ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jetour បញ្ចេញជាផ្លូវការឡានប្រភេទ SUV off-road ប្រើ EREV កម្លាំងលើស ១ពាន់សេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour ដែលស្ថិតក្រុមហ៊ុន Chery Group បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Jetour G700 ប្រភេទ SUV off-road បែប Luxury គ្រោងនឹងដាក់លក់ជាផ្លូវការនៅត្រីមាសទី ៣ ឆ្នាំ ២០២៥ នៅទីផ្សារប្រទេសចិន ខណៈតម្លៃមិនទាន់បង្ហាញនៅឡើយទេ ។

Jetour G700 ផលិតឡើងនៅលើគ្រោងឆ្អឹង body-on-frame ផ្តល់ជូននៅជម្រើសថាមពលចំនួន ២ ប្រភេទរួមមាន៖

  • ប្រភេទ PHEV ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៦០០ សេះ
  • ប្រភេទ EREV ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ៤ អាចផលិតកម្លាំងបានសរុប ១៥៧២ សេះ ។ សម្រាប់ទាំង ២ នេះ គំាទ្រដោយប្រព័ន្ធសាកថ្មល្បឿបលឿន ដោយសាកពី ២០% ដល់ ៨០% ប្រើរយៈពេល ៦នាទីប៉ុណ្ណោះ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ១០០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ៣៥០ ម.ម ដោយគាំទ្រពីប្រព័ន្ធជើងក្រោមប្រភេទ air suspension ។ សម្រាប់រូបរាងផ្នែកខាងក្រៅមានលក្ខណៈជាប្រអប់ មានប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រើនៅថាសកង់ស្រោបដោយសំបកប្រភេទ Off-road ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់កំសាន្ត touchscreen ទំហំធំ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបររបស់ក្រុមហ៊ុន Huawei ផងដរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda6 នឹងអស់ជីវិតនៅទីផ្សារប្រទេសអូស្រ្តាលី បន្ទាប់ពីដាច់ឆ្នាំេនះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda នឹងធ្វើការបញ្ឈប់ការផលិតជាផ្លូវការនៅរថយន្ត Mazda6 ពីទីផ្សារប្រទេសអូស្ត្រាលី ដោយសារបញ្ហានៃការអនុលោមតាមបទប្បញ្ញត្តិការរចនា Australian Design Rule 98/00 ទាក់ទងនឹងប្រព័ន្ធជំនួយការអ្នកបើក ADAS ដែលមកដល់នៅថ្ងៃទី ១ ខែមិនា ឆ្នាំ ២០២៥ ខាងមុខនេះ ។

គួរឲ្យដឹងថា រថយន្ត Mazda6 ដំណើរការដ៏រឹងមាំរយៈពេល ២២ ឆ្នាំនៅក្នុងប្រទេសអូស្ត្រាលី ដោយលក់បានជិត ១៥០ ០០០ គ្រឿង ចាប់តាំងពីការចេញលក់ដំបូងក្នុងឆ្នាំ ២០២២ ។ ខណៈក្នុងឆ្នាំ ២០២៤ រថយន្តនេះ លក់បានត្រឹមតែ ១ ៣៥៤ គ្រឿងក្នុងប្រទេសអូស្ត្រាលី ដែលបង្ហាញពីតម្រូវការធ្លាក់ចុះយ៉ាងខ្លាំង ។

រថយន្ត Mazda6 បានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ ២០១២ ព្រមទាំងទទួលបានការកែមុខមាត់ថ្មីនៅក្នុងឆ្នាំ ២០១៥ និងឆ្នាំ​២០២៥ ។ លើសពីនេះ Mazda6 ក៏ត្រូវបានបញ្ឈប់ការផលិតនៅទីផ្សារពីទីផ្សារសហរដ្ឋអាមេរិក និងកាណាដានៅឆ្នាំ ២០២១, ចក្រភពអង់គ្លេសនៅឆ្នាំ ២០២៣ និងប្រទេសជប៉ុននៅក្នុង ២០២៤ ដោយសារការរីកដុះដាលនៃរថយន្តប្រភេទ SUV ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទ SUV Off-road របស់ Jetour មួយម៉ូដែលនេះ មានសមត្ថភាពបើកបរក្នុងទឹកដ៏អស្ចារ្យ (មានវីដេអូ)

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour ស្ថិតក្រោមក្រុមហ៊ុន Chery បានធ្វើតេស្តបើកបរក្នុងជម្រៅទឹករបស់រថយន្ត Jetour Zongheng ប្រភេទ SUV Off-Road មុនពេលដាក់បញ្ចេញជាផ្លូវការនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ នៅប្រទេសចិន

តាមវីដេអូដែលបញ្ចេញពីគេហំព័រ Carnewchina បានបង្ហាញពីសមត្ថភាពរបស់រថយន្តកំពុងធ្វើតេស្តបើកបរនៅក្នុងទឹកដោយជោគជ័យ និងដ៏គួរឲ្យចាប់អារម្មណ៍ ដោយសាររថយន្តបានបំពាក់ជាមួយប្រព័ន្ធ forward-looking off-road technology បើយោងតាមប្រធានក្រុមហ៊ុន Jetour។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Jetour មិនទាន់បង្ហាញព័ត៌មានកម្អិតនៅឡើយទេ ប៉ុន្តែបានបញ្ជាក់ថា រថយន្តនេះ នឹងមានលក្ខណៈពិសេសដូចជា Shanhai T7 ប្រភេទ Off-Road ថ្មី ដោយបំពាក់តួខ្លួនអាចការពារគ្រាប់កាំភ្លើង និងការពារការបំផ្ទុះ ក៏ដូចជាបំពាក់ប្រព័ន្ធ 800V platform របស់ Chery ជាមួយម៉ូទ័រអគ្គិសនីចំនួន ៤ មានកំពស់ពីដីទៅបាតរថយន្ត ៣៥១ ម.ម ព្រមទាំងមានសមត្ថភាពអាចបើកបរឡើង​ភ្នុំទៀតផង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo នឹងបញ្ចប់ជីវិតរថយន្តរបស់ខ្លួនមួយម៉ូដែល បន្ទាប់ពីដាច់ឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo កំពុងស្ថិតក្នុងការធ្វើបច្ចុប្បន្នភាពសម្រាប់ឆ្នាំ ២០២៥ ទៅលើរថយន្តរបស់ខ្លួន ជាមួយការផ្លាស់ប្តូរឈ្មោះម៉ូដែលជាច្រើន រួមទាំងការបញ្ចប់ជីវិតមួយម៉ូដែលបន្ទាប់ពីដាច់ឆ្នាំនេះ ។

សម្រាប់ការធ្វើបច្ចុប្បន្នភាពក្នុងឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Volvo ទៅលើរថយន្តរបស់ខ្លួនរួមមាន៖

  • ត្រកូល Volvo Recharge moniker ត្រូវបានទម្លាក់ចេញពី plug-in hybrids ហើយជំនួសមកវិញនៅម៉ូដែល Volvo T8 ប្រើ mild-hybrid ដើម្បីកាត់បន្ថយការភាន់ច្រឡំរវាងរថយន្តកូនកាត់ និង EV
  • ម៉ូដែល Volvo XC40 ប្រើអគ្គិសនីសុទ្ធ នឹងត្រូវបានប្តូរឈ្មោះទៅជា EX40
  • ម៉ូដែល Volvo C40 Recharge នឹងត្រូវបានបញ្ឈប់ការផលិតសម្រាប់ឆ្នាំ ២០២៥ ប៉ុន្តែនឹងត្រលប់មកវិញនៅឆ្នាំ ២០២៦ ជាមួយឈ្មោះ EC40
  • រថយន្តអគ្គិសនីសុទ្ធ Volvo EX30 នឹងជារថយន្តប្រភេទ Crossover អគ្គិសនីថ្មីសម្រាប់ឆ្នាំ ២០២៥ ជាមួយអាគុយទំហំ ៦៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៧ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយតម្លៃលក់ចាប់ពី ៤៤ ៩០០ ដុល្លារ ។
  • រថយន្តអគ្គីសនីសុទ្ធ EX90 ក៏ជាម៉ូដែលថ្មីសម្រាប់ឆ្នាំ ២០២៥ ប្រើម៉ូទ័រអគ្គិសនីចំនួន ២ ជាមួយអាគុយទំហំ ១១១គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៩៩ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយតម្លៃលក់ចាប់ពី ៧៩ ៩៩៥ ដុល្លារ ។
  • និងចុងក្រោយគឺម៉ូដែល Volvo XC90 មុខមាត់ថ្មី ប្រើម៉ាស៊ីនចំហេះក្នុង ICE មានតម្លៃលក់ចាប់ផ្តើមពី ៥៨ ៤៥០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi នឹងបញ្ចប់ជីវិតរថយន្តប្រភេទ SUV របស់ខ្លួន ៣ម៉ូដែល នៅទីផ្សារមួយនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi គ្រោងនឹងធ្វើកាបញ្ឈប់ការផលិតនៅរថយន្តប្រភេទ SUV របស់ខ្លួនចំនួន ៣ ម៉ូដែលនៅទីផ្សារប្រទេសអូស្ត្រាលីរួមមាន ASX, Eclipse Cross និង Pajero Sport ដោយសារតែពួកគេមិនគោរពតាមច្បាប់រចនាអូស្ត្រាលីដែលបានធ្វើបច្ចុប្បន្នភាព ADR នឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ ។

ការសម្រេចចិត្តនេះកើតឡើង ទោះបីជាការលក់របស់ម៉ូដែលទាំង ៣ មានការកើនឡើងក៏ដោយ យោងតាមគេហទំព័រ CarGuilde បានឲ្យដឹងថា ម៉ូដែលទាំង ៣ នេះ បានបង្កើតច្រើនជាង ១/៣ នៃការលក់របស់ក្រុមហ៊ុន Mitsubishi នៅទីផ្សារប្រទេសអូស្រ្តាលី ក្នុងឆ្នាំ ២០២៤។

គួរបញ្ជាក់ផងដែរថា ក្រោយពីបញ្ឈប់ការផលិតម៉ូដែលទាំង ៣ ក្នុងនោះ ក្រុមហ៊ុន Mitsubishi ប្រចាំទីផ្សារប្រទេសអូស្ត្រាលី នៅសល់តែម៉ូដែល Outlander SUV និង Triton Pickup ប៉ុណ្ណោះ រួមទាំងម៉ូដែល ASX ដែលមានមូលដ្ឋាននៅ Renault ថ្មី គ្រោងនឹងចូលរួមជាមួយត្រកូលនៅចុងឆ្នាំនេះក៏ដោយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Mercedes-Benz បញ្ចេញឡានខ្ទង់សែនដុល្លារ ២ម៉ូឌែល សម្រាប់អ្នកដំណើរជិះ Business Class

ក្រុមហ៊ុន Mercedes-Benz Malaysia (MBM) និង Malaysia Aviation Group (MAG) បានប្រកាសសហការគ្នាក្នុងការផ្តល់សេវាធ្វើដំណើរក្នុងព្រលានយន្តហោះដ៏ប្រណិតសម្រាប់អ្នកដំណើរដែលទទួលបានសិទ្ធិពីក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី KLIA ។

ចំពោះការការផ្តល់សេវានេះ បាន និងផ្តើមពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ តទៅ។ ដែលក្នុងនោះ រថយន្តប្រណិតចំនួន ២ម៉ូឌែល គឺ Mercedes-Benz S580e និង EQS 500 4MATIC នឹងត្រូវបានប្រើសម្រាប់ការផ្តល់សេវាធ្វើដំណើរឯកជនផ្តាច់មុខដល់អ្នកដំណើរដែលហោះហើរក្នុង Business Suite និង Business Class និងសមាជិក Enrich Platinum ។

លើសពីនេះ សេវាកម្មនេះ នឹងត្រូវបានពង្រីកដល់អតិថិជន Mercedes-Benz ចាប់ពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៥ តទៅ។ ជាមួយគ្នានេះ ម្ចាស់រថយន្ត Mercedes-Benz ក៏នឹងទទួលបានការអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ និងទទួលបានការលើកទឹកចិត្តពិសេសៗជាច្រើនផងដែរ ដូចជាឱកាសចូលរួមក្នុងការធ្វើដំណើរផ្តាច់មុខទៅកាន់ប្រទេសអាល្លឺម៉ង់ នៅពេលពួកគេទិញរថយន្ត Mercedes-Benz ថ្មីជាដើម។

គួរឲដឹងថា រថយន្ត Mercedes-Benz S580e ត្រូវបានដាក់លក់ក្នុងប្រទេសម៉ាឡេសុីក្នុងឆ្នាំ ២០២១ បច្ចុប្បន្នមានតម្លៃខ្ទង់ ១៧មុឺនដុល្លារ ដំណើការដោយម៉ាស៊ីនចំណុះ ៣,០ លីត្រ turbocharged straight-six និងម៉ូទ័រអគ្គិសនី ផលិតកម្លាំងសរុបបាន ៥១០សេះ និងកម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូចំនួន ៨វគ្គ ជាន់ពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៥,២ វិនាទី។

ខណៈម៉ូឌែលអគ្គិសនីសុទ្ធ EQS 500 4MATIC វិញ ត្រូវបានណែនាំក្នុងប្រទេសម៉ាឡេសុីក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ មានតម្លៃលក់ខ្ទង់ ១៥មុឺនដុល្លារ ប្រើម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ៤៤៩ សេះ និងកម្លាំងរមួល ៨២៨ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០៨,៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៩៦គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ជាន់ពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៤,៨ វិនាទី គាំទ្រការសាកល្បឿនលឿនរហូតដល់ ២០០គីឡូវ៉ាត់ អាចសាកឡើងពី ២០ ទៅ ៨០ភាគរយ ក្នុងរយៈពេលប្រហែល ៣១ នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery បញ្ចេញឡានថ្មី Exlantix ES EREV តម្លៃខ្ទង់ ២មុឺនដុល្លារ គ្រោងចេញលក់ក្នុងត្រីមាសទី ១ នេះ!

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Chery បានប្រកាសចាប់ផ្តើមធ្វើការលើផលិតកម្មទ្រង់ទ្រាយធំរបស់រថយន្ត Chery Exlantix ES EREV ដែលជាប្រភេទរថយន្ត sedan សេរ៊ីថ្មីរបស់ខ្លួនហើយ គ្រោងចេញលក់នៅក្នុងត្រីមាសទី១ នេះ ជាមួយតម្លៃលក់ចាប់ពី ២៣ ២៥០ ដុល្លារ ដល់ ៣២ ៨០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៤៥ ម.ម ទទឹង ១ ៩៧៨ ម.ម កម្ពស់ ១ ៤៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅទទួលបានការរចនាប៉ាណាផ្នែកខាងមុខបិទជិត ដោយបំពាក់ជាមួយចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម អូសកាត់ពីតភ្ជាប់ផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩ ដល់ ២១ អ៊ីញ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៥លីត្រ turbocharged ទំហំ ១៥៤ សេះ និងម៉ូទ័រអគ្គិសនី ១ ផ្គួបជាមួយអាគុយទំហំ ៤១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយសរុប ១ ៦៤៥៥៨០ គីឡូម៉ែត្រ គាំទ្រដោយការសាកថ្មល្បឿនលឿន ១១០គីឡូវ៉ាត់ អាចសាកឡើងពី ២០-៨០ ភាគរយចំណាយពេល ១៧ នាទី និងរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៤,៩ វិនាទី និងមានកម្រិតសុីប្រេង ៦,២លីត្រ ក្នុងចម្ងាយបើកបរ ១០០គីឡូម៉ែត្រ។

គួរឲដឹងថា ផ្នែកខាងក្នុងមិនត្រូវបានបង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចង់ជិះ Defender អគ្គិសនីសុទ្ធប្រហែលត្រូវរង់ចាំ ៥ ទៅ ៦ឆ្នាំ ទៀតហើយ!

ក្រុមហ៊ុន Land Rover បានប្រកាសថា កំណែ ឫក៏ជម្រើសអគ្គិសនីសុទ្ធរបស់រថយន្ត Defender មិនអាចបង្ហាញខ្លួននៅក្នុងពេលបច្ចុប្ប​ន្ននេះទេ ត្រូវរង់ចាំរហូតដល់ចុងទសវត្សរ៍នេះទើបអាចនឹងបង្ហាញខ្លួនបាន ព្រោះជម្រើសអគ្គិសនីសុទ្ធត្រូវបង្កើតឡើងលើគ្រោងឆ្អឹងថ្មី ព្រោះគ្រោងឆ្អឹងបច្ចុប្បន្ន (D7x) មិនអាចដំឡើងអាគុយធំៗបាននោះទេ នេះបើយោងតាមលោក Lennard Hoornik ប្រធានផ្នែកប្រតិបត្តិការរបស់ JLR បានឱ្យដឹង។

ក្នុងនោះ លោក Hoornik បានបញ្ជាក់ថា ការបង្កើត Defender អគ្គិសនីសុទ្ធត្រូវការការរចនាថ្មីលើគ្រោងឆ្អឹងដែលអាចផ្គូផ្គងបាននឹងគ្រឿងបន្លាស់ចុងក្រោយបំផុតរបស់ពួកគេដើម្បីរក្សាសមត្ថភាពទូទៅរបស់រថយន្តដូចនឹងជម្រើសប្រើម៉ាសុីនចំហេះក្នុងដែរ។ លើសពីនេះ បើយោងតាម Hoornik បានឲដឹងថា ក្រុមហ៊ុនក៏មានគោលដៅក្នុងការចូលរួមប្រកួត World Rally-Raid Championship ក្នុងឆ្នាំ២០២៦ ផងដែរ ដើម្បីសាកល្បងបច្ចេកវិទ្យាថ្មីៗសម្រាប់ការរចនា និងផលិតរថយន្តអគ្គិសនីនាពេលអនាគត។

គួរឲដឹងថា បច្ចុប្បន្ន JLR បាន និងកំពុងមានផែនការចេញជម្រើសថ្មីៗរបស់ Range Rover, Defender, Discovery និង Jaguar ដោយប្រើថាមពលអគ្គិសនីទាំងស្រុងផងដែរ។ ខណៈការបញ្ចេញរថយន្ត Defender អគ្គិសនីនឹងក្លាយជាការផ្លាស់ប្តូរដ៏សំខាន់បំផុតមួយនៅក្នុងផែនការរបស់ JLR ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណេញ លើចំណេញ! Changan Cambodia ​ផ្ដល់​ជូនអាំងប៉ាវ​ពិសេសដល់អតិថិជនដែលទិញរថយន្ត Changan និង Deepal

នៅសល់តែប៉ុន្មានថ្ងៃទៀតពិធីបុណ្យចូលឆ្នាំប្រពៃណីចិននឹងចូលមកដល់ ហើយនេះក៏ជាឱកាស​ល្អ​សម្រាប់​អតិថិជន​ផង​ដែរ ក្នុង​ការទិញយករបស់ប្រើប្រាស់ថ្មីៗ ចូលផ្ទះ ដើម្បីទទួលបានលាភសំណាងល្អក្នុងឆ្នាំថ្មី និងថែមទាំងទទួលបាននូវកាដូ ឬអាំងប៉ាវបន្ថែមជាច្រើនផងដែរ។

ដើម្បីចូលរួមធ្វើការអបអរសាទរ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន­ខាងមុខនេះរថយន្ត Changan និង រថយន្តអគ្គិសនី Deepal ក៏មានការ​ផ្ដល់​ជូនអាំងប៉ាវ​ពិសេស ដល់អតិថិជនដោយគ្រាន់តែទិញរថយន្ត​ Changan ម៉ូឌែលណាមួយ រួមមាន:​

  • សំរាប់រថយន្ត Changan UNI-T, Changan UNI-K​ ថែមជូនបាស 𝗝𝗕𝗟 មួយឈុត

  • សំរាប់រថយន្តអគ្គិសនីDeepal L07, Deepal S07 ថែមជូនម៉ូតូអគ្គិសនីមួយគ្រឿង

សូមអញ្ជើញមកទទួលយកអត្ថប្រយោជន៍ទំាងអស់នេះ ហើយអតិថិជនក៏អាចអញ្ជើញមកធ្វើការបើកបរសាកល្បងផ្ទាល់បានផងដែរ!

ទីតាំងអគារតាំងបង្ហាញរថយន្ត 𝗖𝗛𝗔𝗡𝗚𝗔𝗡៖
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩: https://g.co/kgs/1sbDZoW

រថយន្ត 𝗖𝗛𝗔𝗡𝗚𝗔𝗡 មានការធានារហូតដល់ ៥ឆ្នាំ ឬ ១៥០ ០០០ គីឡូម៉ែត្រ និងនាំចូលផ្តាច់មុខដោយក្រុមហ៊ុន 𝐑𝐌𝐀 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 សម្រាប់ព័ត៍មានលម្អិតសូមទំនាក់ទំនង: 𝟬𝟭𝟭 𝟵𝟵𝟵 𝟯𝟳𝟱
Join Telegram: https://t.me/ChanganCambodiaOfficial

ទីតាំងអគារតាំងបង្ហាញរថយន្ត DEEPAL៖
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩: https://maps.app.goo.gl/Wqb4u42uDYpryji78
រថយន្តអគ្គិសនី DEEPALមានការធានារហូតដល់ ៨ឆ្នាំ និងនាំចូលផ្តាច់មុខដោយក្រុមហ៊ុន 𝐑𝐌𝐀 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 សម្រាប់ព័ត៍មានលម្អិតសូមទំនាក់ទំនង: 𝟎𝟕𝟖 𝟗𝟗𝟗 𝟕𝟗𝟓,
Join Telegram: https://t.me/DEEPALCAMBODIA

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Han L នឹងបំពាក់ប្រព័ន្ធសាកថ្មល្បឿនលឿនបំផុត អាចសាកបានដល់ ៨០% ប្រើរយៈពេល ១០នាទីប៉ុណ្ណោះ

[បរទេស] បន្ទាប់ពីបង្ហាញខ្លួនជាផ្លូវការនាពេលថ្មីៗកន្លងទៅ ពេលនេះ រថយន្តអគ្គិសនីសុទ្ធ BYD Han L ត្រូវបានរំពឹងថា បំពាក់ប្រព័ន្ធសាកថ្មល្បឿនលឿន 945-Volt Architecture ដែលអាចសាកបានពី ១៦% ឡើងដល់ ១០០% ប្រើរយៈពេលតែ ២៤ នាទីប៉ុណ្ណោះ  ។

ជាមួយគ្នានេះ សម្រាប់រយៈពេលនៃការសាកថ្មពី ១៦% ឡើងដល់ ៨០% ប្រើរយៈពេល ១០នាទី ខណៈសាកពី ៨០% ដល់ទៅ ១០០% ពេញ ត្រូវចំណាយពេលបន្ថែម ១៤នាទី ។ លើសពីនេះ សូម្បីតែនៅស្ថិតនៅក្នុងអាកាសធាតុត្រជាក់ខ្លាំង -៣០ អង្សាក៏ដោយ ក៏រថយន្តអាចត្រូវបានសាកដោយឆ្នាំងសាកកម្លាំងដល់ ១២០គីឡូវ៉ាត់បានផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ កាន់តែគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺថា រថយន្ត BYD Han L អាចប្រើប្រាស់ការសាកថ្មដោយឌុយសាកចំនួន ២ ក្នុងពេលតែមួយបាន ដូចអ្វីដែល BYD បានប្រើប្រាស់បច្ចេកវិទ្យានេះពីមុនមកនៅលើ Denza D9 និង Denza N7 ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+