ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru បង្ហាញតម្លៃឡាន Legacy និង Outback ឆ្នាំ២០២៣ ផ្លូវការ ថ្លៃជាងមុនបន្តិចប៉ុណ្ណោះ

ជាមួយនឹងការអាប់ដេតថ្មី រថយន្ត Subaru Outback និង Subaru Legacy ឆ្នាំ២០២៣ បានឡើងថ្លៃលើសស៊េរីឆ្នាំមុនបន្តិចបន្តួចប៉ុណ្ណោះ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Subaru Legacy ឆ្នាំ២០២៣ ចែកចេញជា ៥ម៉ូដែល គឺ៖

  • Subaru Legacy ប្រភេទ Base Option តម្លៃចាប់ពី ២៤ ៣៩៥ដុល្លារ
  • Subaru Legacy Premium តម្លៃចាប់ពី ២៦ ៦៩៥ដុល្លារ
  • Subaru Legacy Sport តម្លៃចាប់ពី ៣៣ ៨៩៥ដុល្លារ
  • Subaru Legacy Limited តម្លៃចាប់ពី ៣១ ៤៤៥ដុល្លារ
  • Subaru Legacy Touring XT តម្លៃចាប់ពី ៣៧ ៦៩៥ដុល្លារ

រថយន្ត Subaru Legacy បំពាក់ម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ turbocharged មានកម្លាំង ២៦០សេះ និងកម្លាំងរមួល ៣៧៥ញ៉ូតុនម៉ែត្រ។

ដោយឡែកចំពោះរថយន្ត Subaru Outback ឆ្នាំ២០២៣ វិញ ចែកចេញជា ៩ម៉ូដែលឯណោះ គឺ៖

  • Subaru Outback ប្រភេទ Base Option តម្លៃចាប់ពី ២៨ ៣៩៥ ដុល្លារ
  • Subaru Outback Premium តម្លៃចាប់ពី ៣០ ៦៩៥ ដុល្លារ
  • Subaru Outback Onyx Edition តម្លៃចាប់ពី ៣៣ ៤៩៥ ដុល្លារ
  • Subaru Outback Limited តម្លៃចាប់ពី ៣៥ ២៩៥ ដុល្លារ
  • Subaru Outback Touring តម្លៃចាប់ពី ៣៩ ៨៤៥ ដុល្លារ
  • Subaru Outback Onyx Edition XT តម្លៃចាប់ពី ៣៨ ៥៩៥ ដុល្លារ
  • Subaru Outback Wilderness តម្លៃចាប់ពី ៣៨ ៤៤៥ ដុល្លារ
  • Subaru Outback Limited XT តម្លៃចាប់ពី ៣៩ ៦៩៥ ដុល្លារ
  • Subaru Outback Touring XT តម្លៃចាប់ពី ៤២ ២៩៥ ដុល្លារ

Subaru Outback មានជម្រើសម៉ាស៊ីនចំនួន ២ គឺ ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨២សេះ និងកម្លាំងរមួល ២៣៩ញ៉ូតុនម៉ែត្រ និង ចំណុះ ២,៤លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦០សេះ និងកម្លាំងរមួល ៣៧៥ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខុសតែឈ្មោះ! បងប្អូនភ្លោះ Honda HR-V បង្ហាញខ្លួនផ្លូវការ លើទីផ្សារប្រទេសកំណើត

[ប្រទេសជប៉ុន] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការបង្ហាញចេញជាផ្លូវការនូវរថយន្ត ZR-V ក្នុងទីផ្សារប្រទេសប្រទេសជប៉ុន ដែលមានរូបរាងនៃការរចនាកាន់តែទាក់ទាញ បើប្រៀបធៀបជាមួយម៉ូឌែល ZR-V លើទីផ្សារប្រទេសចិន និង HR-V លើទីផ្សារសហរដ្ឋអាមេរិច។

ក្រឡេកមើលលើការឌីស្សាញគឺមានភាពស្រដៀងគ្នាទៅនឹងបងប្អូនរបស់ខ្លួននៅលើផ្សារប្រទេសចិន និងអាមេរិច លើកលែងភាពខុសគ្នានៃកាងខាងមុខ និងរបាប៉ាណាដែលឌីស្សាញឡើងបញ្ឈ មិនមែនជារាងសំបុក្រឃ្មុំ ព្រមទាំងឡូហ្គូ e:HEV ពណ៌ខៀវនៅផ្នែកខាងក្រោយ ដែលដំណាងអោយការដំណើរដោយម៉ាស៊ីនប្រភេទកូនកាត់។

រូបភាពខាងលើគឺរថយន្ត ZR-V លើទីផ្សារប្រទេសជប៉ុន, រូបភាពខាងក្រោមផ្នែកខាងឆ្វេង គឺរថយន្ត ZR-V លើទីផ្សារប្រទសចិន និងរូបភាពខាងក្រោមផ្នែកខាងស្តាំ គឺរថយន្ត HR-V នៅលើទីផ្សារសហរដ្ឋអាមេរិច

ផ្នែកខាងក្នុងគឺដូចគ្នាផងដែរទៅនឹងម៉ូឌែលលើផ្សារប្រទេសចិន និងអាមេរិច ដែលឃើញមានការឌីស្សាញសំណាញ់នៃម៉ាស៊ីនត្រជាក់ជារាងសំបុក្រឃ្មុំ, អេក្រង់កម្សាន្តបញ្ឈនៅលើតាឡូកណ្តាល និងកុងទ័រប្រភេទឌីជីថល។ ប៉ុន្តែទោះជាយ៉ាងណា អតិថិជននៅជប៉ុនក៏នឹងទទួលបាននូវការឌីស្សាញថ្មីទៅលើចង្កឹះលេខស្វ័យប្រវត្តិ ដែលភ្ជាប់ជាមួយប៊ូតុងនៅចំកណ្តាល ដែលស្រដៀងគ្នានឹងម៉ូឌែល CR-V e:HEV និងប្រើប្រាស់នូវស្បែកប្រណិតផងដែរ។

កាន់តែពិសេស រថយន្ត ZR-V នេះនឹងផ្តល់នូវជម្រើសម៉ាស៊ីនប្រភេទ AWD Hybrid ដែលដំណើរការរួមគ្នារវាងម៉ាស៊ីនចំណុំ ២,០លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២។ ដោយថាមពលកម្លាំងក្រុមហ៊ុន Honda ពុំបានបង្ហាញនោះឡើយ ប៉ុន្តែគេរំពឹងថាវាអាចផលិតបានថាមពល ១៨១សេះ។ ក្រៅពីម៉ាស៊ីនកូនកាត់ ម៉ាស៊ីនចំហេះក្នុងក៏ផ្តល់ជូនផងដែរ ដោយមានចំណុះ ១,៥លីត្រ turbocharged ភ្ចាប់ដោយប្រអប់លេខ CVT និងបញ្ជូនថាមបលទៅកាន់កង់ទាំង ៤។

យោងតាមហទំព័ររបស់ Honda ក្នុងទីផ្សារប្រទេសជប៉ុន បានបង្ហាញថា Honda នឹងចាប់ផ្តើមទទួលការកក់ទុកមុនសម្រាប់រថយន្ត ZR-V នៅខែកញ្ញា ហើយចេញលក់លើទីផ្សារនៅចន្លោះខែ កញ្ញា-ធ្នូ ឆ្នាំ២០២២នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai និង Ford ប្រកួតគ្នាលក់ឡានអគ្គិសនីកាន់តែស្វិតស្វាញ

[ទីផ្សារបរទេស] ទិន្នន័យថ្មីមួយបង្ហាញថាក្រុមហ៊ុនផលិតរថយន្តធំៗនៅសហរដ្ឋអាមេរិក​កំពុងតែប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ​ក្នុងការគ្រង​តំណែង​ជា​ក្រុមហ៊ុន​លក់​រថយន្តអគ្គិសនីបានច្រើនជាងគេលំដាប់ទីពីរបន្ទាប់ពី Tesla។

គិតត្រឹមបច្ចុប្បន្ននេះ ក្រុមហ៊ុន Hyundai Group ដែលមានកាន់កាប់ម៉ាក Hyundai, Genesis និង Kia កំពុងតែ​គ្រង​តំណែង​លេខ​ពីរយ៉ាងសុខស្រួល ដោយម៉ាករថយន្តទាំងបីបូកបញ្ចូលគ្នា អាចលក់រថយន្តអគ្គីសនីសរុប ៣៤ ៥១៨គ្រឿង គិត​ត្រឹម​ខែ​មិថុនា។ នេះ​គឺច្រើនជាង Ford ដែ​លលក់រថយន្ត Mustang Mach-E, F-150 Lightning និង E-Transit បាន​សរុប ២២ ៩៧៩គ្រឿង។

គួរដឹងថាការលក់រថយន្តអគ្គិសនីរបស់ Ford ឃើញមានកំណើន ៧៧% នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ ហើយ​ Ford អាច​មាន​សមត្ថភាពយកឈ្នះម៉ាករថយន្តកូរ៉េខាងត្បូង ប្រសិនបើអាចបង្កើនទំហំផលិតបានដោយមានប្រសិទ្ធភាពនោះ។ ដូចបាន​ដឹង​ហើយ​ថា​រថយន្ត F-150 Lightning គឺមានតម្រូវការខ្ពស់នៅ​សហរដ្ឋអាមេរិក ប៉ុន្តែតម្រូវការនេះពិបាកក្នុងការបំពេញ​ដោយសារ Ford មានបញ្ហាការផលិត។

ទាក់ទងនឹងការប្រកួតប្រជែងរបស់ក្រុមហ៊ុនទាំងពីរ ពួកគេនឹងមិនឯការយូរនោះទេ ព្រោះថា​ក្រុមហ៊ុន General Motors កំពុង​តែ​ស្ថិត​លើ​គោលដៅ​ដណ្ដើម​យក​ចំណែក​ទីផ្សាររថយន្តអគ្គិសនីជាមួយ​ការប្រកាសចេញរថយន្តដូចជា Cadillac Lyriq និង GMC Hummer EV ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Ioniq 6 ផលិតកម្លាំងបាន ៣២០សេះ សាកម្ដងជិះបានដល់ ៦១០គីឡូម៉ែត្រ

[ទីផ្សារបរទេស] Hyundai Ioniq 6 ត្រូវបានបង្ហាញរូបរាងជាផ្លូវការ​កាល​ពី​ខែមុន ហើយពេលនេះ​ក្រុមហ៊ុន​បាន​បញ្ចេញ​ព័ត៌មាន​មួយ​ចំនួន​ទាក់ទងនឹងលក្ខណៈសម្បត្តិនៃរថយន្តអគ្គិសនីដ៏ទាក់ទាញនេះ។

រថយន្ត Ioniq 6 ប្រភេទ Entry នឹងប្រើប្រាស់អាគុយចំណុះ ៥៣kWh និងមានម៉ូទ័រអគ្គិសនីចំនួនមួយនៅផ្នែកខាងក្រោយ ប៉ុន្តែ Hyundai មិនបានប្រាប់អំពីកម្លាំងដែលផលិតបាននោះទេ។ រថយន្តនេះដែររំពឹងថានឹងមានកម្រិតប្រើថាមពល​តិច​ជាង ១៤kWh ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ ដែល​ធ្វើឲ្យវាក្លាយជារថយន្តអគ្គិសនីដែលប្រើថាមពលតិចជាងគេ។

អតិថិជន​ក៏អាចទិញយកប្រភេទ Long-Range ដែលប្រើប្រាស់​អាគុយចំណុះ ៧៧,៤kWh និងអាចបើកបរ​បាន​ចម្ងាយ​លើស​ពី ៦១០​គីឡូម៉ែត្រ ដែល​បើកបរបានឆ្ងាយជាងរថយន្ត Ioniq 5 ប្រមាណ ១០០គីឡូម៉ែត្រ។ ប្រភេទ Long-Range នេះ​នឹង​​មាន​ជម្រើសប្រព័ន្ធបើកបរប៉ុងមួយ ឬប៉ុងពីរ ហើយវា​នឹង​មាន​ម៉ូទ័រ​អគ្គិសនីចំនួនពីរដែល​ផលិតកម្លាំងសរុបបាន ៣២០សេះ។

រថយន្ត Ioniq 6 គាំទ្រ​បច្ចេកវិទ្យាសាកកម្លាំង ៤០០វ៉ុល និង ៨០០វ៉ុល ហើយ​ជាមួយដុំសាកកម្លាំង ៣៥០គីឡូវ៉ាត់ អាច​សាក​ភ្លើង​រថយន្ត​ឡើងពី ១០% ដល់ ៨០% ក្នុងពេលត្រឹម ១៨នាទីប៉ុណ្ណោះ។

រថយន្ត Hyundai Ioniq 6 នឹងចូលរោងចក្រផលិតក្នុងត្រីមាសទីបីនៃឆ្នាំ២០២២នេះ ហើយអាចនឹងចេញលក់លើទីផ្សារ​មួយ​ចំនួន​នៅ​ត្រឹម​ដំណាច់ឆ្នាំនេះតែម្ដង។ សម្រាប់ការប្រកាសចេញនៅសហរដ្ឋអាមេរិកនឹងធ្វើឡើងនៅត្រីមាសដំបូងនៃឆ្នាំ២០២៣ ក្នុងនាម​ជា​ស៊េរី​ឆ្នាំ២០២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បាន Toyota Tacoma ឆ្នាំ ២០២៣ មុខមាត់ថ្មី ធ្វើតេស្តបើកបរសាកល្បង មុនពេលបង្ហាញខ្លួនជាផ្លូវនៅឆ្នាំក្រោយ (មានវីដេអូ)

[ទីផ្សារបរទេស] កាលពីឆ្នាំ ២០២១ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញនៅរថយន្ត Toyota Land Cruiser និង TOYOTA Tundra ថ្មីដែលត្រូវបានអភិវឌ្ឍជាមួយគ្រោងឆ្អឹង TNGA-F platform ។ មកដល់ពេលនេះ សម្រាប់រថយន្តភីកអាប់ Tacoma ក៏កំពុងបានកែមុខមាត់ថ្មីផងដែរ។ ត្រូវបានគេរំពឹងថានឹងត្រូវបានដាក់បង្ហាញខ្លួននៅចន្លោះចុងឆ្នាំ ២០២២ ឬដើមឆ្នាំ ២០២៣។

រូបភាព Render ចេញរូបភាពដែលប្រម៉ាញ់បាន
រូបភាព Render ចេញរូបភាពដែលប្រម៉ាញ់បាន

តាមរូបភាពដែលប្រមាញ់បានជាមួយការបិទបាំងតួខ្លួន ឃើញមានរចនាប័ទ្មផ្នែកខាងមុខ Tacoma ថ្មីនឹងយកចេញពីរចនាប័ទ្មពីរថយន្ត Tundra។ លើសពីនេះ Toyota នឹងបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ suspension ខាងក្រោយដូចដែលពួកគេបានធ្វើជាមួយ Tundra ហើយ Toyota Tacoma ស៊េរីឆ្នាំ ២០២៣ ដោយប្រើនៅប្រព័ន្ធបូមរ៉ឺស័រនៅផ្នែកខាងក្រោយជំនួសវិញ ដែលអាចជួយសម្រួលដល់ការបើកបរប្រចាំថ្ងៃរបស់រថយន្ត។

វាច្បាស់ណាស់ថា Tacoma ថ្មីនឹងត្រូវបានផលិតជាមួយគ្រោងឆ្អឹង TNGA-F  គេរំពឹងថារថយន្តនេះអាចនឹងអាចប្រើប្រាស់ម៉ាស៊ីនចំណុះ ៣,៥ លីត្រ  V6 twin-turbocharged  ដែលមានកម្លាំងខ្ពស់បំផុត ៤១៥ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ១០ វគ្គ។

មិនតែប៉ុណ្ណោះ រថយន្ត Tacoma ជំនាន់ថ្មី វានឹងមកជាមួយជម្រើសថាមពលហាយប្រ៊ីដ ខណៈដែលក្រុមហ៊ុន Toyota មានគោលបំណងបង្កើនចំណែករថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡាន Porsche មានតម្លៃធូរថ្លៃបំផុត ទាំង ៥ ម៉ូដែល ប្រចាំឆ្នាំ២០២២

Porsche គឺជាម៉ាករថយន្តដ៏ល្បីឈ្មោះបំផុតមួយ នៅលើទីផ្សាររថយន្តបច្ចុប្បន្ន។ វាមិនត្រឹមតែល្បីឈ្មោះដោយសារតែ Porformance និងល្បឿនប៉ុណ្ណោះទេ តែក៏ល្បីខាងប្រណីតភាពផងដែរ។

នៅក្នុងថ្ងៃនេះ Cambo Auto នឹងណែនាំប្រិយមិត្តទាំងអស់គ្នា ឲ្យស្គាល់នូវរថយន្ត Porsche ដែលមានតម្លៃធូរថ្លៃបំផុត ទាំង ៥ ម៉ូដែល ប្រចាំឆ្នាំ២០២២៖

១) រថយន្ត Porsche តម្លៃធូរថ្លៃបំផុត (Lowest Priced Vehicle)៖ Porsche Macan មានតម្លៃ ៥៦ ២៥០ ដុល្លារ មាន ២៦១ កម្លាំងសេះ

២) រថយន្ត Porsche ប្រភេទ Coupe តម្លៃធូរថ្លៃបំផុត (Lowest Priced Coupe)៖ Porsche 718 មានតម្លៃ ៦១ ៨៥០ ដុល្លារ មាន ៣០០ កម្លាំងសេះ

៣) រថយន្ត Porsche ប្រភេទ Sedan តម្លៃធូរថ្លៃបំផុត (Lowest Priced Sedan)៖ Porsche Taycan មានតម្លៃ ៨៩ ៧៥០ ដុល្លារ មាន ៣២១ កម្លាំងសេះ

៤) រថយន្ត Porsche ប្រភេទ Hybrid តម្លៃធូរថ្លៃបំផុត (Lowest Priced Hybrid)៖ Porsche Cayenne E-Hybrid មានតម្លៃ ៨៤ ៦៥០ ដុល្លារ មាន ៤៥៥ កម្លាំងសេះ

៥) រថយន្ត Porsche ប្រភេទបើកដំបូលតម្លៃធូរថ្លៃបំផុត (Lowest Priced Convertible)៖ Porsche 718 Boxster មានតម្លៃ ៦៣ ៩៥០ ដុល្លារ មាន ៣០០ កម្លាំងសេះ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ណែនាំឲ្យស្គាល់ឡាន Plug-in Hybrid ទាំង១០ម៉ូដែល សាកភ្លើងពេញជិះបានឆ្ងាយបំផុត ប្រចាំឆ្នាំ២០២២

Plug-in Hybrid គឺជារថយន្តមួយប្រភេទ ដែលដំណើរការដោយម៉ាស៊ីនសាំងផង អាគុយផង និងអាចសាកអាគុយបានទៀត។ ទោះបីជាយ៉ាងណាក៏ដោយ មិនមែនគ្រប់រថយន្តប្រភេទ Plug-in Hybrid សុទ្ធតែផលិតមកដូចៗគ្នានោះទេ ដោយខ្លះសាកភ្លើងមួយពេញអាចបើកបរបានជិត ឯខ្លះទៀតអាចបើកបរបានឆ្ងាយ ដោយមិនចាំបាច់ត្រូវការជំនួយពីម៉ាស៊ីនសាំង។

នៅក្នុងថ្ងៃនេះ Cambo Autoសូមណែនាំឲ្យប្រិយមិត្តបានស្គាល់នូវរថយន្តប្រភេទ Plug-in Hybrid ទាំង១០ម៉ូដែល សាកភ្លើងពេញជិះបានឆ្ងាយបំផុត ប្រចាំឆ្នាំ២០២២៖

១) Hyundai Tucson Plug-in Hybrid៖ សាកភ្លើងមួយពេញអាចបើកបរបានចម្ងាយ ៥៣ គីឡូម៉ែត្រ

២) Volvo XC60 T8 Recharge Extended Range៖ សាកភ្លើងមួយពេញអាចបើកបរបានចម្ងាយ ៥៦ គីឡូម៉ែត្រ

៣) Volvo XC90 T8 Recharge Extended Range៖ សាកភ្លើងមួយពេញអាចបើកបរបានចម្ងាយ ៥៦ គីឡូម៉ែត្រ

៤) Ford Escape Plug-in Hybrid៖ សាកភ្លើងមួយពេញអាចបើកបរបានចម្ងាយ ៥៩ គីឡូម៉ែត្រ

៥) Lexus NX 450h+៖ សាកភ្លើងមួយពេញអាចបើកបរបានចម្ងាយ ៥៩ គីឡូម៉ែត្រ

៦) Volvo S90 T8 Recharge Extended Range៖ សាកភ្លើងមួយពេញអាចបើកបរបានចម្ងាយ ៦១ គីឡូម៉ែត្រ

៧) Volvo S60/V60 T8 eAWD Polestar Engineered Extended៖ សាកភ្លើងមួយពេញអាចបើកបរបានចម្ងាយ ៦៦ គីឡូម៉ែត្រ

៨) Toyota RAV4 Prime៖ សាកភ្លើងមួយពេញអាចបើកបរបានចម្ងាយ ៦៧ គីឡូម៉ែត្រ

៩) Honda Clarity Plug-in Hybrid៖ សាកភ្លើងមួយពេញអាចបើកបរបានចម្ងាយ ៧៥ គីឡូម៉ែត្រ

១០) Polestar 1៖ សាកភ្លើងមួយពេញអាចបើកបរបានចម្ងាយ ៨៣ គីឡូម៉ែត្រ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់មិនប្រើសាំងថ្មី សាកម្ដងជិះបាន ៦០០គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនចិន Geely ដែលមានកាន់កាប់ម៉ាករថយន្តជាច្រើនមកហើយនោះ បានប្រកាសចេញ​ម៉ាក​រថយន្ត​ថ្មី​ឈ្មោះថា Radar Auto ដែលបានប្រកាសចេញជាមួយរថយន្ត​ភីកអាប់អគ្គិសនីម៉ូដែល RD6។

រថយន្ត RD6 ទំនងជារថយន្តភីកអាប់ខ្នាតកណ្ដាល ស្រដៀងទៅនឹងរថយន្ត Honda Ridgeline ដែរ ហើយរថយន្តនេះ​នឹង​អាច​បើកបរ​បាន​ចម្ងាយ ៦០០គីឡូម៉ែត្រ ពេលសាកភ្លើងពេញ ដែលនេះគឺជាការប៉ាន់ស្មាន​ជាមួយបច្ចេកទេស CLTC របស់​ចិន ដែល​ខុស​ពី​បច្ចេកទេស WLTP របស់អឺរ៉ុប និង​ EPA របស់អាមេរិក។

មកទល់ពេលនេះ នៅមិនទាន់​មាន​ការប្រកាសតម្លៃលក់នៅឡើយទេ ប៉ុន្តែ​ក្រុមហ៊ុន Geely ត្រូវបានគេ​ស្គាល់​ថា​​តែងតែ​ផលិត​រថយន្ត​ដែល​មាន​តម្លៃ​ធូរថ្លៃ។ ការផលិតរថយន្ត និងការដឹកជញ្ជូន Radar RD6 នេះនឹងចាប់ផ្ដើម​នៅ​ត្រីមាសទីបួននៃឆ្នាំ​២០២២ ​ជា​ពេល​ដែល​ទំនងជាប្រកាសចេញតម្លៃលក់ផងដែរ។

ក្រុមហ៊ុន Radar Auto មាន​គម្រោងថានឹងពង្រីក​ជម្រើស​រថយន្ត​ជាមួយ​រថយន្តអគ្គិសនីដទៃទៀតរួមមាន​ដូចជា​រថយន្តភីកអាប់ រថយន្ត SUV និងយានយន្តប្រភេទ ATV ផងដែរ។ នេះមានន័យថា Geely មិនត្រឹមតែប្រជែងនឹង Tesla Cybertruck នោះទេ ប៉ុន្តែ​ក៏​ប្រជែងនឹង Cyberquad ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងថ្ងៃប្រកាសចេញឡាន Ford F-150 Raptor R ឯល្បឿនវិញធានាថាលឿនញាក់

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford បានប្រកាសថារថយន្ត F-150 Raptor R ដែល​មាន​អតិថិជន​ជាច្រើន​ទន្ទឹងរង់ចាំនោះ នឹង​ត្រូវប្រកាសចេញ​ជាផ្លូវការនៅថ្ងៃទី១៨ ខែកក្កដា ខាងមុខនេះ។

ជុំវិញរថយន្តនេះ នៅមិនទាន់មានការបញ្ជាក់ពីសមត្ថភាពរបស់វានៅឡើយទេ ប៉ុន្តែលោក Mike Levine ដែល​ជា​អ្នក​ចាត់ការ​ផ្នែក​ទំនាក់ទំនងផលិតផលរបស់ Ford ប្រចាំនៅអាមេរិកខាងជើង បាន​បង្ហោះរូបភាព Teaser ដែល​មាន​ភ្ជាប់ជាមួយ​ពាក្យថា “លើសពីលឿន។ លឿនគួរឲ្យភ័យខ្លាច។”

ទោះយ៉ាងណា គេជឿជាក់ថារថយន្ត F-150 Raptor R នឹងមានប្រើប្រាស់ម៉ាស៊ីន Supercharged ចំណុះ៥,២លីត្រ ឈ្មោះ​ថា Predator ដែលមាន៨ស៊ីឡាំង។ ម៉ាស៊ីននេះមានប្រើលើរថយន្ត Mustang Shelby GT500 ដែល​អាចផលិតកម្លាំងបាន ៧៦០សេះ និង​មាន​កម្លាំងបង្វិល ៨៤៦ញ៉ូតុនម៉ែត្រផងដែរ។

តាមរយៈក្រដាសដែលបិទលើរថយន្តបានឲ្យដឹងផងដែរថារថយន្តភីកអាប់នេះ នឹងមានបំពាក់មក​ជា​មួយ​នូវ​ចង្កូត​ដែល​ស្រោប​ដោយ​ស្បែក និងមានកៅអីមុខដែលប្រើប្រាស់ស្បែកប្រភេទ Recaro។ ចំណុចពិសេសដទៃទៀតរួមមាន​ប្រព័ន្ធម៉ាស៊ីន​ត្រជាក់​ពីរតំបន់ និងប្រព័ន្ធកម្សាន្ត SYNC 4 ទំហំ ១២អ៊ីញជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Honda CR-V ២០២៣ នាំមកនូវរូបរាងថ្មី និងជម្រើសម៉ាស៊ីនថ្មី Hybrid បន្ថែម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda CR-V ស៊េរីឆ្នាំ ២០២៣​ ជំនាន់ថ្មី សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងការរចនារូបរាងថ្មី និងសន្សំសំចៃជាមួយជម្រើសម៉ាស៊ីន Hybrid ថ្មី។

ការបង្ហាញខ្លួនជាផ្លូវការសម្រាប់រថយន្តស៊េរីថ្មីនេះ ដែលត្រូវបានបំផុសគំនិតដោយការរចនាផ្នែកខាងក្រៅចេញពីរថយន្ត  Ridgeline និង Passport TrailSport លើសពីនេះម៉ូឌែលឆ្នាំ២០២៣នេះ មានប្រវែងសរុបវែងជាងមុនចំនួន ២,៧អ៊ីញ និងប្រវែងនៃគម្លាតកង់ ១,៦អ៊ីញ។

សម្រាប់ការរចនាវាត្រូវបានបំពាក់ជាមួយប៉ាណាមុខថ្មីរចនាជារាងសំបុកឃ្មុំ អមសងខាងដោយចង្កៀងមុខប្រភេទ LED ដែលភ្ជាប់ជាមួយអំពូលបំភ្លឺពេលថ្ងៃរាងស្លីមមួយឆ្នូត បន្ថែមជាមួយការបំពាក់ជម្រើសថាសកង់រហូតទៅដល់ ១៩ អ៊ីញ។ ហើយផ្នែក​ខាង​ក្រោយ​ត្រូវ​បាន​រចនា​ថ្មីផងដែរ ជាមួយចង្កៀង​សងខាងប្រភេទ LED រាង​អក្សរ L ។

មិនត្រឹមតែផ្នែកខាងក្រៅ ផ្នែកខាងក្នុងក៏បានរចនាថ្មីផងដែរ ដោយវាជា DNA ថ្មីរបស់ Honda ដោយការរចនាសំណាញ់ម៉ាស៊ីនត្រជាក់ជាសំបុកឃ្មុំឲ្យឈ្មោះថា Honeycomb Mesh ព្រមទាំងប្រើប្រាស់ជាមួយស្បែកប្រណិតនៅលើ ផ្ទៃតាប្លូ កៅអី ដៃចង្កូត​ និងកុងស៊ូលកណ្តាល។ បន្ថែមពីនេះ គ្រឿងបរិក្ខាបន្ថែមរួមមាន កុងទ័រព័ត៌មានឌីជីថលទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ៩ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, ឧបករណ៍ភ្ជាប់ USB Type C 3.0A, កន្លែងសាកថ្មឥតខ្សែ និងឧបករណ៍បំពងសំឡេងម៉ាក Bose ចំនួន ១២ ចំនុច។

សម្រាប់ម៉ូដែលរថយន្ត CR-V ស៊េរីឆ្នាំ ២០២៣ ទទួលបានជម្រើសម៉ូដែលចំនួន ៤ ប្រភេទរួមមាន EX, EX-L, Sport និង Sport Touring។

ក្នុងនោះម៉ូឌែល EX និង EX-L ដំណើរការដាយម៉ាស៊ីនចំណុះ ១,៥ លីត្រ  turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ២៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ។ រីឯ Sport និង Sport Touring ត្រូវបានបំពាក់ដោយប្រព័ន្ធ Hybrid ដោយមានម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣៣៥ ញ៉ូតុនម៉ែត្រ។

មិនតែប៉ុណ្ណោះ ក៏បានភ្ជាប់ជាមួយកញ្ចប់សុវត្ថិភាព Honda Sensing ដែលមានប្រព័ន្ធសុវត្ថិភាពស្តង់ដាដូចជា៖ កាំមេរ៉ា ៩០ ដឺក្រេ និងរ៉ាដា ១២០ ដឺក្រេ, ប្រព័ន្ធជំនួយជាប់ស្តុប (Traffic Jam Assist), ប្រព័ន្ធកំណត់ល្បឿន (Adaptive Cruise Control with Low-Speed ​​Follow), ប្រព័ន្ធជំនួយកុំឲ្យចាកគន្លងផ្លូវ (Lane Keeping Assist)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+