំពាក់​នូវ​អាវ​ក្រោះ​ការពារ​ពិសេស​ដែល​អាច​ការពារ​អ្នក​ដំណើរ​បាន​ពេល​រថយន្ត​រង​ការ​វាយ​ប្រហារ។ សូម្បី​តែ​កង់​រថយន្ត​ក៏​អាច​ធន់​នឹង​គ្រាប់​កាំភ្លើង ហើយ​នៅ​ផ្នែក​ខាង​ក្រោយ​មាន​ដំបូល​ការងារ​​ក្នុង​ករណី​មាន​ភេរវកម្ម​។

រថយន្ត​ពាស​ដែក​នេះ​មាន​ប្រវែង​រហូត​ដល់ ៦,៥ ម៉ែត្រ និង​មាន​ទម្ងន់​ ៥,៦ តោន​ឯណោះ។ រថយន្ត​​អាច​រុញ​ច្រាន​ទៅ​មុខ​ដោយ​ប្រើ​ម៉ាស៊ីន Twin-Turbo ១២ ស៊ីឡាំង ដែល​អាច​ផលិត​កម្លាំង​បាន​ ៥២៣ សេះ។

ដោយ​មិន​រាប់​បញ្ចូល​រថយន្ត​ Mercedes AMG One ដែល​អស់​ស្តុក​ទៅ​ហើយ​នោះ រថយន្ត​ S600 Pullman Guard ឆ្នាំ ២០១៩ នេះ​ជា​រថយន្ត​ថ្លៃ​ជាង​គេ​របស់ Mercedes ដែល​មាន​តម្លៃ​ចាប់​ពី ១,៥៦ លាន​ដុល្លារ​ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អស់ស្ទះ! សាធារណរដ្ឋឆេកយក BMW 7-Series ធ្វើ​ជា​រថយន្ត​ប៉ូលិស

ក្រោយ​ពី​ទទួល​បាន​រថយន្ត​ BMW i8 សម្រាប់​បំពេញ​ការងារ​ល្បាត​នៅ​ទីក្រុង​រួច​ហើយ នៅ​ពេល​នេះ​សមត្ថកិច្ច​សាធារណរដ្ឋឆេក​បន្ត​ទទួល​បាន​រថយន្ត​ BMW 7-Series វិញ​ម្ដង​ ដែល​ជា​ស៊េរី​ចុង​ក្រោយ​បំផុត។

សមត្ថកិច្ច​សាធារណរដ្ឋឆេក​នឹង​ទទួល​បាន​រថយន្ត​ BMW 7-Series ប្រភេទ Plug-in Hybrid ចំនួន ១០ គ្រឿង​ពី​ក្រុមហ៊ុន BMW ប្រចាំ​ប្រទេស​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ជួល​រថយន្ត​ជិះ​ដោយ​មិន​គិត​ថ្លៃ។ កម្មវិធី​ជួល​រថយន្ត​នេះ អាច​ឲ្យ​រថយន្ត​នីមួយៗ​ប្រើ​ប្រាស់​បាន​ប្រមាណ ៦ ខែ និង​ជិះ​បាន​រហូត​ដល់ ២៥ ០០០ គីឡូម៉ែត្រ។

BMW 7-Series ដែល​គេ​ទទួល​បាន​គឺ​ជា​ម៉ូដែល 745e ដែល​ប្រើ​ប្រាស់​ម៉ាស៊ីន ៦ ស៊ីឡាំង​ ផលិត​កម្លាំង​បាន​ ២៨៦ សេះ និង​ម៉ូទ័រ​អគ្គិសនី​អាច​ផលិត​កម្លាំង​បាន​ ១១៣ សេះ បន្ថែម​ទៀត។ BMW 745e អាច​បង្កើន​សន្ទុះ​ពី ០ ដល់ ១០០ គ.ម/ម៉ ដោយ​ចំណាយ​ពេល​តែ ៥,២ នាទី និង​មាន​ល្បឿន​អតិបរមា​ ២៥០ គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Sonata ឆ្នាំ២០២០ រចនារាងម៉ាអេម ចេញតម្លៃលក់ផ្លូវការហើយ

Hyundai បានប្រកាសតម្លៃជាផ្លូវការនៃរថយន្ត Sedan ដ៏ល្បីឈ្មោះរបស់ខ្លួន គឺ Sonata ស៊េរីឆ្នាំ២០២០ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Hyundai Sonata ថ្មីមានតម្លៃចាប់ពី ២៣ ៤០០ដុល្លារ ដោយថ្លែជាងស៊េរីមុន ៧៥០ដុល្លារ។ វាបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ មានកម្លាំង ១៩១សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ, ហ្វ្រាំងអេឡិចត្រូនិច, ចង្កៀងមុខ LED Hidden Lighting Lamps, អំពូល LED DRLនិងចង្កៀងក្រោយ LED។

ប្រព័ន្ធជំនួយការបើកបរ SmartSense ត្រូវបានបំពាក់មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារដូចជា Forward Collision-Avoidance Assist, Lane Keeping Assist, Lane Follow Assist, Driver Attention Warning, Automatic High-Beam Assist និង Smart Cruise Control with Stop & Go ជាដើម។

ក្រៅពីម៉ាស៊ីនចំណុះ ២,៥លីត្រ រថយន្ត Hyundai Sonata ក៏មានជម្រើសម៉ាស៊ីន ១,៦លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨០សេះ។ សូមបញ្ជាក់ថា រថយន្ត Hyundai Sonata ប្រើម៉ាស៊ីន Hybrid ក៏នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ២០១៩ នេះដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញម៉ូដែល C-HR Orange Edition អង្រួនចិត្តអ្នកស្រលាញ់ពណ៌លេចៗ

Toyota បានប្រកាសតម្លៃជាផ្លូវការនៃរថយន្ត C-HR ស៊េរីឆ្នាំ២០២០ នៅចក្រភពអង់គ្លេស ដោយមានចំនួន ៤ម៉ូដែលសម្រាប់ឱ្យអតិថិជនជ្រើសរើស។

រថយន្ត C-HR ប្រភេទ Base Model បំពាក់យ៉ាន់ Alloy ទំហំ ១៧អ៊ីង, ចង្កៀងមុខ LED, អេក្រង់ Infotainment System អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, កាមេរ៉ាក្រោយ, Dual-zone Climate Control និង កញ្ចប់មុខងារ Safety Sense។ វាមានតម្លសចាប់ពី ៣៣ ០០០ដុល្លារ។

ចំណែកឯ រថយន្ត C-HR Design មានតម្លៃចាប់ពី ៣៦ ០០០ដុល្លារ មានជម្រើសម៉ាស៊ីនចំណុះ ១,៨លីត្រ Hybrid និង ម៉ាស៊ីន ២,០លីត្រ Hybrid, យ៉ាន់ ១៨អ៊ីង, កញ្ចក់ក្រោយពណ៌ខ្មៅ, កញ្ចក់ចំហៀងមានមុខងារកម្តៅ និងបិទ-បើកអូតូ, Smary Key, ផែនទី និងកម្តៅកៅអីមុខ ជាដើម។

រីឯ C-HR Excel មានជម្រើសម៉ាស៊ីនដូច C-HR Design ដែរ ហើយមានតម្លៃចាប់ពី ៣៨ ៨០០ដុល្លារ ដោយបន្ថែមអំពូល LED មុខក្រោយ, កៅអីស្បែក, កម្តៅដៃចង្កូត, កៅអីចុច, មុខងារ Blind Spot Monitor និង Rear Cross Traffic Alert ជាមួយហ្វ្រាំងអូតូ។

ចុងក្រោយគឺ C-HR Dynamic មានតម្លៃចាប់ពី ៣៨ ៩០០ដុល្លារ ដោយបន្ថែមពណ៌តួខ្លួន Metallic បញ្ច្រាសជាមួយដំបូលមកស្តង់ដារតែម្តង។

Toyota ក៏បានបន្ថែមម៉ូដែលមួយទៀតហៅថា Orange Edition ដែលផ្អែកលើម៉ូដែល Excel ជាមួយតួខ្លួនពណ៌ទឹកក្រូច Scorched Orange, មានដំបូលពណ៌ខ្មៅ, យ៉ាន់ពណ៌ខ្មៅគ្រើម ទំហំ១៨អ៊ីង, ប្រព័ន្ធសំឡេង JBL, ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ, ផលិតតែ ៥០០គ្រឿងប៉ុណ្ណោះ ហើយមានតម្លៃចាប់ពី ៤១ ៩០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+