ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai បញ្ជាក់ថាកំពុងផលិតឡានអគ្គិសនីតម្លៃធូរថ្លៃ

[ទីផ្សារបរទេស] មួយរយៈចុងក្រោយនេះ Hyundai បានផ្ដោតខ្លាំងលើការប្រកាសចេញរថយន្តអគ្គិសនី ដោយថ្មីៗនេះទើបប្រកាស​ចេញ​រថយន្ត Ioniq 6 ជាគូប្រជែងដ៏ខ្លាំងក្លាមួយរបស់ Tesla Model 3 ហើយនៅឆ្នាំ​២០២៤ ក្រុមហ៊ុន​នឹង​ប្រកាស​ចេញ​រថយន្ត Ioniq 7 មួយទៀតដែលជា SUV កៅអីបីជួរ។

ដោយឡែកសម្រាប់រថយន្តអគ្គិសនីខ្នាតតូចដែលមានតម្លៃធូរថ្លៃ អតិថិជនប្រហែលជាត្រូវរង់ចាំយូរបន្តិច។ ពេលនិយាយ​ជាមួយ Automotive News Europe ប្រធាន​ផ្នែកទីផ្សាររបស់ Hyundai នៅអឺរ៉ុប ឈ្មោះថា Andreas-Christoph Hofmann បាន​និយាយថា​រថយន្តអគ្គិសនីតម្លៃធូរកំពុងស្ថិតក្នុងការផលិត ដែលមានតម្លៃប្រមាណ ២ម៉ឺនអឺរ៉ូ (ជាង ២ម៉ឺនដុល្លារ)។

ប្រធានផ្នែករូបនេះបានទទួលស្គាល់ថាការអភិវឌ្ឍរថយន្តខ្នាតតូច ជាពិសេសជារថយន្តអគ្គិសនីទៀតនោះ គឺ​ជា​អាជីវកម្ម​ប្រថុយប្រថា​ន​មួយ ដោយរថយន្តអគ្គិសនីខ្នាតតូច​ពិបាកក្នុងការស្វែងរកប្រាក់ចំណេញ។ នេះជាហេតុផលដែល Hyundai ផ្ដោតលើ​ការ​ប្រកាស​ចេញ​រថយន្តអគ្គិសនីធំ ដោយក្នុងនោះ Ioniq 7 គឺជារថយន្តធំជាងគេ ដែលផលិត​ជាសំខាន់សម្រាប់​ទីផ្សារ​អាមេរិក ប៉ុន្តែ​ក៏​នឹង​មាន​លក់​នៅអឺរ៉ុបផងដែរ។

ប្រធានផ្នែករូបនេះបាន​លើកឡើងដែរថា Hyundai នឹងប្រកាសចេញរថយន្តអគ្គិសនីថ្មីៗបន្ថែមទៀត ព្រោះថា​ក្រុមហ៊ុន​មាន​ផែន​ការប្រកាសចេញរថយន្តអគ្គិសនីមិន​ក្រោម ១១ម៉ូដែលឡើយ នៅមុនដំណាច់​ឆ្នាំ២០៣០។ គិតត្រឹមឆមាសដំបូងនៃឆ្នាំនេះ រថយន្ត​អគ្គិសនី​មាន​ចំណែក ១៦% នៃចំនួនលក់របស់ Hyundai នៅអឺរ៉ុប ខណៈដែលចំណែកទីផ្សាររបស់ Hyundai មានកំណើន​ ១% ឡើងដល់ ៤,៧% ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើការបង់ប្រាក់នៅលើផ្លូវល្បឿនលឿនមានប៉ុន្មានវីធី ហើយមានតម្លៃចាប់ពីប៉ុន្មាន?

[ក្នុងស្រុក] នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមអ្នកបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖

គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ការសាងសង់ផ្លូវនេះសម្រេចបាន៩៥% ហើយនៅសេសសល់តែការងារមួយចំនួនតូចតែប៉ុណ្ណោះដូចជា៖ ការងារបញ្ចប់សំណង់ និងសម្អាត ការងារដាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំដើមឈើនៅចំណុចខ្លះសងខាងផ្លូវគាំទ្រការងារបរិស្ថាន និងដើមផ្កានៅសួនទ្រូងផ្លូវ និងការងារបំពាក់កាមេរ៉ាសុវត្ថិភាពជាដើម និងបានបញ្ជាក់ថា៖ ផ្លូវនេះគ្រោងនឹងបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ហើយបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ផ្លូវនេះដោយឥតគិតថ្លៃក្នុងរយៈពេលមួយខែ។

លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖

ក្រសួងបាន និងកំពុងរៀបចំស្ព័តណែនាំអំពីការប្រើ ប្រាស់ផ្លូវនេះឱ្យមានការយល់ដឹងច្បាស់លាស់ដល់បងប្អូនប្រជាពលរដ្ឋ ដោយហេតុថាផ្លូវនេះជាផ្លូវល្បឿន លឿនលើកដំបូងរបស់កម្ពុជាយើង។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា៖ បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវនេះត្រូវបើកបរប្រកាន់ស្ដាំក្នុងករណីខ្លួនមិនចង់បើកលឿន ហើយមិនអាចបត់ត្រឡប់ ក្រោយបានទេ លុះត្រាតែធ្វើដំណើរចេញពីផ្លូវនៅចំណុចប្តូរទិស ទើបអាចបត់ត្រឡប់ក្រោយវិញបាន។

ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា៖

ក្រោយផុតរយៈពេលដាក់ឱ្យប្រើប្រាស់បណ្តោះ អាសន្ន ក្រុមហ៊ុននឹងចាប់ផ្តើមយកថ្លៃ នៃការប្រើប្រាស់ផ្លូវនេះ ដោយក្នុងនោះម្ចាស់រថយន្ត អាចទិញកាតអេឡិចត្រូនិក ETC សម្រាប់ប្រើប្រាស់ក្នុងការទូទាត់ ប្រព័ន្ធសេនស័រ ដាក់នៅពីមុខរថយន្តរបស់ខ្លួនជួយឱ្យចំណេញពេលក្នុងការធ្វើដំណើរ ដោយមិនចាំបាច់ឈប់ ពេលដល់កន្លែងបញ្ជរបង់ប្រាក់ ពេលចាកចេញនៅកន្លែងប្ដូរទិស ម៉ាស៊ីននៅតាមបញ្ជរបង់ប្រាក់នឹងគិតតម្លៃធ្វើដំណើរដោយស្វ័យប្រវត្តិ។ អ្នកធ្វើដំណើរកអាចទិញកាតអេឡិចត្រូនិចនោះបាន នៅតាមធនាគារដៃគូរបស់ក្រុមហ៊ុនសាងសង់។ ក្នុងករណីគ្មានកាតអេឡិចត្រូនិក ETC បុគ្គលិកនៅតាមច្រកចូល នឹងផ្តល់កាតមួយឱ្យម្ចាស់យានយន្ត ពេលធ្វើដំណើរចាកចេញច្រកណាមួយបុគ្គលិកនៅតាមបញ្ជរនឹងយកកាតនោះទៅឆូតតាមកុំព្យូទ័រ និងបង្ហាញពីតម្លៃត្រូវទូទាត់។

ទាក់ទងនឹងតម្លៃធ្វើដំណើរវិញ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖

គិតជាមធ្យមនៅប្រទេសគេ ថ្លៃធ្វើដំណើរលើផ្លូវល្បឿនលឿនត្រូវបានគិតចំនួន១០សេនក្នុងមួយគីឡូម៉ែត្រ។ ដោយឡែកនៅកម្ពុជាវិញ ក្នុងឆ្នាំទីមួយក្រុមហ៊ុននឹងគិតថ្លៃធ្វើដំណើរទៅតាមប្រភេទយានយន្ត ក្នុងនោះរថយន្តគ្រួសារនឹងត្រូវគិតថ្លៃ ចំនួន២៤ដុល្លាអាមេរិក ក្នុងនោះចំនួន១២ដុល្លារទៅ និងចំនួន១២ដុល្លារមក ហើយនៅឆ្នាំទីពីរក្រុមហ៊ុននឹងពិនិត្យយកតម្លៃធ្វើដំណើរយោងតាមកិច្ចព្រមព្រៀងសម្បទានដែលកម្ពុជាបានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់។

ទាក់ទងនឹងការប្រើប្រាស់ល្បឿនធ្វើដំណើរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា៖

ក្រសួងកំពុងពិចារណាលើបញ្ហានេះ ប៉ុន្តែតាមគម្រោងអាចបើកបរបាន១២០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសារផ្លូវនេះជាផ្លូវល្បឿនលឿន ប៉ុន្តែអ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នឱ្យខ្ពស់ ដោយសារផ្លូវនេះសភាពល្អ មិនរលាក់ ជិះស្រួល ភ្លេចខ្លួនអាចជិះលើសល្បឿនកំណត់បង្កជាគ្រោះថ្នាក់បាន។ អ្នកបើកបរត្រូវតែគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

សូមជម្រាបជូនថា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឌីស្សាញមធ្យម ងំចម្ងាយបើកបរ! Chevrolet ចេញឡាន Blazer EV ២០២៤ ជាផ្លូវការ

[បរទេស] រថយន្ត Chevrolet Blazer EV ២០២៤ បានធ្វើការបង្ហាញខ្លួនជាផ្លូវការ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសក្នុងកម្មវិធី Consumer Electronic Show កាលពីមួយខែមុន។ ក្រុមហ៊ុន Chevy បានគោរពតាមសន្យាដែលថានឹងផ្តល់អោយរថយន្តរបស់ខ្លួនជាមួយជម្រើសនៃការជ្រើសរើសទាំងប្រភេទប៉ុងមួយ វិលកង់មុខ, កង់ក្រោយ និងប៉ុងពីរ វិលកង់ទាំង៤។ លើសពីនេះក្រុមហ៊ុននេះ ក៏បានផលិតនូវម៉ូឌែលសម្រាប់រថយន្តប៉ូលីសផងដែរ។

ម៉ូឌែល SS

រថយន្ត Blazer EV មានជម្រើសម៉ូឌែលចំនួន ៤ម៉ូឌែលគឺ៖

  • ម៉ូឌែល 1LT អាចបើកបរបានចម្ងាយ ៣៩៨គីឡូម៉ែត្រនៅពេលសាកពេញម្តង
  • ម៉ូឌែល 2LT អាចបើកបរបានចម្ងាយ ៤៧២គីឡូម៉ែត្រនៅពេលសាកពេញម្តង
  • ម៉ូឌែល RS អាចបើកបរបានចម្ងាយ ៥១៥គីឡូម៉ែត្រនៅពេលសាកពេញម្តង
  • ម៉ូឌែល SS អាចបើកបរបានចម្ងាយ ៤៦៧គីឡូម៉ែត្រនៅពេលសាកពេញម្តង

សម្រាប់ម៉ូឌែលខ្ពស់បំផុត Blazer EV SS អាចផលិតកម្លាំងបាន ៥៥៧សេះ និងកម្លាំងរមួល ៨៧៩ញ៉ូតុនម៉ែត្រ។ ក្នុងនោះរថយន្តនេះក៏គាំទ្រនូវការសាកថ្មរហូតដល់កម្លាំង ១១,៥គីឡូវ៉ាត់ ដែលអាចដោតជាមួយដុំសាក 2 AC ឬ ១៩០គីឡូវ៉ាត់ នៅស្ថានីយ៍សាកល្បឿនលឿន DC ផងដែរ។

ម៉ូឌែលសម្រាប់ប៉ូលីស
ម៉ូឌែល RS

ចំពោះម៉ូឌែល LT នឹងទទួលបាននូវផ្នែកខាងក្រៅ Monochromic ដែលភ្ជាប់ស្តង់ដាមកជាមួយថាសកង់ទំហំ ១៩អ៊ីញ។ ម៉ូឌែល RS មានប៉ាណាមុខខ្មៅ និងថាសកង់ទំហំ ២១អ៊ីញ ហើយម៉ូឌែល SS មានបំពាក់ដំបូលខាងលើពណ៌ខ្មៅ និងប្រើថាសកង់ទំហំ ២២អ៊ីញ។

ផ្នែកខាងក្នុង Blazer EV មានការឌីស្សាញយ៉ាងទំនើប និងប្រណិត ដោយភ្ជាប់មកជាមួយអេក្រង់កម្សាន្តទំហំរហូតដល់ទៅ ១៧,៧អ៊ីញ និងកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១អ៊ីញ បន្ថែមពីនេះក៏មាន នូវកៅអីប្រភេទស្បែកភ្ជាប់ដោយមុខងារកម្តៅ-ត្រជាក់។ ចំពោះចំណុចពិសេសបន្ថែមនៅផ្នែកខាងក្នុងនេះ គឺពុំមានប្រើនូវប៊ូតុងបញ្ឆេះ(Start button)នោះឡើយ ក្នុងករណីចង់បញ្ឆេះរថយន្តគ្រាន់តែជាន់ហ្វ្រាំង នោះរថយន្តនឹងត្រៀមខ្លួនដើម្បីទៅមុខ។

ចំណែកប្រព័ន្ធសុវត្ថិភាព Blazer EV បានភ្ចាប់មកស្តង់ដានូវកញ្ចប់បច្ចេកវិទ្យា Chevy Safe Assistant suit ដែលរួមបញ្ជូលនូវប្រព័ន្ធជំនួយជាន់ហ្វ្រាំងដោយស្វ័យប្រវត្តិ, ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គខាងមុខ, ប្រព័ន្ធផ្តល់ដំណឹង និងរក្សារថយន្តអោយបើកបរក្នុងគន្លងផ្លូវ, ប្រព័ន្ធជំនួយពេលចូលចំណត និងប្រព័ន្ធមួយចំនួនបន្ថែមទៀត។

សម្រាប់ម៉ូឌែល 2LT និង RS នឹងចេញលក់នារដូវក្តៅ(កំឡុងខែមិថុនា-កញ្ញា) ឆ្នាំ២០២៣ ជាមួយតម្លៃចាប់ពី ៤៧ ៥៩៥ដុល្លារ និង ៥១ ៩៩៥ដុល្លារ។ ចំណែកម៉ូឌែល SS នឹងចេញនូវពេលបន្ទាប់ ជាមួយតម្លៃចាប់ពី ៦៥ ៩៩៥ដុល្លារ និងម៉ូឌែល 1LT នៅត្រីមានទី១ ឆ្នាំ២០២៤ ជាមួយតម្លៃចាប់ពី ៤៤ ៩៩៥ដុល្លារ ហើយម៉ូឌែលសម្រាប់ប៉ូលីសនឹងចេញនៅឆមាសទី១ ឆ្នាំ២០២៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានកែច្នៃ ​BJ40 METAPACE 40 រូបរាងកាន់តែទាក់ទាញ ជាមួយសមត្ថភាពរិតតែខ្លាំង

[បរទេស] ក្រុមហ៊ុន Metapace បានយករថយន្ត BAIC Bj40 city hunter edition ប្រភេទ Off-road លក់ដាច់ជាងគេនៅក្នុងប្រទេសចិន ដោយបានកែច្នៃទៅជារថយន្ត BJ40 METAPACE 40 ជាមួយការរចនាយ៉ាងប្រណិត និងកាន់តែរឹងមាំ ជាមួយការបើកបរនៅលើគ្រប់ស្ថានភាពផ្លូវ ឬ Off-Road កាន់តែប្រសើរឡើង។

បើក្រឡេកទៅមើលការរចនា រថយន្ត BAIC BJ40 METAPACE 40 មានការរចនាថ្មីស្ទើរតែទាំងស្រុង ទោះបីជាផ្អែកលើ BAIC BJ40 ក៏ដោយ។ ចំពោះប៉ាណាខាងមុខបានរចនាឡើងវិញជាមួយនឹងឡូហ្គោ METAPACE, ចង្កៀងមុខប្រភេទ LED 3-bead, កាងខាងមុខដែលក៏បានរចនាឡើងវិញ អបដោយអំពូលបំភ្លឹពេល LED ។

មិនតែប៉ុណ្ណោះ របាំងការពារភក់ត្រូវ​បាន​ពង្រីង​ដោយ​ថាសកង់​ធំ​ជាមួយ​នឹង​ភ្លើង​ LED របា​ដែក​លើដំបូល​ពណ៌​ខ្មៅ កញ្ចក់ចំហៀងមានឡូហ្គោ METAPACE ថាសកង់ស្ព័រទំហំ ២០ អ៊ីញ ស្រោបដោយសំបកប្រភេទ AT all-terrain និងបូម nitrogen shock abserbers ។ ខណៈ នៅផ្នែកខាងក្រោយត្រូវបានបំពាក់ដោយកង់នៅលើទ្វា (spare wheel) កាង​ spoiler ពណ៌ខ្មៅ, កាងខាងក្រោយត្រូវបានរចនាឡើងវិញ បន្ថែមភាពកាន់តែស្ព័រ ជួយឲ្យរថយន្តនេះកាន់តែរឹងមាំមួយកម្រិតទៀត និងដំបូលបិទ-បើក Full convertible roof METAPACE ទៀតផង។

ចំពោះនៅផ្នែកខាងក្នុងកាប៊ីនត្រូវបានរចនាថ្មីទាំងស្រុង ដោយតុបតែងជាមួយពណ៌ខ្មៅ-ស ប្រើប្រាស់ស្បែកប្រភេទ Alcantara នៅលើកៅអី ទ្វារ ដៃចង្កូត កុងសូលកណ្តាល និងការបន្ថែមក្រូម៉េជួយឲ្យមានភាពប្រណិត និងបានបំពាក់ជាមួយឧបករណ៍បំពងសំឡេងថ្មី។ វាក៏ត្រូវបានបំពាក់ដោយគ្រឿងបរិក្ខាមូលដ្ឋានដូចជា ចង្កូតពហុមុខងារ ប្រភេទ 3-spoke, កុងទ័រព័ត៌មាន Full LCD ទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen កណ្តាលទំហំ ១០ អ៊ីញគាំទ្រប្រព័ន្ធ OTA upgrades និងប៊ូតុងបញ្ឆេះម៉ាស៊ីន (Push Start) ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០​ លីត្រ turbo ថ្មី អាចផលិតកម្លាំងបាន ២២៤ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ZF ៨ វគ្គ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia XCeed ឆ្នាំ២០២២ ចេញជាផ្លូវការ បន្ថែមបច្ចេកវិទ្យា MHEV Tech ថ្មី ស៊ីប្រេងកាន់តែតិច

ក្រុមហ៊ុន Kia បានប្រកាសចេញរថយន្ត XCreed ស៊េរីឆ្នាំ២០២២ ថ្មី ជាមួយនឹងការអាប់ដេតស្ទីល, បន្ថែមបច្ចេកវិទ្យា Mild-hybrid និង បន្ថែមម៉ូដែលកម្លាំងខ្លាំង GT-Line ទៀតផង។

រថយន្ត Kia XCeed ឆ្នាំ២០២២ មានមុខងារកាច អមជាមួយនឹងចង្កៀងមុខ LED ថ្មី និងកាងមុខថ្មី ព្រមទាំងប៉ាណាមុខរាងតូច ហើយចង្កៀងក្រោយរបស់វាក៏ជាប្រភេទ LED ថ្មីដែរ ខណៈវាផ្តល់ជម្រើសយ៉ាន់កង់ដល់ទំហំ ១៨អ៊ីញឯណោះ។

ដោយឡែកចំពោះម៉ូដែល GT-Line ដែលជាប្រភេទ Full Option មានបន្ថែមស៊ុមប៉ាណាមុខរាងស្លីមជាង, កាងមុខមានរន្ធបឺតខ្យល់, យ៉ាន់កង់ ១៨អ៊ីញ, ចង្កៀងមុខ hexagonal LED និងកាងកាត់ខ្យល់ខាងក្រោយ body-color diffuser ទៀតផង។ បន្ថែមពីនេះ វាប្រើដៃចង្កូតរាងអក្សរ D, ចង្កឹះលេខមានស្រោបស្បែក និង កៅអីស្ព័រ GT-Line Seats។

សូមបញ្ជាក់ថា ជម្រើសម៉ាស៊ីនលើរថយន្ត Kia XCeed ឆ្នាំ២០២២ មានដូចជា៖

  • ម៉ាស៊ីនចំណុះ ១,៥លីត្រ T-GDI ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥៨សេះ
  • ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ កម្លាំង ២០១សេះ
  • ម៉ាស៊ីនសាំងចំណុះ ១,០លីត្រ T-GDI កម្លាំង ១១៨សេះ
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៦លីត្រ Mild-hybrid កម្លាំង ១៣៤សេះ ដែលជាប្រភេទសន្សំសំចៃប្រេងបំផុត
  • ម៉ាស៊ីន Hybrid ចំណុះ ១,៦លីត្រ និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ១៣៩សេះ ព្រមទាំងអាគុយទំហំ ៨,៩គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ ៦០គីឡូម៉ែត្រ

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វាមានបំពាក់កុងទ័រឌីជីថលទំហំដល់ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តទំហំដល់ ១០,២៥អ៊ីញ ដែលអាចភ្ជាប់មុខងារ Android Auto និង Apple CarPlay ដោយមិនចាំបាច់ប្រើខ្សែ។

យ៉ាងណាមិញ ក្រុមហ៊ុន Kia មិនទាន់បានប្រកាសចេញនូវតម្លៃរបស់ XCeed ឆ្នាំ២០២២ ថ្មីនេះឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen T-Roc ឆ្នាំ២០២៣ នឹងប្រើម៉ាស៊ីនអាប់ដេតថ្មី ស៊ីសាំងកាន់តែតិចជាងមុន

ក្រុមហ៊ុន Volkswagen បានប្រកាសចេញនូវម៉ាស៊ីនសាំងជំនាន់ចុងក្រោយបង្អស់របស់ខ្លួន គឺ 1.5 TSI evo2 ដែលផ្តល់នូវភាពសន្សំសំចៃខ្ពស់ និង ការបំពុលតិចបំផុត។

ម៉ាស៊ីនថ្មីនេះនឹងបង្ហាញខ្លួននៅលើរថយន្ត Volkswagen T-Roc និង Volkswagen T-Roc Cabriolet (បើកដំបូល)។ ម៉ាស៊ីននេះដំណើរការដោយ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៨សេះ។ Volkswagen ក៏ផ្តល់ជម្រើសម៉ាស៊ីន Plug-in Hybrid ដែរ ដោយគួបផ្សំរវាងម៉ាស៊ីន 1.5 TSI evo2 និងម៉ូទ័រអគ្គិសនី ដែលអាចបង្កើតកម្លាំងបានសរុបដល់ ២៦៨សេះ។

អ្វីដែលពិសេសនោះគឺ ម៉ាស៊ីននេះនឹងផ្តល់ភាពសន្សំសំចៃខ្ពស់ ហើយស្របតាមស្តង់ដារ Euro 7 ឯណោះ។ ក្នុងនោះ ក្រុមហ៊ុន Volkswagen បានអាប់ដេតទៅលើប្រព័ន្ធ Active Cylinder Management System ហើយបានសម្រួលដល់មុខងារបិទបើកស៊ីឡាំងចំនួន២ នៅពេលមិនត្រូវការកម្លាំងចាំបាច់ ព្រមទាំងបានអាប់ដេតលើប្រព័ន្ធស្អំ combustion chamber cooling ទៀតផង។

បន្ថែមពីនេះ វាក៏បានបំពាក់ VTG variable turbocharger, ប្រព័ន្ធ high-pressure injection system និង pistons with integrated cooling ducts ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

All-new Subaru WRX S4 ស៊េរីថ្មី បំពាក់ដោយបច្ចេកវិទ្យាទំនើប គ្រោងបង្ហាញខ្លួននៅថៃខែក្រោយ

[ទីផ្សារបរទេស] រថយន្ត Subaru WRX S4 បានបង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សារជប៉ុននៅខែវិច្ឆិកា ឆ្នាំ ២០២១។ ខណៈពេលនេះ ក្រុមហ៊ុន TC Subaru ប្រចាំនៅប្រទេសថៃកំពុងរៀបចំនាំចូលរថយន្ត all-new Subaru WRX ស៊េរីថ្មី ដែលគ្រោងនឹងដាក់បង្ហាញនៅថ្ងៃទី ១៩ ដល់ ២៨ ខែសីហា ឆ្នាំ ២០២២ នៅក្នុងព្រឹត្តិការណ៍ Big Motor Sales 2022។

រថយន្ត WRX S4 បានប្រើប្រាសជាមួយគ្រោងឆ្អឹង Subaru Global Platform ជាមួយបូម shock absorbs ជួយកាត់បន្ថយរំញ័ររហូតដល់ ៥០% ត្រូវបានបំពាក់ដោយប្រព័ន្ធ suspension ជំនួយឲ្យរឹងមាំជាងមុន ហើយបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមផងដែរ។ Subaru WRX S4 មកជាមួយការកែលម្អ​ផ្នែក​ខាង​មុខ​-ក្រោយ​ថ្មីទាំងស្រុង​ ដោយបំពាក់ជាមួយចង្កៀង​ក្រោយថ្មី​ របាំងការពារ​ពណ៌​ខ្មៅ​ជុំវិញ​រថយន្ត​ មើលទៅកាន់តែស្ព័រ រន្ធខ្យល់នៅលើគម្របម៉ាស៊ីន សំបកកង់មុខ និងថាសកង់ស្ព័រពណ៌ខ្មៅថ្មីទៀតផង។

នៅផ្នែកខាងក្នុង បំពាក់កៅអីស្បែកខាងមុខប្រភេទ Recaro ជាមួយឡូហ្គោ STI ហើយបន្ទះទ្វារត្រូវបានតុបតែងដោយកាបូន ឈ្នាន់ស្រោបដោយអាលុយមីញ៉ូម។ អេក្រង់កំសាន្ត touchscreen ទំហំ ១១,៦ អ៊ីញ ភ្ជាប់ជាមួយប្រព័ន្ធ Starlink និងកុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញថ្មីតែមួយគត់សម្រាប់ទីផ្សារជប៉ុន។ លើសពីនេះ ក៏បានរួមបញ្ចូលនៅបច្ចេកវិទ្យាជំនួយការបើកបរ EyeSight X ចុងក្រោយបង្អស់ ជាមួយសេនស័រជាច្រើន និងកាមេរ៉ាសម្រាប់អ្នកបើកបរដែលមានទីតាំងនៅលើកុងសូលកណ្តាល។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​ប្រភេទ Boxer ចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិត​កម្លាំងបាន ២៧១ សេះ និង​កម្លាំង​រមួល ៣៧៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ​ដៃ ៦ វគ្គ និង​ប្រអប់លេខ​អូតូ CVT ប្រព័ន្ធបើកបរប៉ុង ២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាន់តែខ្លាំង! Ford F-150 Raptor R ២០២៣ ចេញផ្លូវការ ខ្ចីម៉ាស៊ីនពី Mustang Shelby GT500 មានកម្លាំងរហូត ៧០០សេះ

[REVIEW+] កាលពីម្សិលមិញកន្លងទៅនេះ​ ក្រុមហ៊ុន Ford បានធ្វើការបង្ហាញចេញជាផ្លូវការរថយន្ត F-150 Raptor R ដែលជាតួរឯកនៃត្រកូល F-150 ហើយក៏នឹងក្លាយជាប្រគួតប្រជែងនៃរថយន្ត Ram 1500 TRX ផងដែរ។

ដូចការរំពឹងទុក Ford បានខ្ចីម៉ាស៊ីន Supercharged ៥,២លីត្រ V8 ពី Mustang Shelby GT500 ជាមួយការបន្ថែមថ្មីនូវ Oil Cooler, ទម្រប្រេង Oil Pan មានជម្រៅកាន់តែជ្រៅ, បង្កើនសម្ថភាពនៃ Intake system បន្ថែម ៦៦ភាគរយ ជាមួយ Air inlet កាន់តែវែងក្នុងការទទួលខ្យល់ និងប្រើនូវតម្រងខ្យល់មានគុណភាពខ្ពស់។

ម៉ាស៊ីនថ្មីអាចហៅបានថាជា​​ បេះដូងនៃ Raptor R ដោយ Ford និយាយថាម៉ាស៊ីននេះអាចផលិតបាននូវថាមពលកម្លាំងបាន ៧០០សេះ និងកម្លាំងរមួល ៨៦៨ញ៉ូតុនម៉ែត្រ ជំនួសអោយម៉ាស៊ីនរបស់ Mustang Shelby GT500 ដែលផលិតកម្លាំងបាន ៧៦០សេះ និងកម្លាំងរមួល ៨៤៧ញ៉ូតុនម៉ែត្រ។ ប៉ុន្តែមានកម្លាំងសេះតិចជាង Ram 1500 RTX ចំនួន ២សេះ និងកម្លាំងរមួលច្រើនជាង ១៣,៥ញ៉ូតុនម៉ែត្រ។

ចំណែកប្រព័ន្ធជើងក្រោម Ford និយាយថាប្រព័ន្ធ Suspension នៃរថយន្តត្រូវបានទទួលបាននូវការបំផុសគំនិតចេញពី Baja Off-roaders ជាមួយការបំពាក់នូវ Five-link Suspension ផ្នែកខាងក្រោយ និងបន្ថែមប្រវែងនៃ Trailing arm ដើម្បីងាយស្រួលគ្រប់គ្រង់នៃទីតាំង Axle នៅពេលបើកផ្លូវលំបាកខ្លាំង។

បន្ថែមពីនេះក៏ត្រូវបានធ្វើអោយប្រសើឡើងនូវ Panhard rod និងបូមរ៉ឺស័រទំហំ ២៤អ៊ីញ ព្រមទាំងបូម Fox Live Valve ក្នុងការរក្សានូវតុល្យភាពនៃគុណភាពការបើកបរផងដែរ។ ចំណែក Damper គឺគ្រប់គ្រង់ដោយថាមពលអេឡិចត្រូនិច និងប្រើសេនស័រវាស់ស្ទង់កម្ពស់ក្នុងតាមដានលក្ខខណ្ឌនៃដី និងលៃតម្រូវតាមលក្ខខណ្ឌជាក់លាក់។

ជាមួយប្រើប្រាស់នូវប្រព័ន្ធ Suspension អេឡេចត្រូនិចនេះ អ្នកបើកបរអាចជ្រើសនូវមុខងារនៃការបើកបរ “Baja” Mode ដែលបានបង្កើនអត្រារ៉ឺស័រខាងមុខ ៥ភាគរយ សម្រាប់ផ្តល់នូវគុណភាពនៃការបើកបរកាន់តែប្រសើរ។ លើសពីនេះ Raptor R ទទួលបានកម្ពស់បាតប្រវែង ៣៣៣មម, បំពាក់ជាមួយសំបកកង់ទំហំ ៣៧អ៊ីញ ចេញពីរោងចក្រផ្ទាល់ និង​ប្រអប់លេខស្វ័យប្រវត្តិ ១០វគ្គ។

Ford បានផ្តល់អោយ F-150 Raptor R នូវការឌីស្សាញកាន់តែ Unique។ រីឯផ្នែកខាងក្នុងបានប្រើប្រាស់នូវកៅអីស្បែក ជាមួយស្បែកពណ៌ខ្មៅ និង Alcantara ព្រមទាំងប្រើប្រាស់នូវកាបូននៅលើទ្វា, លើស៊ុមនៃកុងទ័របង្ហាញព័ត៌មាន និងផ្នែកមួយចំនួនបន្ថែមទៀត។ បន្ថែមពីនៃរថយន្តនេះក៏បានបំពាក់មកជាមួយនូវអេក្រង់កម្សាន្តទំហំ ១២អ៊ីញ ភ្ជាប់ដោយបច្ចេកវិទ្យា SYNC 4 ដែលអាចភ្ចាប់នូវមុខងារ Over the air, Apple CarPlay និង Android Auto។

គួរបញ្ជាក់ផងដែរថា រថយន្ត F-150 Raptor R នឹងត្រូវផលិតឡើងនៅរោងចក្រ Dearborn Truck Plant របស់ក្រុមហ៊ុន Ford ផ្ទាល់ ជាមួយការត្រៀបបង្ហាញខ្លួននៅអាគារតាំងបង្ហាញចុងឆ្នាំនេះ ជាមួយជម្រើសចំនួន ៨ពណ៌ផ្សេងៗគ្នា និងតម្លៃចាប់ពី១០៩ ១៤៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Rivian ត្រៀមប្រកាសចេញឡានអគ្គិសនីថ្មីនៅឆ្នាំ២០២៥

[ទីផ្សារបរទេស] ស្របពេល​ដែល​ការផលិតរថយន្ត R1T កំពុងតែ​បង្កើនទំហំ និងស្របពេលដែលក្រុមហ៊ុនត្រៀមដឹក​ជញ្ជូន​រថយន្ត R1S ទៅដល់អតិថិជននោះ ពេលនេះក្រុមហ៊ុន Rivian បានបង្ហើបឲ្យដឹងអំពីរថយន្តម៉ូដែលថ្មីដែល​គ្រោង​ប្រកាស​ចេញ​ក្នុង​ឆ្នាំ​២០២៥។

ការចុះផ្សាយរបស់ AutoGuide.com បាន​ឲ្យដឹងថារថយន្តទីបីរបស់ Rivian នឹង​ផលិតដោយប្រើប្រាស់​គ្រោង​ឆ្អឹងថ្មី​ឈ្មោះ​ថា R2 ហើយព័ត៌មានដទៃទៀតអំពីរថយន្តដូចជារថយន្តជាប្រភេទណានោះ នៅមិនទាន់មាននៅឡើយទេ។ Rivian បាន​និយាយថា​គ្រោងឆ្អឹង R2 គឺជាផ្នែកដ៏សំខាន់មួយនៃអនាគតរបស់ខ្លួន ក្នុងការរីកចម្រើន និងពង្រីកជម្រើស​ផលិតផល​ជាមួយ​តម្លៃច្រើន​ជម្រើស និងរថយន្តច្រើនប្រភេទ។

ជាមួយ​ការលើកឡើងនេះ គេរំពឹងថារថយន្តថ្មី អាចនឹងមានតម្លៃធូរថ្លៃជាងរថយន្ត R1T ដែលមានតម្លៃចាប់ពី ៦៧ ៥០០​ដុល្លារ លើ​ទីផ្សារសហរដ្ឋអាមេរិក ហើយប្រសិនបើ Rivian ចង់ជោគជ័យរឹតតែខ្លាំងគួរណាបង្កើតរថយន្ត SUV ខ្នាតតូចដើម្បី​ប្រជែងនឹង Tesla Model Y និង Ford Mustang Mach-E ជាដើម។

អ្វីដែលអាចទៅរួចមួយទៀតគឺ Rivian ប្រហែលជាដាក់គោលដៅប្រកួតប្រជែងនឹងរថយន្តអគ្គិសនី Fisker Pear ដែល​ជា​រថយន្ត​អគ្គិសនីតម្លៃខ្ទង់ ៣ម៉ឺនដុល្លារ និងអាចចេញលក់លើទីផ្សារត្រឹមឆ្នាំ២០២៤។ យ៉ាងណាក្ដី ប្រសិនបើ Rivian ប្រកាស​ចេញ​រថយន្តភីកអាប់ខ្នាតតូចមកប្រជែង Maverick Lightning និង Ranger Lightning ក៏មិនមាន​អ្វីដែលគួរឲ្យភ្ញាក់ផ្អើលដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ត្រៀមដំឡើងទំហំផលិតដល់ ៣០ម៉ឺនគ្រឿងក្នុងមួយខែ ឆាប់ៗនេះហើយ

[ទីផ្សារបរទេស] ការចុះផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន​ចិន Jiemian បានឲ្យដឹងថាក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន​ BYD ប្រហែល​ជា​ផលិតរថយន្តសាកភ្លើង​ចំនួន ៣០ម៉ឺនគ្រឿងក្នុងមួយខែ អាចឆាប់បំផុតគឺនៅខែសីហាខាងមុខ។

ទំហំផលិតនេះជាទំហំផលិតដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ព្រោះថា​ក្រោយប្រឡូកចូលទីផ្សាររថយន្តអស់ជាច្រើនឆ្នាំ BYD អាចលក់រថយន្ត​បាន​ប្រមាណ ៦០ម៉ឺនគ្រឿង នៅពេញមួយ​ឆ្នាំ​២០២១។

គិតត្រឹមបច្ចុប្បន្ននេះ BYD មានរោងចក្រផលិតចំនួនប្រាំមួយ​នៅ​ឯ​ប្រទេស​ចិន ដោយរោងចក្រនៅ Fuzhou អាចមានទំហំផលិតដល់ ២០ម៉ឺនគ្រឿងក្នុងមួយឆ្នាំនាថ្ងៃអនាគត ហើយរថយន្ត BYD Dolphin ក៏រំពឹងថានឹងផលិតនៅរោងចក្រនេះដែរ នៅចុងឆ្នាំ។

បន្ថែមពីលើរោងចក្រទាំងប្រាំមួយដែលមាននាពេលបច្ចុប្បន្ននេះ BYD ក៏កំពុងតែសាងសង់រោងចក្រចំនួនបីផ្សេងទៀតក្នុង​ប្រទេស​ចិន ដោយរោងចក្រចំនួនពីររំពឹងថានឹងបើកដំណើរការត្រឹមដំណាច់ឆ្នាំ០២២នេះផ្ទាល់។

ជាមួយទំហំផលិតដល់ ៣០ម៉ឺនគ្រឿងក្នុងមួយខែ មានន័យថាក្នុងពេលខាងមុខ BYD អាចមានសក្ដានុពល​ផលិតរថយន្ត​បាន​មិន​ក្រោម​រាប់លានគ្រឿងឡើយក្នុងមួយឆ្នាំៗ ហើយ​ជាធម្មតាចំនួនលក់រថយន្តអគ្គិសនី និង PHEV របស់ BYD គឺតែងតែ​ប្រកៀកប្រកិត​គ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+