ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់! BMW i7 ឆ្នាំ២០២៣ ប្រភេទ Full Option តម្លៃ ១៦ម៉ឺនដុល្លារ ចេញពីរោងចក្រ

រថយន្តប្រភេទ Flagship ដូចជា BMW 7 Series បច្ចុប្បន្ននេះ ផ្តល់នូវជម្រើស option ជាច្រើនរាប់មិនអស់ ហើយវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះគឺ ព្រោះថាក្នុងនោះវាក៏មាន option អេក្រង់ទំហំ ៣១អ៊ីញ ដែលមានកម្រិតបង្ហាញរូបភាពដល់ 8K នោះ។

ទោះបីជាយ៉ាងណា ចំពោះ Option ដ៏ពិសេស 8K Theater Screen នេះ មិនថោកនោះទេ ពោលគឺវាមានតម្លៃ ៤ ៧៥០ដុល្លារ ប៉ុន្តែអ្នកអាចមើល និងលេងហ្គេមបានគ្រប់យ៉ាង តាមរយៈប្រព័ន្ធ 5G របស់រថយន្ត។

 

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះរួមមានទាំង option ប៊ូតុងចុចដើម្បីបិទទ្វារ តម្លៃ ១ ៥០០ដុល្លារ និង ប្រព័ន្ធបំពងសំឡេង Bowers & Wilkins Diamond surround sound system តម្លៃ ៤ ៨០០ដុល្លារ ដែលប្រើពេជ្រពិតប្រាកដនៅក្នុង speakers របស់វា។

ជាមួយគ្នានេះដែរ BMW ក៏ផ្តល់នូវ option ពណ៌ពិសេសៗជាច្រើន រួមទាំង Pure Grey និង Deep Grey ដែលមានតម្លៃជិត ៥ ០០០ដុល្លារ ខណៈ option ពូកស្បែកលើម៉ូដែល 760i xDrive មានតម្លៃ ៥ ៤៥០ដុល្លារ ហើយ option ពូកស្បែកពេញ full Merino leather មានតម្លៃដល់ ៦ ៣០០ដុល្លារ ឯណោះ។

យ៉ាងណាមិញ អ្វីដែលជា option ថ្លៃបំផុតមួយសម្រាប់ផ្នែកខាងក្រៅ គឺ ទឹកថ្នាំ ២ ពណ៌ ដែលមានតម្លៃដល់ ១២ ០០០ដុល្លារ ដោយរំលេចនូវដំបូលពណ៌ខ្មៅ Black Sapphire ឬ ប្រផេះ Oxide Grey។

សូមបញ្ជាក់ថា ប្រសិនបើជ្រើសរើសឲ្យ full option សម្រាប់រថយន្ត BMW i7 ឆ្នាំ២០២៣ វាអាចមានតម្លៃដល់ទៅ ១៦០ ០០០ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda CR-V ចេញម៉ូដែល Black Edition ថ្មី តម្លៃចាប់ពី ៣ម៉ឺនដុល្លារ

រថយន្ត Honda CR-V ជំនាន់ថ្មី នឹងបង្ហាញខ្លួនឆាប់ៗនាពេលខាងមុខនេះ ប៉ុន្តែឥឡូវក្រុមហ៊ុនជប៉ុន​នេះ បានបន្ថែមម៉ូដែលពិសេសថ្មី គឺ CR-V Black Edition សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។

រថយន្ត Honda CR-V Black Edition មានបំពាក់ចង្កៀងមុខ LED ប្រភេទ smoked headlights និងមុខងារ Active Cornering Lights, កៅអីមុខមានមុខងារកម្តៅ, ពូកស្បែក និង យ៉ាន់កង់ Alloy ទំហំ ១៨អ៊ីញពណ៌ខ្មៅ និង កាងពណ៌ខ្មៅ ជាដើម។

ក្រៅពីនោះ វាបានហាយឡាយពណ៌ខ្មៅទៅលើដៃចង្កូត, ស៊ុមអេក្រង់កម្សាន្ត, ស៊ុមម៉ាស៊ីនត្រជាក់, ចង្កឹះលេខ, ដៃទ្វារ និង តាប្លូ ផងដែរ។

CR-V Black Edition ផ្តល់ជម្រើស ២ ពណ៌ គឺ ខ្មៅ Crystal Black និង ស Platinum White។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែប្រើម៉ាស៊ីនដូចម៉ូដែល CR-V ធម្មតា គឺ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង។

សូមបញ្ជាក់ថា ចំពោះរថយន្ត Honda CR-V Black Edition ថ្មីនេះ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៤៤ ៦០០ដុល្លារអូស្ត្រាលី ឬប្រហែល ៣០ ៨៥០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាចណាស់! ជើងខ្លាំងខាង Off-Road មកពីជប៉ុន របស់ Suzuki បង្ហាញវត្តមាននៅឯពិរព័ណ៍ Bangkok Auto Salon 2022

[បររទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បង្ហាញនៅរថយន្ត Suzuki Jimny Sierra N’s Limited IRON MAN មកពីទីភ្នាក់ងាររចនាម៉ូដ N’s Stage របស់ប្រទេសជប៉ុន ត្រូវបានដាក់តាំងបង្ហាញនៅក្នុងប្រទេសថៃនៅឯ Bangkok Auto Salon 2022 ដោយផ្តោតលើអ្នកចូលចិត្តបើកបរលើផ្លូវលំបាក Off-Road ជាពិសេស។

Suzuki Jimny Sierra N’s Limited IRON MAN ត្រូវបានផលិតឡើងដោយផ្អែកលើ Suzuki Jimny Sierra 1500cc  ដែលចេញលក់ក្នុងប្រទេសជប៉ុន។ ផ្នែកខាងក្រៅត្រូវបានតុបតែងដោយផ្ដោតលើផ្លូវលំបាក Off-Road ជាមួយគ្រឿងរចនាម៉ូដពី Hamer 4×4 ដែលរួមមានកាងដែកខាងមុខ-ខាងក្រោយ, ទ្វារចំហៀងដែក, ដំបូលដែកជាមួយនឹងភ្លើង LED និង Under Guard ពណ៌ក្រហមនៅក្រោមរថយន្ត។

លើសពីនេះ រថយន្ត Suzuki Jimny Sierra N’s Limited IRON MAN ក៏ត្រូវបានបំពាក់ដោយគ្រឿងបន្ថែម ដូចជារន្ធខ្យល់នៅពីលើគម្របម៉ាស៊ីន និងកាតាប៊ូពី WALD ពណ៌ខ្មៅ អំពូល LED ពី CRYSTAL EYE ជាឈុត។ ដែកអូសសណ្តោង WARN AXON 45-S Powersport winch, កៅអី Recaro SR-7F GU100, ដៃចង្កូតស្បែក, ថាសកង់ WORK Crag Galvatre ទំហំ ១៥ អ៊ីញ និងសំបកកង់ TOYO TIRES Open Country M/T ជាដើម។

យោងតាមគេហទំព័រ N’s Limited Japan មិន​បាន​បញ្ជាក់​ថា តើ​រថយន្ត Suzuki Jimny Sierra N’s Limited IRON MAN មាន​ការ​កែ​សម្រួល​ម៉ាស៊ីន​ឬ​អត់ ប៉ុន្តែនៅក្នុងម៉ូដែលធម្មតាត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១០២ សេះ និងកម្លាំងរមួល ១៣០​ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដោយដៃ ៥វគ្គ។

ទោះជាយ៉ាងណាក៏ដោយ រថយន្ត Suzuki Jimny Sierra N’s Limited IRON MAN គ្រាន់តែជារថយន្តផ្ទាល់ខ្លួនមួយមកពីប្រទេសជប៉ុន ដែលនឹងត្រូវបានដាក់តាំងបង្ហាញនៅឯ Bangkok Auto Salon 2022 ចន្លោះថ្ងៃទី ២៩ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ តែប៉ុណ្ណោះ ដោយគ្មានការលក់ពិតប្រាកដណាមួយឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar នឹងវិលត្រឡប់ចូលទីផ្សារ ជាមួយឡាន SUV អគ្គិសនីបីម៉ូដែល នៅឆ្នាំ២០២៥

[ទីផ្សារបរទេស] កាលពីឆ្នាំ២០២១កន្លងទៅនេះ Jaguar អាចលក់រថយន្ត​លើទីផ្សារពិភពលោក​បាន​ត្រឹម ៨៦ ២៧០​គ្រឿង ប៉ុណ្ណោះ ដែល​ជា​ការធ្លាក់ចុះ ១៥,៨% ធៀបនឹងឆ្នាំ២០២០។

ជាការឆ្លើយតបនឹងការធ្លាក់ចុះនេះ ក្រុមហ៊ុនកំពុងតែត្រៀមនូវផែនការផ្លាស់ប្ដូរមួយដែល​នឹងឃើញ Jaguar វាយ​លុក​ចូល​ទីផ្សារ​រថយន្ត​តម្លៃ​ថ្លៃ រថយន្ត​អគ្គិសនី​ដែល​ផ្ដល់​ប្រាក់​ចំណេញ​ខ្ពស់ ហើយ​អាច​នឹង​ជា​គូប្រជែងរបស់ Aston Martin ជាមួយ Bentley ជាដើម។

រថយន្តថ្មីរបស់ Jaguar ដែលគ្រោងចេញលក់ រំពឹងថានឹងចាប់ផ្ដើមពីឆ្នាំ២០២៥ ហើយ​ម៉ូដែល​រថយន្ត​បច្ចុប្បន្ននឹងមិន​មាន​លក់​ទៀត​ឡើយ មានន័យថាជាការចាប់ផ្ដើមថ្មីទាំងស្រុង។ បើតាមចចាមអារ៉ាមបានឲ្យដឹងថាមានរថយន្ត Concept កំពុងស្ថិតក្រោម​ការ​ផលិត​សម្រាប់ការបង្ហាញខ្លួននៅឆ្នាំ២០២៤។

ដោយឡែក តាមការចុះផ្សាយរបស់ Autocar កាលពីថ្មីៗនេះ បាន​ឲ្យដឹងថានឹងមានរថយន្ត SUV ចំនួនបីត្រៀមបង្ហាញខ្លួន ដោយ​ក្នុងនោះមានរថយន្ត​ទ្វារពីរចំនួនមួយ រថយន្តទ្វារបួនចំនួនមួយ និងរថយន្ត​ SUV ទំហំធំចំនួនមួយ ដាច់ៗពីគ្នា។ បន្ថែម​ពី​នេះ​វា​អាច​នឹង​មាន​តម្លៃ​លើស​ពីប្រមាណជិត ១០ម៉ឺនដុល្លារ។

រថយន្តទាំងបីនឹងប្រើប្រាស់​គ្រោងឆ្អឹង Panthera ដែល​កំពុងតែផលិតដោយ Jaguar និងសហការជាមួយ​ដៃ​គូ​ដូចជា Magna និង Nvidia ផងដែរ។ ដូចនេះរង់ចាំតាមដានបន្តទៀតថា Jaguar នឹងបង្ហាញចេញរថយន្តប្រណីតកម្រិតណា៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជិះដើរលេងទាំងគ្រួសារលែងខ្វល់រឿងសាំង ឡានវ៉ែនអគ្គិសនី Maxus តម្លៃចាប់ពី ៤ម៉ឺនដុល្លារ

[ទីផ្សារបរទេស] រថយន្តវ៉ែន Maxus MIFA 9 របស់ក្រុមហ៊ុនចិន SAIC បានប្រកាសចេញលក់​ជា​ផ្លូវ​ការ ជាមួយ​តម្លៃលក់​ដែលមាន​ចន្លោះពី ៤ម៉ឺនដុល្លារ ទៅ ៥,៦៧ម៉ឺនដុល្លារ ជាតម្លៃលើទីផ្សារក្នុងស្រុកប្រទេសចិន។

រថយន្តវ៉ែនអគ្គិសនីនេះបានបង្ហាញខ្លួនម្ដងរួចមកហើយក្នុងកម្មវិធីតាំងបង្ហាញរថយន្តទីក្រុង Guangzhou កាលពីខែ​វិច្ឆិកា ឆ្នាំ​២០២១ ដោយ​វា​គឺ​ជារថយន្តដំបូងគេមានប្រើប្រាស់គ្រោងឆ្អឹង Maxus Intelligent Flexible Architecture (MIFA) ហេតុ​នេះ​ទើប​មាន​ឈ្មោះថា MIFA។

រថយន្តនេះមាន​ការតម្រៀបកៅអីអង្គុយជា​បី​ជួរ ដែលជួរនីមួយៗមានកៅអីអង្គុយសរុបចំនួន​ពីរ ហើយ​កៅអី​ជួរទីពីរ និង​ជួរ​ទីបី​អាច​បត់​ទៅ​មុខបានដោយបែបអេឡិចត្រូនិក​ដើម្បី​ផ្ដល់​ជា​ទីតាំងដាក់ឥវ៉ាន់កាន់តែ​ធំ ហើយកៅអីអង្គុយផ្ទាល់​ក៏​មាន​ជា​មុខងារដែល​អាច​សារ៉េ​ទីតាំង​បែបអេឡិចត្រូនិក មានមុខងារកម្ដៅ និងមានជាមុខងារម៉ាស្សាផងដែរ។

រថយន្ត MIFA 9 នេះមានប្រើប្រាស់​អាគុយលីចូម​ចំណុះ ៩០kWh ដែល​អាច​ផ្ដល់​ចម្ងាយ​បើកបរ​បានដល់ ៥៦០គីឡូម៉ែត្រ ជាមួយ​កម្រិតស៊ីថាមពល ១៧,៩kWh ក្នុង១០០គីឡូម៉ែត្រ។ រថយន្តនេះដែរមានម៉ូទ័រអគ្គិសនីមួយ​ដែល​អាចផ្ដល់​កម្លាំងបាន ១៨០kW ហើយ​នៅ​ឆ្នាំ២០២៣ ក្រុមហ៊ុន SAIC គ្រោងបង្កើនចម្ងាយបើកបរឲ្យដល់ ៦៥០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនរថយន្តចិន Aiways Automobiles កំពុងពិចារណាបោះជំហានចូលក្នុងទីផ្សារអូស្រ្តាលី និងចក្រភពអង់គ្លេសនៅឆ្នាំនេះ

[ទីផ្សារបរទស] ក្រុមហ៊ុនផលិតរថយន្ត Aiways Automobiles ដែលជាម៉ាករថយន្តរបស់ចិនដែលបង្កើតឡើងក្នុងឆ្នាំ ២០១៧ កំពុងពិចារណាលក់រថយន្តនៅក្នុងប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេស ក្នុងការពង្រឹងលើការពង្រីករថយន្តទៅកាន់ទីផ្សារបើកបរចង្កូតស្តាំ (RHD)។

បច្ចុប្បន្ន Aiways Automobiles លក់រថយន្តនៅអ៊ឺរ៉ុបតែមួយគត់គឺម៉ូឌែល U5 ជារថយន្តប្រភេទ SUV ខ្នាតកណ្តាល ទោះបីជារថយន្ត U6 coupe ត្រូវបានដាក់បង្ហាញនៅក្នុងប្រទេសចិននាពេលថ្មីៗនេះក៏ដោយ និង​គំរូ​រថយន្ត​ម៉ូដែល U7 SUV ខ្នាត​ធំដែល​នឹង​ចេញ​លក់​នៅ​ពេល​អនាគតផងដែរ។

រថយន្ត Aiways U5 មានការរចនាយ៉ាងទាក់ទាញ និងទាន់សម័យដោយមានតួខ្លួនពីរពណ៌ ដំបូលខ្មៅ ប៉ាណាមុខបិទជិត ចង្កៀងមុខប្រភេទ LED ថាសកង់ស្ព័រទំហំ ១៩ អ៊ីញ ចង្កៀងក្រោយ LED អូសកាត់ទាំងសងខាង និងដំបូលកញ្ចក់បែប Panoramic Sunroof។

ចំពោះផ្នែកខាងក្នុងកាប៊ីនត្រូវបានបំពាក់ដោយអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និងកៅអីខាងមុខកំដៅ Dual Zone និងប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូជាដើម។

សម្រាប់រថយន្ត ​Aiways U5 ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីមានកម្លាំង ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយអាគុយទំហំ ៦៣​ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង បង្កើនល្បឿន ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៧,៥ វិនាទី ប្រព័ន្ធបើកបរវិលកង់ទាំងអស់។ បន្ថែមពីនេះ  Aiways U5 គឺជាម៉ូដែលខ្ពស់បំផុតប្រភេទ SUV ខ្នាតកណ្តាលនៅអឺរ៉ុប មានតម្លៃលក់ចាប់ពី ៣៧ ៨៣៩ ដុល្លារ ជាមួយនឹងតម្លៃក្នុងប្រទេសអូស្ត្រាលីអាចខ្ពស់រហូតដល់ ៥២ ១០៦​ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំងនេះជារថយន្តប្រភេទ SUV ៧កៅអី អាចនឹងមានវត្តមាននៅក្នុងទីផ្សារប្រទេសវៀតណាមនៅឆ្នាំនេះ

[ទីផ្សារបរទេស] ទីផ្សាររថយន្តរបស់វៀតណាមនៅឆមាសទីពីរនៃឆ្នាំ ២០២២ ត្រូវបានគេរំពឹងថានឹងកាន់តែក្តៅនៅពេលដែលជម្រើសថ្មីបន្ថែមទៀតត្រូវបានចាប់ផ្តើម ដូចក្រុម SUV/CUV ក្រុម SUV ៧ កៅអីក្នុងប្រទេសវៀតណាមក៏នឹងមានការកែប្រែឡើងវិញសម្រាប់ឆ្នាំ ២០២២ ផងដែរ។ ខាងក្រោមនេះជារថយន្ត ៧កៅអីគ្រោងនឹងមានវត្តមានក្នុងទីផ្សារវៀតណាម៖

១) Ford Everest ស៊េរីឆ្នាំ ២០២៣៖ ម៉ូដែល SUV ៧ កៅអី ដែលទទួលបានការចាប់អារម្មណ៍នាពេលថ្មីៗនេះគឺ Ford Everest ស៊េរីឆ្នាំ ២០២២ បានដាក់លក់ទូទាំងពិភពលោកតាំងពីខែមីនា ហើយត្រូវបានគេរំពឹងថានឹងដាក់លក់នៅប្រទេសវៀតណាមនៅដើមខែកក្កដា។

បើនិយាយពីកម្លាំងវិញ Ford Everest ស៊េរីឆ្នាំ ២០២៣ ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង turbocharger ភ្ជាប់មកជាមួយប្រអប់លេខអូតូ ៦វគ្គ ឬ ១០ វគ្គ និងមានតម្លៃចាប់ពី ៤២ ៨៣៦ ដុល្លារ។

២) Isuzu mu-X ស៊េរីឆ្នាំ ២០២២៖  Isuzu mu-X ស៊េរីឆ្នាំ ២០២២ ទំនងជាត្រូវដាក់បង្ហាញនៅក្នុងប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះ។ អ្នកប្រឹក្សាផ្នែកលក់មួយចំនួនបាននិយាយថា Isuzu mu-X ២០២២ នឹងមាន ៤ ស៊េរី តម្លៃរំពឹងថានឹងលើសពី ៣៨ ៦៩២ ដុល្លារ។

ដូចរថយន្តភីកអាប់ D-Max ដែរ mu-X ២០២២ មានតែជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩ លីត្រ រួមជាមួយនឹងប្រអប់លេខអូតូ ៦ វគ្គ ឬប្រអប់លេខដៃ ៦ វគ្គ។

៣) Nissan Terra ស៊េរីឆ្នាំ ២០២២៖ រថយន្តនេះទំនង​ជា​បង្ហាញ​ខ្លួន​ក្នុង​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​នេះ។ សម្រាប់រថយន្ត Nissan Terra ស៊េរីឆ្នាំ ២០២២ នៅ​ប្រទេស​ថៃ​នៅ​តែ​ប្រើ​ម៉ាស៊ីន​ម៉ាស៊ូតចំណុះ ២,៣ លីត្រ turbocharged ផលិតកម្លាំង​បាន ១៩០ សេះ និង​កម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ ឬលេខដៃ ៦វគ្គ ។

៤) Kia Sorento PHEV ៖ Kia Sorento PHEV ត្រូវ​បាន​ក្រុមហ៊ុន Thaco ដាក់បង្ហាញនៅ​ប្រទេស​វៀតណាម​នៅ​ចុង​ឆ្នាំ ២០២១ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចេញ​នៅ​ឆ្នាំ ២០២២ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​នៅ​ស្ងៀម។ ទំនង​ជា​ម៉ូដែល​នេះ​នឹង​ចេញ​លក់​នៅ​ឆមាស​ទី​ពីរ​ឆ្នាំ​នេះ។

នៅសហរដ្ឋអាមេរិក រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង រួមបញ្ចូលគ្នាជាមួយម៉ូទ័រអគ្គិសនី និងអាគុយលីចូមទំហំ ១៤ គីឡូវ៉ាត់ម៉ោង ផលិតកម្លាំងបាន ២៦១ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ​ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ។

៥) Toyota Fortuner GR Sport៖ យោង​តាម​ប្រភព​អ្នក​ប្រឹក្សា​ផ្នែក​លក់​បាន​ឲ្យ​ដឹង​ថា​ម៉ូដែលនេះ​នឹង​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ខែ​កក្កដា​។ មុននោះ រថយន្ត Fortuner ដែលត្រូវបានអាប់ដេត ត្រូវបានដាក់លក់នៅក្នុងប្រទេសវៀតណាម ចាប់ពីខែឧសភា ជាមួយនឹងរូបរាងដូចគ្នា ដោយបានផ្លាស់ប្តូរ និងកែលម្អតែជាមួយគ្រឿងបរិក្ខាដែលមានផាសុកភាព និងសុវត្ថិភាពប៉ុណ្ណោះ ។

នៅប្រទេសថៃ Toyota Fortuner GR Sport ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ ផលិតកម្លាំងបាន ២០១ សេះ កម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ និងប្រព័ន្ធបើកបរវិលកង់ទាំងបួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Hyundai Ioniq 6 ឆ្នាំ២០២៣ ឌីហ្សាញតាមគំរូឡាន រាងឡូយ បច្ចេកវិទ្យាទំនើប

នៅទីបំផុត ក្រុមហ៊ុន Hyundai បានប្រកាសចេញរថយន្តម៉ូដែលថ្មីសន្លាងរបស់ខ្លួន គឺ Ioniq 6 ដែលជារថយន្ត Sedan ដំណើរការដោយថាមពលអគ្គិសនីសុទ្ធដំបូងបង្អស់របស់ខ្លួន។

រថយន្ត Hyundai Ioniq 6 ត្រូវបានឌីហ្សាញតាមគំរូរថយន្ត Prophecy Concept ដែលបានបង្ហាញខ្លួនកាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅ។

Sedan អគ្គិសនីខាងលើមានបំពាក់កុងទ័រឌីជីថលទំហំ ១២អ៊ីញ និង អេក្រង់កម្សាន្តទំហំ ១២អ៊ីញដូចគ្នា។ អ្វីដែលពិសេសនោះគឺ វាផ្តល់នូវប្រព័ន្ធភ្លើងបំភ្លឺក្នុងកាប៊ីន ambient lighting ដល់ទៅ ៦៤ពណ៌ឯណោះ ថែមទាំងមាន dual-color themes ចំនួន ៦ ដើម្បីឲ្យត្រូវតាមអារម្មណ៍អ្នកប្រើប្រាស់។

Ioniq 6 នឹងប្រើគ្រោងឆ្អឹង Hyundai E-GMP EV platform ដែលមានប្រើលើម៉ូដែល Ioniq 5 ដែរ។ ចំពោះជម្រើសម៉ាស៊ីនរបស់វា ទំនងជាមានជម្រើសម៉ូទ័រមួយ ប៉ុងក្រោយ កម្លាំង ២២៥សេះ និង ម៉ូទ័រ២ ប៉ុង២ កម្លាំង ៣២០សេះ ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Hyundai មិនទាន់បានបង្ហាញព័ត៌មានលម្អិតផ្សេងទៀត ក៏ដូចជាតម្លៃ និងកាលបរិច្ឆេទចេញលក់របស់វានៅឡើយទេ ដូច្នេះមានតែរង់ចាំមើលតទៅទៀតប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Infiniti QX55 ឆ្នាំ២០២៣ បំពាក់ option ច្រើនជាងមុន តម្លៃចាប់ពី ៤,៦ម៉ឺនដុល្លារ

ក្រុមហ៊ុន Infiniti បានប្រកាសចេញរថយន្ត QX55 ស៊េរីឆ្នាំ២០២៣ ជាផ្លូវការ ដោយមានតម្លៃចាប់ពី ៤៩ ១៥០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ពោលគឺថ្លៃជាងមុន ២ ៦៥០ដុល្លារ បើប្រៀបធៀបនឹងស៊េរីឆ្នាំ២០២២។

ចំពោះស៊េរីឆ្នាំ២០២៣ រថយន្ត Infiniti QX55 ថ្មី នឹងមានបំពាក់ option មកស្តង់ដារច្រើនជាងមុន រួមទាំង យ៉ាន់កង់ ២០អ៊ីញ, ពូកស្បែក, កញ្ចក់ចំហៀងក្តោបអូតូ និងមានមុខងារកម្តៅ ហើយទ្វារក្រោយមានភ្លើង LED Welcoming Lights ព្រមទាំងមានរន្ធសាកភ្លើង USB Type-C សម្រាប់អ្នកដំណើរក្រោយ ទៀតផង។

ដោយឡែកចំពោះប្រព័ន្ធជំនួយការបើកបរ ProPILOT Assist របស់ Infiniti ក៏នឹងត្រូវដាក់បញ្ចូលមកដែរ អាស្រ័យលើម៉ូដែលអ្នកដែលជ្រើសរើស។ QX55 ផ្តល់ជម្រើស ៣ ម៉ូដែល គឺ Luxe តម្លៃចាប់ពី ៤៩ ១៥០ដុល្លារ, Essential តម្លៃចាប់ពី ៥៤ ២៥០ដុល្លារ និង Sensory តម្លៃចាប់ពី ៥៧ ៨០០ដុល្លារ។

Infiniti QX55 ឆ្នាំ២០២៣ ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ VC-Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦៨សេះ និងកម្លាំងរមួល ៣៨០ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ CVT និងប៉ុងពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី MG4 សាកថ្មម្តងជិះបាន ៤៥០គីឡូម៉ែត្រ​ រំពឹងថានឹងបង្ហាញខ្លួននៅអឺរ៉ុបក្នុងឆ្នាំនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការបង្ហាញចេញនូវពត៌មានមួយចំនួន និងរូបភាពផ្លូវការរបស់រថយន្តអគ្គិសនី MG4 Electric នៅអឺរ៉ុប ឬហៅថា MG Mulan សម្រាប់ទីផ្សារប្រទេសចិន។

សម្រាប់រថយន្តអគ្គិសនី MG4 ដែលជារថយន្តម៉ាក MG ដំបូងគេដែលប្រើស្ថាបត្យកម្មម៉ូឌុលថ្មីរបស់ SAIC Motor (MSP) ដែលជាស្ថាបត្យកម្មរថយន្តអគ្គិសនី ជាមួយប្រវែងតួខ្លួនសរុប ៤ ២៨៧ ម.ម ទទឹង ១ ៨៣៥ ម.ម និងកំពស់ ១ ៥០៤​ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ០៦២ ម.ម ។

គួរឲ្យដឹងដែរថា សម្រាប់ព័ត៌មានលម្អិតនៃម៉ូទ័រអគ្គិសនីនៃរថយន្តអគ្គិសនី MG4 នៅអឺរ៉ុបមិនត្រូវបានបញ្ជាក់នោះទេ។ ប៉ុន្តែយោងទៅតាមរថយន្ត MG Mulan នៅក្នុងប្រទេសចិន វាត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ២០១ សេះ ខណៈជម្រើសម៉ូទ័រអគ្គិសនីតូចជាងនេះ បង្កើតកម្លាំងបាន ១៦៨ សេះ ប៉ុង១ វិលកង់ក្រោយ និងប៉ុង២ផងដែរ ភ្ជាប់ជាមួយអាគុយទំហំ ៥១គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងអាគុយទំហំ ៦៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៤៥០គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

គួរបញ្ជាក់ផងដែរថា រថយន្តអគ្គិសនី MG4 Electric បច្ចុប្បន្នកំពុងស្ថិតក្រោមការសាកល្បងចុងក្រោយនៃការបើកបរ ១២០ ០០០ គីឡូម៉ែត្រក្រោមលក្ខខណ្ឌផ្សេងៗនៅអឺរ៉ុប ហើយត្រូវបានគេរំពឹងថានឹងចេញលក់នៅអឺរ៉ុបក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២២ ជាមួយនឹងតម្លៃប្រហែលចាប់ពី ៣១ ៥៩១ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+