ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Grand Vitara ២០២៣ បង្ហាញខ្លួននៅឥណ្ឌា ដោយទទួលបានជម្រើសម៉ាស៊ីន Hybrid

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Maruti Suzuki បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Suzuki Grand Vitara ស៊េរីឆ្នាំ ២០២៣ ដែលជារថយន្តប្រភេទ SUV ចុងក្រោយបង្អស់របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ជាម៉ូដែលភ្លោះទៅនឹងរថយន្ត Toyota Urban Cruiser Hyryder ដែលទើបតែបង្ហាញថ្មីៗនេះ។

Suzuki Grand Vitara បានប្រើប្រាស់គ្រោងឆ្អឹង Global C-platform និងមានប្រវែងសរុប ៤ ៣៤៥ ម.ម ទទឹង ១ ៧៩៥ ម.ម កំពស់ ១ ៦៤៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦០០ ម.ម ។ ជារថយន្តផ្តោតលើការរចនាលក្ខណៈគ្រួសារ។ វាភ្ជាប់មកជាមួយចង្កៀងមុខ LED ប្រភេទ split-headlight អបជាមួយអំពូលបំភ្លឺពេលថ្ងៃ អំពូលកាត់អ័ព្ទ LED, ប៉ាណាខាងមុខតុបតែងដោយក្រូម៉េ, ថាសកង់ស្ព័រទំហំ ១៧ អ៊ីញ និងចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ចំណែកនៅផ្នែកខាងក្នុងរបស់ Grand Vitara គឺស្រដៀងទៅនឹង Toyota Urban Cruiser HyRyder និងការតុបតែងរបស់ Suzuki បានជ្រើសរើសពូកស្បែកពីរពណ៌ សម្រាប់កៅអី ផ្ទៃតាប៊្លូ និងកុងសូលកណ្តាលត្រូវបានស្រោបដោយអាលុយមីញ៉ូម។ កុងទ័រព័ត៌មានឌីជីថលទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ភ្ជាប់មុខងារ Android Auto និង Apple CarPlay ជាមួយនឹង Suzuki Connect ចុងក្រោយបំផុតដែលផ្តល់ជូននៅមុខងារភ្ជាប់ 40+ និងជំនួយសំឡេងកំាមេរ៉ា និងអេក្រង់បង្ហាញនៅលើកញ្ចក់កម្រិតខ្ពស់។

មុខងារពិសេសៗផ្សេងទៀត រួមមាន ៣៦០ ដឺក្រេ ការចាក់សោ/ដោះសោពីចម្ងាយ និងការបើក/បិទរថយន្ត តាមរយៈទូរស័ព្ទ ដំបូលកញ្ចក់បែប Panoramic sunroof, កន្លែងសាកថ្មឥតខ្សែ, ពោងសុវត្ថិភាពចំនួន ៦, ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់ ប្រព័ន្ធជំនួយឡើង-ចុះចំណោទជាដើម។

រថយន្តនេះដំណើរការដោយម៉ាសុីនសាំង ចំណុះ ១,៥លីត្រ ជាមួយជម្រើសម៉ាសុីនប្រភេទ Mild-Hybrid ផលិតកម្លាំងបាន ១០១សេះ កម្លាំងរមួល ១៣៧ញ៉ូតុនម៉ែត្រ និងប្រភេទ Intelligent Electric Hybrid ដំណើរការរួមគ្នាដោយ ម៉ូទ័រអគ្គិសនីកម្លាំង ៤៩គីឡូវ៉ាត់ម៉ោង និងអាគុយលីចូម ដែលអាចផលិតកម្លាំងបាន ១១៤សេះ ភ្ជាប់ជាមួយប្រអប់លេខដៃ ៥ វគ្គ និងអូតូ ៦ វគ្គ ជាមួយរបៀបបើកបរចំនួន ៤ modes រួមមាន EV Eco Power និង Normal ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan X-Trail ជំនាន់ថ្មី ចេញលក់នៅជប៉ុន ជាមួយការប្រើម៉ាស៊ីន Hybrid ជំនាន់ទី ២

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត X-Trail ជំនាន់ទីបួននៅក្នុងប្រទេសជប៉ុន។ ដែលមានលក្ខណៈពិសេស ខុសគ្នាពីរថយន្តចំហេះក្នុង Nissan Rogue របស់សហរដ្ឋអាមេរិក និងរថយន្ត X-Trail របស់អូស្រ្តាលី ដោយរថយន្ត SUV របស់ជប៉ុននឹងដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid។

ក្រឡេកទៅមើលការរចនាផ្នែកខាងក្រៅ រថយន្ត Nissan X-Trial ជំនាន់ទី ៤ មើលទៅស្ទើរតែដូចគ្នាទៅនឹង Nissan Rogue ដែលត្រូវបានដាក់បង្ហាញកាលពីចុងឆ្នាំ ២០២០។ ម៉ូដែលនេះ មានចង្កៀងមុខរចនាឲ្យឈ្មោះថា split-headlight, ប៉ាណាមុខបែប V-Motion តុបតែងដោយក្រូម៉េ, កាងការពារស្រោបដោយអាលុយមីញ៉ូម និងជម្រើសពណ៌តួខ្លួន ១២​ ​ពណ៌។

រីឯនៅផ្នែកខាងក្នុងមានបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ បូករួមទាំងអេក្រង់បង្ហាញលើកញ្ចក់ទំហំ ១០,៨ អ៊ីញ។ លើសពីនេះ ម៉ូដែលនេះមានជម្រើសកៅអី ៥ ដល់ជម្រើសបីជួរដែលមានកៅអីប្រាំពីរផងដែរ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន ឧបករណ៍បំពងសំឡេងដ៏ប្រណិតម៉ាក Bose ដែលបានបំពាក់ជាពិសេសសម្រាប់ X-Trail, រន្ធសាកថ្ម AC កម្លាំង ១ ៥០០ វ៉ាត់ និងជម្រើសស្បែកជាច្រើនផងដែរ។

បន្ថែមពីនេះ រថយន្តនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថភាព Nissan Safety Assist 360 ជាមួយនឹងកាំមេរ៉ា រ៉ាដា រួមទាំងប្រព័ន្ធជំនួយការបើកបរ ADAS សម្រាប់មុខងារបើកបរ semi-autonomous ដែលជាផ្នែកមួយនៃ ProPILOT របស់ក្រុមហ៊ុន Nissan ។

រថយន្ត X-Trail បានប្រើប្រាស់ស្ថាបត្យកម្ម CMF-C architecture ដូចគ្នាទៅនឹងរថយន្ត Mitsubishi Outlander និងដំណើរការដោយម៉ាស៊ីនកូនកាត់ ចំណុះ ១,៥ លីត្រ VC-Turbo ទំហំ ៣ ស៊ីឡាំង ជាមួយនឹងប្រព័ន្ធ e-POWER ជំនាន់ទីពីរ។

រថយន្ត​ Nissan X-Trail ជំនាន់ទី ៤ នេះនឹងមានលក់នៅក្នុងប្រទេសជប៉ុនចាប់ពីថ្ងៃទី ២៥ ខែកក្កដា ជាមួយនឹងតម្លៃចាប់ពី ២៣ ១៥០ ដុល្លារ សម្រាប់ម៉ូដែល “S” hybrid ប៉ុង ១ និងរហូតដល់ ៣២ ៥៥៧ ដុល្លារ សម្រាប់ម៉ូដែលខ្ពស់បំផុត “ G e-4ORCE” hybrid ប៉ុង ២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញឡានស្ព័រ GR Supra Matte White Edition ថ្មីផលិតតែ ៥០គ្រឿង តម្លៃខ្ទង់ ៥ម៉ឺនដុល្លារ

ក្រុមហ៊ុន Toyota ទើបតែបានប្រកាសចេញម៉ូដែលពិសេសនៃត្រកូល GR Supra សម្រាប់ប្រទេសជប៉ុន មានឈ្មោះថា “Matte White Edition”។

រថយន្ត Toyota GR Supra Matte White Edition នេះ ប្រើពណ៌ពិសេសផ្តាច់មុខ ព្រមទាំង ប្រអប់លេខ៦វគ្គទើបចេញថ្មី ហើយនឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៥០គ្រឿងប៉ុណ្ណោះ ខណៈអតិថិជនត្រូវចាប់ឆ្នោតដើម្បីអាចមានសិទ្ធិទិញ។

GR Supra Matte White Edition ប្រើទឹកថ្នាំពណ៌ស Matte Avalance White Metallic ជាមួយនឹងការតុបតែងពណ៌ខ្មៅនៅលើកាងកាត់ខ្យល់ខាងមុខ, ចំហៀង, ខាងក្រោយ, កញ្ចក់, ថ្ពាល់មុខ និង រន្ធបឺតខ្យល់ ជាដើម។ វាក៏បានបំពាក់យ៉ាន់កង់ទំហំ ១៩អ៊ីញ ជាប្រភេទ forged wheels ពណ៌ប្រផេះ Frozen Gunmetal Gray ក៏ដូចជា គម្របហ្វ្រាំងពណ៌ក្រហមទៀតផង។

គួររំលឹកឲ្យដឹងដែរថា ម៉ូដែល Matte White Edition នេះ គឺស្រដៀងទៅនឹងម៉ូដែល A91-MT Edition ដែលមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិក ចំនួន ៥០០គ្រឿងដែរ។

ចូលទៅមើលផ្នែកខាងក្នុងវិញ វាមានបំពាក់ស្បែកពណ៌ការ៉ុតលើកៅអី, ផ្នែកខាងក្រោមនៃទ្វារ, ដៃចង្កូត និង ប្លុកបញ្ជាផ្នែកកណ្តាល ផងដែរ។ អ្វីដែលពិសេសនោះគឺ វាមានផ្លាក carbon-fiber មួយនៅលើតាបឡូ ជាមួយនឹងឡូហ្គូ “GR Supra” និង “Matte White Edition” ទៀតផង។

រថយន្ត Toyota GR Supra Matte White Edition ថ្មីនេះ ប្រើម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨២សេះ ហើយប្រើប៉ុងក្រោយ និងប្រអប់លេខដៃ ៦វគ្គ។ វាក៏មានប្រព័ន្ធ AVS (Adaptive Variable Suspension), EPS (Electric Power Steering) និង VSC (Vehicle Stability Control) ផងដែរ។ ចំពោះតម្លៃរបស់វាគឺចាប់ពី ៥៧ ០០០ដុល្លារ នៅក្នុងប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW 7-Series និង BMW i7 ឆ្នាំ២០២៣ ចេញលក់នៅអូស្ត្រាលីផ្លូវការ តែតម្លៃមិនធូរទេ!

ក្រុមហ៊ុន BMW បានប្រកាសចេញតម្លៃ និងលក្ខណៈសម្បត្តិនៃរថយន្ត BMW 7-Series និង BMW i7 ឆ្នាំ២០២៣ ជាផ្លូវការ នៅក្នុងទីផ្សារប្រទេសអូស្ត្រាលី។

BMW នឹងផ្តល់ជម្រើសតែ ១ម៉ូដែលប៉ុណ្ណោះ សម្រាប់រថយន្ត 7-Series និង BMW i7 ឆ្នាំ២០២៣ រៀងៗខ្លួន ដោយ 740i សម្រាប់ 7-Series ដែលមានតម្លៃចាប់ពី ១៨៥ ៧២០ដុល្លារ និង xDrive60 សម្រាប់ i7 ហើយមានតម្លៃចាប់ពី ២០៥ ៧៧០ដុល្លារ។

រថយន្ត BMW 740i ប្រើម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង ជាមួយប្រព័ន្ធ mild-hybrid technology ៤៨វ៉ុល ដែលបង្កើតកម្លាំងបាន ៣៧៥សេះ និងកម្លាំងរមួល ៥៤០ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ៨វគ្គ។

ចំពោះម៉ូដែលនេះមានបំពាក់យ៉ាន់កង់ ២០អ៊ីញ, អាចបញ្ជាបញ្ឆេះរថយន្តពីចម្ងាយ, មុខងារតាមដានសម្ពាធកង់, ប្រព័ន្ធបូម adaptive 2-axle air suspension, ចង្កៀងមុខ BMW Crystal Headlights, ប៉ាណាមុខបំភ្លឺភ្លើង illuminated kidney grille, ដំបូលកញ្ចក់វែង panorama glass roof, M carbon fiber interior trim, មុខងារ Driving Assistant Professional, Parking Assistant Professional, ប្រព័ន្ធសំឡេង Bowers and Wilkins Surround Sound system មាន speakers ២០គ្រាប់ និង កាមេរ៉ាក្នុងកាប៊ីនទៀតផង។

ដោយឡែក ចំពោះ BMW i7 xDrive60 វីញ ប្រើម៉ូទ័រអគ្គិសនីចំនួន ២ ដែលបង្កើតកម្លាំងបានសរុប ៥៣៦សេះ និងកម្លាំងរមួល ៥៤៩ញ៉ូតុនម៉ែត្រ ហើយបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ១០៦គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ៦២៥គីឡូម៉ែត្រ នៅពេលសាកភ្លើងពែញម្តង។

i7 xDrive60 មានបំពាក់យ៉ាន់កង់ M Alloy ២១អ៊ីញ, ប្រព័ន្ធ Executive Drive Pro system with Active Roll Stabilization និងបច្ចេកវិទ្យា Active Roll Comfort Technology, ទ្វារអូតូ, កៅអី multifunction seats, កៅអីជួរទី២ធំ executive lounge rear console ព្រមទាំង speaker ៣៩គ្រាប់ ជាប្រព័ន្ធសំឡេង Bowers and Wilkins Diamond Surround Sound system ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger លក់ដាច់ជាងភីកអាប់ណាទាំងអស់នៅវៀតណាម

[ទីផ្សារបរទេស] ក្នុងឆមាសដំបូងនៃឆ្នាំ​២០២២ ទីផ្សាររថយន្តភីកអាប់នៅ​វៀតណាម​ អាចលក់ចេញរថយន្តសរុប ៩ ៧៧៨​គ្រឿង ដែល​ជា​សញ្ញានៃ​ការធ្លាក់ចុះ ១២,៧% ធៀបនឹងឆមាសទីមួយនៃឆ្នាំ២០២១។

ក្នុងនោះដែរ Ford Ranger ជារថយន្តភីកអាប់ដែលលក់ដាច់ជាងគេបំផុតនៅវៀតណាម ដោយ​អាចលក់ចេញបានសរុប ៦ ៤៣៣គ្រឿង គឺ​ច្រើន​ជាង​ចំនួនលក់រថយន្តភីកអាប់ដទៃបូកបញ្ចូល​គ្នា។ យ៉ាងណាក្ដី ចំនួនលក់រថយន្ត Ranger មាន​ការ​ថយ​ចុះ ៧,៤% បើធៀបនឹងឆ្នាំ២០២១។

រថយន្តភីកអាប់ដែលលក់ដាច់លំដាប់ទីពីរនៅវៀតណាម គឺរថយន្ត Mitsubishi Triton ដែលលក់បាន​សរុប ២ ៤១៩គ្រឿង មាន​ការ​កើនឡើង ៣៨% ធៀបនឹងឆមាសទីមួយនៃឆ្នាំកន្លងទៅ។ ចំណាត់ថ្នាក់​បន្តបន្ទាប់មានរថយន្ត Isuzu D-Max ដែល​លក់​បាន ៥១៩​គ្រឿង (កើនឡើង ៨៥%), រថយន្ត Mazda BT-50 លក់បាន ៣៩៧គ្រឿង (ថយចុះ ៤០%) និង Toyota Hilux លក់​បាន ១០គ្រឿង ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche Macan ប្រភេទអគ្គិសនី ត្រូវលើកពេលប្រកាសចេញដល់ឆ្នាំ២០២៤

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Porsche បាន​ពន្យារពេល​ការប្រកាសចេញរថយន្ត Macan អគ្គិសនីរយៈពេលមួយឆ្នាំគឺ​លើក​ពី​ឆ្នាំ​២០២៣ ទៅឆ្នាំ​២០២៤ វិញ​ ដោយ​ដំណឹងនៃការពន្យារពេលនេះ​ទទួលបាន​ការ​បញ្ជាក់ពីលោក Oliver Blume ដែលជានាយកប្រតិបត្តិរបស់​ក្រុមហ៊ុន​ផ្ទាល់។

បើតាមការលើកឡើងរបស់នាយកជាន់ខ្ពស់ Porsche បាន​ឲ្យដឹងថា​ការពន្យារពេលនេះ​គឺជាប់​ពាក់ព័ន្ធនឹងផ្នែក Software ព្រោះ​ថា​គ្រឿង​ Hardware នៃរថយន្តគឺមាន​សភាពល្អ មិនមានបញ្ហាអ្វីនោះឡើយ។

តាម​ការចុះផ្សាយ​កាលពី​សប្ដាហ៍មុន ក្រុមហ៊ុន Cariad ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ Software របស់ Volkswagen Group រងការចោទប្រកាន់ថា​អភិវឌ្ឍន៍ Software យឺតពេល ដែល​រំពឹងថាប៉ះពាល់ដល់​ការអភិវឌ្ឍន៍​រថយន្តនៅ Porsche, Audi និង Bentley ដែល​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​ទាំងបីមានប្រើប្រាស់​គ្រោង​ឆ្អឹង​អគ្គិសនី PPE ដូចគ្នា។

ត្បិតថា Porsche បានបញ្ជាក់អំពីដំណឹងនៃការពន្យារពេលនេះ ប៉ុន្តែ Audi មិនបាន​និយាយ​ទាក់ទងនឹងរថយន្ត Q6 e-tron ដែល​ត្រៀម​ប្រកាសចេញនៅថ្ងៃខាងមុខនោះទេ។ Q6 e-tron ដែលប្រើគ្រោងឆ្អឹង PPE ទំនង​ជា​នឹង​ប៉ះពាល់​ដោយ​សារ​ភាព​យឺត​យ៉ាវ​នៃ Software នេះដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Porsche បញ្ជាក់​ផ្លូវ​ការ​ពីវត្តមាន SUV ប្រើអគ្គិសនី​ថ្មីរបស់ខ្លួន

​ក្រុមហ៊ុន Porsche បាន​បញ្ជាក់​ជាផ្លូវ​ការ​ពីវត្តមាន SUV ប្រើអគ្គិសនី​ថ្មីរបស់ខ្លួន ដែលស្ថិតនៅលើម៉ូដែល Cayenne ដោយ​សង្ឃឹម​ថា ​នឹង​ទទួល​បាន​ជោគជ័យដូចម៉ូដែលអគ្គិសនី Taycan របស់ខ្លួនដែរ។

លោក Oliver Blume នាយកប្រតិបត្តិក្រុមហ៊ុន Porsche បាននិយាយថា៖

យើងមានគម្រោងបន្ថែមនូវរថយន្ត SUV អគ្គិសនីដ៏ប្រណិតថ្មី ដែលនឹងចាប់ផ្តើមបរចេញពីខ្សែសង្វាក់ផលិតកម្មនៅ Leipzig។ វានឹងពង្រីកមុខតំណែងរបស់យើងបន្ថែមទៀត នៅក្នុងផ្នែករថយន្តប្រណីត។ យើង​កំពុង​កំណត់​គោល​ដៅ​លើផ្នែក​ដែល​មាន​ប្រាក់​ចំណេញ​ខ្ពស់​ជា​ពិសេស ហើយ​មាន​បំណង​ទាញ​យក​ឱកាស​លក់​ថ្មី​តាម​វិធី​នេះ។

ជាមមួយគ្នានេះដែរ លោក Blume បានពណ៌នាអំពីរថយន្តអគ្គិសនីខាងលើថាជា៖

រថយន្ត SUV បែបស្ព័រ ដែលបង្ហាញពីភាពប្រណីត និងកម្ពស់ពីដីខ្ពស់។

គួរឲ្យដឹងដែរថា លោក Lutz Meschke ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Porsche បានដាក់ចេញនូវគោលដៅសម្រាប់ប្រាក់ចំណូលចន្លោះពី ៣៩ ទៅ ៤០ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២ និងប្រាក់ចំណេញពីការលក់ ១៧ ទៅ ១៨ភាគរយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dongfeng EV Nano Box ឡានអគ្គិសនីចិនតម្លៃធូរថ្លៃថ្មី សាកម្តងជិះបានជាង ៣០០គ.ម

ក្រុមហ៊ុន Dongfeng បានប្រកាសចេញរថយន្ត SUV អគ្គិសនីថ្មី ដែលផ្អែកតាមរថយន្ត Renault City K-ZE និង Dacia Spring មានឈ្មោះថា Dongfeng Nano Box ដែលមានតម្លៃចាប់ពីខ្ទង់ ៩ ៧០០ដុល្លារ នៅក្នុងប្រទេសចិន។

Dongfeng Nano Box មានរូបរាងបែបជ្រុងៗ ហើយមានប្រវែង ៣,៧ម៉ែត្រ ទទឹង ១,៥ម៉ែត្រ កម្ពស់ ១,៥ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៤ម៉ែត្រ។

SUV អគ្គិសនីកម្រិតថវិកានេះប្រើកុងទ័រឌីជីថលទំហំ ៧អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ទំហំ ១០អ៊ីញ។ ក្រៅពីនោះ លក្ខណៈពិសេសមួយចំនួនទៀតលើរថយន្តនេះមានដូចជា ប្រព័ន្ធហ្វ្រាំង ABS, EBD, សេនស័រចូលចតខាងក្រោយ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ និង មុខងារបញ្ជាដោយសំឡេង ជាដើម។

Dongfeng Nano Box បំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ៤៤សេះ និងកម្លាំងរមួល ១២៥ញ៉ូតុនម៉ែត្រ ប្រើប៉ុងមុខ និងកញ្ចប់អាគុយអគ្គិសនីទំហំ ២៧,២គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ៣៣០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ រថយន្តនេះអាចសាកភ្លើងពី ៣០% ទៅ ៨០% ប្រើពេល ៣០នាទី ហើយបើសាកឲ្យពេញគឺប្រើពេល ៤ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បន្ថែមម៉ូឌែលថ្មី ២ម៉ូឌែលនៃត្រកូល Yaris Cross សេរ៊ីថ្មី

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានធ្វើការពង្រីកវិសាលភាពនៃត្រកូលរថយន្ត Yaris Cross របស់ខ្លួនជាមួយការបន្ថែមនូវជម្រើសម៉ូដែលថ្មីចំនួន២ គឺ GR Sport និង Z Adventure ជាមួយមានតម្លៃចាប់ពី ១៧ ១៦៩ ដុល្លារ ដល់ ២១ ២៨៦ ដុល្លារ នៅក្នុងទីផ្សារប្រទេសជប៉ុន។

Yaris Cross GR Sport ​ក៏​បានធ្វើឲ្យប្រសើរ​ឡើងនៅប្រព័ន្ធជើងក្រោមដែលមានការបន្ថែមនូវ Bracing នៅពីក្រោមតូខ្លួន​ខាង​មុខ​និង​ខាង​ក្រោយក្នុងការ​ជួយ​បង្កើន​លំនឹង​នៃ​ចង្កូត​។ ខណៈប្រព័ន្ធ suspension ត្រូវបានកែសម្រួលកាត់បន្ថយកម្ពស់ជិះត្រឹម ១០ មីលីម៉ែត្រ។ វា​ក៏​ទទួល​បាន​រឺស័របូមថ្មីនិង​ចង្កូត​ប្រភេទអេឡិចត្រូនិច ​សំបក​កង់ Falken FK510 ទំហំ ១៨ អ៊ីញ ប្រភេទ 10-spoke ជាមួយនឹង​ដុំហ្វ្រាំង brake caliper។ លើសពីនេះ ប៉ាណាខាងមុខរចនាជាសំណាញ់ដែលមានឡូហ្គោ GR។

ក្រឡេកទៅមើលនៅផ្នែកខាងក្នុង Yaris Cross GR Sport បានបំពាក់កៅអីខាងមុខពិសេសដែលរួមបញ្ចូលគ្នានូវ Air Nubuck និងស្បែកប្រភេទ synthetic leather , ដៃចង្កូតស្បែកប្រភេទ 3-spoke ជាមួយនឹងឡូហ្គោ GR, ឈ្នាន់អាលុយមីញ៉ូម, កុងទ័រព័ត៌មានទំហំ ៤,២ អ៊ីញ និងអេក្រង់កំសាន្តទំហំ ៨ អ៊ីញ និងអេក្រង់បង្ហាញលើកញ្ចក់។ មិនតែប៉ុណ្ណោះ ក៏បានភា្ជប់ជាមួយប្រព័ន្ធសុវត្ថភាព Toyota Safety Sense ទៀតផង។

ចំណែកម៉ូឌែល Z Adventure គឺមានលក្ខណៈដូចទៅនឹងម៉ូឌែល Yaris Cross Adventure ដែលបានបង្ហាញចេញនៅអ៉ឺរ៉ុបកាលពីឆ្នាំ២០២១ ដែរដ ព្រមទាំងមានការបំពាក់ថ្មីនៅកាងមុខ-ក្រោយអាលុយមីញ៉ូម, ថាសកង់ទំហំ ១៨អ៊ីញ និងប្រើប្រាស់ជាមួយស្បែកនូវខាងក្នុងកាប៊ីនផងដែរ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរដោយម៉ាស៊ីនសាំង Dynamic Force ចំណុះ ១,៥ លីត្រ ទំហំ ៣ ស៊ីឡាំង ផលិតកម្លាំងបាន ១២០ សេះ និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ Direct Shift-CVT និងប្រអប់លេខដៃ ៦វគ្គ។ បន្ថែមពីនេះ ម៉ូដែលនេះ​ ក៏មានជម្រើសម៉ាស៊ីនកូនកាត់ Hybrid ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xiaomi នឹងបង្ហាញគំរូឡានអគ្គិសនីដំបូង នៅខែសីហានេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Xiaomi ត្រៀម​បង្ហាញ​ចេញ​គំរូរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួននៅ​ក្នុង​ខែ​សីហាខាងមុខនេះ មុន​ការ​ចាប់ផ្ដើម​ផលិតនៅ​ឆ្នាំ២០២៤។

រំលឹកថា Xiaomi បានដាក់ដំណើរការអាជីវកម្មរថយន្តអគ្គិសនីកាលពីខែមីនា ឆ្នាំ២០២១ ដោយពេលនោះ​ក្រុមហ៊ុន​ប្រកាស​ថា​នឹង​វិនិយោគ​ដំបូងក្នុងទឹកប្រាក់ ១,៥ពាន់​លាន​ដុល្លារក្នុងគម្រោងការ និង​វិនិយោគទឹកប្រាក់ជាបន្តបន្ទាប់ទៀត​សរុប​ ១០ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល១០ឆ្នាំបន្ទាប់។

ការប្រកាសចេញរថយន្តអគ្គិសនីនឹងធ្វើឡលងតាមរយៈ​ក្រុមហ៊ុន​ទើបបង្កើតថ្មីឈ្មោះថា Xiaomi Auto Co Ltd ហើយ​ក្នុង​ខែ​វិច្ឆិកា ក្រុមហ៊ុន​បាន​ចុះ​កុងត្រា​ដើម្បី​សាងសង់​ទីស្នាក់ការកណ្ដាលសម្រាប់​អាជីវកម្ម​រថយន្តអគ្គិសនី ដែល​ទីស្នាក់ការនេះនឹង​មាន​រោង​ចក្រ​ដែល​មាន​ទំហំផលិត ៣០ម៉ឺន​គ្រឿងក្នុងមួយឆ្នាំ។

គួរដឹងថារថយន្តអគ្គិសនីដំបូងរបស់ Xiaomi ត្រូវបានគេរាយការណ៍ថាបានដឹកនាំ​ការ​ឌីហ្សាញ​ដោយក្រុមហ៊ុន Shanghai HVST Automobile Design ដែល​ជា​ក្រុមហ៊ុន​ស្ថិតនៅ​ពីក្រោយ​ Concept Maven របស់ WM Motor។ រង់ចាំ​តាម​ដាន​ទាំងអស់គ្នាថាគំរូរថយន្តដែលប្រកាសចេញនាខែក្រោយនឹងមានរូបរាងបែបណា ហើយមានលក្ខណៈពិសេសយ៉ាងណា​ខ្លះ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+