ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus IS 500 F Sport Performance ម៉ាស៊ីន ៨ស៊ីឡាំងថ្មី ចេញលក់នៅជប៉ុនខែក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការប្រកាសជាផ្លូវការនូវរថយន្ត Lexus IS 500 F Sport Performance ដែលជារថយន្តប្រភេទ sedan ខ្នាតតូចជាងគេរបស់ជប៉ុន នឹងមានលក់នៅក្នុងប្រទេសជប៉ុនចាប់ពីថ្ងៃទី ២៥ ខែសីហា ជាមួយនឹងការចាប់ឆ្នោតលក់ដំបូងចំនួនមានកំណត់ត្រឹម ៥០០ គ្រឿង។ ខណៈ តម្លៃ​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ពេល​ក្រោយ។

Lexus IS 500 F Sport Performance របស់ជប៉ុនមិនមានការផ្លាស់ប្តូរទេបើប្រៀបធៀបទៅនឹងម៉ូដែលអាមេរិក។ ដូច្នេះហើយ រថយន្តទទួលបានការរចនាតួខ្លួនបែបស្ព័រដូចគ្នា គម្របម៉ាស៊ីនរាងប៉ោង ថាសកង់អាលុយមីញ៉ូមទំហំ ១៩ អ៊ីញ ដុំហ្វ្រាំង brake calipers ពណ៌ខ្មៅ, កាង spoiler ខាងក្រោយ និងបំពង់ស៊ីមាំងប្រភេទ quad ។

ចំណែកនៅផ្នែកខាងក្នុងបានតុបតែងជាមួយស្បែកប្រភេទ Ultra Suede និងឡូហ្គោ F Sport កៅអីដែលមានខ្យល់ចេញចូល, ដៃចង្កូតធ្វើពីស្បែក កុងទ័រព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត ទំហំ ៨ អ៊ីញ ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះបានផ្លាស់ប្តូរពីម៉ាស៊ីន ៣,៥លីត្រ V6 មកដំណើរការដោយម៉ាស៊ីនចំណុះ ៥,០ លីត្រ  V8 អាចផលិតកម្លាំងបាន ៤៧៥ សេះ និងរមួល ៥៣៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៨ វគ្គ និងប្រព័ន្ធចាក់សោរប៉ុង Torsen limit-slip differential ។ លើសពីនេះ រថយន្តនេះក៏បានបំពាក់ជាមួយប្រព័ន្ធ adaptive variable suspension បូមប្រភេទ performance dampers និងហ្វ្រាំងឌីសធំមានប្រវែង ៣៥៦ ម.ម នៅផ្នែកខាងមុខ និងនៅខាងក្រោយ ៣២៣ ម.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla នឹងចាប់ផ្ដើមសងលុយអតិថិជនដែលបានកក់ឡាន Cybertruck

[ទីផ្សារបរទេស] អតិថិជន Tesla Cybertruck នៅទីផ្សារប្រទេស​អូស្ត្រាលី អាចដាក់ពាក្យសុំ​ការ​បង្វិលប្រាក់​កក់​ត្រឡប់​មក​វិញ ក្រោយ​ពី​រថយន្ត​ភីកអាប់អគ្គិសនីនេះត្រូវបានដកចេញពីវិបសាយអូស្ត្រាលីកាលពីពីរខែមុន។

តាមពិតអតិថិជនអាច​ស្នើ​សុំ​ប្រាក់កក់មកវិញ តាំងពីពេលដែល​ការកុម្ម៉ង់បានបើកទទួលកាលពីឆ្នាំ​២០១៩ ប៉ុន្តែការ​ដក​ចេញ​ប៊ូតុងសម្រាប់​បញ្ជា​ទិញរថយន្ត Tesla Cybertruck ចេញពីវិបសាយគឺជាសញ្ញាបញ្ជាក់​ច្បាស់ថារថយន្តនេះនឹងមិន​មាន​លក់​លើ​ប្រទេស​អូស្ត្រាលី​ឡើយ។

រថយន្ត Tesla Cybertruck អាច​កុម្ម៉ង់ទិញតាមរយៈវិបសាយ Tesla នៅអូស្ត្រាលី​កាលពី​ចុង​ឆ្នាំ​២០១៩ រយៈពេល​ជិត​មួយ​ខែ​ក្រោយ​ពី​រថយន្តនេះបានបង្ហាញមុខលើទីផ្សារអាមេរិក ដោយ​តម្រូវឲ្យកក់ប្រាក់ចំនួន ១៥០ដុល្លារអូស្ត្រាលី​ ដែល​ស្មើ​នឹង​ប្រមាណ ១០៣ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford សង្ឃឹមថានឹងអាចលក់ឡានអគ្គិសនីបានដល់ ២លានគ្រឿងក្នុងមួយឆ្នាំ

[ទីផ្សារបរទេស] ការផ្ដោតលើអាជីវកម្មរថយន្តអគ្គិសនីរបស់ Ford កំពុងតែឆ្ពោះទៅមុខ​យ៉ាងខ្លាំងក្លា ហើយកាលពីខែមិថុនា ក្រុមហ៊ុន​អាច​លក់​រថយន្តអគ្គិសនីបានសរុប ៤ ៣៥៣គ្រឿង នៅលើទីផ្សារសហរដ្ឋអាមេរិក ដែលជាការកើនឡើង ៧៦,៦% បើ​ធៀប​នឹង​ខែ​មិថុនា ឆ្នាំ២០២១។

Ford ទើបតែបានលើកឡើងផងដែរថាខ្លួនកំពុងស្ថិតលើគោលដៅដើម្បីសម្រេចឲ្យបាន​​ការផលិតរថយន្តអគ្គិសនីចំនួន ៦០ម៉ឺន​គ្រឿង នៅ​ត្រឹម​ចុង​ឆ្នាំ​២០២៣ ដោយក្រុមហ៊ុនបាន​សម្រេចលើ​កិច្ចព្រមព្រៀងជាមួយដៃគូផ្គត់ផ្គង់​អាគុយ និងដៃ​គូ​សំខាន់​ៗ​ជា​ច្រើន​ទៀត។ នេះមានន័យថា Ford នឹងអាចលក់រថយន្តអគ្គិសនីបានដល់ ៦០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ នៅ​ត្រឹមឆ្នាំ២០២៣ខាងមុខ។


ក្នុងចំណោមនោះដែរ Ford រំពឹងថារថយន្ត Mustang Mach-E នឹងមានចំណែក ២៧ម៉ឺន​គ្រឿង, រថយន្ត F-150 Lightning នឹងមាន​ចំណែក ១៥ម៉ឺនគ្រឿង, រថយន្ត Transit EV នឹងមានចំណែក ១៥ម៉ឺនគ្រឿង ខណៈដែល​ ៣ម៉ឺន​គ្រឿងទៀត​គឺជារថយន្ត SUV ថ្មីសន្លាងដែលផលិតសម្រាប់អឺរ៉ុប។

ក្រោយឆ្នាំ២០២៣ ចំនួនរថយន្តអគ្គិសនីរបស់ Ford នឹងបន្តកើនឡើង ជាមួយចំនួនលក់​ជាប្រចាំឆ្នាំ​លក្ខណៈសកលលោក​ដល់ជាង ២​លាន​គ្រឿងក្នុងមួយឆ្នាំ ដែល​ចង់សម្រេចឲ្យបានត្រឹមចុងឆ្នាំ​ ២០២៦។ ទាក់ទងនឹងតួលេខនេះ Ford និយាយថាខ្លួនមាន​ប្រភព​ផ្គត់​ផ្គង់​អាគុយចំនួន ៧០% រួចស្រាប់ទៅហើយ ដើម្បីសម្រេចបានគោលដៅនេះ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Audi Q4 e-tron សាកថ្មម្តងជិះបាន ៦០៥ គីឡូម៉ែត្រ ចេញលក់នៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Audi បានប្រកាសជាផ្លូវការអំពីតម្លៃលក់សម្រាប់រថយន្តអគ្គិសនី Audi Q4 e-tron នៅក្នុងប្រទេសចិន ជាមួយនឹងតម្លៃចាប់ពី  ៤៤ ៣១៨ ដុល្លារ ដល់ ៥៥ ៧២៦ ដុល្លារ ដោយអាចប្រកួតប្រជែងជាមួយ Tesla Model Y និង NIO ES6 ។

រថយន្ត Audi Q4 E-Tron ប្រើប្រាស់ជាមួយគ្រោងឆ្អឹង MEB platform មានប្រវែងសរុប ៤ ៥៨៨ ម.ម ទទឹង ១ ៨៦៥ ម.ម កំពស់ ១ ៦២៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងមុខថ្មី ដោយបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំ មានឡូហ្គោ e-tron” នៅពីក្រោម និងរន្ធខ្យល់ចេញ-ចូលទំហំធំ។ ជាមួយគ្នានេះ សំណុំចង្កៀងមុខត្រូវបានរចនាថ្មីទាំងស្រុង និងអមជាមួយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ភ្លើងស៊ីញ៉ូក៏ប្រើប្រាស់អំពូល LED និងថាសកង់ស្ព័រទំហំ ១៩ ដល់ ២១ អ៊ីញ។

ក្រឡេកទៅមើលនៅខាងក្នុងនៃរថយន្តវិញ បានបំពាក់ចង្កូតប្រភេទ flat steering wheel កុងទ័រព័ត៌មាន LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត MMI touchscreen ទំហំ ១១,៦ អ៊ីញ ភ្ជាប់ជាមួយប្រព័ន្ធ Audi Connect និង Asterix Android ។ កុងសូលកណ្តាលបានកាត់បន្ថយចំនួនប៊ូតុង និងដំបូលកញ្ចក់បែប Panoramic glass sunroof។

រថយន្តអគ្គិសនី Audi Q4 e-tron ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីខាងមុខដែលផលិតកម្លាំងបាន ១០៩ សេះ និងម៉ូទ័រអគ្គិសនីខាងក្រោយអាចផលិតកម្លាំងបាន ២០៤ សេះ សម្រាប់កម្លាំងសរុប ៣១៣ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ប៉ុង២ ភ្ជាប់ជាមួយអាគុយ Ternary lithium ទំហំ ៧៩,៧ គីឡូវ៉ាត់ម៉ោង​ អាចបើកបរបានចម្ងាយ ៦០៥ គីឡូម៉េត្រក្នុងការសាកថ្មម្តង គាំទ្រមុខងារសាកថ្មល្បឿនលឿន សាកពី ៥-៨០% ត្រឹមរយៈពេល ៤០នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Perodua ALZA ប្រើគ្រោងឆ្អឹងតែមួយដូចទៅនឹងរថយន្ត Toyota Veloz ចេញលក់នៅម៉ាឡេស៊ី

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Perodua បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Perodua ALZA ប្រភេទ Mini MPV ៧កៅអី នៅក្នុងប្រទេសម៉ាឡេស៊ី បានផលិតឡើងនៅលើគ្រោងឆ្អឹងតែមួយដូចទៅនឹងរថយន្ត Toyota Veloz។

រថយន្ត Perodua ALZA Mini MPV ៧កៅអី មានប្រវែងតួខ្លួនសរុប ៤ ៤២៥ ម.ម ទទឹង ១ ៧៣០ ម.ម កំពស់ ១ ៦៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម។ ផ្នែកខាងក្រៅមានការរចនារូបរាងបែបស្ព័រ ចង្កៀងមុខប្រភេទ softer LED, ចង្កៀងខាងក្រោយ LED ស្រដៀងនឹងរថយន្ត Veloz ថាសកង់ស្ព័រទំហំ ១៦ អ៊ីញ ស្រោបជាមួយសំបកកង់ 195/60R16 ។

ចំណែកនៅផ្នែកខាងក្នុងនៃរថយន្ត ស្រដៀងទៅនឹងរថយន្ត Toyota Veloz ថ្មីដែរ រំលេចជាមួយពណ៌ក្រហម តុបតែងផ្ទៃតាប្លូខាងមុខ បន្ទះទ្វារចំហៀង និងកៅអី។ ជាមួយគ្នានេះ ក៏បានបំពាក់ជាមួយដៃចង្កូតពហុមុខងារប្រភេទ 3-spoke, កុងទ័រព័ត៌មាន TFT ទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ឧបករណ៍បំពងសម្លេង ៦ ចំនុច កៅអីជួរទីពីរអាចបត់បាន 60/40 ប្រភេទ Touch & Slidable កៅអីជួរទី ៣ បត់បាន 50:50។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ​ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៦ សេះ  កម្លាំងរមួល ១៣៨​ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ដោយមានរបៀបបើកបរចំនួន ៣ Normal Eco និង Power។

មិនតែប៉ុណ្ណោះ រថយន្តនេះក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ Perodua Smart Drive Assist រួមមាន៖ ប្រព័ន្ធកំណត់ល្បឿន (Adaptive Cruise Control), ប្រព័ន្ធជំនួយឲ្យរថយន្តមិនចាកគន្លងផ្លូវ ​(Lane Departure Warning System), ប្រព័ន្ធជំនួយពេលឡើងចំណោទ (Hill Start Assist), ប្រព័ន្ធហ្រ្វាំង ABS EBD និង BA , ពោងសុវត្ថភាពចំនួន ៦ ចំនុច និងមុខងារផ្សេងៗទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Elon Musk បង្ហាញតម្រុយថ្ងៃប្រគល់ឡានភីកអាប់អគ្គិសនី Cybertruck ឲ្យអតិថិជនហើយ

ថ្ងៃទី២១ ខែវិច្ឆិកា នឹងក្លាយជាខួប ៣ឆ្នាំ នៃការបង្ហាញខ្លួនរបស់ភីកអាប់អគ្គិសនី Tesla Cybertruck ខណៈវានៅតែជាអាថ៌កំបាំងមនៅឡើយ ហើយមិនទាន់មានថ្ងៃប្រគល់ឲ្យអតិថិជនជាក់លាក់ឡើយ។

Tesla ធ្លាប់បានសន្យាថា វានឹងមកដល់នៅក្នុងឆ្នាំ២០២១ ហើយក្រោយមកក៏ត្រូវពន្យាពេលមួយដងជាពីរដង រហូតមកដល់បច្ចុប្បន្ននេះ ស្របពេលដែលភីកអាប់អគ្គិសនីដទៃទៀតដែលជាគូប្រជែង ដូចជា GMC Hummer EV, Rivian R1T និង Ford F-150 Lightning បានឈានចូលដល់សង្វាក់ផលិតកម្មទៅហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ CEO ក្រុមហ៊ុន Tesla គឺលោក Elon Musk បានឆ្លើយតបសំនួរនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ដែលចោទសួរថា “តើពេលណាទើប Cybertruck នឹងចេញលក់ជាផ្លូវការ?”

ឆ្លើយតបទៅកាន់សំនួរខាងលើ លោក Elon Musk បាននិយាយថា “យើងកំពុងតែសង្ឃឹមថាចាប់ផ្តើមការប្រគល់រថយន្តឲ្យអតិថិជន នៅពាក់កណ្តាលឆ្នាំ២០២៣”

បើទោះបីជា Tesla អាចសម្រេចគោលដៅ ប្រគល់ និងចេញលក់រថយន្ត Cybertruck នៅពាក់កណ្តាលឆ្នាំ២០២៣ ក៏ដោយ ប៉ុន្តែពេលនោះវានឹងចេញក្រោយរថយន្ត Chevrolet Silverado EV ក៏ដូចជាគូប្រជែងរបស់វាទាំងប៉ុន្មានដែលបានរៀបរាប់មកពីខាងលើ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Baidu ចេញឡានថ្មី Apollo RT6 អាចបើកបរដោយស្វ័យប្រវត្តិ

ក្រុមហ៊ុនយក្សចិន Baidu បានប្រកាសចេញរថយន្តបើកបរដោយស្វ័យប្រវត្តិ (Level 4 Autonomous) ជំនាន់ចុងក្រោយបង្អស់របស់ខ្លួន គឺ Apollo RT6 ដែលត្រូវបានឌីហ្សាញថ្មីទាំងស្រុង ហើយនឹងយកទៅបម្រើជា Robotaxi នៅឆ្នាំក្រោយ។

រថយន្ត Baidu Apollo RT6 ថ្មីនេះមានបាតក្រោមរៀបស្មើ ហើយអាចដោះដៃចង្កូតចេញបាន ដើម្បីឲ្យអ្នកអង្គុយកាន់តែទូលាយ ឬ អាចដាក់តុ និង vending machine តូចមួយគ្រឿងបាន។ រថយន្តនេះមានប្រវែងខ្លយន ៤,៧ម៉ែត្រ។

ថ្វីបើមានរូបរាងស្រដៀងទៅនឹងរថយន្ត minivan ប៉ុន្តែវាមានបំពាក់ LiDAR sensors ៨គ្រាប់ និង កាមេរ៉ា ១២គ្រាប់ បង្កប់ក្នុងតួខ្លួនតែម្តង។ ក្រុមហ៊ុន Baidu និយាយថា រថយន្ត Apollo RT6 មាន sensors សរុបទាំងអស់ ៣៨គ្រាប់។

បើទោះបីជាមានបច្ចេកវិទ្យាទំនើប អាចបើកបរដោយស្វ័យប្រវត្តិដោយខ្លួនឯងមែន ប៉ុន្តែរថយន្ត Apollo RT6 មានតម្លៃត្រឹមតែ ៣៦ ៩០០ដុល្លារប៉ុណ្ណោះក្នុងមួយគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

All-new Honda Civic Type R ស៊េរីឆ្នាំ ២០២៣ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda Civic Type R ស៊េរីឆ្នាំ ២០២៣ ​ថ្មី​ ​​ជា​លើក​ដំបូងនៅ​ក្នុង​ពិភព​លោក។ ក្រុមហ៊ុន Honda បញ្ជាក់ថា Civic Type R ថ្មី គឺជារថយន្តដែលមានកម្លាំងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ៣០ ឆ្នាំនៃគ្រួសារ Type R ហើយក៏ជារថយន្តដែលខ្លាំងបំផុតមិនធ្លាប់មានលក់នៅសហរដ្ឋអាមេរិករបស់ Honda ផងដែរ។

Honda Civic Type R ស៊េរីឆ្នាំ ២០២៣ ថ្មី ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងដូចគ្នាទៅនឹង Civic Hatchback ជំនាន់ទី ១១ បច្ចុប្បន្ន។ ខណៈពេលដែលរចនារាងកាយត្រូវបានបង្កើតឡើងដើម្បីឲ្យមានទម្ងន់ស្រាល និងរឹងមាំ វាធ្វើអោយប្រសើរឡើងនៅស្ថេរភាពក្នុងការបើកបរល្បឿនលឿន និងអាចឆ្លើយតបបានយ៉ាងលឿននៅលើផ្លូវកែង។ មិនតែប៉ុណ្ណោះ ប្រព័ន្ធ suspension និងចង្កូតក៏ត្រូវបានធ្វើឲ្យប្រសើរឡើងទៀតផង។

HONDA CIVIC Type R ភ្ជាប់មកជាមួយរូបរាងបែបស្ព័រជាងមុន ដោយប៉ាណាមុខមានការរចនាជាសំណាញ់ រន្ធខ្យល់ចេញ-ចូលរាងជ្រុង។ ខណៈផ្នែកខាងក្រោយ មានបំពាក់ជាមួយបំពង់ស៊ីមាំងចំនួនបីដែលដាក់នៅកណ្តាល, កាង spoiler ខាងក្រោយធំពណ៌ខ្មៅ, ឡូហ្គោ​អក្សរ TYPE R, ថាសកង់ស្ព័រទំហំ ១៩ អ៊ីញ ស្រោបជាមួយសំបងកង់ 265/30R19 Michelin Pilot Sport 4S និងដុំហ្រ្វាំង Brembo calipers ពណ៌ក្រហម។

រីឯផ្នែកខាងក្នុងគឺស្រដៀងគ្នាទៅនឹងរថយន្ត Honda Civic ជំនាន់ទី ១១ ថ្មី ដោយមានកៅអីស្ព័រស្រោបដោយស្បែកជាមួយឡូហ្គោ Type R ពណ៌ក្រហម។ ដៃ​ចង្កូត​ត្រូវ​បាន​រចនា​យ៉ាង​ពិសេស​ជាមួយ​ថ្នេ​ដេរ​ពណ៌ក្រហម អេក្រង់កំសាន្តទំហំ ១០,២ អ៊ីញ កុងទ័រព័ត៌មានឌីជីថល បង្ហាញព័ត៌មានជា ២របៀប ដូចជា COMFORT cover driving mode និង R+ sport mode និងប្រព័ន្ធបង្ហាញព័ត៌មានបើកបរ Honda LogR data recorder ជាមួយអេក្រង់បង្ហាញការបើកបរ ដូចទៅនឹងរថយន្ត SuperCar ។

Honda មិន​ទាន់​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​កម្លាំង​របស់ Honda Civic Type R ថ្មី​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​គេ​និយាយ​ថា​នឹង​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីនចំណុះ ២,០ turbocharged ទំហំ ៤ ស៊ីឡាំង ​ភ្ជាប់ជាមួយប្រអប់​លេខ​ដៃ​ ៦ វគ្គ ប៉ុង១ វិលដោយកង់មុខ​ និងប្រព័ន្ធចាក់សោរប៉ុង Limited Slip Differential៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Mercedes-Benz EQC នឹងអស់ជីវិតនៅឆ្នាំ២០២៣

[ទីផ្សារបរទេស] ការផលិតរថយន្ត Mercedes-Benz EQC ប្រហែល​ជា​ត្រូវ​បញ្ចប់​នៅ​ខែ​ឧសភា​ ឆ្នាំ​២០២៣ ខាងមុខនេះ។ នេះ​បើ​តាមការ​ចុះ​ផ្សាយ​របស់ CarBuzz។

ប្រភពខាងលើ​បាន​រាយការណ៍ថា​ឈ្មួញ​លក់​រថយន្ត​ត្រូវ​បាន​ណែនាំ​អំពី​រថយន្ត EQC នឹងត្រូវផលិតលើក​ចុង​ក្រោយ​នៅ​ខែ​ឧសភា​ ឆ្នាំ​២០២៣ ប្រមាណ​ជា​ប្រាំ​ឆ្នាំ​ក្រោយពីរថយន្តនេះ​បាន​ចេញ​លក់​លើ​ទីផ្សារ។

ការ​បញ្ឈប់ការផលិតរថយន្តនេះ អាចដោយសារតែចំនួនលក់​មិន​ទទួលបាន​លទ្ធផល​ដែលល្អ​ខ្លាំង ដោយ​ឆ្នាំ​ដែល​លក់​ដាច់​បំផុតនៅ​អាល្លឺម៉ង់​របស់​រថយន្តនេះគឺកាលពីឆ្នាំ២០២១ ដែលលក់បានត្រឹម ៣ ៨២៥គ្រឿងប៉ុណ្ណោះ ខណៈដែលនៅឆមាសទីមួយនៃឆ្នាំ​២០២២​នេះអាច​លក់​ចេញបាន ១ ១៤៧គ្រឿង។ ​

រថយន្ត EQC បានប្រកាសចេញកាលពី​ឆ្នាំ​២០១៩ និង​បាន​​ក្លាយជារថយន្ត EQ ដំបូងគេរបស់ Mercedes-Benz ហើយក៏​ជា​រថយន្ត​អគ្គិសនី​ក្នុងសម័យ​ទំនើប​ដំបូងរបស់​ក្រុមហ៊ុន ដោយ​មិន​រាប់​បញ្ចូល​រថយន្ត SLS Electric Drive និងរថយន្ត B-Class Electric Drive៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះលក់ឡានបានតិចជាងមុន លុយចំណេញរបស់ Tesla នៅតែកើនឡើង

[ទីផ្សារបរទេស] ប្រាក់​ចំណេញ​របស់ Tesla បាន​បន្តកើនឡើងក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២នេះ ទោះបី​ជា​ការ​ផលិត និងការ​លក់​រថយន្តរងផលប៉ះពាល់ដោយសារវិបត្តិខ្វះខាតឈីបសកលក្ដី។

ត្រីមាសទីពីរនៃឆ្នាំ២០២២នេះ Tesla អាចលក់​រថយន្តបាន​ប្រាក់​ចំណេញ​រហូត​ដល់ ២,២៦ពាន់​លាន​ដុល្លារ ដែល​កើន​ឡើង​ពី​ប្រាក់​ចំណូល ១,១៤ពាន់លានដុល្លារ រកបានកាលពីត្រីមាសទីពីរនៃឆ្នាំ២០២១កន្លងទៅ។

Tesla បានបិទបញ្ចប់ត្រីមាសទីពីរជាមួយ​សាច់ប្រាក់ ១៨,៩ពាន់​លាន​ដុល្លារ ដែល​កើនឡើង ៩០២លាន​ដុល្លារ ធៀប​នឹង​ត្រីមាស​មុន។ ក្រុមហ៊ុនក៏បានបង្ហាញផងដែរថា​បាន​បម្លែង​ ៧៥% នៃ​ Bitcoin ដែល​ខ្លួនបានទិញ​ទៅ​ជា​​ទឹកប្រាក់​ដែល​មាន​តម្លៃ​ស្មើ​នឹង ៩៣៦​លាន​ដុល្លារ។

គួរដឹងថានៅត្រីមាសទីពីរនេះ Tesla អាចផលិតរថយន្តបាន ២៥៨ ៥៨០គ្រឿង ថយចុះពី ៣០៥ ៤០៧គ្រឿង កាលពីត្រីមាសដំបូង ខណៈដែល​ការ​លក់​បាន​ថយចុះពី ៣១០ ០៤៨គ្រឿង កាលពី​ត្រីមាស​ទីមួយ មកនៅត្រឹម ២៥៤ ៦៩៥គ្រឿង នៅត្រីមាសទីពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+