ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបភាព Toyota Sienta MPV ខ្នាតតូច ផ្លាស់ប្តូររូបរាងថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រូបភាពនៃរថយ​ន្ត Toyota Sienta MPV ខ្នាតតូច ត្រូវបានបែកធ្លាយជាមួយការផ្លាស់ប្តូរមុខមាត់ថ្មី មុនពេលចេញលក់ក្នុងប្រទេសជប៉ុននៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២។

រថយន្ត Toyota Sienta ប្រភេទ MPV ខ្នាតតូចបំពាក់ជាមួយទ្វាររូតរបស់ Toyota បានផលិត និងដាក់បង្ហាញនៅប្រទេសជប៉ុនតាំងពីឆ្នាំ ២០០៣ ឥឡូវនេះបានវិវត្តន៍ទៅជាជំនាន់ទី ២ ចាប់ផ្តើមនៅឆ្នាំ ២០១៥ និងបានអភិវឌ្ឃន៍ថ្មីនៅក្នុងឆ្នាំ ២០១៨ បានដាក់បង្ហាញនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០១៩ ។

ទោះបីជាមិនមានព័ត៌មានលម្អិតអំពី Sienta ថ្មីក៏ដោយ រូបភាពចុងក្រោយបង្អស់របស់ Sienta ថ្មីត្រូវបែកធ្លាយជាមួយនឹងការរចនារាងមូលជាងមុន នៅ​លើ​តួខ្លួនមានពីរ​ពណ៌, ចង្កៀង​មុខរាងជា​អក្សរ U។ លើសពីនេះទៀត ក៏បានបំពាក់ជាមួយនឹងទ្វាររូទ, ថាសកង់ស្ព័រ និងចង្កៀងក្រោយប្រភេទ LED បញ្ឈរដែលបានរចនាថ្មី។

រីឯនៅផ្នែកខាងក្នុងគឺមិនសូវមានព័ត៌មានលម្អិតទេ ប៉ុន្តែឃើញមានអេក្រង់កំសាន្តទំហំ ១០,៥ អ៊ីញ និងអេក្រង់សម្រាប់អ្នកដំណើរខាងក្រោយទំហំ ១២,១ អ៊ីញ កាំមេរ៉ា ៣៦០ ដឺក្រេ និងដំបូលកញ្ចក់ Panoramic PVM ។ បន្ថែមពីនេះ រថយន្តនេះទំនងជាបំពាក់ជាមួយម៉ាស៊ីន Hybrid ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្តាយណាស់! ឡានអគ្គិសនីសុទ្ធ bZ4x ២០២៣ បើកបុកបង្គោលភ្លើងរងការខូចខាតផ្នែកខាងមុខទាំងស្រុង

[បរទេស] រថយន្តប្រភេទ Crossover អគ្គិសនីថ្មីដែលជិះបានចម្ងាយត្រឹម ២ ១៩៤ គីឡូម៉ែត្ររបស់ Toyota បានជួបឧបទ្ទវហេតុបើកបុកបង្គោលភ្លើងនៅសហរដ្ឋអាមេរិច។

រថយន្តអគ្គិសនី Toyota bZ4X ទទួលបានការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ដោយ​រថយន្ត​បាន​បុក​បង្គោល​ភ្លើងពេញទំហឹង។ ខណៈផ្នែកខាងក្នុងមើលទៅមិនមានអ្វីប៉ះពាល់ខ្លាំងនោះទេ ដោយសារតែរថយន្តនេះបានទទួលសុវត្ថិភាពលំដាប់ផ្កាយប្រាំពីការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ។

វាមិនច្បាស់ទេថាតើមានការខូចខាតប៉ុន្មានដែលបានកើតឡើងចំពោះរថយន្តនេះ ប៉ុន្តែរថយន្ត bZ4X ដូចជាម៉ូដែល XLE នេះមានកញ្ចប់អាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង ដែលសាកថ្មម្តងជិះបានដល់ ៤០៥ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi Q6 បង្ហាញខ្លួនជាផ្លូវការនៅទីផ្សារប្រទេសចិន ជាមួយតម្លៃចាប់ពី ៧មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC Audi បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Audi Q6 ជា​ផ្លូវ​ការ​ជាមួយ​នឹង​តម្លៃ​លក់​មុន ៧៤ ០២១ ដុល្លារ ដល់ ៩៦ ២២៧ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត​លក្ខណៈ​គ្រួសារ Q6 ត្រូវបានរចនាជាមួយប៉ាណាមុខថ្មី ព្រមទាំងមានរន្ធខ្យល់​រាង​ជ្រុង​ធំតុបតែង​ដោយ​ក្រូម​បញ្ឈរ ចង្កៀង​មុខប្រភេទ LED តុបតែង​ដោយ​​ក្រូម៉េ។ ចំហៀងរចនាជាពីរពណ៌ ដំបូលពណ៌ខ្មៅ ថាសកង់ស្ព័រពណ៌ខ្មៅប្រភេទ 5-spoke ។ ខណៈចង្កៀងក្រោយ LED Dot Matrix អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងនិងកាងខាងក្រោយត្រូវបានស្រោបជាមួយនឹងក្រូម៉េផងដែរ។

ផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរចនាឡើងយ៉ាងប្រណិត និងផាសុកភាពមាននៅក្នុងម៉ូដែលដែលមាន ៦-៧កៅអី វាត្រូវបានបំពាក់ដោយកុងទ័រព័ត៌មានប្រភេទ LCD ទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្តទំហំធំដល់ទៅ ១០,១ អ៊ីញ និងផ្ទាំងបញ្ជាម៉ាស៊ីនត្រជាក់ទំហំ ៨,៦ អ៊ីញ ឧបករណ៍បំពងសំឡេង BAND & OLUFSEN និងប្រអប់ប្តូរលេខអេឡិចត្រូនិករបស់ Audi ដើម។

រថយន្តនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីន 4th Gen EA888​ ចំណុះ ២,០​ លីត្រ  turbocharger ទំហំ ៦ ស៊ីឡាំង ផលិតកម្លាំងបាន ២៦៥ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានលុយជាង ៣ម៉ឺនដុល្លា តើគួរជ្រើសរថយន្តបែបណាទើបស័ក្តិសម?

សម្រាប់ទីផ្សាររថយន្តក្នុងប្រទេសកម្ពុជា ការប្រើប្រាស់រថយន្តមួយទឹកដែលនាំចូលគឺនៅតែមានការពេញនិយមច្រើនដោយសារតែអ្នកប្រើប្រាស់យល់ឃើញថា វាតម្លៃធូជាងរថយន្តថ្មី ឬកត្តាធនធានរបស់ពួកគាត់។ ប៉ុន្តែផ្ទុយពីការចំណាយលុយទៅលើរថយន្តដែលមានការប្រើប្រាស់រួច ដែលគ្មានប្រវត្តិច្បាស់លាស់ គ្មានការធានាត្រឹមត្រូវ គ្មានប្រព័ន្ធសុវត្ថិភាពស្តង់ដារ ក្នុងនោះបងប្អូនមួយចំនួនក៏បានងាកមកប្រើប្រាស់រថយន្តថ្មីវិញ។ ការប្រើប្រាស់រថយន្តថ្មីបានផ្តល់នូវសុវត្ថិភាព ទំនុកចិត្ត ការជឿជាក់​ ផាសុកភាព ទទួលបានការថែទាំ និងការធានាផ្ទាល់ពីក្រុមហ៊ុនផ្លូវការ។

ស្របគ្នានេះដែរ ទីផ្សាររថយន្តថ្មីក្នុងប្រទេសកម្ពុជាក៏កំពុងមានសន្ទុះកើនឡើងគួរអោយកត់សម្គាល់ ក្នុងនោះយើងសង្កេតឃើញថាមានរថយន្ត Crossover កំពុងទទួលបាននូវសន្ទុះគាំទ្រយ៉ាងខ្លាំង ថ្ងៃនេះក្រុមការងារ ខេមបូ អូតូ សូមលើកយកនូវរថយន្ត Crossover មួយម៉ូឌែល ដែលជារថយន្តផលិតតាមស្តង់ដារគុណភាពអាមេរិក និងទទួលចំណាត់ថ្នាក់ផ្នែកសុវត្ថិភាពកម្រិតផ្កាយ ៥ ពី NCAP ជាមួយរូបរាងនៃការចនាទាន់សម័យ បច្ចេកវិទ្យាទំនើបៗ និងជាពិសេសមានតម្លៃត្រឹម ៣៩ ៩០០ដុល្លារប៉ុណ្ណោះ នោះគឺរថយន្ត Chevrolet Trailblazer LT ឆ្នាំ២០២២។។

ជាមួយតម្លៃដ៏ពិសេសនេះ រថយន្ត Chevrolet Trailblazer LT ឆ្នាំ២០២២ ដំណើរការដោយម៉ាស៊ីនសាំង ចំណុះ ១,៣៥លីត្រ E-Turbocharger អាចផលិតកម្លាំងបាន ១៥៥សេះ និងកម្លាំងរមួល ២៣៦ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ CVT ៩វគ្គ និងប្រព័ន្ធសន្សំសំចៃប្រេង Eco Mode ដោយបើកបរចម្ងាយ ១០០គ.ម ស៊ីសាំងជាមធ្យម ៦លីត្រប៉ុណ្ណោះ។

ក្រឡេកទៅមើលលើប្រព័ន្ធសុវត្ថិភាពដែលធ្វើអោយរថយន្តនេះទទួលបានចំណាត់ថ្នាក់ផ្កាយ ៥វិញ វាបានភ្ជាប់មកជាមួយ៖

  • សេនស័រជំនួយពេលចូលចត
  • ពោងសុវត្ថិភាព ៦ចំណុច
  • កាំមេរ៉ាក្រោយជំនួយពេលចូលចត Rear Parking Camera
  • ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ Emergency Auto Brake Assist
  • ប្រព័ន្ធរក្សារថយន្តអោយបើកបរក្នុងគន្លងផ្លូវ Lane Keeping Assist
  • ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គខាងមុខ Forward Collision Alert
  • ប្រព័ន្ធផ្តល់ដំណឹងពេលមានរថយន្តចង់វ៉ាជែង Side Blind Zone Alert
  • ប្រព័ន្ធវាស់សម្ពាធខ្យល់កង់រថយន្ត Tire Pressure Monitoring System
  • ប្រព័ន្ធការពារការជាប់គាំងហ្វ្រាំង ABS
  • ប្រព័ន្ធបែងចែកកម្លាំងហ្វ្រាំង EBD
  • ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោង និងរអិល ESC
  • ប្រព័ន្ធជំនួយពេលឡើងចំណោត ដោយមិនអោយរអិលថយក្រោយ HAS

រីឯការរចនាផ្នែកខាងក្រៅមានភាពទាក់ទាញនិងស៊ីវិល័យ ផ្នែកខាងមុខត្រូវបានភ្ជាប់មកជាមួយចង្កៀងគុជភ្លឺច្បាស់ និងអាចកំណត់កម្ពស់ខ្ពស់/ទាប នៃភ្លើងហ្វាកូដដោយស្វ័យប្រវត្តិ។ ផ្នែកចំហៀងប្រើប្រាស់ជាមួយថាសកង់រចនាបែបស្ព័រទំហំ ១៧អ៊ីញ ភ្ជាប់ដោយសេនស័រប្រាប់អំពីសម្ពាធខ្យល់កង់រថយន្ត បន្ថែមជាមួយចង្កៀងក្រោយប្រើប្រាស់ជាមួយអំពូល LED ក្នុងការជួយផ្តល់នូវសញ្ញាបានកាន់តែច្បាស់។

លើសពីនេះ ផ្នែកខាងក្នុងមានការរចនាជាមួយទំហំធំទូលាយ និងផ្តល់នូវផាសុកភាពជាមួយគ្រឿងបរិក្ខាដែលបានភ្ជាប់មក។ កាន់តែងាយស្រួលជាមួយប៊ូតុងចុចបញ្ឆេះរថយន្ត(Start/Stop Engine) ចង្កូតប្រភេទអេឡិចត្រូនិចធូរងាយស្រួលបើកបរ, កុងទ័របង្ហាញព័ត៌មានប្រភេទពហុមុខងារ ផ្តល់នូវរូបភាពច្បាស់ត្រជាក់ភ្នែក ព្រមទាំងអេក្រង់កម្សាន្តប្រភេទ Touchscreen ទំហំ ៨អ៊ីញភ្ជាប់ដោយមុខងារដ៏ពេញនិយម Apple Carplay, Android Auto, មើលផែនទី និង GPS បានផងដែរ។

សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទទួលយកបទពិសោធន៍ដោយផ្ទាល់នៅក្រុមហ៊ុន Chevrolet Cambodia ផ្ទាល់ដែលស្ថិននៅ អគារ #១១៥ មហាវិថីសហព័ន្ធរុស្សី ក្រុងភ្នំពេញ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 093 889 888 | 089 850 888 ឬតាមរយៈទំព័រ Facebook ផ្លូវការ Chevrolet Cambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Japan បិទការបញ្ជាទិញឡានស្ព័រ Z និងឡានអគ្គិសនី Ariya

ក្រុមហ៊ុន Nissan Japan ទើបតែបានប្រកាសថា ខ្លួនកំពុងផ្អាកការបញ្ជាទិញសម្រាប់រថយន្តស្ព័រ Nissan Fairlady Z និងរថយន្តអគ្គិសនី Nissan Ariya ប្រភេទប្រើប៉ុងមួយ នៅក្នុងប្រទេសជប៉ុន។

ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើបានអះអាងថា មូលហេតុដែលផ្អាកបែបនេះ ក៏ដោយសារតែបញ្ហាខ្វះខាតបន្ទះឈីបអេឡិចត្រូនិកដែលប្រើលើរថយន្ត, បញ្ហាសង្វាក់ផ្គត់ផ្គង់, រោងចក្របិទទ្វារដោយសារបញ្ហាកូវីដ១៩ និង បញ្ហាផ្សេងៗទៀត។

រថយន្ត Nissan Z ផ្តល់តែជម្រើសម៉ាស៊ីនតែ ១គត់ គឺ ទំហំ ៦ស៊ីឡាំង twin-turbocharged មានកម្លាំង ៤០០សេះ ប៉ុន្តែមានទាំងជម្រើសលេខដៃ ៦វគ្គ និងលេខអូតូ ៩វគ្គ។

ដោយឡែកចំពោះរថយន្ត Nissan Ariya វិញ ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង​ក្រោយ បំពាក់​នូវ​អាគុយ​ទំហំ ៦៥ kWh និង​មាន​ម៉ូទ័រ​ដែល​ផលិត​កម្លាំង​បាន ២១៥សេះ។ ​ប្រភេទ​នេះ​អាច​ជិះ​បាន​ចម្ងាយ ៤៥០ គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ។

វាក៏មានជម្រើស​ផ្សេងទៀត​ប្រើ​ប្រភេទ​​ប៉ុង​មួយ​ដូច​គ្នា ប៉ុន្តែ​មាន​អាគុយ​ទំហំ ៩០kWh និង​មាន​កម្លាំង ២៣៩សេះ ដែល​អាច​ជិះ​បាន​ចម្ងាយ ៦១០ គីឡូម៉ែត្រ​ឯណោះ និង ប្រភេទ​ប្រើ​ប៉ុង​ពីរ ដែល​មាន​អាគុយ​ទំហំ ៦៥kWh និង​មាន​ម៉ូទ័រ​អគ្គិសនី​ពីរ​ផលិត​កម្លាំង​បាន ៣៣៥សេះ ជិះ​បាន​ចម្ងាយ ៤៣០គីឡូម៉ែត្រ ព្រមទាំង ប្រភេទ​ប៉ុង​ពីរ​ប្រើ​អាគុយ ៩០kWh និង​មាន​កម្លាំង​ ៣៨៩សេះ ដែល​ជិះ​បាន​ចម្ងាយ ៥៨០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Porsche Taycan ឆ្នាំ ២០២៣ នឹងអាចសាកភ្លើងលឿនជាងមុន ហើយបើកបានឆ្ងាយជាងមុន

Porsche Taycan ដែលជារថយន្តអគ្គិសនីស្ព័រទំនើប ទទួលបានការអាប់ដេតមួយចំនួនដើម្បីធ្វើឲ្យវាកាន់តែមានភាពប្រកួតប្រជែងសម្រាប់ឆ្នាំ ២០២៣។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តអគ្គិសនី Porsche Taycan ឆ្នាំ ២០២៣ ទទួលបានការអាប់ដេតមួយចំនួន ដោយចាប់ផ្តើមជាមួយនឹងចម្ងាយបើកបរច្រើនជាងមុន និងល្បឿនសាកភ្លើងក៏លឿនជាងមុនផងដែរ។ នេះគឺដោយសារតែការកំណត់រចនាសម្ព័ន្ធឡើងវិញនៃប្រព័ន្ធគ្រប់គ្រងកម្តៅអាគុយលើរថយន្ត Taycan។

គួរឲ្យដឹងដែរថា រថយន្តអគ្គិសនីរបស់អាល្លឺម៉ង់ Taycan ឆ្នាំ២០២៣ ឥឡូវនេះមានភាពវៃឆ្លាតជាងមុន ដែលអនុញ្ញាតឲ្យវាឈានដល់ល្បឿនសាកភ្លើងលឿន ដល់កម្រិតអតិបរមា លឿនជាងមុន និងបើកបរបានឆ្ងាយជាងមុន។

សូមបញ្ជាក់ផងដែរថា ដើម្បីបង្កើនល្បឿននៃការសាកភ្លើង និងចម្ងាយបើកបរអតិបរមា ឥឡូវនេះ Taycan អាចផ្ដាច់ដំណើរការម៉ូទ័រខាងមុខទាំងស្រុង ចំពោះម៉ូដែលប្រើប៉ុងពីរ AWD ក្នុងអំឡុងពេលអ្នកបើកបរប្រើម៉ូដ “Normal” និង “Range”។

យ៉ាងណាក៏ដោយ ការអាប់ដេតទាំងប៉ុន្មាននេះ គឺពាក់ព័ន្ធជាមួយនឹងផ្នែក Software ទាំងស្រុង ហើយពួកវានឹងមានស្តង់ដារគ្រប់រថយន្ត Taycan ឆ្នាំ២០២៣ ខណៈ Taycan ស៊េរីមុនៗក៏នៅតែអាប់ដេតបានដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្មវិធីដេញថ្លៃរថយន្តដំបូងគេ នៅប្រទេសកម្ពុជា បានដាក់អោយប្រើប្រាស់ជាផ្លូវការហើយកាលពីព្រឹក ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២២

ក្រុមហ៊ុន Renet Japan (Cambodia) Co,Ltd បានរៀបកម្មវិធី ការដាក់សម្ភោធប្រើប្រាស់ជាផ្លូវការ កម្មវិធី BidNowដែលជាកម្មវិធី ដេញថ្លៃរថយន្តដំបូងគេនៅប្រទេសកម្ពុជាលើទូរស័ព្ទ ដែលមានឈ្មោះថា BidNow បានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២២ ។ BidNow KH ជាកម្មវិធីទូរស័ព្ទដែលផ្តល់សេវាកម្ម ដាក់ដេញថ្លៃ រថយន្ត ដែលអ្នកប្រើប្រាស់អាច ចូលរួមដាក់លក់ និងចូលរួមដេញថ្លៃ​ ទិញរថយន្ត នៅលើកម្មវិធី BidNow នេះបានយ៉ាងងាយស្រួល នេះជាកម្មវិធីកម្មវិធីដំបូងគេ ដេញថ្លៃដំបូងនៅក្នងប្រទេសកម្ពុជា។​ កម្មវិធីនេះបានរៀបចំឡើងស្តិតនៅទីតាំង ឃ្លាំងរថយន្ត BidNow ស្ថិតនៅ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ។ នៅក្នុងឱកាសដាក់សម្ភោធអោយប្រើប្រាស់កម្មវិធី BidNow ក៏មានការដាក់ដេញថ្លៃរថយន្តទំនើបៗជាច្រើនគ្រឿងដែលមានតម្លៃ ចាប់ពី ២ ៩៩៩ដុល្លារ ឡើងទៅ។

ថ្លែងនៅឱកាសបើកម្មវិធី នឹងព្រមទាំងកិច្ចសម្ភាសន៍ លោក តូស៊ីយ៉ា ម៉ាស្សឹអូ (TOSHIYA MATSUO) ជាអគ្គនាយក ក្រុមហ៊ុន រីណិត ជប៉ុន (ខេមបូឌា) ឯ.ក ក៏ជា Group CEO ដែលកាន់ការងារនៅប្រទេសកម្ពុជា បានបង្ហើបប្រាប់សារពត័មានថា “លោកពិតជាមានសេចក្តីរំភើបរីករាយមែនទែន ដែលអតិថិជន ក៏ដូចជាដៃគូរសហការ មានការចូលរួមយ៉ាងច្រើនកុះករ នៅក្នុងកម្មវិធីសម្ពោធដាក់អោយប្រើប្រាស់កម្មវិធីដេញថ្លៃលើទូរសព្ទ BidNow ដែលជាកម្មវិធី ដេញថ្លៃរថយន្តដំបូងគេនៅប្រទេសកម្ពុជា មូលហេតុដែល​ ក្រុមហ៊ុនសម្រេចចិត្ត បង្កើតសេវាកម្មនេះឡើង ក៏ព្រោះតែ ក្រុមហ៊ុនរបស់យើងខ្ញុំមានបទពិសោធន៍ខ្ពស់ក្នុងការលក់រថយន្ត ដែលដំបូងឡើយ យើងចាប់ផ្តើមលក់រថយន្ត របសក្រុមហ៊ុនយើងផ្ទាល់តែម្តង ជាបទពិសោធន៍អស់រយះពេល ២ឆ្នាំ កន្លងមកពួកយើង បានដាក់ដេញថ្លៃ ជាទម្រង់ នៅទីតាំងឃ្លាំងផ្ទាល់ (Offline)  និង ដាក់ដេញថ្លៃតាមរយៈបណ្តាញសង្គម តេឡេក្រាម (Online) ដែលទាំងនេះ ជាការសន្សំបទពិសោធន៍របស់យើង ហើយឈានដល់ការបង្កើតកម្មវិធី សម្រាប់ដាក់អោយប្រើប្រាស់ជាសាធារណៈ”។

លោក តូស៊ីយ៉ា ម៉ាស្សឹអូ (TOSHIYA MATSUO) បានមានប្រសាសន៍បន្តទៀតថា “នៅថ្ងៃអនាគត ពូកយើងមានគំរោង បន្ថែម មុខងារ និងសេវាកម្មមួយចំនួនទៀតផងដែរ។ ហើយក្នុងថ្ងៃនេះផងដែរ ពូកយើងបាន ដាក់ប្រើប្រាស់សេវាកម្មដេញថ្លៃរបស់យើង តែនៅពេលខាងមុខ មិនត្រឹមតែរថយន្តទេ ម៉ូតូ​ សំភារះប្រើប្រាស់ និង គ្រឿងអេឡិចត្រូនិច សុទ្ធតែអាចប្រើប្រាស់សេវាកម្មដេញថ្លៃ នៅលើ BidNow បាន ហើយមិនត្រឹមតែប៉ុណ្ណោះ យើងក៏មានគំរោងពង្រិកសេវាកម្មទាំងនេះ ទៅតាមបណ្តាខេត្តនានា នាពេលខាងមុខផងដែរ ” ។

ចំពោះកម្មវិធីដេញថ្លៃនៅក្នុងឱកាសនោះ ក៏បានរកឃើញអ្នកឈ្នះការដេញថ្លៃនៃរថយន្តទាំង ៤គ្រឿងផងដែរ ។ គួរបញ្ចាក់ផងដែរថា កម្មវិធីដាក់ដេញថ្លៃរថយន្ត BidNow បានប្រព្រឺត្តទៅជាស្ថាពរ អតិថិជនទាំងអស់គឺអាចដំណើរការប្រើប្រាស់ចាប់ពីពេលដាក់សម្ពោធនេះតទៅ។

  • សម្រាប់ព័ត៌មានបន្ថែម ៖ 098 407 333 / 085 666 582 (ក្រុមការងារ BidNow)
  • ទាញយក កម្មវិធី BidNow តាមរយៈ link តំណរខាងក្រោម ៖ https://bit.ly/3cd3Q7S

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD នឹងចាប់ផ្ដើមវាយលុយទីផ្សារជប៉ុន ចាប់ពីឆ្នាំ២០២៣

[ទីផ្សារបរទេស] កាលពីថ្មីៗនេះក្រុមហ៊ុន BYD បានរៀបចំកម្មវិធីសន្នីសីទកាសែតមួយនៅឯទីក្រុងតូក្យូប្រទេស​ជប៉ុន ដើម្បី​ប្រកាស​អំពី​ផែនការ​លក់​រថយន្តអគ្គិសនីតូច Atto 3 នៅទីផ្សារនេះចាប់ពីឆ្នាំ​២០២៣ ជាមួយគម្រោង​ចេញ​លក់​រថយន្តពីរម៉ូដែល​ទៀត​ផងដែរនៅឆ្នាំដដែល។

Atto 3 គឺជារថយន្ត SUV បែបស្ព័រ ជាប្រភេទរថយន្តប្រើថាមពលអគ្គិសនីសុទ្ធ ហើយ​រថយន្តពីរម៉ូដែលទៀតគឺរថយន្ត Dolphin និងរថយន្ត Seal ដោយ​​លក្ខណៈសម្បត្តិ, តម្លៃលក់ ក៏​ដូច​ជា​គោល​ដៅ​នៃ​ការលក់នៃរថយន្តទាំងនេះ គឺនៅមិនទាន់ប្រកាសចេញនៅឡើយទេ។

បច្ចុប្បន្ននៅប្រទេសជប៉ុន រថយន្តអគ្គិសនីមានចំណែកប្រមាណ ១% ប៉ុណ្ណោះ​នៃ​ចំនួន​លក់​រថយន្តប្រចាំឆ្នាំ ខណៈដែល​រដ្ឋាភិបាល​បាន​ដាក់​គោលដៅ​ថាត្រឹមឆ្នាំ​២០៣៥ រថយន្តដែលលក់​លើទីផ្សារត្រូវតែជារថយន្តអគ្គិសនី និងជារថយន្ត PHEV។ ត្បិតថា​ជប៉ុន​ទើប​ចាប់​ផ្ដើម​យកចិត្តទុកដាក់លើការអភិវឌ្ឍន៍រថយន្តអគ្គិសនី ប៉ុន្តែមានក្រុមហ៊ុនបរទេសដូចជា Tesla និង Volkswagen បាន​ត្រៀម​ខ្លួន​រួចរាល់ក្នុងការវាយលុកទីផ្សារនេះ។

គួរដឹងថា BYD មានលក់រថយន្តអគ្គិសនី និងរថយន្តប្រភេទពាណិជ្ជកម្ម​នៅ​ទីផ្សារជាង ៧០ ប៉ុន្តែរថយន្តអគ្គិសនី​បាន​ផ្ដោតការ​លក់​ជា​សំខាន់​តែនៅទីផ្សារប្រទេសចិនប៉ុណ្ណោះ។ ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះ BYD ចាប់ផ្ដើមលក់រថយន្តអគ្គិសនី​មួយ​ចំនួន​នៅ​ទីផ្សារបរទេស​​មានដូចជាប្រទេសន័រវេស, សិង្ហបុរី, ប្រេស៊ីល និងកូឡុំប៊ីជាដើម។

ក្នុងឆ្នាំ២០២១ ចំនួនលក់រថយន្តដែលប្រើប្រាស់ថាមពលថ្មីរបស់ BYD ដែលមានរាប់បញ្ចូលរថយន្តអគ្គិសនីសុទ្ធ និងរថយន្ត PHEV មាន​ចំនួន​ជិត ៦០ម៉ឺន​គ្រឿង ដែលក្នុងនោះការលក់នៅប្រទេសចិនមានចំណែកជាង ៩០%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Evo VI ស៊េរីឆ្នាំ២០០១ លក់ដេញថ្លៃបានដល់ជិត ១៧ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រោយការដេញថ្លៃចុះឡើងអស់ចំនួន ៩២លើក និងចំណាយពេលអស់​៧​ថ្ងៃ ទីបំផុត​រថយន្ត Mitsubishi Evo VI “Tommi Makinen Edition” ស៊េរីឆ្នាំ​២០០១ អាច​លក់​ចេញ​បាន​ក្នុង​តម្លៃ ១៦៨ ៣០០​ដុល្លារ ក្លាយ​ជារថយន្ត Lancer EVO ថ្លៃជាងគេ។

រថយន្ត​ដែលដាក់ដេញថ្លៃនេះមានលក្ខណៈពិសេសត្រង់ថា​មាន​ផលិតត្រឹម ២ ៥០០គ្រឿងប៉ុណ្ណោញ ដោយរថយន្តនេះ​តែង​រំពឹងថា​អាច​លក់​ចេញ​បាន​ក្នុងតម្លៃដ៏​ខ្ពស់​មួយ។ វាគឺជារថយន្តថ្មីគួរសមដែលទើបបើកបរបាន​ចម្ងាយ​ជាង ១,៦ម៉ឺន​គីឡូម៉ែត្រ ក្នុងវត្តមាន​រយៈ​ពេល​២១​ឆ្នាំ​របស់វា។

រថយន្តនេះមានបំពាក់ម៉ាស៊ីនប្រភេទ Turbocharged ចំណុះ២,០លីត្រ ម៉ូដែល 4G63 ជាប្រភេទ Inline ៤ស៊ីឡាំង និងអាច​ផលិត​កម្លាំងបាន ២៧៦សេះ ដោយប្រើប្រាស់​ប្រព័ន្ធ​បើកបរប៉ុងពីរ និងភ្ជាប់ជាមួយ​ប្រអប់លេខ​ដៃ​៥​វគ្គ។

រថយន្តនេះបានផលិតឡើងក្នុងគោលបំណងអបអរសាទរដល់លោក Tommi Makinen ដែលជាអ្នកប្រណាំង​រថយន្ត​ល្បី​ឈ្មោះ​មួយ​រូប គឺ​ជាការអបអរដល់ការឈ្នះពានរង្វាន់ WRC Driver រយៈពេលបួនសម័យ​កាល​ជាប់ៗគ្នារបស់អ្នកប្រណាំង​រថយន្ត​រូប​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងថ្ងៃចេញលក់ជាផ្លូវនៃរថយន្ត HONDA ZR-V នៅក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុន GAC Honda បានធ្វើការសម្ភោធជាផ្លូវនៅរថយន្ត GAC HONDA ZR-V ​ក្នុង​ប្រទេស​ចិន​ជាមួយការ​ដាក់​លក់​ជាផ្លូវការនៅ​ថ្ងៃ​ទី ២៥ ខែ កក្កដា ឆ្នាំ ២០២២ បន្ទាប់​ពី​រូបភាព​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន​ប្រទេស​ចិន។

GAC Honda ZR-V គឺជាកំណែអាមេរិចនៃរថយន្ត Honda HR-V ដែលផលិតឡើងនៅលើគ្រោងឆ្អឹងដូចគ្នានឹងរថយន្ត CIVIC ជំនាន់ទី ១១។ Honda ZR-V ថ្មី របស់ប្រទេសចិនមានប្រវែងតួខ្លួនសរុប ៤ ៥៦៨ ម.ម ទទឹង ១ ៨៤០ ម.ម កំពស់ ១ ៦២១ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៥៥ ម.ម។​  មាន​រូបរាង​ដូច​ទៅ​នឹង​ស៊េរី​អាមេរិក ប៉ុន្តែការរចនានៅសំណាញ់ប៉ាណាគឺខុសគ្នាខ្លាំង កាងខាងមុខពណ៌ខ្មៅ និងអំពូលកាត់អ័ព្ទខ្មៅត្រូវបានរចនាថ្មីមានតែសម្រាប់ម៉ូដែលរបស់ចិនប៉ុណ្ណោះ។ បន្ថែមពីនេះ របាំងការពារខាង​ក្រោយត្រូវបានរចនា​ថ្មី​ជាមួយ​នឹង​បំពង់​ស៊ីមាំង​រាបស្មើ​ទាំង​សងខាង និងថាសកង់​​ស្ព័រ​ multi-spoke ទំហំ ១៨ អ៊ីញ។

រីឯនៅផ្នែកខាងក្នុងវិញ បានបំពាក់ជាមួយកុងទ័រព័ត៌មានប្រភេទ full LCD អេក្រង់កំសាន្តបញ្ឈរ touchscreen ទំហំធំ និងរន្ធខ្យល់សម្រាប់អ្នកដំណើរខាងក្រោយ។ សរុបមក រថយន្តនេះមានការរចនាស្ទើរតែទាំងស្រុងត្រូវបានយកចេញពី HONDA CIVIC ជំនាន់ទី ១១ ថ្មី ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged ផលិតកម្លាំងបាន ១៨២ សេះ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ​ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+