ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់ឡានអគ្គិសនីរបស់ Polestar កើនឡើងជាង ១០០% នៅឆ្នាំ២០២២

[ទីផ្សារបរទេស]  ក្នុងរយៈពេលមួយខែដំបូងនៃឆ្នាំ២០២២នេះ ក្រុមហ៊ុនរថយន្តអគ្គិសនី Polestar អាចលក់រថយន្តបាន​សរុប ២១ ២០០​គ្រឿង ដែល​ជា​កំណើនជិត ១២៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ដែលពេលនោះលក់បាន ៩ ៥១០គ្រឿង។

នៅពេញមួយឆ្នាំ២០២១ ក្រុមហ៊ុន Polestar អាចលក់រថយន្តបាន ២៩ ០០០គ្រឿង ហើយ​បើតាមតួលេខបច្ចុប្បន្ននេះ​ក្រុមហ៊ុននឹង​​អាច​លក់​លើសចំនួនលក់សរុបកាលពី​ឆ្នាំ២០២២ ដោយប្រើពេលតែប៉ុន្មានខែទៀតប៉ុណ្ណោះ។


Polestar មានផែនការបន្តពង្រីក​ម៉ាកសញ្ញា និងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាបន្តបន្ទាប់ ដោយនៅចុងឆ្នាំនេះក្រុមហ៊ុននឹងប្រកាស​ចេញ​រថយន្តអគ្គិសនីម៉ូដែលថ្មីឈ្មោះថា Polestar 3 ដោយរថយន្តនេះនឹងចូលរោងចក្រផលិតនៅឆ្នាំបន្ទាប់។


ជាមួយការពង្រីកទីផ្សារជាបន្តបន្ទាប់ ក៏ដូចជាការប្រកាសចេញរថយន្តថ្មីៗ​ឥតឈប់ឈរនោះ Polestar រំពឹងថា​នៅ​ត្រឹម​ឆ្នាំ​​២០២៥ ខ្លួននឹងអាចលក់រថយន្តបាន ២៩ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ជាចំនួនលក់ដែលលើសឆ្នាំ២០២១រហូតដល់ ១០ដងឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថតបានច្បាស់ៗរូបរាងឡាន SUV អគ្គិសនីថ្មីរបស់ Jeep

[ទីផ្សារបរទេស] រូបរាងនៃរថយន្តអគ្គិសនីប្រភេទ SUV ថ្មីរបស់ Jeep ត្រូវបានប្រទះឃើញបើកបរលើ​ដងផ្លូវដោយ​មាន​បង្ហាញ​រចនាបថ​ច្បាស់ៗតែម្ដង ហើយរថយន្តនេះត្រូវបានគេដាក់ឈ្មោះក្រៅឲ្យថា “baby Renegade”។

រថយន្តអគ្គិសនីនេះគឺផ្នែកមួយនៃផែនការ​ឆ្នាំ២០៣០របស់ Jeep ដោយ​វាមានរចនាបថប្លែក​ពី​រថយន្ត Jeep ធម្មតា ប៉ុន្តែ​នៅ​មាន​រក្សា​អត្តសញ្ញាណមួយ​គឺ​ផ្ទាំងប៉ាណាដែលមាន​ដុំ​ជ្រុងៗចំនួន៧ដុំ ហើយដុំជ្រុងៗលើរថយន្តនេះមិនមានប្រហោងនោះទេ ព្រោះថា​វា​គឺ​ជា​រថយន្តអគ្គិសនី។

រថយន្តនេះរំពឹងថានឹងប្រើប្រាស់គ្រោងឆ្អឹងអគ្គិសនីរបស់ក្រុមហ៊ុន PSA Group ឈ្មោះថា e-CMP ដែល​នឹង​ធ្វើ​ឲ្យ​រថយន្តនេះ​មាន​លក្ខណៈស្រដៀងនឹងរថយន្ត Alfa Romeo និងរថយន្ត Fiat ដែរ។ Stellantis នឹងផលិតរថយន្តទាំងបី​នៅ​រោងចក្រ​ Tychy ក្នុងប្រទេសប៉ូឡូញ។

ចំណែកប្រព័ន្ធថាមពលរបស់រថយន្តនេះអាចនឹងដូចគ្នាទៅនឹងប្រព័ន្ធថាមពលលើរថយន្ត Peugeot 2008, DS 3 Crossback និង Opel Mokka ដោយ​មាន​ម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ១៣៦សេះ និងមាន​អាគុយចំណុះ ៥០គីឡូវ៉ាត់​ម៉ោងដែលបើកបរបានចម្ងាយប្រមាណ ៤៨០គីឡូម៉ែត្រ។

រថយន្ត Jeep ថ្មីអាចនឹងចេញលក់ឆាប់បំផុតគឺនៅឆមាសដំបូងនៃឆ្នាំ២០២៣ ឬនៅចុងឆ្នាំ២០២២ ដោយការប្រកាស​ចេញ​ទំនងជា​ធ្វើ​ឡើងនៅ​មុនដំណាច់ឆ្នាំ២០២២នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ តូយ៉ូតាចេញម៉ូដែលថ្មីម្តង ៣ម៉ូដែល ឆ្នាំ២០២៣ រីឯតម្លៃទាបជាងមុន

កាលពីប៉ុន្មានម៉ោងមុននេះ ទំព័រផ្លូវការនៃក្រុមហ៊ុននាំចូលរថយន្តផ្លូវការ Toyota Cambodia បានធ្វើការប្រកាសបើកការកក់ជាផ្លូវការនូវរថយន្តម៉ូឌែលឆ្នាំ ២០២៣របស់ខ្លួន រហូតដល់ទៅ ៣ម៉ូឌែលផ្សេងគ្នា ដោយមាន Toyota Hilux Revo Premium Plus ២០២៣, Toyota Hilux Revo Rally ២០២៣ និង Toyota New Fortuner ២០២៣ ដែលនេះគឺដំណឹងដ៏ល្អ និងភ្ងាក់ផ្អើលមួយ សម្រាប់បងប្អូនទាំងអស់គ្នា និងជាពិសេសអ្នកស្រឡាញ់គាំទ្ររថយន្តរបស់តូយ៉ូតា។

តាមរយៈការប្រកាសបើកការការកក់នេះយើងសង្កេតឃើញថា ម៉ូឌែលឆ្នាំ២០២៣នេះ ពុំមានការផ្លាស់ប្តូរនូវរូបរាងថ្មីនោះឡើយ ប៉ុន្តែវាបានធ្វើអោយប្រសើឡើង និងបន្ថែមនូវប្រព័ន្ធជំនួយការបើកបរមួយចំនួនថ្មីផងដែរ ជាក់ស្តែងនៅលើរថយន្ត Toyota Hilux Revo Premium Plus សេរ៊ីឆ្នាំ២០២៣នេះ បានភ្ជាប់មកជាមួយលក្ខណៈពិសេសៗដូចជា៖

  • កាំមេរ៉ា ៣៦០ដឺក្រេ (Panoramic View Monitoring) មួយជុំរថយន្ត
  • មុខងារ Electro Chromic Mirror ដែលជាប្រព័ន្ធជំនយយការផ្តាច់ចំណាំងផ្លាតពីខាងក្រោយ
  • មុខងារ (Dual Zone Air Con) ការកំណត់សីតុណ្ហភាពដាច់ដោយឡែករវាងអ្នកបើកបរ
  • ប្រព័ន្ធកម្សាន្តភ្ជាប់មកជាមួយឧបករណ៍បំពងសម្លេងបាស់ JBL ៩គ្រាប់
  • Tire Angle Monitoring ប្រាប់ដំណឹង និង ទិសដៅកង់
  • កៅអីស្បែកក្តោបដងខ្លួន ផ្លាស់ប្ដូរទិសដៅ ៦ ទិសស្វ័យប្រវត្តិ
  • កញ្ចប់សុវត្ថិភាពឆ្លាតវៃ-TSS រួមមាន: DRCC (Dynamic Radar Cruise Control), LDA (Lane Departure Alert) និង PCS (Pre Collision System)
  • កម្លាំងម៉ាស៊ីនចំណុះ ២,៨ លីត្រ ផលិតកម្លាំងបាន ២០១ សេះ កម្លាំងអូសទាញរហូតដល់ ៥០០ ញ៉ូតុនម៉ែត្រ
  • ប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ អាចប្រើប្រាស់បានទាំង លេខ ដៃ និង លេខអូតូ

ចំណែក Toyota Hilux Revo Rally និងរថយន្ត Toyota New Fortuner ២០២៣ ក៏បានភ្ជាប់មកជាមួយលក្ខណៈពិសេសៗជាច្រើនបន្ថែមផងដែរ (ចុចទីនេះដើម្បីស្វែងយល់អំពីលក្ខណៈពិសេសនៃរថយន្ត)

គួររំលឹកផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Toyota Cambodia ក៏បានធ្វើការបើកការកក់ទុកមុននៃម៉ូឌែល Hilux Revo V-Edition សេរ៊ីឆ្នាំ២០២៣ផងដែរ ដូច្នេះមានន័យថាក្រុមហ៊ុន Toyota Cambodia បានធ្វើការបើកការកក់នៃម៉ូឌែលរថយន្តរបស់ខ្លួនចំនួន ៤ម៉ូឌែលហើយ ដោយមាន

  • Toyota Hilux Revo Rally ២០២៣ មានតម្លៃ ៥៣ ៤០០ដុល្លារ (ថែម ៦០០ដុល្លារ សម្រាប់ពណ៌សកាំម៉ៃ)
  • Toyota Hilux Revo Premium Plus ២០២៣ មានតម្លៃ ៥០ ៧០០ដុល្លារ (ថែម ៦០០ដុល្លារ សម្រាប់ពណ៌សកាំម៉ៃ)
  • Toyota Hilux Revo V-Edition ២០២៣ មានតម្លៃ ៤២ ៩០០ដុល្លារ (ចុចទីនេះដើម្បីអានលម្អិត)

  • Toyota Fortuner ២០២៣ មានតម្លៃ ៦៩ ៥០០ (ថែម ៦០០ដុល្លារ សម្រាប់ពណ៌សកាំម៉ៃ)

សម្រាប់ព័ត៌មានលម្អិតនៃរថយន្ដ បងប្អូនអាចទំនាន់ទំនងទៅកាន់ក្រុមហ៊ុដោយផ្ទាល់តាមរយៈ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីបន្តកើនឡើងប្រជាប្រិយភាពនៅអាមេរិក

[ទីផ្សារបរទេស] ទិន្នន័យថ្មីពី Cox Automotive បានបង្ហាញ​ថា​​ទីផ្សាររថយន្តអគ្គិសនីនៅ​សហរដ្ឋអាមេរិកបានកើនឡើង ៦៦,៤% នៅត្រីមាសទីពីរនៃឆ្នាំ២០២២នេះ ដោយកើនឡើងពី ១១៨ ២៣៥គ្រឿង មកដល់ ១៩៦ ៧៨៨គ្រឿង។

ការកើនឡើងនេះជាចំណុចគួរឲ្យចាប់អារម្មណ៍មួយ ខណៈដែលទីផ្សាររថយន្តថ្មីនៅសហរដ្ឋអាមេរិកបាន​ថយចុះប្រមាណ ២០% នៅ​ក្នុងអំឡុងត្រីមាសទីពីរនៃឆ្នាំ២០២២នេះ បើធៀបនឹងឆ្នាំ២០២១។

កំណើនចំនួនលក់រថយន្តអគ្គិសនីមួយចំណែកធំគឺដោយសារការចេញលក់រថយន្តម៉ូដែលថ្មីៗ ដោយកាលពីឆ្នាំ២០២១ មាន​រថយន្ត​អគ្គិសនី​ចំនួន ១៩ម៉ូដែលផ្សេងៗគ្នាដែលចេញលក់នៅអាមេរិក ហើយឆ្នាំនេះតួលេខបានហក់ឡើង​ដល់ ៣៣ម៉ូដែល ហើយ​រថយន្ត​ម៉ូដែល​ថ្មីៗដែលទើបចេញលក់មានចំណែកជិត ៣ម៉ឺនគ្រឿង នៃចំនួនលក់សរុបនៅអំឡុងត្រីមាសទីពីរ។

សម្រាប់រថយន្តអគ្គិសនីដែលលក់ដាច់ជាងគេគឺរថយន្ត Tesla Model Y ដែលលក់​ចេញបាន ៥៩ ៨២២គ្រឿង តាមពី​ក្រោយ​ដោយ​រថយន្ត Model 3 របស់ Tesla ដដែលដោយលក់បាន ៥៤ ៦២០គ្រឿង។ ទីបីគឺរថយន្ត Mustang Mach-E របស់ Ford លក់បាន ១០ ៩៤១គ្រឿង, Hyundai Ioniq 5 លក់បាន ៧ ៤៤៨គ្រឿង និង Kia EV6 លក់បាន ៧ ២៨៧គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធដំបូងរបស់ Nissan នឹងត្រូវអស់ជីវិតឆាប់ៗ

[ទីផ្សារបរទេស] ពេលវេលា​របស់រថយន្ត Nissan LEAF ដែលជារថយន្តអគ្គិសនីសុទ្ធដំបូងគេរបស់ក្រុមហ៊ុនដែលប្រកាសចេញ​ដំបូងកាលពីឆ្នាំ២០១០ ជិតដល់ពេលបញ្ចប់ហើយ។

ផ្អែកតាមការចុះផ្សាយរបស់ Automotive News បាន​ឲ្យដឹងថារថយន្ត Nissan LEAF នឹងត្រូវបញ្ឈប់ការផលិតនៅអំឡុងឆ្នាំ​២០២៥ ដែល​មាន​ន័យថា​នៅ​សល់តែប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ។ ប្រភពដដែលលើកឡើងថានឹងមិនមានរថយន្ត Nissan LEAF ​ជំនាន់​ថ្មី​ចូលមក​ជំនួសនោះទេ ប៉ុន្តែនឹងមានជារថយន្តម៉ូដែលថ្មីសន្លាងចូលមកជំនួសវិញ។

​ទន្ទឹមនឹងដំណឹងនេះ គេបានដឹងថា​រោងចក្រ Sunderland នៅ​ឯចក្រភព​អង់គ្លេស គឺមាន​រថយន្ត​អគ្គិសនី​កំពុងត្រៀម​ខ្លួន​ផលិត ដោយប្រើប្រាស់​គ្រោងឆ្អឹង CMF-EV ដែលរថយន្តនេះនឹងត្រូវផលិតជំនួសរថយន្ត LEAF អាចចាប់​ផ្ដើម​នៅ​អំឡុង​ឆ្នាំ​២០២៥។

រថយន្ត Nissan LEAF ធ្លាប់លក់ចេញបានច្រើនបំផុតលើទីផ្សារអាមេរិកគឺនៅឆ្នាំ២០១៤ ដែលលក់ចេញបាន ៣០ ២០០​គ្រឿង ហើយ​បច្ចុប្បន្នចំនួនលក់របស់វាបានធ្លាក់ចុះ​ដោយមិនស្មើពាក់កណ្ដាលនឹងចំនួនលក់ដែលទទួលបានកាលពីឆ្នាំ​២០១៤ផង។

ត្រឹមឆ្នាំ​២០៣០ ក្រុមហ៊ុន Nissan ចង់​បង្កើន​ចំនួន​រថយន្តអគ្គិសនី​សុទ្ធឲ្យបាន​ដល់ ១៥ម៉ូដែល ហើយក្នុងសហរដ្ឋអាមេរិក ក្រុមហ៊ុន​មាន​គោលដៅ​ចង់ឲ្យរថយន្តអគ្គិសនីសុទ្ធមាន​ចំណែក ៤០% នៃចំនួនលក់រថយន្តថ្មីនៅ​ត្រឹម​ឆ្នាំ​២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដៃគូដឹកជញ្ជូនfoodpanda អស់កង្វល់រឿងបញ្ហាសាំងឡើងថ្លៃ ព្រោះតែ SUNRA និង MIKU

នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារឈានមុខគេនៅកម្ពុជា foodpanda បានចុះកិច្ចព្រមព្រៀងជាដៃគូជាមួយ SUNRA និង MIKU ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ូតូអគ្គិសនីទំនើបធំមួយនៅកម្ពុជា។

កិច្ចសហការជាដៃគូនេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រួលដល់ការកាត់បន្ថយថ្លៃចំនាយរបស់ដៃគូដឹកជញ្ជូន ខណៈពេលដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងខ្ពស់។ លើសពីនេះទៀត ដៃគូទាំងសង ខាងក៏មានចក្ខុវិស័យរួមគ្នា ក្នុងការចូលរួមចំនែកថែរក្សាបរិស្ថាន ដោយលើកទឹកចិត្តដល់ដៃគូដឹកជញ្ជូន foodpanda គ្រប់រូបគួរចាប់អារម្មណ៍ និងងាកមកសាកល្បងប្រើប្រាស់ ម៉ូតូអគ្គិសនីទំនើបរបស់ SUNRA និង MIKU ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន។

លោកស្រី ឡាយ ស៊ីវហួង នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន foodpanda បានថ្លែងថា ៖“ដើម្បីសម្រួលលើការចំណាយរបស់ដៃគូដឹកជញ្ជូនខណៈតម្លៃប្រេងឥន្ធនៈហាក់មិនទាន់ធ្លាក់ចុះ ពួកយើងក៏ផ្តួចផ្តើមឲ្យមានកិច្ចសហការនេះសម្រាប់ដៃគូដឹកជញ្ជូន foodpanda ក្នុងការទទួលអត្ថប្រយោជន៌ និងការសន្សំសំចៃជាច្រើន។ លើសពីនេះទៅទៀត ពួកយើងក៏ចង់ចូលរួមចំណែកក្នុងការជួយរក្សាបរិស្ថានផងដែរ។ ពួកយើងសង្ឃឹមថាភាពជាដៃគូនេះនឹងនាំមកនូវតម្លៃជាច្រើនដល់ដៃគូដឹកជញ្ជូនរបស់ពួកយើងទាក់ទងនឹងហិរញ្ញវត្ថុ និងភាពងាយស្រួល។ មិនត្រឹមតែសម្រាប់អ្នកដែលកំពុងជាដៃគូដឹកជញ្ជូនរបស់ពួកយើងទេ ពួកយើងក៏ផ្តល់ឱកាសសម្រាប់អ្នកដែលចង់ក្លាយជាដៃគូដឹកជញ្ជូនរបស់ពួកយើង ប៉ុន្តែមិនទាន់មានយានជំនិះ ដូច្នេះពួកគាត់ក៏អាចទទួលបានការងារ និងប្រាក់ចំណូលផងដែរ”។

កញ្ញា គឹម លីណា អ្នកគ្រប់គ្រងហាងម៉ូតូអគ្គិសនី SUNRA និង MIKUបានបន្ថែមទៀតថា៖ “ការចុះអនុស្សារណៈយោគយល់គ្នាថ្ងៃនេះរវាងក្រុមហ៊ុន foodpanda និង SUNRA MIKU គឺជាការរួមចំណែកមួយដើម្បីជំរុញការផ្លាស់ប្ដូរមកប្រើប្រាស់មធ្យោបាយ ធ្វើដំណើរបៃតង (Green Mobility)។ ដោយឃើញថាការលក់ដូរ Online និង ដឹកជញ្ជូនទំនិញ ម្ហូបអាហារ កំពុងតែមានតម្រូវការកើនឡើងខ្លាំង ដែលមានម៉ូតូដឹកជញ្ជូនរាប់ពាន់គ្រឿងចរន្តក្នុងទីក្រុង។ ហេតុដូច្នេះការផ្លាស់ប្ដូរមកប្រើប្រាស់មធ្យោបាយធ្វើដំណើរ បៃតងជាលក្ខណៈបែបម៉ូតូអគ្គិសនី គឺជាការចូលរួមយ៉ាងសំខាន់មួយ ដើម្បីរួមចំណែកទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ (Climate Change) កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ (Green House Gas) ក៏ដូចជាកាត់បន្ថយផ្សែងពុលក្នុងទីក្រុងដែលមានផលប៉ះពាល់ ខ្លាំងដល់សុខភាពផ្លូវដង្ហើម។” កញ្ញាបានបន្តទៀតថា÷ “កាន់តែពិសេសជាងនេះទៅទៀតនោះគឺ អ្នកដឹកជញ្ជូននឹងអាចសន្សំសំចៃថវិកាប្រចាំខែបានច្រើនអំពីការប្រើប្រាស់ម៉ូតូអគ្គិសនី ដោយថាម៉ូតូម៉ាក SUNRA និង MIKU មិនត្រូវការប្រើសាំង ឬ ប្តូរប្រេងម៉ាស៊ីននោះទេ ។ ការជិះ100kmប្រើអគ្គិសនីអស់ត្រឹមតែ 2.14 kwh គិតជាប្រាក់ ស្មើនឹង1600រៀលប៉ុណ្ណោះ!! ដូច្នេះអាចសន្សំសំចៃ ×10ដង ប្រៀបធៀបទៅនឹងការប្រើម៉ូតូសាំងធម្មតា។ គួរបញ្ជាក់ផងដែរថាម៉ូតូអគ្គិសនី SUNRA និង MIKU ប្រើប្រាស់អាគុយប្រភេទលីចូម (lithium ion battery) ដែលមានកម្លាំងខ្លាំង និង អាយុកាលប្រើប្រាស់បានច្រើនឆ្នាំ មានល្បឿនលឿនល្មមត្រឹម80km/ម៉ោង ហើយការសាកថ្ម 4 ម៉ោងពេញអាចរត់បានចំងាយ135km សមល្មមសម្រាប់ការដឹកជញ្ជូន។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏មានផ្ដល់ជូននូវតម្លៃពិសេសសម្រាប់ឱ្យដៃគូដឹកជញ្ចូន foodpanda និងជួយសម្របសម្រួលស្វែងរកដៃគូធនាគារដើម្បីផ្ដល់សេវាកម្មឥណទានជូនផងដែរ។ foodpanda និង SUNRA MIKU ជឿរជាក់ថាភាពជាដៃគូនេះនឹងជួយ សម្រួលថ្លៃចំនាយរបស់ដៃគូដឹកជញ្ជូនរាប់ពាន់នាក់ និងសង្ឃឹមយ៉ាងមុតមាំថា ការសហការនេះនឹងរួមចំនែកលើកស្ទួយការការពារបរិស្ថានបន្ថែមទៀត។

ក្លាយជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda ឥឡូវនេះតាមរយៈ https://rider.foodpanda.com.kh/

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Miku https://www.mikuev.com

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Toyota Crown ២០២៣ មុខមាត់ថ្មី ហើយមានជម្រើសដល់ ៤ប្រភេទ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Crown ស៊េរី​ថ្មី​ ជាមួយការកែមុខមាត់ថ្មី ជម្រើសប្រភេទរហូតទៅដល់បួនប្រភេទគឺ Sedan, Crossover, SUV និង Estate (Wagon) ដោយមានការបំផុសគំនិតពីរថយន្ត Bz4X ជាមួយនឹងតម្លៃលក់ចាប់ពី ៣១ ៣៣០ ដុល្លារ ដល់ ៤៦ ០៩៨ ដុល្លារ ក្នុងទីផ្សារប្រទេសជប៉ុន។

រថយន្ត Toyota Crown បានប្រើប្រាស់ជាមួយគ្រោងឆ្អឹង TNGA-K platform មានប្រវែងសរុប ៤ ៩៣០ ម.ម ទទឹង ១ ៨៤០ ម.ម កំពស់ ១ ៥៤០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ។ ចំពោះការ​រចនា​ផ្នែក​ខាង​ក្រៅ Toyota Crown គឺ Toyota បានធ្វើការរចនាខុសៗប្លែកពីគ្នាទៅតាមប្រភេទរបស់រថយន្ត និងអមសងខាងចង្កៀងមុខប្រភេទ LED មានគុជ ៤គ្រាប់ និងថាសកង់ស្ព័រទំហំពី ១៩អ៊ីញ ដល់ ២១ អ៊ីញ។

ចំណែកផ្នែកខាងក្នុងត្រូវបានរចនាយ៉ាងប្រណិត ដោយកៅអីបានប្រើប្រាស់ស្បែក Softex ពណ៌ខ្មៅភ្ជាប់ជាមួយមុខងារក្តៅ-ត្រជាក់,កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៊ីញ, អេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាមួយ 4G Wi-Fi Crown, អេក្រង់បង្ហាញលើកញ្ចក់ HUD, ដំបូលកញ្ចក់បែប Panoramic sunroof និងឧបករណ៍បំពងសម្លេងប្រភេទ JBL ចំនួន ១១ចំណុច។ លើសពីនេះ ក៏បានភ្ជាប់ជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ចុងក្រោយបង្អស់ទៀតផង។

រថយន្ត Toyota Crown ថ្មី​នេះ​ នឹងបំពាក់ជាមួយម៉ាស៊ីនកូនកាត់ហាយប្រ៊ីដ ដោយមានម៉ាស៊ីនចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ដែលជួយឲ្យរថយន្តកាន់តែសន្សំសំចៃជាមួយកម្រិតស៊ីប្រេង ៤,៤៦លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។ ព្រមទាំងជម្រើសម៉ាស៊ីនចំណុះ ២,៤លីត្រ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៣៤០សេះ ភ្ជាប់ដោយប្រអប់លេខ ៦វគ្គស្វ័យប្រវត្តិផងដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស Besturn B70S Black Warrior លេងខ្លួនកាន់តែស្ព័រ គ្រោងបង្ហាញខ្លួនក្នុងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត FAW បានធ្វើការដាក់បង្ហាញចេញនៅរូបភាពនៃរថយន្តពិសេស Besturn B70S Black Warrior special edition ជាមួយការតុបតែងជាមួយពណ៌ខ្មៅ រូបរាងកាន់តែស្ព័រ វាត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធី Changchun Auto Show 2022។

ម៉ូដែលពិសេស Besturn B70S Black Warrior មានការរចនាផ្អែកលើម៉ូដែលបច្ចុប្បន្ន ប៉ុន្តែសង្កត់ធ្ងន់ទៅលើភាពស្ព័រ បំពាក់ជាមួយចង្កៀងមុខប្រភេទ LED ដ៏ទំនើបជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃ LED ។ ថាសកង់ស្ព័រទំហំធំពណ៌ខ្មៅ រួមជាមួយហ្វ្រាំងឌីសពណ៌ក្រហម របារលើដំបូល roof rails ពណ៌ខ្មៅ ចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងបំពង់ស៊ីមាំងពណ៌ខ្មៅ។

ចំណែកនៅផ្នែកខាងក្នុងកាប៊ីននៃ Bestune B70S រំពឹងថាមានបំពាក់ជាមួយអេក្រង់ Dual LCD និងអេក្រង់កំសាន្ត touchscreen កណ្តាលទំហំធំ។

រថយន្ត Bestune B70S ត្រូវបានបំពាក់ដោយជម្រើសម៉ាស៊ីនពីររួមមាន ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ផលិតកម្លាំងបាន ១៦៩ សេះ និងកម្លំាងរមួល ២៥៨ ញ៉ូតុនម៉ែត្រ។ និងម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ផលិតកម្លាំងបាន ២២៤ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដៃ និងអូតូ ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូរប្រជែង Toyota Avanza បង្ហាញខ្លួនផ្លូវការនៅប្រទេសអាស៊ានមួយនេះ ជាមួយតម្លៃខ្ទង់ជាង ១ម៉ឺនដុល្លារ

[ប្រទេសឥណ្ឌូនេស៊ី] ក្រុមហ៊ុន Hyundai ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូង បានដាក់បង្ហាញជាផ្លូវការនូវរថយន្ត Hyundai Stargazer ប្រភេទ Mini Van ឬ MPV ស៊េរីថ្មី ក្នុងប្រទេសឥណ្ឌូនេស៊ី ដោយរចនាឡើងសម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍ មុន​ពេល​ចូល​ទីផ្សារ​ថៃ​ឆ្នាំ​ក្រោយ ជាមួយតម្លៃចាប់ផ្តើម​ពី ១៦ ២៣៧ដុល្លារ ដល់ ២០ ៤៨៧ដុល្លារ។

គូរប្រជែងនៃរថយន្ត Toyota Avaza, Mitsubishi Xpander និង Suzuki Ertiga នេះត្រូវបានឌីស្សាញឡើងដោយផ្អែកលើគ្រោងឆ្អឹងដូចគ្នានឹងរថយន្ត Creta និងយកការឌីស្សាញពីរថយន្ត Hyundai Staria។

ការរចនារថយន្តនេះ មានការឌីស្សាញឡើងតាមទាន់សម័យកាល ជាមួយប៉ាណាមួយផ្ទាំងធំ អមសងខាងដោយសំណុំចង្កៀងប្រភេទ LED រួមបន្ថែមនូវការបំពាក់ថាសកង់ alloy ទំហំ ១៥អ៊ីញ និងចង្កៀងក្រោយឌីស្សាញរាងជាអក្សរ “H” ព្រមទាំងឡូហ្គូ ‘Stargazer’។

សម្រាប់ផ្នែកខាងក្នុងនៃរថយន្ត ៧កៅអី ត្រូវបានប្រើប្រាស់ជាមួយ កៅអីស្បែកប្រភេទ Captain Seat, កុងទ័របង្ហាញព័ត៌មានប្រភេទ TFT ទំហំ ៤,២អ៊ីញ, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, កន្លែងសាកថ្មឥតប្រើខ្សែ, ឧបករណ៍បំពងសម្លេងចំនួន ៦ចំណុច  និងប្រព័ន្ធជំនួយការបើកបរ ADAS ដែលមានដូចជា ប្រព័ន្ធកំណត់ល្បឿថេរ, ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច និងប្រព័ន្ធជំនួយពេលឈប់ស្តុប Auto Hold និងប្រព័ន្ធកាំមេរ៉ាជំនួយពេលថយក្រោយ។

រីឯប្រព័ន្ធសុវត្ថិភាពរួមមាន ពោងសុវត្ថិភាពចំនួន ៦ចំណុច, ប្រព័ន្ធវាស់សម្ពាធខ្យល់កង់, ប្រព័ន្ធហ្វ្រាំង ABS, សេនស័រជំនួយពេលថយក្រោយ, ប្រព័ន្ធជំនួយពេលឡើងចំណត, ប្រព័ន្ធជំនួយពេលបើកផ្លូវកោង និងកញ្ចប់ប្រព័ន្ធសុវត្ថិភាព Hyundai SmartSense intelligent។

ម៉ូឌែលថ្មី Hyundai Stargazer ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៥សេះ និងកម្លាំងរមួល ១៤៤ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ និងប្រអប់លេខស្វ័យប្រវត្តិ IVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀមលុយ! Nissan នឹងបង្ហាញឡាន SUV អគ្គិសនីថ្មី ឆាប់ៗនេះហើយ (មានវីដេអូ)

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan បានប្រកាសថា ខ្លួននឹងដាក់បង្ហាញចេញនូវរថយន្ត SUV ម៉ូដែលថ្មីសន្លាងមួយ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នេះ ដែលមានបំពាក់បច្ចេកវិទ្យា Hybrid ជំនាន់ចុងក្រោយបង្អស់របស់ខ្លួន។

ក្រុមហ៊ុន Nissan បាននិយាយថា៖

យើងនឹងបង្ហាញចេញនូវ the all-new Nissan SUV សម្រាប់ទីផ្សារជប៉ុន នៅថ្ងៃទី២០ ខែកក្កដា

គួរឲ្យដឹងថា រថយន្ត SUV នោះនឹងមានបំពាក់ប្រព័ន្ធ e-Power និង បច្ចេកវិទ្យា e-4orce ដែលជាបច្ចេកវិទ្យាអគ្គិសនីរបស់ Nissan។

Nissan e-Power Technology គឺជាការរួមបញ្ចូលគ្នានូវម៉ូទ័រអគ្គិសនីមួយ ជាមួយនឹងម៉ាស៊ីនចំហេះក្នុង ដែលប្រើសម្រាប់ការបម្លែងថាមពល ដែលមានន័យថា រថយន្តនោះនឹងដំណើរការដោយម៉ូទ័រអគ្គិសនីសុទ្ធ ប៉ុន្តែអាគុយវានឹងត្រូវសាកភ្លើងវិញ តាមរយៈម៉ាស៊ីនចំហេះក្នុង ខណៈពេលកំពុងបើកបរ។

ចំណែកឯ e-4orce វិញ គឺសំដៅទៅលើ Nissan Electric Drive Technology សម្រាប់រថយន្តប្រើម៉ូទ័រអគ្គិសនីចំនួន២ និងប៉ុងពីរ ដែលត្រូវបានឌីហ្សាញឡើងសម្រាប់ផ្តល់នូវការបើកបរមានផាសុកភាព និងលំនឹងល្អ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+