ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic Type R នឹងមានផលិតតែក្នុងប្រទេសជប៉ុនប៉ុណ្ណោះ

រថយន្ត Honda Civic Type R ស៊េរីថ្មី​នឹង​មានផលិត​តែ​ក្នុង​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ ហើយ​មិនមាន​នៅ​សហរដ្ឋអាមេរិក​ដូច​ការ​គិត​ពីមុន​នោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះមិនពាក់ព័ន្ធនឹងគុណភាពផលិតរបស់អាមេរិកនោះទេ។ ក្រុមហ៊ុន Honda បន្តជឿជាក់លើសហរដ្ឋអាមេរិកជាមួយនឹងការដំឡើង រថយន្ត Acura NSX ដែលនៅតែបន្តផលិតក្នុងរដ្ឋ Ohio។

គួររំលឹកឲ្យដឹងថា Type R ជំនាន់មុនត្រូវបានផលិតផ្តាច់មុខនៅរោងចក្ររបស់ក្រុមហ៊ុន Honda ក្នុងទីក្រុង Swindon ចក្រភពអង់គ្លេស។ ដោយសារតែ Brexit ក្រុមហ៊ុន Honda បានសម្រេចចិត្តបិទកន្លែងពិសេសនោះ ដែលនាំចូលម៉ាស៊ីន turbocharged ចំណុះ ២,០លីត្រពីសហរដ្ឋអាមេរិក។ រោងចក្រ Swindon បានបិទកាលពីឆ្នាំមុន បន្ទាប់ពីដំណើរការអស់រយៈពេល ៣៦ ឆ្នាំ។ បន្ទាប់ពីការបិទ វាត្រូវបានគេជឿជាក់យ៉ាងទូលំទូលាយថា ផលិតកម្ម Type R នឹងផ្លាស់ទីទៅសហរដ្ឋអាមេរិក។

យ៉ាងណាក៏ដោយ ហេតុផលដែលសហរដ្ឋអាមេរិកមិនត្រូវបានគេប្រគល់ភារកិច្ចនេះឲ្យ គឺសាមញ្ញណាស់ ព្រោះថារោងចក្រ Greensburg របស់ពួកគេគឺផ្តោតខ្លាំងនៅលើបរិមាណ ដែលមានន័យថា ពួកគេមិនមានកន្លែងសម្រាប់ផលិតផលពិសេសដូចជា Type R នោះទេ។

សូមបញ្ជាក់ដែរថា​ វា​នឹងក្លាយ​ជា​លើក​ដំបូង​ដែល Civic Type R ផលិត​នៅ​ប្រទេស​ជប៉ុន ​ត្រូវ​បាន​នាំ​ចេញ​ជា​សាកល​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះហើយជាហេតុផលនាយកប្រតិបត្តិ Volkswagen Group ត្រូវបញ្ឈប់ពីតំណែង

[ទីផ្សារបរទេស] ការសម្រេចចិត្តរបស់ Volkswagen Group ក្នុងការដកតំណែងលោក Herbert Diess ពី​តំណែង​ប្រធាន​នៃ​ក្រុម​ប្រឹក្សាភិបាលកាលពី​សប្ដាហ៍មុន បានបង្កជាភាពភ្ញាក់ផ្អើលមួយ ប៉ុន្តែ​ធាតុពិតលោកត្រូវបាន​ដក​ទំនួល​ខុស​ត្រូវ​លើ​មុខ​តំណែងតាំងពីខែធ្នូ ឆ្នាំ​២០២១។

លោក Herbert Diess បាន​គ្រប់គ្រងអាជីវកម្មផ្នែក Software របស់ Volkswagen Group ដែល​មាន​ឈ្មោះ​ថា CARIAD តាំងពីពេលដែលអាជីវកម្មនេះបើកដំណើរការ ហើយ​ប្រតិបត្តិការដែលមានលទ្ធផល​មិន​ល្អ​ចេញ​ពី​អាជីវកម្មនេះ​ ជា​ដើម​ហេតុ​ធ្វើ​ឲ្យលោក​ត្រូវបាត់បង់តំណែង។

ការ​ចុះ​ផ្សាយ​របស់ Bloomberg បាន​ឲ្យដឹងថាលោក Herbert ទទួលបាន​ការ​បន្ទោស​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ការ​អភិវឌ្ឍន៍ Software យឺតយ៉ាវ ដែល​បាន​ប៉ះពាល់​ដល់​ការប្រកាសចេញ​រថយន្តអគ្គិសនីថ្មីៗរបស់ Porsche, Audi និង Bentley រួម​ទាំង Volkswagen ផងដែរ។

ដោយសារភាពយឺតយ៉ាវនេះ លោក Herbert លែង​ទទួល​បាន​ការ​គាំទ្រ​ពីគ្រួសារ​ Porsche និងគ្រួសារ Piëch ដែល​​ជា​អ្នក​គ្រប់​គ្រង​សម្ព័ន្ធ Volkswagen Group ហើយ​ពួកគេ​បាន​រៀប​ចំ​ការដក​លោក​ចេញ​ពី​តំណែងពេលដែល​លោក Herbert ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិកកាលពី​សប្ដាហ៍កន្លងទៅ។

ក្រុម​គ្រួសារត្រកូល Porsche និង Piëch បាន​សម្រេចនាំយកលោក Oliver Blume ដែល​ជា​នាយក​ប្រតិបត្តិនៅម៉ាក​ Porsche មក​ជំនួស​តំណែងលោក Herbert ដោយអ្នកដឹកនាំថ្មី​នឹង​ចាប់​ផ្ដើម​ឡើងកាន់កាប់តំណែង​នៅ​ថ្ងៃ​ទី០១ ខែកញ្ញា​ខាង​មុខ ខណៈដែល​លោក​នៅ​បន្ត​កាន់កាប់តំណែងចាស់ដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Mustang ស៊េរីឆ្នាំ២០២៤ ត្រៀមបង្ហាញខ្លួននៅខែកញ្ញាខាងមុខ

[ទីផ្សារបរទេស] កន្លងមកមានការចុះផ្សាយថារថយន្ត Ford Mustang ស៊េរីឆ្នាំ​២០២៤ អាច​នឹងបង្ហាញវត្តមាន​ក្នុង​ខែ​មេសា ឆ្នាំ​២០២៣ ប៉ុន្តែ​ប្រភពផ្ទៃក្នុងមួយបានប្រាប់ដល់ Automotive News ថារថយន្តដែលរចនារូបរាងថ្មីនេះ​នឹង​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី North American International Auto Show ក្នុងខែកញ្ញាខាងមុខ។

យ៉ាងណាក្ដី Ford មិនទាន់បានបញ្ជាក់អ្វីឡើយជុំវិញរថយន្ត Mustang ជំនាន់ថ្មី ដោយលោក Mike Levine អ្នក​ចាត់​ការ​ផ្នែក​ទំនាក់ទំនងផលិតផលរបស់ Ford នៅអាមេរិកខាងជើងធ្លាប់បាន​លើក​ឡើងថា ៖ “យើង​បាន​និយាយថារថយន្ត Mustang ជំនាន់​ថ្មី ដែលមានរចនារូបរាងថ្មីកំពុងតែស្ថិតក្រោមការអភិវឌ្ឍន៍ ហើយយើងនឹងចែករំលែក​ព័ត៌មានបន្ថែមឆាប់ៗ។”

មុនការបង្ហាញវត្តមាន Ford អាចនឹងឲ្យតម្រុយខ្លះ​ក្នុងកម្មវិធី Woodward Dream Cruise បើ​មិន​ដូច្នោះទេ គេ​ត្រូវ​រង់​ចាំ​ដល់​ថ្ងៃ​ទី​១៤ ខែកញ្ញា ជាថ្ងៃដែល​កម្មវិធី North American International Auto Show បើក​ដំណើរ​ការ​ជា​ផ្លូវការ។

ត្រឡប់ទៅរថយន្ត Ford Mustang វិបសាយ Automotive News បាន​រាយការណ៍ថាវា​នឹង​ចាប់​ផ្ដើម​ផលិត​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ​២០២៣ ខណៈដែលការចុះផ្សាយកន្លងមកឲ្យដឹងថា Mustang ជំនាន់ថ្មីនឹងមាន​ម៉ាស៊ីន Turbocharged ៤ស៊ីឡាំង ដែល​អាច​ផលិត​កម្លាំងបាន ៣២០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្មវិធីសម្ពោធរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ២០២៣ សម្រាប់អ្នកសារព័ត៌មាន

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធកម្មវិធីសម្ពោធរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ ២០២៣ ជាមួយអ្នកសារព័ត៌មានដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ។

កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងជោគជ័យដែលនេះជាឱកាសដ៏ល្អសម្រាប់មិត្តអ្នកសារព័ត៌មានក្នុងការទទួលជ្រាប​ និងស្វែងយល់ពីរថយន្តបន្ថែមមុនពេលប្រកាសចេញលក់ជាផ្លូវការ។ កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា លោកស្រី Pritika Maharaj ប្រធានគ្រប់គ្រងគម្រោងរថយន្ត Ford Ranger និង Ford Everest នៃក្រុមហ៊ុន Ford Motor Company ប្រចាំប្រទេសអូស្រ្តាលី លោក Peerakorn Sophonsiri ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Ford Motor Company ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងមិត្តអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង បានមានប្រសាសន៍ថា៖ “ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ជាមួយអ្នកសារព័ត៌មាន ជាពិសេសទៀតនោះគឺ ក្រុមហ៊ុន អ អិម អេ ខេមបូឌាមានកិត្តិយសបានអញ្ជើញលោកស្រី Pritika Maharaj ប្រធានគ្រប់គ្រងគម្រោងរថយន្ត Ford Ranger និង Ford Everest នៃក្រុមហ៊ុន Ford Motor Company ប្រចាំប្រទេសអូស្រ្តាលី មកធ្វើបទបង្ហាញពីរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ ២០២៣ ជូនដល់បងប្អូនមិត្តអ្នកសារព័ត៌មាន និងបានធ្វើការបង្ហាញលម្អិតពីផ្នែកនីមួយៗនៃរថយន្តនេះផងដែរ។”

លោកស្រី Pritika Maharaj បានមានប្រសាសន៍ថា៖ “រថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ ២០២៣ គឺបានត្រៀមខ្លួនរួចជាស្រេចក្នុងដំណើរកម្សាន្តបែបផ្សងព្រេងរបស់លោកអ្នកជាមួយនឹងភាពធន់ រឹងមាំ ផាសុកភាពជូនដល់អ្នកដំណើរ និងបច្ចេកវិទ្យាច្រើនលើសពីការរំពឹងទុក ដើម្បីផ្តល់ជូននូវការបើកបរដ៏រីករាយ និងមានទំនុកចិត្ត។”

មិនត្រឹមតែប៉ុណ្ណោះលោកស្រី  Pritika Maharaj ក៏បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ និងលម្អិតបន្ថែមពីចំណុចពិសេសរបស់ Ford Everest ស៊េរីថ្មីដូចជា៖

  • ម៉ាស៊ីនម៉ាស៊ូត 0L Bi-Turbo ជំនាន់ថ្មី ដែលត្រូវអភិវឌ្ឍន៍ និងកែប្រែបន្ថែមឲ្យកាន់តែមានកម្លាំងខ្លាំង និងស្ងាត់ជាងមុន
  • ប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី ១០ វគ្គអូតូ (E-Shifter) ដែលនេះគឺជាលើកដំបូងដែល Ford បានបំពាក់ប្រអប់លេខជាប្រភេទអេឡិចត្រូនិចបែបនេះនៅលើរថយន្ត SUV នេះ ដែលប្រអប់លេខនេះមិនត្រឹមតែការរចនាស្រស់ស្អាតដូចរថយន្តស្ព័រប៉ុណ្ណោះទេ តែថែមទាំងមានមុខងារយ៉ាងច្រើនសម្បូរបែបដូចជា៖ ការចូលលេខរលូន និងធូរជាងមុន ការដំណើរការដោយស្វ័យប្រវត្តជាមួយនឹងប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ 0 ជំនាន់ថ្មី និងសុវត្ថិភាពខ្ពស់បំផុតនោះគឺ នៅពេលដែលលោកអ្នកបានពន្លត់ម៉ាស៊ីនដោយមិនបានចូលលេខទៅ P ប្រអប់លេខនឹងធ្វើការចូលលេខទៅលេខ P ដោយខ្លួនឯងដើម្បីធានាជូននូវសុវត្ថិភាពពេលចតរថយន្ត
  • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត 0 ជំនាន់ថ្មី (Active Park Assist 2.0) ដែលរថយន្តនឹងដំណើរការចូលចតដោយស្វ័យប្រវត្តដោយលោកអ្នកគ្រាន់តែចុចនូវប៊ូតុងមួយតែប៉ុណ្ណោះ នោះរថយន្តនឹងធ្វើការចូលចតដោយស្វ័យប្រវត្ត ពោលគឺវាជួយបង្វិលចង្កូត ដំណើរការហ្វ្រាំង និងហ្គ៊ែរ និងប្រអប់លេខក៏នឹងធ្វើការចូលលេខខ្លួនឯង ដោយពុំចាំបាច់មានការចូលរួមពីអ្នកបើកបរឡើយ
  • កុងទ័រឌីជីថលថ្មីស្រឡាងទំហំរហូតដល់ ១២,៤ អ៊ីញ (4” Digital Instrument Cluster)ដែលនូវផ្តល់ទិន្នន័យយ៉ាងលម្អិតពីរថយន្ត
  • អេក្រង់ Touchscreen បញ្ឈរធំចំកណ្តាលទំហំ ១២ អ៊ីញ (12-Inch Infotainment Screen) ផ្តល់នូវរូបភាពរស់រវើក
  • ប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត (360o Camera Split-View Display)
  • ប្រព័ន្ធបើកឃ្លុបក្រោយដោយគ្រាន់តែគ្រវាសជើង (Hands-Free Liftgate)
  • បូករួមជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយជាច្រើនទៀតដែល Ford បានបំពាក់នៅលើរថយន្ត SUV ដ៏ប្រណិតមួយនេះ

គួរបញ្ជាក់ផងដែរថាសម្រាប់ទីផ្សារប្រទេសកម្ពុជា Ford Cambodia ប្រកាសបើកទទួលការកក់ជាផ្លូវការជាមួយនឹងរថយន្ត Ford Everest Sport ស៊េរីថ្មីឆ្នាំ ២០២៣ ជាមួយនឹងតម្លៃជាង ៦ ម៉ឺនដុល្លា និងរថយន្ត Ford Everest Titanium ស៊េរីថ្មីឆ្នាំ ២០២៣ ជាមួយនឹងតម្លៃជាង ៧ ម៉ឺនដុល្លា សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

  • អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
  • អគារតាំងបង្ហាញរថយន្ត Ford Trade-In ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 077 722 999
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បាន Mercedes-AMG SL53 Plug-In Hybrid ថ្មី អាចមានកម្លាំងដល់ ៦៧០សេះ

ក្រុមហ៊ុន Mercedes-AMG បានប្រកាសចេញរថយន្តម៉ូដែល SL Convertible (បើកដំបូល) កាលពីប៉ុន្មានខែមុន ហើយឥឡូវនេះ ក្រុមអ្នកប្រមាញ់ក៏ចាប់បានរូបភាពមួយចំនួន ពីម៉ូដែលថ្មីក្នុងត្រកូល SL នេះទៀត គឺ SL53 E-Performance Plug-in Hybrid។

រថយន្ត Mercedes-AMG SL53 E-Performance Plug-In Hybrid មានភាពស្រដៀងគ្នាទៅនឹងម៉ូដែល SL63 E-Performance ដែលគេប្រមាញ់បានកាលពីដើមឆ្នាំកន្លងទៅដែរ ប៉ុន្តែវាបានតុបតែងខុសគ្នាបន្តិចបន្តួច ដូចជា គម្របដុំហ្វ្រាំងពណ៌ក្រហម និង ផ្នែកខាងក្រោយ ជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ គេរំពឹងថា ម៉ូដែល SL53 E-Performance នេះ នឹងប្រើម៉ាស៊ីនតែមួយ ដូចទៅនឹងម៉ូដែល C63 E-Performance ដែរ។

នេះបញ្ជាក់ថា យើងអាចនឹងបានឃើញម៉ាស៊ីន turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមួយ លើ SL53 E-Performance។ ជាមួយនឹងម៉ាស៊ីននេះ រថយន្ត C63 E-Performance អាចបង្កើតកម្លាំងបានសរុប ៦៧១សេះ និងកម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ ប៉ុន្តែគេមិនទាន់ដឹងនៅឡើយទេថា SL53 E-Performance នឹងមានកម្លាំងប៉ុន្មាន គ្រាន់តែដឹងថា វានឹងស្រដៀងនេះដែរប៉ុណ្ណោះ។

យ៉ាងណាមិញ ចំពោះព័ត៌មានលម្អិតពាក់ព័ន្ធនឹងរថយន្ត Mercedes-AMG SL53 E-Performance Plug-In Hybrid នេះ នឹងត្រូវចេញមក នៅពេលវាបង្ហាញខ្លួនជាផ្លូវការ នៅដើមឆ្នាំ២០២៣ ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC GS5 ពិតជាមិនធម្មតា រហូតដល់ក្រុមហ៊ុនល្បីរបស់អាមេរិច Dodge ទិញសិទ្ធបំពាក់យីហោលើរថយន្តរបស់ខ្លួន

ក្រុមហ៊ុន GAC Motor ជានិម្មិតសញ្ញានៃរថយន្តដែលមានគុណភាពខ្ពស់របស់ប្រទេសចិន ដែលមានអាយុកាល ៦៧ឆ្នាំរួចមកហើយ មិនត្រឹមតែជាក្រុមហ៊ុនផលិតរថយន្តតែប៉ុណ្ណោះនោះឡើយក្រុមហ៊ុននេះក៏បានផលិតនូវផ្នែកសំខាន់ៗ និងគ្រឿងបន្លាស់សម្រាប់ដៃគូសហការដែលជាក្រុមហ៊ុនផលិតរថយន្តល្បីៗទៀតផងដែរ។ ជាក់ស្តែង GAC Motor គឺជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនតែមួយគត់ ដែលទទួលបានពានរង្វាន់ J.D Power ០៨ឆ្នាំជាប់ៗគ្នា ទៅលើផ្នែកគុណភាព រយៈពេលប្រើប្រាស់បានយូរ និងទំនុកចិត្តពីអតិថិជនក្នុងការប្រើប្រាស់ច្រើនបំផុត។

បន្ថែមពីលើគុណភាពទាំងការផលិត និងការប្រើប្រាស់ គ្រប់ម៉ូឌែលរថយន្តរបស់ GAC Motor ត្រូវបានផលិតឡើងដោយភ្ជាប់មកជាមួយបច្ចេកវិទ្យាទំនើប សុវត្ថិភាពកំរិតផ្កាយប្រាំ ប្រណិតភាព តម្លៃសមរម្យ និងជាពិសេសគឺរូបរាងនៃការឌីស្សាញដ៏ទាក់ទាញ លេចធ្លោរ និងទាន់សម័យ។ ជាមួយចំណុចដ៏លេចធ្លោទាំងអស់នេះហើយ ទើបកាលពីពេលថ្មីៗកន្លងទៅក្រុមហ៊ុនផលិតរថយន្តស្ព័រដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិច Dodge បានធ្វើការជ្រើសរើសស្នើរសុំទិញសិទ្ធពីក្រុមហ៊ុន GAC Motor ដើម្បីបំពាក់យីហោរបស់ខ្លួនសម្រាប់រថយន្ត SUV ខ្នាតតូចសេរ៊ីឆ្នាំ២០២២ របស់ខ្លួន នោះគឺរថយន្ត Dodge Journey។ រថយន្តនោះត្រូវបានផលិតឡើងដោយផ្អែកលើគ្រោងឆ្អឹង GPMA (GAC Global Platform Modular Architecture) ការរចនា និងបច្ចេកវិទ្យារបស់រថយន្ត GAC GS5 ជំនាន់ទី២ ទាំងស្រុង ដែលមានមូលដ្ឋានផលិតនៅក្នុងប្រទេសចិន សម្រាប់លក់ក្នុងតំបន់អាមេរិចខាងជើង។

ជាមួយកត្តាទាំងអស់នេះហើយ បានធ្វើអោយគ្រប់ម៉ូឌែលរថយន្ត GAC Motor គឺពិតជាទទួលបាននូវសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ដោយមិនត្រឹមតែប្រទេសចិនប៉ុណ្ណោះនោះឡើយ គឺជុំវិញពិភពលោក ដោយរាប់បញ្ជូលទាំងទីផ្សារប្រទេសកម្ពុជាផងដែរ។ ហើយជាក់ស្តែង រថយន្តម៉ូដែល GAC GS5 នេះក៏កំពុងបង្ហាញវត្តមាន និងទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនរបស់ខ្លួន នៅលើទីផ្សារកម្ពុជា ដែលត្រូវបាននាំចូលជាផ្លូវការដោយ ក្រុមហ៊ុន GAC Motor Cambodia។

នៅក្នុងនោះ GAC Motor Cambodia បានមានវត្តមាននៅកម្ពុជាអស់រយៈពេលជាង ២ឆ្នាំរួចមកហើយ ដោយបានបំពេញតម្រូវការជូនអតិថិជនរបស់ខ្លួន ជាមួយជម្រើសម៉ូឌែលរថយន្ត ៥ជម្រើស ដែលមានដូចជា៖

  • ម៉ូឌែល GAC GS3 មានតម្លៃ ២៩ ៩៩៩ដុល្លារ
  • ម៉ូឌែល GAC GS4 មានតម្លៃ ៣៦ ៩០០ដុល្លារ
  • ម៉ូឌែល GAC GS5 មានតម្លៃ ៤២ ៥០០ដុល្លារ
  • ម៉ូឌែល GAC GS8 មានតម្លៃ ៦២ ៥០០ដុល្លារ
  • ម៉ូឌែល GAC GN8 មានតម្លៃ ៦២ ៥០០ដុល្លារ

ដូច្នេះសម្រាប់ព័ត៌មានបន្ថែមអំពីរថយន្តគ្រប់ម៉ូឌែលរថយន្តរបស់ GAC Motor Cambodia បងប្អូនអាចទំនាក់ទំនង

  • ផ្នែកលក់៖ 095 999 029
  • Telegram : me/GACMotorCambodia
  • ទីតាំងអគារបង្ហាញរថយន្ត៖ អគារ #711 មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Vios រូបរាងថ្មី នឹងបង្ហាញខ្លួនខែក្រោយនេះហើយ

[ទីផ្សារបរទេស] រថយន្ត Toyota Vios ជំនាន់ថ្មីត្រូវបាន​ក្រុមហ៊ុន Toyota Thailand ប្រកាសដំណឹងថានឹងត្រូវ​បង្ហាញ​វត្តមាន​នៅ​ថ្ងៃទី៩ ខែសីហា ខាងមុខ ដោយ​មាន​ការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង ហើយរំពឹងថាមានប្រើប្រាស់ម៉ាស៊ីន Hybrid ផង​ដែរ។

តាមវីដេអូខ្លីដែលបង្ហោះដោយ Toyota Thailand បាន​បង្ហាញថា Vios ជំនាន់ថ្មីបានផ្លាស់ប្ដូរស្ទីល​ឌីហ្សាញ​មក​ជា​បែប​ជ្រុងៗ​វិញ ដែល​ជា​អត្តសញ្ញាណថ្មីមួយមានប្រើលើរថយន្ត Toyota ម៉ូដែលថ្មីៗកន្លងមក។ រថយន្តជំនាន់ថ្មីនេះក៏​ឃើញ​មាន​ប្រើ​អំពូល​​ LED រាងស្ដើង ជាមួយអំពូលភ្លើងបំភ្លឺពេលថ្ងៃជាប្រភេទ LED មានរាងជាអក្សរ L ហើយផ្នែកខាងក្រោយ​ក៏​ឃើញ​មាន​ការ​ផ្លាស់​ប្ដូរ​ផង​ដែរ។

លក្ខណៈសម្បត្តិនៅមិនទាន់ប្រកាសនៅឡើយទេ ប៉ុន្តែបើតាម Autolifethailand បាន​ឲ្យដឹងថា Vios ជំនាន់ថ្មីនឹង​មាន​ម៉ាស៊ីន​ពីរជម្រើសពេលលក់នៅប្រទេសថៃ ដែលក្នុងនោះរួមមានម៉ាស៊ីន ១,២លីត្រ ៤ស៊ីឡាំង និងមួយទៀតជាម៉ាស៊ីន Hybrid ចំណុះ​ ១,៥លីត្រ។

Toyota Vios ជំនាន់ថ្មីត្រូវបានអភិវឌ្ឍន៍​លើ​គ្រោងឆ្អឹង DNGA នៃក្រុមហ៊ុនសាខា Daihatsu ដែល​ស្រដៀង​ទៅ​នឹង​រថយន្ត​ Toyota Raize , Veloz , Avanza ឬ Daihatsu Rocky, Xenia និង Perodua Ativa ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Range Rover ស៊េរី២០២៣ វាយលុកផ្សារវៀតណាមជាមួយតម្លៃចាប់ពីជិត ៥០ម៉ឺនដុល្លារ

[ទីផ្សារបរទេស] នៅថ្ងៃទី២៦ ខែកក្កដានេះ រថយន្ត Land Rover Range Rover បានប្រកាស​ចេញ​លក់​ជាផ្លូវ​ការ​លើ​ទីផ្សារ​ប្រទេសវៀតណាម ជាមួយតម្លៃលក់ដែលមានចាប់ពីប្រមាណ ៤៧,៩ម៉ឺនដុល្លារ ដល់ ១,០២លានដុល្លារឯណោះ។

រថយន្តដែលដាក់លក់លើទីផ្សារវៀតណាម ត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន Phu Thai ដែលមាន​ចែក​ចេញ​ជា​បួន​ប្រភេទ ដោយប្រភេទ Range Rover SWB P360 Autobiography បំពាក់ម៉ាស៊ីន Turbocharged ចំណុះ៣,០​លីត្រ ៦ស៊ីឡាំង អាចផលិតកម្លាំងបាន 360PS មានតម្លៃប្រមាណ ៤៧,៩ម៉ឺនដុល្លារ។

ទីពីរគឺប្រភេទ Range Rover LWB P360 Autobiography មានម៉ាស៊ីនដូចប្រភេទខាងលើដែរ និងមានតម្លៃ​ចាប់​ពី​ប្រមាណ ៤៨,៧ម៉ឺនដុល្លារ។

បន្ទាប់មកគឺប្រភេទ៧កៅអី Range Rover LWB P360 Autobiography ប្រើម៉ាស៊ីនដូចពីរប្រភេទខាងលើ​ និងមាន​តម្លៃ​ប្រមាណ ៤៨,៨ម៉ឺនដុល្លារ ហើយចុងក្រោយគឺប្រភេទ Range Rover LWB P530 SV មាន​បំពាក់ម៉ាស៊ីន Twin-Turbo ចំណុះ ៤,៤លីត្រ ៨ស៊ីឡាំង អាចផលិតកម្លាំងបាន ៥៣០PS និងមានតម្លៃមហាសាលដល់ ១,០២លានដុល្លារ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ត្រឹមរយៈពេលជាង ៣០ នាទី រថយន្ត Changan Dark Blue SL03 ទទួលបានការបញ្ជាទិញជាង ១០ ០០០ គ្រឿង

[ទីផ្សារបរទេស] កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២ ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Changan Dark Blue SL03 នៅក្នុងទីផ្សារប្រទេសចិន។ ខណៈពេលថ្មីៗនេះ ក្រុមហ៊ុន Changan Automobile បានប្រកាសជាផ្លូវការម្តងទៀតថា រថយន្ត Changan Dark Blue SL03 បានទទួលការបញ្ជាទិញជាង ១០ ០០០ គ្រឿង ក្នុងរយៈពេលត្រឹមតែ ៣៣ នាទីប៉ុណ្ណោះ។

ជាមួយគ្នានេះ អ្នកវិភាគបាននិយាយថា រថយន្ត Changan Dark Blue SL03 នឹងក្លាយជារថយន្តអគ្គិសនី (NEV) សំខាន់នៅក្នុងប្រទេសចិន ជាមួយនឹងការលក់រំពឹងថានឹងមានចំនួន ១៥ ០០០ គ្រឿងក្នុងមួយខែ។

រថយន្តអគ្គិសនី Changan Dark Blue SL03 មានបំពាក់ជាមួយប៉ាណាមុខបិទ ចង្កៀងមុខប្រភេទ matrix LED ភ្ជាប់ដោយមុខងារឡើងចុះដោយស្វ័យប្រវត្តិ អមជាមួយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED។ ខណៈ ផ្នែកខាងក្រោយត្រូវបានបំពាក់ចង្កៀងប្រភេទ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងភ្ជាប់ជាមួយកាង spoiler ផងដែរ។

សម្រាប់ផ្នែកខាងក្នុងនៃរថយន្តនេះ បានភ្ជាប់មកជាមួយការរចនាដ៏ប្រណិត អេក្រង់កំសាន្តបញ្ឈរទំហំ ១៤,៦ អ៊ីញ អាចបង្វិលបាន និងកុងទ័រព័ត៌មាន full LCD, ដៃចង្កូត កៅអី បន្ទះទ្វារ កន្លែងទម្រដៃ ត្រូវបានស្រោបដោយស្បែក និងដំបូលកញ្ចក់បែប Panoramic roof។

គួរបញ្ជាក់ផងដែរថា រថយន្ត Changan Dark Blue SL03 ចេញលក់ជា ៣ ប្រភេទសម្រាប់ជ្រើសរើស៖ ប្រភេទអគ្គិសនីសុទ្ធ (All-electric BEV),​ ម៉ាស៊ីន Hybrid (HEV), និងម៉ាស៊ីនដើរដោយថាមពល Hydrogen (FCEV) ដែលមានតម្លៃចាប់ពី ២៤ ៩៩៨ ដុល្លារ ដល់ ១០៣ ៥៩៦ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC លេញលក់ម៉ូដល GAC GA8 តម្លៃចាប់ពី ២មុឺនដុល្លារជាង នៅទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បញ្ចេញនៅរថយន្ត GAC GA8 នៅក្នុងទីផ្សារប្រទេសចិន ជាមួយជម្រើសចំនួន ២ ម៉ូដែល និងមានតម្លៃលក់ចាប់ពី ២២ ៤៧៣ ដុល្លារ ដល់ ៣២ ៨៣៦ ដុល្លារ។

រថយន្ត GAC GA8 មានប្រវែងតួខ្លួនសរុប ៥ ០០៣ ម.ម ទទឹង ១ ៨៦៨ ម.ម កំពស់ ១ ៥០៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ។ បើក្រឡេកទៅមើលការរចនានៅផ្នែកខាងក្រៅ រថយន្តនេះបានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំរំលេចជាមួយក្រូម៉េ ភ្ជាប់ជាមួយចង្កៀងមុខប្រភេទ LED មានអបដោយអំពូលបំភ្លឺពេលថ្ងៃដែលមានមុខងារបើក-បិទដោយស្វ័យប្រវិត្ត និងអំពូលកាត់អ័ព្ទផងដែរ។ មិនតែប៉ុណ្ណោះ ចង្កៀងខាងក្រោយក៏ជាប្រភេទ LED និងថាសកង់ស្ព័រទំហំ ១៧-១៨ អ៊ីញ ។

រីឯនៅផ្នែកខាងក្នុងវិញ បានតុបតែងជាមួយស្បែកយ៉ាងប្រណិត និងផាសុកភាព ដោយបំពាក់ដោយចង្កូតពហុមុខងារ ប៊ូតុងបញ្ឆេះម៉ាស៊ីន, កុងទ័រព័ត៌មានប្រភេទ LCD ទំហំ ៨ អ៊ីញ និងអេក្រង់កំសាន្តទំហំ ៧ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, Bluetooth និងឧបករណ៍បំពងសំឡេងចំនួច ៦ ចំនុច។ បន្ថែមពីនេះ សម្រាប់កៅអីអ្នកបើកបរអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនី ៦ របៀប ប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់អ្នកដំណើរខាងក្រោយ កាំម៉េរាមើលក្រោយការពារចំនាំងផ្លាតដោយស្វ័យប្រវតិ្ត និងដំបូលកញ្ចក់ sunroof ផងដែរ។

ចំពោះប្រព័ន្ធសុវត្ថិភាពរួមមានពោងសុវត្ថិភាពចំនួន ៦ ចំនុច, ប្រព័ន្ធកំណត់ល្បឿន (cruise control), ប្រព័ន្ធពិនិត្យសម្ពាធកង់, ប្រព័ន្ធផ្តល់សញ្ញគ្រោះថា្នក់ពេលឃើញឧបស័គ្គនៅខាងមុខ (Forward Collision Warning), ប្រព័ន្ធផ្តល់សញ្ញាពេលរថយន្តចាកគន្លងផ្លូវ (Lane Departure Warning), សេនស័រខាងមុខ-ខាងក្រោយ, កាំមេរ៉ាខាងក្រោយ ១៨០ ដឺក្រេ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ E-Turbo ផលិតកម្លាំងបាន ២៥១ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ​ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៦ វគ្គ ប៉ង១ វិលកង់មុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+