ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន BMW 3-Series ប្រភេទអគ្គិសនីសុទ្ធ អាចបង្ហាញខ្លួនឆ្នាំ២០២៥

[ទីផ្សារបរទេស] តាមការបង្ហោះថ្មីៗរបស់ BimmerPost បានអះអាងថារថយន្ត BMW 3 Series ស៊េរីឆ្នាំ២០២៧ នឹង​មាន​តែ​ជម្រើស​ប្រើអគ្គិសនីសុទ្ធប៉ុណ្ណោះ ដែលមានន័យថាម៉ាស៊ីន ៤ស៊ីឡាំង និង៦ស៊ីឡាំង នាពេលបច្ចុប្បន្ននឹងត្រូវបោះបង់ចោល។

ការបង្ហោះនេះគឺមានប្រភពចេញពីអ្នកប្រើប្រាស់ឈ្មោះ ynguldyn ដែល​ធ្លាប់មានប្រវត្តិចែករំលែក​ដំណឹង​ត្រូវៗ​អំពី​រឿងរ៉ាវ​ដែល​គ្រោង​កើតឡើង។ ជាក់ស្ដែង​អ្នកប្រើប្រាស់រូបនេះធ្លាប់បានលើកឡើងថា រថយន្ត M2 សម្រាប់លក់នៅ​សហរដ្ឋអាមេរិក នឹង​មាន​ប្រអប់​លេខដៃ ហើយមួយខែក្រោយមកដំណឹងនេះពិតជាក្លាយជាការពិតមែន។

ផ្អែកតាមប្រភព បានឲ្យដឹងថារថយន្ត 3 Series ជំនាន់បច្ចុប្បន្ននេះបានកំណត់ថាឈប់ផលិតនៅខែតុលា ឆ្នាំ២០២៥ ខណៈដែលប្រភេទ Touring ដូចជា M3 Touring អាចបន្តផលិតដល់​ខែមិថុនា ឆ្នាំ២០២៦។ ប៉ុន្តែកាល​បរិច្ឆេទទាំងនេះ​បាន​លើក​ទៅ​ដល់​ខែ​មិថុនា និងខែតុលា ឆ្នាំ២០២៧វិញ។

ជាជាងការអភិវឌ្ឍន៍រថយន្ត 3 Series ជំនាន់ថ្មី BMW នឹងប្រកាសចេញរថយន្ត i3 ដែលជា​រថយន្ត​អគ្គិសនីសុទ្ធ​នៅ​ក្នុង​ឆ្នាំ​២០២៧ ជាការប្រកាសលក្ខណៈ​សកលលោក។ យ៉ាងណារថយន្តនេះនឹងប្រកាសចេញមុនគេលើទីផ្សារប្រទេសហុងគ្រី នៅក្នុងឆ្នាំ២០២៥ រួច​ទើបបន្តចេញលក់នៅសហរដ្ឋអាមេរិកនៅឆ្នាំ២០២៧៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីកំពូលប្រណីតរបស់ Cadillac អាចលក់តម្លៃខ្ទង់ ៣០ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Cadillac កំពុងត្រៀមខ្លួនប្រកាសចេញ Concept នៃរថយន្ត Celestiq នាខែក្រោយនេះ ហើយ​បើ​តាម​ការចុះផ្សាយថ្មីចុងក្រោយបានឲ្យដឹងថារថយន្តនេះអាចនឹងមានតម្លៃ​ប្រមាណ ៣០ម៉ឺនដុល្លារ។

តម្លៃខ្ទង់៣០ម៉ឺនដុល្លារ អាចនឹងធ្វើឲ្យរថយន្តស្ថិតនៅក្នុងលំដាប់ជាមួយ Bentley និង Rolls-Royce ជាដើម ខណៈដែលរថយន្ត​ថ្លៃ​បំផុតរបស់ Cadillac នាពេលបច្ចុប្បន្នគឺរថយន្ត Escalade-V ដែលមានតម្លៃចាប់ពី ១៥ម៉ឺនដុល្លារ លើ​ទីផ្សារ​សហរដ្ឋ​អាមេរិក។

តម្លៃនេះនៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្តែ Cadillac បានបញ្ជាក់ថា​រថយន្ត Celestiq នឹង​ផ្ដល់​ជូន​បច្ចេក​វិទ្យា​ទំនើបក្នុងកម្រិត Ultra Cruise ដែលជា​មុខងារ​បើកបរ​ដោយ​មិនបាច់កាន់ចង្កូត ទំនើប​ជាងមុខងារ Super Cruise ដែល​មាន​នា​ពេល​បច្ចុប្បន្ន។ មុខងារនេះនឹងអាចឆ្លើយតបទៅនឹងចរាចរណ៍, អាចជួយដល់​ការ​ផ្លាស់ប្ដូរគន្លង​ស្វ័យប្រវត្តិ, អាច​បត់​ឆ្វេង ឬ​ស្ដាំ និង​អាច​ចត​ដោយ​ស្វ័យប្រវត្តិជាដើម។

បន្ថែមពីនេះ Celestiq ក៏នឹងមានបំពាក់អេក្រង់ដ៏ទំនើបមានទំហំធំ រួមជាមួយ​បច្ចេកវិទ្យាដំបូល​កញ្ចក់​វៃឆ្លាតផងដែរ ដោយ​បច្ចេក​វិទ្យា​នេះ​មាន​ចែកចេញ​កញ្ចក់​ជា​បួន​ផ្នែក ដូចនេះ​អ្នក​ដំណើរ​ម្នាក់ៗ​អាចកែសម្រួលដំបូលកញ្ចក់ទៅ​តាម​ចំណង់ចំណូល​ចិត្ត។

តាមការចុះផ្សាយរបស់ The Wall Street Journal បានឲ្យដឹងថា Cadillac នឹងចាប់​ផ្ដើម​ផលិតរថយន្ត​អគ្គិសនី​ដ៏​ប្រណីត​នេះ​នៅ​ត្រឹម​ចុង​ឆ្នាំ​២០២៣ ប៉ុន្តែរថយន្តនេះ​រំពឹងថានឹងផលិតមិនដល់ ៥០០គ្រឿងឡើយក្នុងមួយឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru ថែមម៉ូដែលថ្មី Forester STI Sport លេងខ្លួនស្ព័រជាងមុន និងខ្លាំងជាងមុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Subaru Forester STI Sport ដែលផ្តោតលើការចនាបែបស្ព័រ នឹងបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ Suspension ជាមួយផែនការនៃការគ្រោងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ នៅក្នុងទីផ្សារប្រទេសជប៉ុន។

ដោយចាប់ផ្តើមជាមួយនឹងការបន្ថែមដ៏សំខាន់បំផុតចំពោះ Forester ដោយប្រព័ន្ធ the version-specific suspension រួមមាន dampers ខាងមុខ Hitachi Astemo SFRD ដែលត្រូវបានកែសម្រួលដោយក្រុម STI ដើម្បីធ្វើយ៉ាងអោយវាកាន់តែមានភាពស៊ីគ្នាជាមួយ dampers ខាងក្រោយ។

បើនិយាយពីការរចនាផ្នែកខាងក្រៅវិញ វាបានភ្ជាប់មកជាមួយឡូហ្គូ STI ពណ៌ក្រហម នៅលើប៉ាណាមុខ រួមជចាមួយថាសកង់ទំហំ ១៨អ៊ីញ ស្រោបដោយសំបកប្រភេទ 225/55 all-season tires។ រីឯផ្នែក​ខាង​ក្រោយតុបតែងជាមួយពណ៌ខ្មៅនៅលើកាងចំហៀង កញ្ចក់ និងកាង spoiler ខាងក្រោយ។

ចំពោះនៅផ្នែកខាងក្នុងតុងតែងជាមួយស្បែក Bordeaux និងស្បែក Nappa នៅលើកៅអី ទ្វារ កុងសូលកណ្តាល និងផ្ទៃតាប៊្លូ ព្រមទាំងរំលេចជាមួយថ្នេដេរពណ៌ក្រហម។ លើសពីនេះ កុងទ័រព័ត៌មានដែលមានឡូហ្គោ STI Sport ផងដែរ។ ជម្រើសគ្រឿងបរិក្ខារជាជម្រើសរួមមាន ទ្វាក្រោយបើក-បិទដោយថាមពលអគ្គិសនី និងប្រព័ន្ធសុវត្ថិភាព EyeSight Plus ADAS ទំនើបជាងមុនផងដែរ។

រថយន្ត Subaru Forester STI Sport មិនទទួលបានការអាប់ដេតចំពោះថាមពលនោះទេ ដោយនៅតែប្រើម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង អាចកម្លាំងបាន ១៧៥ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ CVT និងប៉ុង២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត DS 7 Crossback ឆ្នាំ ២០២៣ មុខមាត់ថ្មី បច្ចេកវិទ្យាកាន់តែទំនើប បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនប្រទេសបារាំង DS បុត្តសម្ព័ន្ធរបស់ Stellantis បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត DS 7 Crossback មុខមាត់ថ្មី រចនាប័ទ្មទំនើប បច្ចេកវិទ្យាកាន់តែច្រើន និងថាមពលខ្លាំងជាងមុន។

កំនត់សម្គាល់នៃរថយន្ត DS 7 Crossback គឺមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងជំនាន់មុនគឺភ្លើងបំភ្លឺពេលថ្ងៃ LED ថ្មីហៅថា “DS Light Veil” នៅលើកាងខាងមុខស្រដៀងទៅនឹង DS 4 ។

ផ្នែកខាងមុខបំពាក់ជាមួយចង្កៀងប្រភេទ matrix LED ថ្មីដែលមានបច្ចេកវិទ្យា DS Pixel LED Vision 3.0 ប៉ាណាមុខបានរចនាធំជាងមុនរាងជ្រុង និងលំនាំសំណាញ់ថ្មី ថាសកង់ស្ព័រថ្មីទំហំពី ១៨ ទៅ ២១ អ៊ីញ។ ខណៈ ចង្កៀងក្រោយត្រូវបានរចនាឡើងវិញជាមួយនឹងភ្លើង LED ដែលវែងជាងមុនរាងអក្សរ X និងអក្សរ DS Automobiles ថ្មី កាង​ខាង​ក្រោយ​​រចនា​​ជាមួយ​នឹង​បំពង់​ស៊ីមាំង​ដែល​តុបតែងដោយ​ក្រូម៉េផងដែរ។

នៅខាងក្នុង ម៉ូដែលនេះតុបតែងជាមួយគ្រឿងបរិក្ខាដែលមានគុណភាពខ្ពស់ភ្ជាប់ជាមួយនឹងស្បែក Nappa ស្បែក Claudia ឬគ្រឿងតុបតែង Alcantara ដោយមានកុងទ័រព័ត៌មានឌីជីថលទំហំ ១២ អ៊ីញថ្មី និងអេក្រង់កម្សាន្ត DS Iris ថ្មីប្រភេទ​ touchscreen ទំហំ ១២អ៊ីញ ភ្ជាប់មុខងារ Apple Carplay និង Android auto។ បន្ថែមពីនេះ DS 7 ក៏ត្រូវបានបំពាក់ដោយប្រព័ន្ធ DS Active Scan Suspension ដោយមានកាមេរ៉ាស្កែនផ្លូវខាងមុខសម្រាប់ការបើកបរកាន់តែល្អប្រសើរ។

មិនតែប៉ុណ្ណោះ រថយន្តនេះ ទទួលបានប្រព័ន្ធបើកបរស្វ័យប្រវត្តិ DS Drive Assist កម្រិត 2 ។ កញ្ចប់រួមបញ្ចូលប្រព័ន្ធ DS Driver Attention Monitoring system ដោយប្រើកាមេរ៉ាពីរដើម្បីតាមដានចលនាមុខ និងភ្នែករបស់អ្នកបើកបរ ហើយនឹងប្រព័ន្ធ DS Night Vision system ផងដែរ។

ចំពោះផ្នែកម៉ាស៊ីនរបស់ DS 7 ដែលត្រូវបានអាប់ដេតមាន សាំង ប្រេងម៉ាស៊ូត និងម៉ាស៊ីន Plug-in Hybrid អាស្រ័យលើទីផ្សារ ជម្រើសម៉ាស៊ីនម៉ាស៊ូតមានកម្លាំង ១៣០ សេះ ឬម៉ាស៊ីនសាំងមានកម្លាំង ១៣០ សេះ ខណៈម៉ាស៊ីនប្រផេទ PHEV មានបីម៉ូឌែល ដែលទាំងបីមានកញ្ចប់អាគុយទំហំ ១៤,២ គីឡូវ៉ាត់ម៉ោងថ្មី ដែលមានកម្លាំងដល់ ៣៥៥​ សេះ។

រថយន្ត DS 7 Crossback នឹង​បើកបរការទទួលកក់​ចាប់​ពី​ថ្ងៃ​ទី ១១ ខែ​កក្កដា​ក្នុង​ប្រទេស​បារាំង​ នឹង​ត្រូវ​បាន​ផលិត​នៅ​ទីក្រុង Mulhouse ប្រទេស​បារាំង និង​នៅ Shenzen ប្រទេស​ចិន សម្រាប់​ទីផ្សារ​ក្នុង​ស្រុក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អុញ! Ford Bronco Raptor ២០២២ មិនទាន់ចេញលក់ស្រួលបួលផង គេទិញអស់បាត់

ក្រុមហ៊ុន Ford មួយរយៈចុងក្រោយនេះ ហាក់បីដូចជាត្រូវប៉ាន់ខ្លាំងជាមួយនឹងរថយន្តស៊េរីថ្មីៗរបស់ខ្លួន។ ជាក់ស្តែង រថយន្តអគ្គិសនី Ford Mustang Mach-E ត្រូវបានលក់ដាច់អស់បាត់ទៅហើយសម្រាប់ឆ្នាំ២០២២ ហើយភីកអាប់ Ford Maverick ក៏ដូច្នេះដែរ។

អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះគឺ Ford Bronco Raptor ឆ្នាំ២០២២ ក៏ត្រូវលក់ដាច់អស់គ្មានសល់ដែរ ទាំងដែលវាមិនទាន់ចេញលក់ជាផ្លូវការស្រួលបួលផង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Ford Bronco Raptor ត្រូវបានគេបញ្ជាទិញយកអស់បាត់ទៅហើយ សម្រាប់ស៊េរីឆ្នាំ២០២២។

គួររំលឹកឲ្យដឹងដែរថា កាលពីខែមេសាកន្លងទៅ រថយន្ត Ford Bronco Raptor ត្រូវគេយកទៅដាក់លក់ដេញថ្លៃបានតម្លៃរហូតដល់ទៅ ៣៥០ ០០០ដុល្លារ ហើយគេយកលុយនោះទៅបរិច្ចាគ។ តាមធម្មតា Bronco Raptor មានតម្លៃចាប់ពី ៦៨ ៥០០ដុល្លារប៉ុណ្ណោះ ពោលគឺថោកជាង F-150 Raptor ដែលមានតម្លៃចាប់ពី ៦៩ ៩០៥ដុល្លារ។

Bronco Raptor ប្រើម៉ាស៊ីន twin-turbocharged ចំណុះ ៣,០លីត្រ V6 មានកម្លាំង ៤១៨សេះ ហើយប្រើប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរ។ យ៉ាងណាមិញ គេមិនទាន់ដឹងនៅឡើយទេថា ពេលណាទើប Ford នឹងបើកឲ្យបញ្ជាទិញ Bronco Raptor ស៊េរីឆ្នាំ២០២៣ បន្តទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ID. Aero ឆ្នាំ២០២៣ ថ្មី ជាគូប្រជែង Tesla Model 3 សាកភ្លើងម្តងជិះបាន ជិត ៦២០គ.ម

ក្រុមហ៊ុន Volkswagen ទើបតែបានប្រកាសចេញរថយន្តថ្មីមួយម៉ូដែលទៀត ហៅថា ID. Aero ស៊េរីឆ្នាំ២០២៣ ជាប្រភេទរថយន្ត Sedan ប្រណីតដំណើរការដោយថាមពលអគ្គិសនីសុទ្ធដំបូងបង្អស់របស់វា។

Volkswagen ID. Aero ត្រូវបានឌីហ្សាញ និងផលិតឡើងដើម្បីប្រជែងជាមួយនឹង រថយន្តអគ្គិសនីដូចជា Tesla Model 3 និង BMW i4 ជាដើម។

វានឹងត្រូវផលិតនៅក្នុងប្រទេសចិន សម្រាប់ទីផ្សារប្រទេសចិន ចាប់ពីឆ្នាំ២០២៣ តទៅ។ ប៉ុន្តែ Volkswagen ក៏នឹងប្រកាសចេញម៉ូដែល ID. Aero សម្រាប់ទីផ្សារអាមេរិក និងអឺរ៉ុប ដែលផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ២០២៣ ដដែលនោះផងដែរ។

ID. Aero នឹងមានតួខ្លួនបែប Aerodynamic ដោយមានកម្រិត drag coefficient ត្រឹមតែ ០,២៣ ប៉ុណ្ណោះ ហើយវាត្រូវបានផលិតលើគ្រោងឆ្អឹង MEB electric vehicle architecture និងមានបំពាក់កញ្ចប់អាគុយទំហំ ៧៧គីឡូវ៉ាត់ម៉ោង។

ទោះបីជាយ៉ាងណាក៏ដោយ Volkswagen មិនទាន់បានបង្ហាញពីតួលេខនៃកម្លាំងរបស់ឡើយ ប៉ុន្តែ WLTP បានបង្ហាញថា រថយន្តអគ្គិសនីនេះនឹងផ្តល់ចម្ងាយបើកបរសរុបដល់ ៣៨៥ម៉ាយ៍ ឬ ៦២០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus បង្ហាញចេញរូបរាងគំរូឡានស្ព័រប្រភេទអគ្គិសនី

[ទីផ្សារបរទេស] ចូលរួមក្នុងកម្មវិធី Goodwood Festival of Speed ក្រុមហ៊ុន Lexus បានដាក់តាំងបង្ហាញ​រថយន្ត​ជា​ច្រើន​រួមមាន​ Lexus RZ និង Concept នៃរថយន្តស្ព័រអគ្គិសនី ដែលមានឈ្មោះថា Electrified Sport Concept ថែម​ទៀត​ផង។

រថយន្តអគ្គិសនីស្ព័រដែលបានដាក់តាំងបង្ហាញគឺជាការតាំងបង្ហាញលើកដំបូងក្រៅទឹកដីប្រទេសជប៉ុន ដែលធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត​កម្រ​បាន​ឃើញ​មួយ​ក្នុងកម្មវិធី Goodwood Festival of Speed។

តាម​ការ​លើកឡើងរបស់ Lexus បានឲ្យដឹងថារថយន្តស្ព័រអគ្គិសនីនេះគឺមានទំនាក់ទំនង​ជាមួយរថយន្តស្ព័រ LFA ដ៏​កម្រ ហើយ​រថយន្ត​ស្ព័រអគ្គិសនីច្បាស់ណាស់ថាវានឹងមានសមត្ថភាពខ្លាំងក្លាលើស LFA ដោយសារវាមានប្រើប្រាស់ម៉ូទ័រអគ្គិសនី ដែលនឹង​អាច​ផ្ដល់​ទាំងកម្លាំងខ្លាំង និងសន្ទុះលឿន។

Lexus និយាយថារថយន្ត Concept នេះនឹងអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយ​ប្រើ​ពេល​ត្រឹម២វិនាទី ហើយ​បច្ចេកវិទ្យា​អាគុយ​ស្ងួត​លើ​រថយន្តនេះក៏នឹងផ្ដល់ចម្ងាយបើកបរបានឆ្ងាយបំផុតផងដែរ ដោយ Lexus បានលើកឡើងពីចម្ងាយបើកបរ​ប្រមាណ ៦៩២គីឡូម៉ែត្រ។

ជាមួយការបង្ហាញនេះដែរ នៅមិនទាន់មានការបញ្ជាក់ពី Lexus នៅឡើយទេ ថានឹងផលិតរថយន្ត Concept នេះ​លក់​លើ​ទីផ្សារ​ឬ​យ៉ាងណានោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Ford Ranger Raptor ស៊េរី២០២៣ ចាក់ប្រេងមួយពេញជិះបាន ៧០០គីឡូម៉ែត្រ

[ទីផ្សារបរទេស] កម្រិតស៊ីប្រេងនៃរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ២០២៣ ត្រូវ​បាន​បង្ហាញ​ចេញ​ជាផ្លូវ​ការ​មុន​ការ​ដាក់​លក់​នៅ​ទីផ្សារ​អូស្ត្រាលីក្នុងពេលប៉ុន្មានសប្ដាហ៍ទៀតនេះ។

វិបសាយ Green Vehicle Guide របស់រដ្ឋាភិបាលអូស្ត្រាលីបានបង្ហាញថាម៉ាស៊ីន V6 ថ្មីដែលប្រើ​លើ​ Ranger Raptor ឆ្នាំ២០២៣ មាន​កម្រិតស៊ី​ប្រេងឥន្ធនៈ ១១,៥លីត្រ ក្នុង១០០គីឡូម៉ែត្រ ដែលកើនឡើង​បើធៀបនឹងស៊េរីមុន។

កម្រិតស៊ីប្រេងរបស់ Ranger Raptor ស៊េរីមុនគឺមាន​ ៨,២លីត្រ ក្នុង១០០គីឡូម៉ែត្រ ដោយវាប្រើប្រាស់ម៉ាស៊ីន Twin-Turbo ចំណុះ២,០លីត្រ និងមានម៉ាស៊ីន៤ស៊ីឡាំង ជាប្រភេទម៉ាស៊ីនម៉ាស៊ូត។

ដោយមានធុងប្រេងចំណុះ ៨០លីត្រ រថយន្ត Ranger Raptor ជំនាន់ថ្មីនឹងអាចបើកបរបានចម្ងាយប្រមាណ ៦៩៥គីឡូម៉ែត្រ ពេល​ចាក់​ប្រេងពេញ។ តួលេខនេះបើធៀបនឹង Ford Ranger Wildtrak V6 មានចម្ងាយបើកបរ ៩៥២គីឡូម៉ែត្រ ខណៈ​ដែល Ranger Raptor ស៊េរីមុន មានចម្ងាយបើកបរ ៩៧៦គីឡូម៉ែត្រ។

ក្រៅពី​កម្រិតស៊ីប្រេងដែលគិតជាមធ្យមហើយនោះ ស្ថាប័ន Green Vehicle Guide អះអាង​ថា​ការបើកបរ​លើ​ផ្លូវ​ហាយវ៉េ​របស់​រថយន្ត Ranger Raptor ថ្មីគឺមានកម្រិតស៊ីប្រេង ១០លីត្រក្នុង១០០គ.ម ខណៈដែលក្នុងក្រុងមានកម្រិតស៊ីប្រេង ១៤លីត្រក្នុង​១០០​គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Honda e:NP1 សាកថ្មម្តងជិះបាន ៥១០គីឡូម៉ែត្រ ជាមួយតម្លៃខ្ទង់ ៣មុឺនដុល្លារជាង ក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Honda e:NP1 ប្រភេទ SUV បានបង្ហាញតម្លៃលក់ជាផ្លូវការដោយមាន ៤ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយនឹងតំលៃចាប់ពី ២៦ ១៧០ ដុល្លារ ដល់ ៣២ ៦០១ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

Honda e:NP1 គឺជារថយន្តអគ្គិសនីសុទ្ធ ដែលត្រូវបានផលិតឡើងលើគ្រោងឆ្អឹង Architecture F platform សម្រាប់តែរថយន្តអគ្គិសនីប៉ុណ្ណោះ។  សម្រាប់ការរចនាគឺខុសគ្នាបន្តិចបន្តួចពី e:NS1 ដូចជាប៉ាណាមុខដែលតុបតែងដោយពណ៌ខ្មៅ កាងខាងមុខតុបតែងដោយក្រូម៉េ។ បន្ដែមពីនេះ កាងខាងមុខ-ខាងក្រោយ ហើយ​ផ្នែក​ទ្វារ​ចំហៀង​និង​កង់​មាន​ពណ៌​ដូច​តួ​រថយន្ត រួម​ទាំង​ពណ៌​តួ​ខ្លួន​ពីរ​ពណ៌​ជាមួយ​ដំបូល​ពណ៌​ខ្មៅ​សម្រាប់​ជ្រើសរើសផងដែរ។

សម្រាប់ផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានបំពាក់ដោយគ្រឿងបរិក្ខាទំនើបៗជាច្រើនដូចជា កុងទ័រព័ត៌មានទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,១ អ៊ីញ ភ្ជាប់ប្រព័ន្ធ Honda CONNECT 3.0 Pure Electric Edition។ មិនតែប៉ណ្ណោះ បានថែមនៅប្រព័ន្ធសុវត្ថិភាព Honda SENSING Safety Super Sense ដំបូលកញ្ចក់ការពារកំដៅ ប្រព័ន្ធម៉ាស៊ីនត្រជាក់ដាច់ដោយឡែក ប្រព័ន្ធសោរ Digital Key តាមរយៈស្មាតហ្វូន និងឧបករណ៍បំពងសំឡេងម៉ាក BOSE ជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនីសុទ្ធ Honda e:NP1 បំពាក់ជាមួយនឹងម៉ូទ័រអគ្គិសនីសម្រាប់ជ្រើសរើសជាពីរប្រភេទរួមមាន៖ កម្លាំង ១៨២ សេះ និងកម្លាំងរមួល ៣១០​ ញ៉ូតុនម៉ែត្រ ជាមួយអាគុយទំហំ ៥៣,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៤២០ គីឡូម៉ែត្រ។ ខណៈម៉ូទ័រអគ្គិសនីមានកម្លាំង ២០៤ សេះនិងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ជាមួយអាគុយទំហំដល់ ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរប្រហែល ៥១០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

Honda បញ្ជាក់ថា e:NP1 ទាំង២ប្រភេទនេះ អាចបង្កើនល្បឿនពី ០-៥០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៣,៧ វិនាទី និងល្បឿនអតិបរមា ១៥០គីឡូម៉ែត្រ/ម៉ោង គាំទ្រមុខងារសាកថ្មលឿនពី ៣០-៨០% ក្នុងរយៈពេលប្រហែល ៤០ នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ចេញរូបភាព Teaser នៃរថយន្ត Toyota HYRYDER ប្រភេទ Hybrid មុនពេលចេញលក់ជាផ្លូវការនៅដើមខែក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញនៅរូបភាព Teaser នៃរថយន្ត Toyota HYRYDER ដែលជារថយន្ត SUV ខ្នាតតូច មុនការចេញលក់ជាផ្លូវការនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២២ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសឥណ្ឌា។

រថយន្ត Toyota HYRYDER ត្រូវ​បាន​បង្កើត​ឡើង​ជា​ប្រភេទ SUV ខ្នាតតូច​មួយ​ដែល​ស្រដៀងរថយន្ត Kia Selto, Hyundai Creta ជាដើម​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ឥណ្ឌា ដោយបង្កើតឡើងនៅលើមូលដ្ឋានដូចគ្នានឹង Urban Cruiser បច្ចុប្បន្នដែរ។

តាមរូបភាព គេអាចមើលឃើញថា Toyota HYRYDER ត្រូវបានរចនាឡើងដើម្បីបញ្ជាក់ពីភាពរឹងមាំនិងទាន់សម័យរបស់រថយន្ត SUV ជាមួយនឹងកង់ពណ៌ខ្មៅ រួមមកជាមួយចង្កៀងមុខ LED រចនាបែប two-layer។ ខណៈពេលដែលចង្កៀងក្រោយ LED ត្រូវបានរចនាឡើងជារាងអក្សរ C ដែលបន្ថែមភាពខុសប្លែកគ្នានៅពេលយប់​។

លើសពីនេះ Toyota HYRYDER នឹងមានភ្ជាប់មកជាមួយគ្រឿងបរិក្ខាស្តង់ដារពេញលេញ មិនថាកាំមេរ៉ា ៣៦០ ដឺក្រេ និង អេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ក៏ដូចជាដំបូលកញ្ចក់​ sunroof អេក្រង់បង្ហាញលើកញ្ចក់ និងកន្លែងសាកថ្មឥតខ្សែជាដើម។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះត្រូវបានគេរំពឹងថានឹងមកជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ជាមួយនឹងបច្ចេកវិទ្យា Mild Hybrid Technology Smart Hybrid Technology ដែលផលិតកម្លាំងបាន ​១០៣ សេះ និងកម្លាំងរមួល ១៣៦,៨ ញូ៉តុនម៉ែត្រ មានទាំងប្រអប់លេខអូតូ e-CVT និងប្រអប់លេខដៃ ៦ វគ្គផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+