ដឹងថ្ងៃប្រកាសចេញឡាន Ford F-150 Raptor R ឯល្បឿនវិញធានាថាលឿនញាក់

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford បានប្រកាសថារថយន្ត F-150 Raptor R ដែល​មាន​អតិថិជន​ជាច្រើន​ទន្ទឹងរង់ចាំនោះ នឹង​ត្រូវប្រកាសចេញ​ជាផ្លូវការនៅថ្ងៃទី១៨ ខែកក្កដា ខាងមុខនេះ។

ជុំវិញរថយន្តនេះ នៅមិនទាន់មានការបញ្ជាក់ពីសមត្ថភាពរបស់វានៅឡើយទេ ប៉ុន្តែលោក Mike Levine ដែល​ជា​អ្នក​ចាត់ការ​ផ្នែក​ទំនាក់ទំនងផលិតផលរបស់ Ford ប្រចាំនៅអាមេរិកខាងជើង បាន​បង្ហោះរូបភាព Teaser ដែល​មាន​ភ្ជាប់ជាមួយ​ពាក្យថា “លើសពីលឿន។ លឿនគួរឲ្យភ័យខ្លាច។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះយ៉ាងណា គេជឿជាក់ថារថយន្ត F-150 Raptor R នឹងមានប្រើប្រាស់ម៉ាស៊ីន Supercharged ចំណុះ៥,២លីត្រ ឈ្មោះ​ថា Predator ដែលមាន៨ស៊ីឡាំង។ ម៉ាស៊ីននេះមានប្រើលើរថយន្ត Mustang Shelby GT500 ដែល​អាចផលិតកម្លាំងបាន ៧៦០សេះ និង​មាន​កម្លាំងបង្វិល ៨៤៦ញ៉ូតុនម៉ែត្រផងដែរ។

តាមរយៈក្រដាសដែលបិទលើរថយន្តបានឲ្យដឹងផងដែរថារថយន្តភីកអាប់នេះ នឹងមានបំពាក់មក​ជា​មួយ​នូវ​ចង្កូត​ដែល​ស្រោប​ដោយ​ស្បែក និងមានកៅអីមុខដែលប្រើប្រាស់ស្បែកប្រភេទ Recaro។ ចំណុចពិសេសដទៃទៀតរួមមាន​ប្រព័ន្ធម៉ាស៊ីន​ត្រជាក់​ពីរតំបន់ និងប្រព័ន្ធកម្សាន្ត SYNC 4 ទំហំ ១២អ៊ីញជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម