ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាន់តែអស្ចារ្យ ឡានអគ្គិសនី Mercedes សាកភ្លើងម្ដង ជិះបាន ១២០០គីឡូម៉ែត្រ

[ទីផ្សារបរទេស] រថយន្ត Concept ឈ្មោះ Vision EQXX របស់ Mercedes-Benz ត្រូវបាន​ឌីហ្សាញ​ឡើងដើម្បី​បង្ហាញ​អំពី​អនាគតរថយន្ត SUV ដែលសន្សំសំចៃថាមពលខ្លាំងដាច់គេរបស់ក្រុមហ៊ុន ហើយដើម្បីបញ្ជាក់ពីចំណុចនេះ រថយន្តនេះ​បាន​បញ្ចប់​ការបើកបរចម្ងាយ ១០០៨គ.ម លើការសាកភ្លើងមួយលើក ដែលថាមពលគឺនៅសេសសល់​ ១៥% ថែមទៀត។

ដើម្បីទទួលបានតួលេខកាន់តែអស្ចារ្យ Mercedes បាន​យករថយន្ត Vision EQXX បើកបរ​ម្ដងទៀត ដែល​ម្ដងនេះ​វា​អាច​បំបែក​កំណត់ត្រារបស់ខ្លួនឯង ដោយទទួលបានចម្ងាយបើកបររហូតដល់ ១២០២គីឡូម៉ែត្រឯណោះ។ លទ្ធផលអស្ចារ្យនេះអាច​ទទួលបាន​ដោយ​សារតែ Vision EQXX មាន​រចនាបថដែលជ្រែកខ្យល់ ហើយ​អ្វីដែលអស្ចារ្យគឺវាមានបំពាក់អាគុយចំណុះត្រឹមប្រមាណ ១០០kWh ដែលតូចជាងអាគុយរបស់ EQS នៅឡើយទេ។

ដំណើរនៃការបើកបរបានចាប់ផ្ដើមចេញពីទីស្នាក់ការកណ្ដាលរបស់ Mercedes នៅក្នុងប្រទេសអាល្លឺម៉ង់ រួចបន្តឆ្លងទៅដល់​ប្រទេស​បារាំង មុន​ទៅដល់​គោលដៅចុងក្រោយដែលស្ថិតនៅចក្រភពអង់គ្លេស។

ក្រោយការបើកបរអស់ចម្ងាយ ១២០២គីឡូម៉ែត្រ ដែលប្រើពេលបើកបរ ១៤ម៉ោង និង៣០នាទី ក្នុងរយៈពេលសរុបពីរថ្ងៃ រថយន្ត Vision EQXX បានធ្វើដំណើរទៅកាន់​ទីស្នាក់ការ Mercedes-AMG High Performance Powertrain ដើម្បី​សាក​បញ្ចូល​ថាមពល​មុនការបង្ហាញមុខជាសាធារណៈនៅកម្មវិធី Goodwood Hillclimb៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi បោះទុន ៣២០លានដុល្លារបន្ថែមទៀត ដើម្បីបង្កើនការផលិតម៉ូទ័រអគ្គិសនី

ក្រុមហ៊ុន Audi គ្រោងនឹងវិនិយោគទឹកប្រាក់ ៣០១លានអឺរ៉ូ (៣២០លានដុល្លារ) ដើម្បីបង្កើនការផលិតម៉ូទ័រអគ្គិសនី (Electric Motors) នៅរោងចក្ររបស់ខ្លួននៅទីក្រុង Győr ប្រទេសហុងគ្រី។

ការវិនិយោគនេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី លោក Péter Szijjártó។ ខណៈពេលដែលភាពជាក់លាក់មួយចំនួនអំពីផែនការនេះនៅតែមិនច្បាស់លាស់ ដោយលោក Szijjártó បានបញ្ជាក់ថា Audi នឹងទទួលបានជំនួយពីរដ្ឋាភិបាលចំនួន ២១លានអឺរ៉ូ (២២ លានដុល្លារ) ដើម្បីជួយក្នុងការពង្រីករោងចក្រដែលនឹងបន្ថែមការងារប្រហែល ៥០០កន្លែង។

ម៉ូទ័រអគ្គិសនីដែលនឹងត្រូវផលិតនៅរោងចក្រ នឹងត្រូវបានប្រើសម្រាប់ម៉ូដែលដែលផលិតឡើងផ្អែកលើគ្រោងឆ្អឹង MEB  នៅគ្រប់ Volkswagen Group ជាមួយការផលិតត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០២៥។

ក្រុមហ៊ុន Audi បាន និងកំពុងផលិតម៉ូទ័រអគ្គិសនីនៅក្នុងប្រទេសហុងគ្រីតាំងពីឆ្នាំ ២០១៨ មក ហើយវាជាទីផ្សារផលិតកម្មដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់នេះ។ ហើយក្រុមហ៊ុនបានផលិតរថយន្តចំនួន ១៧១ ០០០ គ្រឿងក្នុងប្រទេសហុងគ្រីកាលពីឆ្នាំមុន និងផ្តល់ការងារដល់ប្រជាជនក្នុងស្រុកប្រហែល ១៣ ០០០នាក់។ វាបានរួមចំណែកធ្វើឱ្យប្រទេសហុងគ្រីក្លាយជាអ្នកនាំចេញរថយន្តធំជាងគេទី ២០ នៅលើពិភពលោក នេះបើយោងតាមសេចក្តីរាយការណ៍របស់ Daily News Hungary ។

ក្រុមហ៊ុន Volkswagen Group បានគូសផែនទីអនាគតរបស់ខ្លួនរួចហើយ  ដោយនៅពាក់កណ្តាលឆ្នាំ ២០២១ ក្រុមហ៊ុននេះបានបង្ហាញថា ខ្លួននឹងលុបចោលនូវការផលិតរថយន្តប្រើម៉ាស៊ីនចំហេះខាងក្នុងទាំងអស់ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ ព្រមទាំងបានបង្រួបបង្រួម EV Platform ដែលមានស្រាប់ចំនួនពីរគឺ ស្ថាបត្យកម្ម MEB និង PPE ទៅជា Platform តែមួយដែលមានឈ្មោះថា Scalable Systems Platform (SSP) ដែលនឹងបង្កើតឡើងសម្រាប់រថយន្ត Volkswagen Group ហើយនឹងត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អុញ! ទើបពាក់កណ្តាលឆ្នាំ២០២២សោះ Cadillac បើកឲ្យកុម្ម៉ង់ឡានអគ្គិសនី Lyriq ឆ្នាំ២០២៤បាត់ ព្រោះតែ…

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តអគ្គិសនី Cadillac Lyriq ស៊េរីឆ្នាំ ២០២៣ ត្រូវបានលក់អស់ទាំងស្រុង ហើយជាលទ្ធផល ម៉ាកយីហោអាមេរិកខាងលើ កំពុងបើកការបញ្ជាទិញសម្រាប់ម៉ូដែលឆ្នាំ ២០២៤ នៅថ្ងៃនេះ។

គួរឲ្យដឹងដែរថា រថយន្ត SUV អគ្គិសនីនេះ កំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ Cadillac រហូតមកដល់ពេលនេះ ហើយរួមទាំងការទាក់ទាញអតិថិជនថ្មីពីម៉ាកផ្សេងទៀតផងដែរ។

យោងតាមសារព័ត៌មាន Automotive News បានបង្ហាញថា អតិថិជនអាចកក់លុយដើម្បីបញ្ជាទិញ Cadillac Lyriq ២០២៤ ក្នុងតម្លៃត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះ។ ដោយឡែក ចំពោះការបញ្ជាទិញពេញលេញត្រូវបានគេរំពឹងថា នឹងបើកឲ្យធ្វើការកំណត់ និងជ្រើសរើស option នៅចុងឆ្នាំនេះ។

យ៉ាងណាមិញ ចំពោះការចែកចាយរថយន្ត SUV អគ្គិសនីនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ហើយក្រុមហ៊ុន Cadillac បាននិយាយជាសាធារណៈថា បុគ្គលជាង ២០ ០០០នាក់ បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងលើរថយន្តរបស់ខ្លួន។ រីឯអតិថិជនដែលបានខកខានលើម៉ូដែលឆ្នាំ ២០២៣ ប៉ុន្តែត្រូវបានដាក់ក្នុងបញ្ជីរង់ចាំ នៅតែអាចជាប់ឈ្មោះក្នុងបញ្ចីរង់ចាំ សម្រាប់ស៊េរីឆ្នាំ២០២៤ ដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota និង Subaru ប្រាប់ម្ចាស់ឡានអគ្គិសនី bZX4 និង Solterra ឲ្យឈប់បើកភ្លាមៗ ព្រោះអាចរបូតកង់

ក្រុមហ៊ុន Subaru និង Toyota កំពុងប្រមូលរថយន្តអគ្គិសនីថ្មីរបស់ពួកគេ ជាង ៥ ៣០០ គ្រឿងនៅទូទាំងពិភពលោក ត្រលប់ចូលរោងចក្រវិញ ដោយសារតែហានិភ័យនៃកង់មួយ ឬច្រើន អាចរលុង និងរបូតចេញមក។

យោងតាមរបាយការណ៍ពី Reuters បានឲ្យដឹងថា ក្រុមហ៊ុន Toyota បានប្រកាសការប្រមូលមកវិញទៅកាន់ក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុន ហើយនឹងធ្វើដូច្នេះជាមួយ NHTSA ផងដែរ។

ក្នុងចំណោម ២ ៧០០ គ្រឿងនៃរថយន្តអគ្គិសនី bZ4X ដែលរងផលប៉ះពាល់ ក្នុងនោះមាន ២៦០គ្រឿង ត្រូវបានផលិតសម្រាប់ទីផ្សារសហរដ្ឋអាមេរិក, ២ ២០០គ្រឿងសម្រាប់អឺរ៉ុប, ១១០គ្រឿងសម្រាប់ប្រទេសជប៉ុន និង ២០គ្រឿងសម្រាប់ប្រទេសកាណាដាជាមួយនឹងទីផ្សារផ្សេងទៀត នៅជុំវិញពិភពលោក។

ដោយឡែក ក្រុមហ៊ុន Subaru និយាយថា ខ្លួនបានប្រមូលរថយន្ត Solterra EV ចំនួន ២ ៦០០ គ្រឿងនៅទូទាំងពិភពលោក ប៉ុន្តែមិនជាក់លាក់អំពីចំនួនគ្រឿងដែលត្រូវបានផលិតសម្រាប់ទីផ្សារសហរដ្ឋអាមេរិកឡើយ។

អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន Subaru បាន​និយាយ​ថា រថយន្ត​ភាគ​ច្រើន​គឺ​សម្រាប់​អ្នក​ចែក​ចាយ ហើយ​មិន​មាន​ការ​ដឹក​ជញ្ជូន​ដល់​អតិថិជន​នៅ​ពេល​នេះ​ទេ។

សូមបញ្ជាក់ម្តងទៀតថា ចំណុចសំខាន់នៃបញ្ហាខាងលើ គឺបណ្តាលមកពីប៊ូឡុងមួយដែលអាចធូរ និងអាចបណ្តាលឲ្យរបូតកង់។ ក្រសួងដឹកជញ្ជូនក្នុងប្រទេសជប៉ុនបានលើកឡើងជាពិសេស អំពីរបៀបដែលការបត់ខ្លាំង និងការចាប់ហ្វ្រាំងភ្លាមៗ អាចរួមចំណែកដល់គ្រោះថ្នាក់ ហើយបានណែនាំថា រថយន្តទាំងអស់នោះគួរតែចតទុកចោលសិន ហើយចាំរហូតដល់អាចដោះស្រាយបញ្ហាបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Tesla Cybertruck អាចនឹងមានបើកលើផ្លូវ នៅចុងឆ្នាំក្រោយ

[ទីផ្សារបរទេស] រថយន្ត Tesla Cybertruck ស៊េរីឆ្នាំ២០២៤ អាចនឹងបង្ហាញវត្តមានលើ​ដងផ្លូវនៅ​សហរដ្ឋអាមេរិក នៅ​អំឡុង​ចុង​ឆ្នាំក្រោយនេះ រយៈពេលពីរឆ្នាំក្រោយការសន្យាលើកដំបូងរបស់នាយកប្រតិបត្តិក្រុមហ៊ុន។

លោក Elon Musk ដែលជានាយកប្រតិបត្តិ Tesla បានបញ្ជាក់​ឲ្យដឹងថាការឌីហ្សាញចុងក្រោយរបស់ Cybertruck បាន​សម្រេច​ហើយ ហើយលោកបន្ថែមថាការផលិតរថយន្តភីកអាប់អគ្គិសនីនេះអាចចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ២០២៣ ដែល​អាច​សន្និដ្ឋាន​បាន​ថា​អតិថិជននឹងទទួលបានរថយន្ត​ចាប់​ពី​អំឡុងចុងឆ្នាំ។

កាលពីខែសីហា ឆ្នាំ២០២១ មានការប៉ាន់ស្មានថា Tesla ទទួលបានការកុម្ម៉ង់ចំនួន ១,២៥លានគ្រឿង សម្រាប់​រថយន្ត Cybertruck ដែល​ការ​កុម្ម៉ង់តម្រូវឲ្យ​កក់ប្រាក់ ១៥០ដុល្លារ មានន័យថាក្រុមហ៊ុនទទួលបានដើមទុន ១៨៧,៧លាន​ដុល្លារ ស្រេច​បាន​ទៅហើយ។

ការចេញលក់រថយន្ត Cybertruck បានពន្យារពេលអស់ច្រើនលើកមកហើយ ចាប់តាំងពីរថយន្តនេះបង្ហាញ​ខ្លួន​ជា​លើក​ដំបូងក្នុង​នាមជា Concept កាលពីឆ្នាំ២០១៩ ដោយ​ការ​ដឹក​ជញ្ជូន​ដំបូងរំពឹងថានឹងចាប់ផ្ដើមនៅចុងឆ្នាំ២០២១ ក្រោយមកការផលិត​ត្រូវលើក​ពេល​ទៅឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញឡាន RAV4 ស៊េរីឆ្នាំ២០២៣ ប្ដូរប្រើកុងទ័រឌីជីថលថ្មី ទំហំធំ

[ទីផ្សារបរទេស] Toyota បានប្រកាសចេញរថយន្ត RAV4 ស៊េរីឆ្នាំ២០២៣ សម្រាប់ទីផ្សារអឺរ៉ុប ដែលមាន​ការ​ផ្លាស់​ប្ដូរ​ថ្មីៗ​មួយ​ចំនួន ដូចជាការប្ដូរប្រើកុងទ័រឌីជីថលថ្មី អេក្រង់កម្សាន្តទំហំធំ និងប្រព័ន្ធសុវត្ថិភាពដែលមានការអាប់ដេតថ្មីផងដែរ។

RAV4 ស៊េរីថ្មី មានបំពាក់អេក្រង់ ១០,៥អ៊ីញ ថ្មីដែលមានកម្រិតបង្ហាញច្បាស់ជាងមុន ហើយអេក្រង់​នេះ​ធ្លាប់បាន​ប្រើ​រួចមក​ហើយ​លើ​រថយន្ត Toyota ម៉ូដែលផ្សេង ដូចជា Corolla និង Corolla Cross ជាដើម។

អេក្រង់កម្សាន្តថ្មីមានមកជាស្តង់ដារនូវមុខងារ Android Auto ជាមួយ Apple CarPlay ផងដែរ ហើយវាក៏មានមុខងារ​ដែល​ផ្ដល់​ទិន្នន័យ​ផ្ទាល់ៗទាក់ទងនឹងចរាចរណ៍លើដងផ្លូវ និងបង្ហាញពីចំណតដែលទំនេរ​ដែលស្ថិតនៅជិតគោលដៅរបស់​អ្នកបើកបរ​ផង​ដែរ។ អតិថិជនក៏អាចថែមថវិកាដើម្បីទទួលបានមុខងារបង្ហាញផ្លូវដោយមិនប្រើអ៊ីនធឺណិត, មុខងារចំណាំស្លាក​ចរាចរណ៍, មុខងារ​ឲ្យ​ដំណឹងពីធាតុអាកាស និងមុខងារឲ្យដំណឹងពីតំបន់គ្មានផ្សែងពុលជាដើម។

ដោយឡែក RAV4 ស៊េរីថ្មីក៏មានបំពាក់នូវកុងទ័រឌីជីថលថ្មី ទំហំដល់ ១២,៣អ៊ីញ ដែលកុងទ័រនេះមានមកជាស្តង់ដារលើគ្រប់​ប្រភេទ​រថយន្ត លើកលែងតែប្រភេទ Entry-Level ដែលមានកុងទ័រទំហំ ៧អ៊ីញប៉ុណ្ណោះ។ អេក្រង់នេះមាន​ចែក​ចេញ​ជា​៤ប្រភេទ (Casual, Smart, Sport និង Tough) ហើយមានការរៀបចំចំនួនបីរបៀប។

បន្ថែមពីនេះ RAV4 ស៊េរីថ្មីក៏ទទួលបានការ​អាប់ដេតលើកញ្ចប់សុវត្ថិភាព Toyota Safety Sense ផងដែរ ដោយ​អាប់​ដេត​បន្ថែម​លើ​មុខងារ Pre-Collision System និងការបន្ថែមមុខងារ Emergency Steering Assist ដែល​អាច​ឲ្យ​រថយន្ត​ជៀស​ផុតពីអ្នកថ្មើរជើង។

ទាក់ទងនឹងរូបរាងខាងក្រៅ ជាមួយនឹងម៉ាស៊ីនមិនមានការផ្លាស់ប្ដូរឡើយ ដោយវានៅតែប្រើ​ម៉ាស៊ីន ២,៥លីត្រ Hybrid អាច​ផលិត​កម្លាំងបាន ២១៥សេះ សម្រាប់ប្រភេទ FWD និងផលិតកម្លាំងបាន ២១៩សេះ សម្រាប់ប្រភេទ AWD-i។ ចំណែក​ប្រភេទ Plug-in Hybrid អាចផលិតកម្លាំងបាន ៣០២សេះ និងមានប្រព័ន្ធបើកបរប៉ុងពីរជាស្តង់ដារតែម្ដង។

រថយន្ត Toyota RAV4 ស៊េរីឆ្នាំ២០២៣ នឹងចូលរោងចក្រផលិតនៅត្រីមាសទីបីនៃឆ្នាំ២០២២នេះ ដោយតម្លៃ​នៅ​មិន​ទាន់​ប្រកាស​ចេញ​នៅ​ឡើយ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Triton បន្ថែមជម្រើសថ្មី កាន់តែទំនើប ឆ្លាតវៃ រីឯតម្លៃត្រឹមតែ ៤៦ ៥០០ដុល្លារ

[ទីផ្សារក្នុងស្រុក] និយាយដល់រថយន្ត Pickup ច្បាស់ណាស់ យើងម្នាក់ៗមិនអាចមើលរំលងរថយន្តរបស់ជប៉ុនមួយនេះឡើយ គឺរថយន្ត Mitsubishi Triton ជាមួយសមត្ថភាពនៃការបើកបរ ជំនះគ្រប់ឧបសគ្គផ្លូវ សន្សំសំចៃ សុវត្ថិភាព និងផ្តល់ជូននូវការបើកបរប្រកបដោយផាសុកភាព ជាមួយនឹងប្រព័ន្ធជើងក្រោមគ្មានគូរប្រៀប។ កាន់តែពិសេស នៅថ្ងៃនេះក្រុមការងាររបស់ខេមបូអូតូ បានឃើញការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Mitsubishi Motors Cambodia ពីត្រកូលថ្មីរបស់ Triton គឺម៉ូដែល Mitsubishi Triton GLS EXTRA PLUS ឆ្នាំ២០២៣ ដោយតម្លៃត្រឹមតែ ៤៦ ៥០០ដុល្លារ។

ប្រភពរូប៖ Mitsubishi Motors Thailand

យោងតាមការបង្ហោះនូវរូបភាពទាំងនោះ យើងឃើញថាប្រព័ន្ធសុវត្ថិភាពថ្មីសំខាន់ៗបានបំពាក់មកជាមួយ ដែលមានដូចជា៖

  • ប្រព័ន្ធជាន់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ FORWARD COLLISION MITIGATION SYSTEM
ប្រព័ន្ធជាន់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ FORWARD COLLISION MITIGATION SYSTEM
  • ប្រព័ន្ធផ្តល់សញ្ញា និងមើលឧបសគ្គនៅផ្នែកចំហៀង ពេលវ៉ាជែង BLIND SPOT WARNING WITH LANE CHANGE ASSIST
ប្រព័ន្ធផ្តល់សញ្ញា និងមើលឧបសគ្គនៅផ្នែកចំហៀង ពេលវ៉ាជែង BLIND SPOT WARNING WITH LANE CHANGE ASSIST
  • ប្រព័ន្ធបញ្ចៀសការបន្ថែមល្បឿនដោយចៃដន្យ ULTRASONIC MISACCELERATION MITIGATION SYSTEM
  • ប្រព័ន្ធផ្តល់សញ្ញាឧបសគ្គ ពេលចេញពីចំណត REAR CROSS TRAFFIC ALERT
ប្រព័ន្ធផ្តល់សញ្ញាឧបសគ្គ ពេលចេញពីចំណត REAR CROSS TRAFFIC ALERT
  • សេនស័រជំនួយមុខ និងក្រោយ ៨គ្រាប់
  • កាំមេរ៉ាមួយជុំរថយន្ត លក្ខណៈ ៣៦០ដឺក្រេ

ក្រៅពីនេះក៏ឃើញមានការបន្ថែមនូវសោភណ្ឌភាពនៅផ្នែកខាងក្រោយ ជាមួយនឹងកាងលម្អផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ: 011 999 892 | 010 999 892

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Honda វិនិយោគទឹកប្រាក់ច្រើនជាង ៥ពាន់លានដុល្លារ សាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda Motor Co., Ltd. (China) Investment Co., Ltd. ដែលជាក្រុមហ៊ុន Honda នៅក្នុងប្រទេសចិន បានធ្លើការប្រកាសនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ ដោយបានវិនិយោគរួមគ្នានៅក្នុងរោងចក្រសម្រាប់ផលិតរថយន្តអគ្គិសនី EVs នៅក្នុងប្រទេសចិន។

រោងចក្រ Honda ថ្មីនៅក្នុងប្រទេសចិននឹងផលិតតែរថយន្តអគ្គិសនី ហើយត្រូវបានសាងសង់នៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាក្វាងចូវ ក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង ដោយចាប់ផ្តើមផលិតនៅឆ្នាំ ២០២៤ ក្រោមផ្ទៃដីដ៏ធំ ដោយមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំចំនួន ១២០ ០០០ គ្រឿង ជាមួយនឹងទឹកប្រាក់វិនិយោគដែលរំពឹងទុកច្រើនជាង ៥ ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Honda មានបំណងលើកកម្ពស់ការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាព ដូចជាថាមពលកកើតឡើងវិញ ការផលិតថាមពលដើរដោយព្រះអាទិត្យ រួមទាំងការប្រើប្រាស់បច្ចេកវិជ្ជាទំនើបក្នុងការផលិត ដើម្បីធ្វើឲ្យរោងចក្រនេះជារោងចក្រផលិតរថយន្តអគ្គិសនី ជាមួយនឹងការបញ្ចេញកាបូនទាបប្រកបដោយប្រសិទ្ធភាព និងឆ្លាតវៃ។

ក្រុមហ៊ុន Honda គ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីចំនួន ១០ ក្រោមម៉ូដែល “e:N” នៅក្នុងប្រទេសចិននៅឆ្នាំ ២០២៧។ រោងចក្រថ្មីនេះមិនត្រឹមតែជាមូលដ្ឋានផលិតកម្មដ៏សំខាន់នៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងផ្សព្វផ្សាយផលប័ត្រផលិតផលអគ្គិសនីរបស់ខ្លួន ដោយចូលរួមជាមួយក្រុមហ៊ុន Guangqi Honda និង Dongfeng Honda ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Citroën My Ami Buggy លក់ដាច់អស់គ្មានសល់ ត្រឹមពេល ១៧នាទី

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Citroën បានប្រកាសចេញរថយន្តអគ្គិសនី My Ami Buggy ដែលផលិតចេញពីគំរូរថយន្ត My Ami Buggy Concept។

រថយន្តម៉ូដែលថ្មីនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន ដោយ My Ami Buggy ដែលផលិតមានចំនួនកំណត់ ត្រឹម ៥០គ្រឿង ត្រូវបានគេកក់យកអស់ក្នុងរយៈពេលត្រឹមតែ ១៧នាទីប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមែនមានតែមនុស្សត្រឹម ៥០នាក់នោះទេដែលចាប់អារម្មណ៍លើវា ការពិតទៅមានដល់ជាង ១ ៨០០នាក់ ប៉ុន្តែមានតែ ៥០នាក់ប៉ុណ្ណោះ ដែលមានឱកាសបានក្លាយជាម្ចាស់របស់វា។

រថយន្ត Citroën My Ami Buggy មានបំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ៨សេះ និងកញ្ចប់អាគុយអគ្គិសនីទំហំ ៥,៥គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ៧០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបារាំង Citroën ខាងលើ មិនបានបង្ហាញឲ្យដឹងពីតម្លៃរបស់វានោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតា! ត្រឹម ៨ខែ Xpeng ផលិតឡានអគ្គិសនីបាន ១០០ ០០០គ្រឿង

អាជីវកម្មរថយន្តអគ្គិសនីបែប Startup ភាគច្រើនដែលលេចឡើងពីប្រទេសចិន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ នឹងបរាជ័យដោយជៀសមិនរួច ប៉ុន្តែក្រុមហ៊ុនមួយហាក់ដូចជាកំពុងដំណើរការ និងបង្ហាញពីភាពខ្លាំងទៅខ្លាំងរបស់ខ្លួន គឺ Xpeng។ ជាក់ស្តែង ក្រុមហ៊ុនផលិតរថយន្តនេះ បានផលិតរថយន្តទី ២០០ ០០០គ្រឿង របស់ខ្លួនហើយ។

ក្រុមហ៊ុនផលិតរថយន្តរបស់ចិន Xpeng ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៤ និង បានផលិតរថយន្តផលិតដំបូងបង្អស់របស់ខ្លួននៅក្នុងខែធ្នូ ឆ្នាំ ២០១៨ ។

Xpeng បានចំណាយពេលរហូតដល់ខែតុលា ឆ្នាំ ២០២១ មុនពេលដែលខ្លួនបានផលិតរថយន្តចំនួន ១០០ ០០០ គ្រឿង ប៉ុន្តែឥឡូវនេះត្រឹមតែ ៨ ខែក្រោយមក វាបានផលិតរថយន្តអគ្គិសនី ចំនួន ១០០ ០០០ គ្រឿងទៀត ទោះបីជាឧស្សាហកម្មរថយន្ត កំពុងបន្តប្រឈមមុខនឹងការរឹតបន្តឹងទាក់ទងនឹងជំងឺកូវីដ១៩ និង កង្វះខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដោយ។

នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Xpeng លោក He Xiaopeng បាននិយាយថា៖

ការឈានដល់ដំណាក់កាលនៃការដឹកជញ្ជូនរថយន្តចំនួន ២០០ ០០០គ្រឿងរបស់យើង តំណាងឲ្យការជឿទុកចិត្តរបស់អតិថិជន ២០០ ០០០នាក់។ រាល់ការដឹកជញ្ជូនទាំងអស់ សុទ្ធតែតំណាងឲ្យការជឿទុកចិត្តដែលយើងទទួលបានពីអតិថិជនរបស់យើង ហើយវាគឺជាជំហានខិតទៅជិតការផ្លាស់ប្តូររបស់យើងទៅកាន់អនាគតដ៏ឆ្លាតវៃ និងបៃតងជាងមុន។

Xpeng ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងក្នុងរយៈពេល ១២ ខែខាងមុខនេះ។ កាលពីខែវិច្ឆិកាឆ្នាំមុន វាបានបង្ហាញនូវប្រភេទ Crossover អគ្គិសនី G9 ដែលជាម៉ូដែលដំបូងគេត្រូវបានអភិវឌ្ឍតាំងពីដើមមក ដើម្បីលក់ទាំងនៅក្នុងទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិ។

G9 ក៏ជារថយន្តដំបូងពីក្រុមហ៊ុន Xpeng ដែលបំពាក់ដោយប្រព័ន្ធបើកបរពាក់កណ្តាលស្វ័យប្រវត្តិ XPILOT 4.0 ដោយក្នុងនោះមានឧបករណ៍ចាប់សញ្ញា LiDar ២ នៅក្រោមចង្កៀងមុខ, កាមេរ៉ាខាង 8-million-pixel front binocular camera និង កាមេរ៉ាចំហៀង 2.9-million-pixel side camera ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+