ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Bugatti Chiron ស៊េរីឆ្នាំ២០២៤ ដឹកមកដល់កម្ពុជាតម្លៃខ្ទង់ ៥លានដុល្លារជាង

[ក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Bugatti Chiron ស៊េរីឆ្នាំ២០២៤ ជាមួយតម្លៃសរុបរហូតដល់ទៅ ៥ ០៥០ ៣៩៨ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

សម្រាប់តម្លៃ ៥ ០៥០ ៣៩៨ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

  • តម្លៃឡាន ៤ ៩៩៩ ០០០ ដុល្លារ ($4,999,000)
  • តម្លៃពន្ធនាំចូល មិនទាន់មានតារាងពន្ធនាំចូល
  • តម្លៃដឹកជញ្ជូន ២៧ ០០០ ដុល្លារ ($27,000)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
  • តម្លៃឯកសារនៅខ្មែរ ៣ ៥០០ ដុល្លារ ($3,500)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ ($500)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ១៩ ៤៩៩ ដុល្លារ ($19,499)
  • តម្លៃសរុបទាំងអស់ ៥ ០៥០ ៣៩៨ ដុល្លារ ($5,050,398)
រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia

សម្រាប់ព័ត៌មានលម្អិតបន្ថែមទាក់ទងទៅនឹងរថយន្ត Bugatti Chiron ស៊េរីឆ្នាំ២០២៤ បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 077 288 687 (Telegram) ៕

រូបភាពពី Auto US Direct Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស Hyundai Santa Fe Hybrid ផលិតតែ ៥០០គ្រឿងប៉ុណ្ណោះសម្រាប់ប្រទេសមួយនេះ…

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Santa Fe NHL Limited Edition នៅឯពិព័រណ៍រថយន្ត Montreal Auto 2024 ដែលផលិតក្នុងចំនួនមានកំណត់ត្រឹម ៥០០គ្រឿងសម្រាប់ប្រទេសកាណាដាដែលមានតម្លៃលក់ថ្លៃជាង ៣០ ០០០ ដុល្លារ  ។

សម្រាប់ម៉ូដែល NHL គឺតំណាងឲ្យឈ្មោះកីឡា Canadian National Hockey League ដែលជាកីឡាដ៏ពេញនិយមនៅក្នុងប្រទេសកាណាដា ដោយ Santa Fe NHL Edition នេះ មានភ្ជាប់មកជាមួយភាព Unique ជាច្រើន ដោយរួមមាន ពណ៌តួខ្លួនពណ៌សបែប Creamy White ព្រមទាំងថាសកង់ទំហំ ២០អ៉ីញពណ៌ខ្មៅដែលមានតែនៅលើម៉ូដែលនេះប៉ុណ្ណោះ។

ចំពោះនៅផ្នែកខាងក្នុងមានកៅអីស្បែកប្រភេទ Nappa កន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ និងឧបករណ៍បំពងសំលេងម៉ាក BOSE ចំនួន ១២ចំនុច ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Santa Fe NHL Edition ត្រូវបានបំពាក់ដោយម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ  turbocharged អាចផលិតកម្លាំងបាន ២៣៥ សេះ និងកម្លាំងរមួល ៣៦៧ ញ៉ូតុនម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ថានីយ៍សាកថ្មល្បឿនលឿនរបស់ GAC AION សាកតែ ៥នាទី អាចជិះបានចម្ងាយជាង ៥០០គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុន GAC AION បានធ្វើការបើកដំណើរការជាផ្លូវការនៅស្ថានីយ៍សាកថ្មល្បឿនលឿនសម្រាប់រថយន្តអគ្គិសនីដែលមានឈ្មោះថា AION H640 high-speed electric charging station គ្រោងនឹងដំឡើងច្រើនទីតាំងនៅទូទាំងប្រទេសចិន ។

សម្រាប់ស្ថានីយ៍សាកថ្មល្បឿនលឿននេះ មានសមត្ថិភាពសាកថ្មត្រឹមរយៈពេល ៥នាទី អាចឲ្យរថយន្តអគ្គិសនីបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រ ។

គួរឲ្យដឹងថាក្រុមហ៊ុន GAC AION ដែលស្ថិតនៅក្រោម GAC គ្រោងនឹងដំឡើងស្ថានីយ៍នេះចំនួនដល់ទៅ ៣ ៦៩៥ ទីទាំងនៅក្នុងប្រទេសចិន មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានគម្រោងផ្តល់ការសាកថ្មដោយឥតគិតថ្លៃដល់ម្ចាស់ AION EV ទាំងអស់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Mazda 6 នឹងឈប់ផលិតនៅប្រទេសជប៉ុន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda នឹងធ្វើការបញ្ឈប់ការផលិតនៃរថយន្ត Mazda6 ប្រភេទ sedan នៅប្រទេសជប៉ុននៅក្នុងខែមេសា ឆ្នាំ ២០២៤ បន្ទាប់ពីអស់រយៈពេល ១២ឆ្នាំ ដោយសារក្រុមហ៊ុនផ្តោតលើរថយន្តប្រភេទ SUV និងប្រភេទ Crossovers ជំនួសវិញ។

គួរឲ្យដឹងថា រថយន្ត Mazda6 ត្រូវបានអតិថិជនជាច្រើនជាទីពេញចិត្តអស់រយៈពេលជាយូរ ដោយមានសរុបចំនួន ២២៦ ៤៣៧ គ្រឿងបានលក់នៅក្នុងទីផ្សារប្រទេសជប៉ុន ដោយសារតែរថយន្តប្រភេទ Crossovers និង SUV ឥឡូវនេះនឹងដើរតួរនាទីនេះ ហើយក្រុមហ៊ុននឹងបន្តផ្តល់ជូនអតិថិជនរបស់ខ្លួននៅបទពិសោធន៍នៃការបើកបរដ៏ទាក់ទាញ ដែលស្របតាមសម័យកាលទំនើប។

គួរបញ្ជាក់ផងដែរថា ទោះបីជាការផលិតនៅលើទីផ្សារប្រទេសជប៉ុនសម្រាប់រថយន្ត Mazda 6 នឹងបញ្ចប់នៅក្នុងខែមេសាក៏ដោយ អតិថិជននៅតែអាចទទួលបានការបញ្ជាទិញរថយន្តនេះ រហូតដល់ពេលនៃរថយន្តនេះបញ្ឈប់ការផលិត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda CR-V ជារថយន្តលក់ដាច់ជាងគេក្នុងផ្នែក Hybrid ក្នុងឆ្នាំ ២០២៣ នៅសហរដ្ឋអាមេរិក

[បរទេស] រថយន្ត Honda CR-V ស៊េរីថ្មីចុងក្រោយប្រភេទកូនកាត់ hybrid ក្លាយជារថយន្តលក់ដាច់ជាងគេក្នុងរថយន្តប្រភេទ hybrid នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ជាមួយការលក់បានចំនួន ១៩៧ ៣១៧ គ្រឿងតាមពីក្រោយដោយរថយន្ត Honda Accord hybrid ដែលលក់បានចំនួន ៩៦ ៣២៣ គ្រឿងនៅក្នុងឆ្នាំ ២០២៣ ។

ជាមួយការលក់នេះ ធ្វើឲ្យក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅទីផ្សារសហរដ្ឋអាមេរិក ទទួលបានជោគជ័យមួយ ដែលបានលក់រថយន្តសរុបចំនួន ១,៣លានគ្រឿង រួមទាំងរថយន្តម៉ាក Acura និងបានកើនឡើង ៣៣% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរបស់របស់ប្រទេសជប៉ុននេះ ក៏បានដាក់គោលដៅលក់នៅក្នុងឆ្នាំ ២០២៤ ឲ្យបានចំនួន ១,៣ លានគ្រឿងសម្រាប់ម៉ាក Honda និងសម្រាប់ម៉ាក Acura ឲ្យបានចំនួន ១៥០ ០០០ គ្រឿងជាការកើនឡើង ១០% និង ១៥% បើធៀបនឹងឆ្នាំ ២០២៣ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic ស៊េរីឆ្នាំ ២០២៥ ទទួលបានការកែមុខមាត់ ព្រមទាំងម៉ាស៊ីនកូនកាត់ Hybrid

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser នៃរថយន្ត Honda Civic ស៊េរីឆ្នាំ ២០២៥ ដែលទទួលបានម៉ាស៊ីនកូនកាត់ Hybrid ជាលើកដំបូង សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ។

Honda Civic ស៊េរីឆ្នាំ ២០២៥ នឹងដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនដូចទៅនឹងរថយន្ត Honda Accord និង Honda CR-V ប្រើ hybrid ដែល ។

តាមរូបភាពដែលបង្ហាញ ឃើញរថយន្តនេះ ទទួលបានការផ្លាស់ប្តូរដែលមានរូបរាងស្ព័រជាងមុន ដែលផ្នែកខាងមុខមានប៉ាណា និងរន្ធខ្យល់រាងជាសំណាញ់ Honeycomb ព្រមទាំងថាសកង់ស្ព័ររចនាថ្មីជាដើម ។ ខណៈផ្នែកខាងក្នុងក្រុមហ៊ុន Honda មិនទាន់បង្ហាញព័ត៌មានលម្អិតនៅឡើយទេ ។

ក្រុមហ៊ុន Honda American សង្ឃឹមថាការអាប់ដេតទាំងនេះនឹងទទួលបានការទាក់ទាញការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ ហើយវារំពឹងថាការលក់របស់នឹងកើនឡើងពី ១០% ទៅ ១៥% ភាគរយនៅឆ្នាំ ២០២៤ នេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Ferrari របស់ CR7 ថតផុសថ្ងៃមុនតម្លៃជាង ៥០មុឺនដុល្លារ ឯឈុត Gucci តម្លៃជាង ២ពាន់ដុល្លារ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ កីឡាករសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ឬហៅកាត់ថា CR7 បានធ្វើការផុសនៅលើករណីបណ្តាញសង្គមរបស់ខ្លួន ជាមួយរថយន្ត Ferrari Purosangue ស៊េរីឆ្នាំ ២០២៤ ប្រភេទ high-performance SUV ដែលមានតម្លៃ ៤០០ ០០០ផោត ស្មើនឹង ៥០៧ ៧៨៤ ដុល្លារ ជាមួយឈុត Gucci តម្លៃ ២ ២២០ដុល្លារ។

Ferrari Purosangue គឺរថយន្តប្រភេទ SUV ដំបូងគេរបស់ Ferrari ផលិតឡើងនៅលើគ្រោងឆ្អឹង GT Architecture ថ្មីរបស់ក្រុមហ៊ុន Ferrari បំពាក់ដោយម៉ាស៊ីន V12 ចំណុះ ៦,៥ លីត្រ អាចផលិតកម្លាំងបាន ៧២៥ សេះ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គប្រភេទ dual-clutch នឹងអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោងចាយពេលតែ ៣,៣ វិនាទីប៉ុណ្ណោះ ។

Ferrari Purosangue របស់ Cristiano Ronaldo មានពណ៌តួខ្លូនខាងក្រៅពណ៌ខៀវ (Blu Scozia 593) ភ្ជាប់មកជាមួយថាសកង់ពណ៌ប្រាក់ Liquid Silver titanium ទំហំ ២០ អ៉ីញជាមួយដុំហ្វ្រាំង caliper ក៏ដូចជាឡូហ្គោ Scuderia Ferrari នៅសងខាង ព្រមទាំងកាងមុខ-ក្រោយ គែមសំបកកង់ធ្វើពី Carbon Fiber ។

ខណៈផ្នែកខាងក្នុងមានទំហំ​ធំទូលាយបែប Luxury ដែល inspired ចេញពីរថយន្ត Ferrari SF90 Stradale ប្រភេទ Hypercar នឹងបានតុបតែងជាមួយ Carbon Fiber នៅលើតាប្លូ កៅអីស្រោបដោយស្បែកបែបស្ព័រមុខងារខ្យល់-កំដៅ និងម៉ាស្សាជាដើម ក៏ដូចជាឧបករណ៍បំពងសំឡេងម៉ាក Burmester® 3D surround sound system ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD នឹងវិនិយោគទឹកប្រាក់ ១៤ពាន់លានដុល្លារ ដើម្បីផលិតរថយន្តមានមុខងារឆ្លាតវៃជាង Tesla

[បរទេស] ក្រុមហ៊ុនផលិតរថយន្តយក្យរបស់ប្រទេសចិន BYD នឹងធ្វើការវិនិយោគទឹកប្រាក់ប្រហែល ១០០ ពាន់លានយន់ ស្មើនឹង ១៤ ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍប្រព័ន្ធផលិតរថយន្តឆ្លាតវៃធំបំផុតរបស់ពិភពលោក ដែលផ្តោតសំខាន់ជាងគេគឺមុខងារបើកបរដោយស្វ័យប្រវត្តិតាមរយៈ Autopilot ដែលអនុញ្ញាតឲ្យអ្នកបើកបរមិនចាំបាច់កាន់ដៃចង្កូត ។

យោងតាមសារព័ត៌មាន Bloomberg បានឲ្យដឹងដា ប្រព័ន្ធបើកបរដោយខ្លួនឯង Autopilot របស់ BYD នឹងត្រូវបានបំពាក់លើរថយន្តអគ្គិសនីដែលមានតម្លៃចាប់ពី ៤២ ០០០ ដុល្លារឡើងទៅ ដែលមាននៅលើរថយន្តអគ្គិសនីសុទ្ធ BYD Denza N7 EV ។

គួរឲ្យដឹងថា បច្ចេកវិទ្យានេះកំពុងអភិវឌ្ឍយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ក្នុងនោះក្រុមហ៊ុន Xpeng ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យនេះ បច្ចុប្បន្នបានផ្តល់ប្រព័ន្ធនេះដល់ទៅ ៥២ទីក្រុងនៅទូទាំងប្រទេស។ ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយផ្អែកលើ sensor និងកាមេរ៉ានៅលើរថយន្ត ដោយជួយឲ្យរថយន្តបង្កើនល្បឿន ជាន់ហ្វ្រាំង ផ្លាស់ប្តូរគន្លង ព្រមទាំងអាចសម្គាល់នៅភ្លើងសញ្ញាចរាចរណ៍ដោយគ្មានជំនួយពីមនុស្សទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តឆ្នាំ ២០២៤ របស់ Nissan ប្រើ hybrid ជំនាន់ថ្មី ជិះ ១០០គីឡូម៉ែត្រស៊ីសាំងអត់ដល់ ៤លីត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nissan Sylphy ស៊េរីឆ្នាំ​២០២៤ រូបរាងថ្មីទាំងស្រុង ដែលមានរហូតដល់ទៅ ១១ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ១៦ ៧១២ ដុល្លារ ដល់ ២៤ ៥៦២ ដុល្លារនៅទីផ្សារប្រទេសចិន ។

Nissan Sylphy ស៊េរីឆ្នាំ​២០២៤ ដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនកូនកាត់ e-Power hybrid ជំនាន់ទី ២ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំងសរុប ១៣៦ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៣-៤លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។
  • ម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៣៥ សេះ និងកម្លាំងរមួល ១៥៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់អូតូ Xtronic CVT ។

សម្រាប់រថយន្តនេះ ទទួលបានការបំពាក់ប៉ាណាមុខថ្មី ចង្កៀងមុខ-ក្រោយ LED រចនាថ្មី ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៉ីញ ក៏ដូចជាអេក្រង់កំសាន្ត touchscreen ថ្មីទំហំ ១២,៣ អ៉ីញ ឧបករណ៍បំពងសំឡេងម៉ាក Bose ចំណុច និងដំបូលកញ្ចក់ panoramic moonroof ផងដែរ ។ លើសពីនេះ ក៏ទទួលបាននៅប្រព័ន្ធសុវត្ថិភាព Nissan Safety Shield 360 ដែលមុខងារដ៏សំបូរបែបយ៉ាងច្រើនទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Kuga ស៊េរីឆ្នាំ ២០២៤ អត់ប្រើសាំង ក៏ជិះបាន ៧០គីឡូម៉ែត្រដែរ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Ford Kuga ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការកែមុខមាត់ថ្មី នឹងបានបើកទទួលការកក់ទុនមុនសម្រាប់ទីផ្សារតំបន់អឺរ៉ុប ។

ការ​ផ្លាស់​ប្តូរ​ផ្នែក​ខាង​ក្រៅរបស់ Ford Kuga ស៊េរីឆ្នាំ ២០២៤ ដែល​រួម​មាន​ប៉ាណាមុខ អបជាមួយចង្កៀមុខ LED រចនាថ្មី ព្រមទាំងកាងផ្នែក និង​គម្របម៉ាស៊ីនក៏ត្រូវបានរចនាថ្មីផងដែរ ។ ផ្នែកខាងក្នុងក៏ទទួលបានការអាប់ដេតផងដែរ ជាមួយនឹងអេក្រង់កំសាន្ត Touchscreen ថ្មីទំហំ ១៣,២ អ៉ីញ ដែលភ្ជាប់ប្រើប្រាស់នៅប្រព័ន្ធប្រតិបត្តិការ Sync4 ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Ford  ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ទទួលបាន ៣ ជម្រើសរួមមាន៖

  • ដោយម៉ាស៊ីនម៉ាស៊ូតត្រូវបានដកចេញ ជំនួសមកវិញនៅម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbocharged EcoBoost អាចផលិតកម្លាំងបាន ១៤៨ សេះ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ ។
  • ម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ១៧៧ សេះ សម្រាប់ម៉ូដែលប៉ុង ១ និងម៉ូដែលប៉ុង ២ មានកម្លាំង ១៨០ សេះ ។
  • ម៉ាស៊ីន Plug-in hybrid ការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ អាចផលិតកម្លាំងបានសរុប ២៤០ ផ្គួបជាមួយអាគុយទំហំ ១៤,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+