ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia ហៅឡាន Sorento និង Telluride ចំនួន ៨គ្រឿងមកវិញ ព្រោះបំពាក់សំបកកង់ខុស

ក្រុមហ៊ុន Kia នៅសហរដ្ឋអាមេរិចបានធ្វើការហៅត្រឡប់មកវិញនូវរថយន្តម៉ូឌែលឆ្នាំ២០២២ របស់ខ្លួនចំនួន ៨គ្រឿងមកវិញ បន្ទាប់ពីរកឃើញថាអាចមានបំពាក់នូវសំបកកង់ខុសទំហំរបស់វា។

ជាមួយការហៅត្រឡប់មកវិញនេះ មានរថយន្ត Kia Sorento ចំនួន ៥គ្រឿង និង Telluride ចំនួន ៣គ្រឿង ហើយរថយន្តទាំង ២ម៉ូឌែលនេះត្រូវបានផលិតឡើងនៅរោងចក្ររបស់ Kia នៅរដ្ឋ Georgia នៅចន្លោះថ្ងៃទី ២៨ ខែមីនា ដល់ថ្ងៃទី ១៣ ខែមិថុនាឆ្នាំនេះ។

បើយោងតាមឯកសាររបស់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) ដែលរាយការណ៍ថាភាពខុសឆ្គងនេះគឺកើតឡើងដោយសារតែមនុស្ស ដែលមានន័យថាពួកគេបំពាក់ខុស។

ក្នុងនោះគេមិនច្បាស់ថាទំហំសំបកកង់ត្រូវបានបំពាក់ខុសនោះមានទំហំប៉ុន្មាននោះឡើយ ប៉ុន្តែ តាមការបញ្ជាក់ឯកសាគឺត្រូវបានផ្ញើទៅឱ្យអ្នកចែកចាយរថយន្ត Sorento ២០២២ ទំនងបំពាក់នូវថាសកង់ទំហំ ១៧អ៊ីញ (T135/90D17) ហើយ Telluride គួរតែ១៨អ៊ីញ (T155/90R18) ។ គួរបញ្ជាក់ថាការបំពាក់ខុសនៃសំបកកង់នេះអាចជះឥទ្ធិពលអវិជ្ជមានដល់ប្រតិបត្តិការរបស់ ABS និងប្រព័ន្ធគ្រប់គ្រងការអូសទាញ ដែលអាចបង្កើនហានិភ័យកើនឡើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan ចេញឡានអគ្គិសនី Dark Blue SL03 សាកថ្មម្តងជិះបាន ៧០៥ គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Changan Dark Blue SL03 ប្រភេទ Sedan ដែលជារថយន្តអគ្គិសនីមានតម្លៃចាប់ពី ២៧ ២៤៣ ដុល្លារ ដល់ ៣១ ៩៨៤ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

ក្រឡេកទៅមើលការរចនាផ្នែកខាងក្រៅ រថយន្តអគ្គិសនី Changan Dark Blue SL03 មានបំពាក់ជាមួយប៉ាណាមុខបិទ ចង្កៀងមុខប្រភេទ matrix LED ភ្ជាប់ដោយមុខងារឡើងចុះដោយស្វ័យប្រវត្តិ អមជាមួយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED។ ខណៈ ផ្នែកខាងក្រោយត្រូវបានបំពាក់ចង្កៀងប្រភេទ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងភ្ជាប់ជាមួយកាង spoiler ផងដែរ។

សម្រាប់ផ្នែកខាងក្នុងនៃរថយន្តនេះ បានភ្ជាប់មកជាមួយការរចនាដ៏ប្រណិត អេក្រង់កំសាន្តបញ្ឈរទំហំ ១៤,៦ អ៊ីញ អាចបង្វិលបាន និងកុងទ័រព័ត៌មាន full LCD, ដៃចង្កូត កៅអី បន្ទះទ្វារ កន្លែងទម្រដៃ ត្រូវបានស្រោបដោយស្បែក និងដំបូលកញ្ចក់បែប Panoramic roof។

Changan Deep Blue ប្រើប្រាស់ប្រព័ន្ធ independent H-arm multi-like rear suspension និងវិលកង់ក្រោយ។ ខណៈម៉ូទ័រអគ្គិសនីចំនួនពីរ ប៉ុង២ វិលទាំងអស់ បំពាក់ដោយប្រព័ន្ធបញ្ជាឆ្លាតវៃ Changan Smart Core ដោយប្រើបន្ទះឈីប Qualcomm 8155 គាំទ្រការធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ OTA update។ រថយន្តនេះមានសេនស័រចំនួន ២៧ ។

សម្រាប់ផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Changan Dark Blue SL03 ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ២១៤ សេះ កម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយអាគុយTernary ទំហំ ៥៨,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៥,៩ វិនាទី។
  • ម៉ូទ័រអេឡិចត្រិចដែលអាចផលិតកម្លាំងបាន ២៥៨ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ​ ភ្ជាប់ជាមួយអាគុយ Ternary ទំហំ ៧៩,៩៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០៥ គីឡូម៉ែត្រ ក្នុងការសាកថ្មម្តង និងអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៦,៩ វិនាទី៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញឡានស្ព័រ GR86 RZ 10th Anniversary Limited ថ្មី តម្លៃ ២,៥ម៉ឺនដុល្លារ

ក្រុមហ៊ុន Toyota Gazoo ទើបតែបានប្រកាសចេញរថយន្តស្ព័រ GR86 ម៉ូដែលពិសេសថ្មី សម្រាប់ទីផ្សារប្រទេសជប៉ុន ដើម្បីអបអរសាទរខួប ១០ឆ្នាំ ចាប់តាំងពីម៉ូដែល GR86 បានបង្ហាញខ្លួន។

រថយន្តម៉ូដែលពិសេសនោះមានឈ្មោះថា Toyota GR86 RZ 10th Anniversary Limited ដែលទទយលបានការតុបតែងយ៉ាងពិសេស ទាំងខាងក្រៅ និងក្នុង ហើយអ្វីដែលពិសេសនោះគឺ ការប្រើពណ៌ទឹកក្រូច ដើម្បីធ្វើឲ្យវាខុសប្លែកពីគេ។

រថយន្ត GR86 RZ 10th Anniversary Limited នេះ ត្រូវបានផលិតឡើងផ្អែកតាមម៉ូដែល GR86 RZ នៅក្នុងប្រទេសជប៉ុន ហើយវាមានទឹកថ្នាំពណ៌ទឹកក្រូច Flame Orange Shade ដែលយកលំនាំតាមម៉ូដែល 86 ដើម។ ជាមួយគ្នានេះដែរ វាបានបំពាក់យ៉ាន់កង់ Alloy ទំហំ ១៨អ៊ីញ ពណ៌ខ្មៅ ហើយមានហាយឡាយពណ៌ខ្មៅនៅលើគម្របកញ្ចក់ និងកាងផងដែឬ។ មិនតែប៉ុណ្ណោះ នៅលើកញ្ចក់ក្រោយរបស់វាមានតែម “10th-anniversary since 2012” ទៀតផង។

ចូលទៅដល់កាប៊ីនខាងក្នុងវិញ វាក៏មានហាយឡាយពណ៌ទឹកក្រូចលើកៅអី, ថ្នេរដេរ, ដៃចង្កូត, ចង្កឹះលេខ, ហ្វ្រាំងដៃ និងទ្វារផងដែរ។ ក្រៅពីនោះ វាក៏មានរូបប៉ាក់ “10th-anniversary” ពណ៌ទឹកក្រូចនៅលើទ្វារដែរ។

ទោះបីជាយ៉ាងណាក៏ដោយ រថយន្តនេះនៅតែបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ naturally aspirated ប្រភេទ box engine ទមហំ ៤ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ២៣២សេះ និងកម្លាំងរមួល ២៥០ញ៉ូតុនម៉ែត្រ ហើយប្រើប៉ុងក្រោយ និងមានជម្រើសប្រអប់លេខដៃ ៦វគ្គ និង លេងអូតូ ៦វគ្គ។

ក្រុមហ៊ុន Toyota នឹងទទួលការបញ្ជាទិញរថយន្ត GR86 RZ 10th Anniversary Limited ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៅក្នុងប្រទេសជប៉ុន ជាមួយនឹងតម្លៃខ្ទង់ ២៥ ៤០០ដុល្លារ សម្រាប់ប្រភេទលេខដៃ និង ២៦ ៦០០ដុល្លារ សម្រាប់ប្រភេទលេខអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អីយ៉ាស់! ម៉ាស៊ីន V12 ជប៉ុន ប៉ះម៉ាស៊ីន V12 អង់គ្លេស និងអាល្លឺម៉ង់ មួយណាខ្លាំងជាង? (មានវីដេអូ)

រថយន្តប្រភេទ Ultra-luxury Sedan មិនមែនសំខាន់រឿងល្បឿនរបស់ពួកវានោះទេ ប៉ុន្តែមានម៉ូដែលជាច្រើនបានបំពាក់ម៉ាស៊ីនកម្លាំងខ្លាំង ជាមួយនឹងស៊ីឡាំងធំៗ។

ថ្មីៗនេះ ទំព័រ YouTube មួយមានឈ្មោះថា Throttle House បានសម្រេចចិត្តយករថយន្ត Toyota Century, Rolls-Royce Phantom និង Maybach 57S មកធ្វើការប្រណាំង Drag Race ជាមួយគ្នា ដើម្បីចង់ដឹងថាមួយណាខ្លាំងជាងមួយណា។

អ្វីដែលសំខាន់នោះគឺ រថយន្តទាំង ៣ ម៉ូដែលខាងលើនេះ សុទ្ធតែបំពាក់ម៉ាស៊ីន V12 ហើយប្រើប៉ុងក្រោយដូចគ្នាទៀតផង។

  • រថយន្ត Toyota Century មានកម្លាំង ២៧៦សេះ និងកម្លាំងរមួល ៤៦១ញ៉ូតុនម៉ែត្រ ពីម៉ាស៊ីនចំណុះ ៥,០លីត្រ V12 ហើយមានទម្ងន់សរុប ២ ០៥០គីឡូក្រាម
  • Rolls-Royce Phantom មានកម្លាំង ៤៥៣សេះ និងកម្លាំងរមួល ៧២០ញ៉ូតុនម៉ែត្រ ពីម៉ាស៊ីនចំណុះ ៦,៧៥លីត្រ V12 ហើយមានទម្ងន់សរុប ២ ៥៣០គីឡូក្រាម
  • Maybach 57S មានកម្លាំង ៦០៤សេះ និងកម្លាំងរមួល ១ ០០១ញ៉ូតុនម៉ែត្រ ពីម៉ាស៊ីនចំណុះ ៦,០លីត្រ twin-turbo V12 ហើយមានទម្ងន់សរុប ២ ៧ ៤៤គីឡូក្រាម

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បង្ហាញចេញដៃរ៉ូបូតសាកភ្លើង មិនបាច់ចេញពីឡានក៏សាកភ្លើងបាន

[ទីផ្សារបរទេស] Ford កំពុងអភិវឌ្ឍន៍​គំរូស្ថានីយសាក​ភ្លើងរ៉ូបូត​ដែល​អ្នកបើកបររថយន្តអគ្គិសនី អាចបញ្ជា​រ៉ូបូតឲ្យសាក​ភ្លើង​រថយន្ត​តាម​រយៈទូរសព្ទដៃបានដោយងាយស្រួល មិនចាំបាច់ចេញពីរថយន្ត។

Ford និយាយថាបច្ចេកវិទ្យាថ្មីនេះអាចផ្ដល់ភាពងាយស្រួល​ដល់​អ្នកបើកបរដែលមានកាយសម្បទាមិនគ្រប់គ្រាន់ ដោយ​ពួក​គេ​អាច​ស្ថិតនៅ​ក្នុងរថយន្ត Mustang Mach E, F-150 Lightning ឬរថយន្តអគ្គិសនីដទៃទៀត ខណៈពេលដែល​កំពុង​សាក​ភ្លើង​រថយន្ត។

ដំណើរនៃការរ៉ូបូតសាកភ្លើងនេះគឺដំបូងឡើងនៅពេលដែលបើកដំណើរការ ស្ថានីយ​សាក​ភ្លើងនឹងបើក​គម្រប រួច​បញ្ចេញ​ដៃ​សាក​ភ្លើង​សំដៅ​ទៅកាន់​រន្ធសាករបស់រថយន្តអគ្គិសនី ដែលមើលទៅទំនងជាអាចដំណើរការបានដោយប្រើប្រាស់​កាមេរ៉ា។ សូម​ទស្សនា​វីដេអូខាងក្រោម ៖

ពេលដែលរថយន្តសាកភ្លើង ម្ចាស់រថយន្តអាចសង្កេតមើលស្ថានភាពនៃការសាកភ្លើងតាមរយៈកម្មវិធីឈ្មោះថា FordPass ហើយ​ពេល​ដែល​សាក​ភ្លើងរួចរាល់ដៃរ៉ូបូតនឹង​ដកខ្លួនចេញពីរន្ធសាកត្រឡប់ទៅកាន់ទីតាំងដើមរបស់​ខ្លួនវិញ

បច្ចុប្បន្ននេះ បច្ចេកវិទ្យាទំនើបនេះគឺមានតែមួយប៉ុណ្ណោះក្នុងលោក ដោយ​សាងសង់ឡើងដោយសក​ល​វិទ្យាល័យ Dortmund នៅក្នុងប្រទេស​អាល្លឺម៉ង់។ Ford និយាយថានៅថ្ងៃអនាគតខ្លួនអាចនឹងដំឡើង​ស្ថានីយសាក​ភ្លើងនេះ​នៅ​តាម​ស្ថានីយ​ភ្លើង​របស់​ជន​ដែល​មាន​កាយ​សម្បទាមិន​គ្រប់គ្រាន់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមពីរសប្ដាហ៍សោះ ឡានអគ្គិសនីមួយនេះមានអ្នកកក់ទិញជិត ៤ម៉ឺនគ្រឿង

[ទីផ្សារបរទេស​] ក្រុមហ៊ុនរថយន្តអគ្គិសនីចិន Evergrande និយាយថាខ្លួនបាន​ទទួលការកក់ទិញ​ជាង ៣,៧ម៉ឺន​គ្រឿង សម្រាប់រថយន្ត​អគ្គិសនីសុទ្ធម៉ូដែល Hengchi 5 របស់ខ្លួន។

ការកក់ទិញនៃរថយន្ត Hengchi 5 បានបើកទទួលកាលពីពីរសប្ដាហ៍មុន ខណៈដែល​ការកក់នេះតម្រូវឲ្យតម្កល់ប្រាក់ប្រមាណ ១៤៨​ដុល្លារ។ ប្រធានក្រុមហ៊ុន លោក Liu Yongzhuo បាន​លើកឡើងថាការកុម្ម៉ង់ទិញរថយន្ត SUV អគ្គិសនីគឺលើសពី​អ្វីដែល​ក្រុមហ៊ុនបាន​រំពឹង​ទុក។

ក្រុមហ៊ុន Evergrande មានគោលបំណងដឹកជញ្ជូនរថយន្ត Hengchi 5 ចំនួន១ម៉ឺនគ្រឿង នៅចន្លោះ​ថ្ងៃទី០១ ខែ​តុលា ឆ្នាំ​២០២២ ទៅដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២៣ និងបានកត់ចំណាំថា​អតិថិជន​នឹង​មាន​សិទ្ធិទាមទារយកលុយមកវិញ​ប្រសិនបើ​ពួក​គេ​ផ្លាស់​ចិត្តក្រោយ ១៥ថ្ងៃ បន្ទាប់ពីទទួលបានសោររថយន្ត។

គួរដឹងថារថយន្ត Hengchi 5 មានប្រវែង ៤,៧៣ម៉ែត្រ និងប្រើប្រាស់អាគុយលីចូមរបស់ CATL ដោយវាប្រើប្រាស់​ម៉ូទ័រអគ្គិសនី​ដែល​អាចផលិតកម្លាំងបាន ២០១សេះ ហើយក្រុមហ៊ុន Evergrande អះអាងថារថយន្តនេះអាចបើកបរបានដល់​ចម្ងាយ ៧០០​គីឡូ​ម៉ែត្រ​ពេល​សាក​ភ្លើងពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Porsche ថា លក់ឡានអគ្គិសនីអាចចំណេញលុយច្រើនជាង

ក្រុមហ៊ុន Porsche ជឿជាក់ថា ខ្លួនអាចរកប្រាក់ចំណេញបានកាន់តែច្រើន ដោយការផលិតរថយន្តអគ្គិសនី បើប្រៀបធៀបជាមួយរថយន្តប្រើសាំងបច្ចុប្បន្នរបស់ខ្លួន។

លោក Lutz Meschke ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Porsche មាននិយាយថា

មានសក្តានុពលកាន់តែច្រើនក្នុងការដំឡើងតម្លៃរថយន្តអគ្គិសនី ជាជាងម៉ូដែលប្រើម៉ាស៊ីនសាំង។ គម្លាតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផលិតរថយន្ត នឹងឈានដល់ភាពស្មើគ្នាជាមួយនឹងម៉ាស៊ីនចំហេះក្នុង ក្នុងរយៈពេល ២ ឆ្នាំទៀត ហើយអតិថិជននឹងសុខចិត្តចំណាយលុយកាន់តែច្រើនសម្រាប់បច្ចេកវិទ្យាថ្មី។

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ខាងលើបានព្យាករណ៍ថា ៨០ ភាគរយនៃរថយន្តដែលខ្លួនលក់ក្នុងប៉ុន្មានឆ្នាំទៀត នឹងជាប្រភេទប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។ មិនតែប៉ុណ្ណោះ Porsche ក៏បាននិយាយផងដែរថា រថយន្តអគ្គិសនីនឹងមានចំនួនពាក់កណ្តាលនៃទីផ្សាររថយន្តប្រណីតនៅឆ្នាំ ២០៣១។

ក្នុង​ចំណោម​រថយន្ត​អគ្គិសនី​ដ៏​សំខាន់​បំផុត​ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន Porsche គឺ​រថយន្ត​អគ្គិសនី​ Macan EV។ ថ្មីៗនេះដែរ ក្រុមហ៊ុន Porsche ក៏បានបង្ហាញថា ខ្លួនកំពុងត្រៀមខ្លួនជាស្រេចនូវរថយន្ត SUV ប្រណីតដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ដែលនឹងមានឋានៈលើរថយន្ត Cayenne៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Toyota ចេញតួលេខកម្រិតស៊ីប្រេងលើឡាន Sequoia ឆ្នាំ២០២៣ ហើយ

នៅទីបំផុត ក្រុមហ៊ុន Toyota បានបង្ហាញចេញនូវតួលេខនៃកម្រិតស៊ីប្រេងលើរថយន្ត Sequoia ស៊េរីឆ្នាំ២០២៣ ហើយ បន្ទាប់ពីវាបានបង្ហាញខ្លួនអស់មួយរយៈពេលកន្លងមក។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Toyota Sequoia ឆ្នាំ២០២៣ មានកម្រិតស៊ីប្រេងជាមធ្យម ១១,២លីត្រ/ក្នុងក្រុង និង ៩,៨លីត្រ/ក្រៅក្រុង សម្រាប់ការបើកបរចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

ក្នុងនោះចំពោះម៉ូដែលប្រើប៉ុងមួយ ជាមធ្យមស៊ីត្រឹមតែ ១១,២លីត្រ/ក្នុងក្រុង ៩,៨លីត្រ/ក្រៅក្រុង និង ១០,៦លីត្រ/ជាមធ្យម សម្រាប់ចម្ងាយផ្លូវ ១០០គីឡូម៉ែត្រប៉ុណ្ណោះ។ ចំណែកឯប្រភេទប្រើប៉ុងពីរវិញ គឺ ១២,៣លីត្រ/ក្នុងក្រុង ១០,៦លីត្រ/ក្រៅក្រុង និង ១១,៧លីត្រ/ជាមធ្យម សម្រាប់ចម្ងាយផ្លូវ ១០០គីឡូម៉ែត្រប៉ុណ្ណោះ

សូមបញ្ជាក់ថា រថយន្ត Toyota Sequoia ឆ្នាំ២០២៣ បំពាក់ជាមួយម៉ាស៊ីនកូនកាត់ hybrid ឈ្មោះថា i-Force Max ដោយអាចផលិតកម្លាំងបាន ៤៣៧ សេះ និងកម្លាំងបង្វិល ៧៩០ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខ ១០វគ្គអូតូ។

វាចែកចេញជា ៥ ម៉ូដែលគឺ៖

  • Sequoia SR5 តម្លៃចាប់ពី ៥៨ ៣០០ដុល្លារ
  • Sequoia Limited តម្លៃចាប់ពី ៦៤ ៧០០ដុល្លារ
  • Sequoia Platinum តម្លៃចាប់ពី ៧០ ៩០០ដុល្លារ
  • Sequoia Capstone តម្លៃចាប់ពី ៧៥ ៣០០ដុល្លារ
  • Sequoia TRD Pro តម្លៃចាប់ពី ៧៦ ៩០០ដុល្លារ
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស​ Subaru BRZ S 10th Anniversary Limited ផលិតតែ ២០០គ្រឿងប៉ុណ្ណោះ នៅជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Subaru BRZ S 10th Anniversary Limited ជាមួយការប្រារព្ធពិធីមួយទស្សវត្សរ៍ពីការចេញលក់នៅលើទីផ្សារនៃរថយន្តស្ព័រ BRZ/GT 86 ជំនាន់ទី ១ ជាមួយនឹងការផលិតមានចំនួនកំណត់ត្រឹម ២០០ គ្រឿងសម្រាប់ទីផ្សារប្រទេសជប៉ុន។

ម៉ូដែលនេះគឺផ្អែកលើផ្នែកលើម៉ូដែល S trim ប៉ុន្តែបន្ថែមមួយចំនួនដើម្បីបង្ហាញពីលក្ខណៈពិសេសមួយចំនួន ​គឺថាស​កង់​អាលុយមីញ៉ូម​ទំហំ ១៨ អ៊ីញ​ស្តង់ដារ​​ពណ៌​ខ្មៅ ឡូហ្គោ BRZ នៅលើទ្វាក្រោយនិងកញ្ចក់។ ក៏មានស្ទីគ័រអក្សរ 10th anniversary នៅលើកញ្ចក់ខាងក្រោយផងដែរ។

ចំណែកនៅផ្នែកខាងក្នុង បានបំពាក់ជាមួយស្បែកសម្រាប់កៅអី ជាមួយនឹងថ្នេដេរពណ៌ខៀវ ដៃចង្កូត ហើយប្រអប់លេខ ហ្រ្វាំងដៃ និងប្រអប់ដៃទ្វារក៏ត្រូវបានស្រោបដោយស្បែកផងដែរ។ Subaru បានជ្រើសរើសពណ៌ខ្មៅនៅលើកុងទ័រព័ត៌មាន និងដៃចង្កូត និងឡូហ្គោ 10th-Anniversary ប៉ាក់នៅលើទ្វារ។ ដូចដែលអ្នកអាចមើលឃើញពីរូបភាពនេះ មានអេក្រង់កំសាន្ត touchscreen ដែលបិទជិតដោយបប្លាស្ទិក។

ម៉ូដែលពិសេសនេះ ដំណើរការដោយម៉ាស៊ីន ២,៤ លីត្រ Boxer អាចផលិតកម្លាំងបាន ២៣២ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ របស់ជប៉ុន។ ក្នុងនោះ អតិថិជនអាចជ្រើសរើសប្រអប់លេខដៃ ៦ វគ្គ ឬអូតូ​ ៦ វគ្គ ប៉ុង ១ វិលកង់មុខ។

គួរបញ្ជាក់ផងដែរថា Subaru នឹងទទួលការបញ្ជាទិញសម្រាប់ម៉ូដែលពិសេស Subaru BRZ S 10th Anniversary Limited នៅចន្លោះថ្ងៃទី ២៨ ខែកក្កដា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ ជាមួយនឹងតម្លៃចាប់ពី ២៤ ៨៤០ ដុល្លារ សម្រាប់ម៉ូដែលលេខដៃ និងតម្លៃ ២៦ ០៤៩ ដុល្លារ សម្រាប់ម៉ូដែលលេខអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti Chiron តម្លៃជាង ៣,៥លានដុល្លារ ទាំង ៣០គ្រឿង ផលិតរួចរាល់ហើយ

ក្រុមហ៊ុន Bugatti បានធ្វើការប្រកាសថា ការផលិតរថយន្ត Bugatti Chiron Super Sport 300+ ចំនួន ៣០ គ្រឿងត្រូវបានបញ្ចប់ ដោយម្ចាស់របស់រថយន្ត Hypercar ទាំងអស់នេះអាចកាន់កូនសោនាំយករថយន្តរបស់ខ្លួនទៅផ្ទះបាន។

រថយន្ត Bugatti Chiron Super Sport 300+ ដំណើរការដោយម៉ាស៊ីន quad-turbo ចំណុះ ៨,០លីត្រ W16 អាចផលិតកម្លាំងបាន ១ ៥៧៨សេះ និងមានល្បឿនកំពូល ៤៩០គីឡូម៉ែត្រក្នុងមួយម៉ោង។

Chiron Super Sport 300+ មាន​ផលិត​ត្រឹម ៣០ គ្រឿង​ក្នុង​លោក ដោយ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៣,៥ លាន​ដុល្លារ ដោយអាស្រ័យទៅតាមប្រភេទនៃម៉ូឌែលរថយន្ត បន្ថែមពីនេះរថយន្ត​ទាំង ៣០ គ្រឿង​នេះ​ទៀត​សោត​គឺ​សុទ្ធ​តែ​មាន​ម្ចាស់​អស់​ទៅ​ហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+