អ្នកឈ្នះពីការដេញថ្លៃនេះ ក្រៅពីទទួលបានរថយន្ត ក៏ទទួលបាននូវកង់សម្រាប់បើកបរលើផ្លូវប្រណាំង រួមទាំងគ្រឿងបន្ថែមពិសេសៗដទៃទៀតដែលមានម៉ាក Porsche ផងដែរ។ ទឹកប្រាក់ដែលបានពីការដេញថ្លៃនេះ នឹងបានទៅដល់មូលនិធិចំនួនពីរគឺមូលនិធិ Girls Inc. និងមូលនិធិ USA for UNHCR៕
ក្នុងឆមាសដំបូងនៃឆ្នាំ២០២២ រថយន្តអគ្គិសនីដែលលក់ដាច់ជាងគេគឺ Tesla Model Y និងតាមពីក្រោយយ៉ាងកៀកដោយរថយន្ត Volkswagen ID.4 ជាមួយរថយន្ត Škoda Enyaq។ ចាប់អារម្មណ៍ផងដែរថាការលក់របស់រថយន្ត Tesla Model 3 មានការថយចុះគួរឲ្យកត់សម្គាល់នៅពីប្រទេសន័រវេស ទំនងជាវត្តមានរបស់គូប្រជែងថ្មីៗ និងការចេញលក់រថយន្ត Model Y ជាដើម។
[សហរដ្ឋអាមេរិក] ច្បាប់ថ្មីរបស់សហរដ្ឋអាមេរិក ដែលមិនរាប់បញ្ចូលរថយន្តអគ្គិសនីដែលបានដំឡើងនៅខាងក្រៅអាមេរិកខាងជើងពីឥណទាន បានធ្វើអោយក្រុមហ៊ុន Hyundai Motor Co ពិចារណាក្នុងការចាប់ផ្តើមការសាងសង់រោងចក្រអគ្គិសនី និងអាគុយនៅសហរដ្ឋអាមេរិករបស់ខ្លួនមកពេលកំណត់។
ក្រុមហ៊ុន Hyundai Motor បាននិយាយកាលពីខែឧសភាថា ខ្លួននឹងចាប់ផ្តើមសាងសង់រោងចក្រថ្មីរបស់ខ្លួននៅ Georgia នៅដើមឆ្នាំ២០២៣ ដើម្បីសម្រេចបាននូវផលិតកម្មនៅក្នុងពាក់កណ្តាលដំបូងនៃឆ្នាំ២០២៥ ជាមួយនឹងសមត្ថភាពផលិតរថយន្តអគ្គិសនីប្រចាំឆ្នាំ ៣០០ ០០០គ្រឿង។ ប៉ុន្តែប្រភពឧស្សាហកម្មរថយន្តមិនស្គាល់អត្តសញ្ញាណមួយបាននិយាយថា Hyundai Motor ឥឡូវនេះកំពុងពិចារណាចាប់ផ្តើមការសាងសង់នៅចុងឆ្នាំនេះ ដើម្បីចាប់ផ្តើមផលិតកម្មនៅឆមាសទីពីរនៃឆ្នាំ២០២៤។
ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden កាលពីថ្ងៃអង្គារបានអនុម័តច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ ពន្ធ និងសុខភាព ជាមួយកញ្ចប់ថវិការ ៤៣០ពាន់លានដុល្លារ។ ដែលច្បាប់ថ្មីបានបញ្ចប់នូវឥណទានពន្ធប្រហែល ៧០ភាគរយនៃរថយន្តអគ្គិសនី ៧២ម៉ូដែលដែលមានសិទ្ធិពីមុន ជាលទ្ធផល រថយន្តអគ្គិសនីដែលលក់ដោយក្រុមហ៊ុន Hyundai Motor, Kia Corp, Toyota និងរថយន្តផ្សេងទៀត លែងមានសិទ្ធិទទួលបានឥណទានពន្ធទៀតហើយ។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Park Jin បានសម្តែងការព្រួយបារម្ភចំពោះច្បាប់ថ្មីរបស់សហរដ្ឋអាមេរិក អំឡុងពេលការហៅទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីសប្តាហ៍មុន នេះបើយោងតាមមន្ត្រីក្រសួងការបរទេស៕
[ទីផ្សារបរទេស] ក្រុមហ៊ុន Lucid បានបង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនីលំដាប់កំពូលថ្មីម៉ូដែល Lucid Air Sapphire ក្នុងកម្មវិធី Monterey Car Week ដែលវានឹងជាគូប្រជែងដ៏ខ្លាំងក្លាមួយរបស់រថយន្ត Tesla Model S Plaid។
រថយន្តនេះមានបំពាក់ម៉ូទ័រអគ្គិសនីបីដូចជា Model S Plaid ដែរ ដោយមានម៉ូទ័រអគ្គិសនីចំនួនពីរនៅផ្នែកខាងក្រោយ និងមួយទៀតនៅផ្នែកខាងមុខ រួមបញ្ចូលគ្នាអាចផលិតកម្លាំងបានជាង ១២០០សេះ ប៉ុន្តែក្រុមហ៊ុន Lucid មិនបានបញ្ចេញលក្ខណៈសម្បត្តិលម្អិតនៅឡើយទេ។ ទោះយ៉ាងណា Lucid បាននិយាយថា Air Sapphire នេះគឺជារថយន្ត Sedan កម្លាំងខ្លាំងដាច់គេក្នុងលោក។
ដោយឡែកចំពោះតម្លៃលក់ ក៏ដូចជាកាលបិរច្ឆេទដឹកជញ្ជូនអតិថិជន មិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុន Aston Martin នៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថារថយន្តទាំង ២៤៩គ្រឿង សុទ្ធតែមានអ្នកទិញយករួចអស់ទៅហើយ៕