ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Altima ២០២៣ ចេញផ្លូវការ ឌីហ្សាញមុខថ្មី និង អេក្រង់កម្សាន្តធំជាងមុន

រថយន្ត Nissan Altima ស៊េរីឆ្នាំ២០២៣ បានបង្ហាញខ្លួនជាផ្លូវការ ដោយទទួលបានការអាប់ដេតរូបរាង និងបច្ចេកវិទ្យាកាន់តែប្រសើរ រួមទាំង អេក្រង់កម្សាន្ត Touchscreen ធំជាងមុន ផងដែរ។

អ្វីដែលជាការផ្លាស់ប្តូរធំបំផុតមួយលើរថយន្ត Sedan ថ្មីនេះ គឺការបំពាក់ប៉ាណាមុខ V-Motion ថ្មីពណ៌ខ្មៅ យ៉ាងទាក់ទាញ អមជាមួយនឹងចង្កៀងមុខ LED មកស្តង់ដារ និងយ៉ាន់ Alloy ទំហំ ១៩អ៊ីញថ្មីទៀតផង។ សម្រាប់ស៊េរីឆ្នាំ២០២៣ Nissan ផ្តល់ជម្រើសពណ៌ថ្មីចំនួន ២ គឺ Gray Sky Pearl និង Garnett Pearl Metallic។

ដោយឡែកចំពោះកាប៊ីនខាងក្នុងវិញ រថយន្ត Nissan Armada ២០២៣ មានបំពាក់អេក្រង់កម្សាន្ត Touchscreen ថ្មី ទំហំដល់ ១២,៣អ៊ីញ ជំនួសឲ្យអេក្រង់ចាស់ពីមុនទំហំត្រឹម ៨អ៊ីញ។ វាគាំទ្រមុខងារ Apple CarPlay ឥតប្រើខ្សែ និង Android Auto ប្រើខ្សែធម្មតា, មុខងារ Nissan Door-to-Door Navigation និង NissanConnect Services ទៀតផង។

គួរឲ្យដឹងថា រថយន្ត Nissan Altima ឆ្នាំ២០២៣ នឹងផ្តល់ជម្រើស ៥ ម៉ូដែល គឺ S, SV, SR, SL និង SR VC-Turbo ជាមួយនឹងជម្រើសប៉ុងមុខ FWD និងប៉ុងពីរ Nissan Intelligent AWD។ គ្រប់ម៉ូដែលទាំងអស់នឹងប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៨សេះ និងកម្លាំងរមួល ២៤៤ញ៉ូតុនម៉ែត្រ ឬ ចំណុះ ២,០លីត្រ VC Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤៨សេះ និងកម្លាំងរមួល ៣៧០ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Peugeot បញ្ចេញរូបភាពដំបូងនៃរថយន្ត Peugeot 4008 មុនពេលបង្ហាញខ្លួននៅសប្តាហ៍ក្រោយ

[ទីផ្សារបរទេស] កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ ក្រុមហ៊ុនផលិតរថយន្ត Peugeot សហការជាមួយ Dongfeng បានធ្វើការដាក់បញ្ចេញនៅរូបភាពផ្លូវការរបស់រថយន្ត Peugeot 4008 ប្រភេទ SUV ខ្នាតតូច មុនពេលចេញតម្លៃលក់ជាផ្លូវការនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២២ ក្នុងប្រទេសចិន។

សម្រាប់រថយន្ត Peugeot 4008 មានលក្ខណៈពិសេសដោយភ្ជាប់មកជាមួយការរចនាផ្នែកខាងមុខស្រដៀងទៅនឹងម៉ូដែល 408 ដោយបានបំពាក់ជាមួយប៉ាណាខាងមុខឲ្យឈ្មោះថា Dot-Matrix អមជាមួយនឹងចង្កៀងបំភ្លឺពេលថ្ងៃ ចង្កៀងខាងក្រោយ LED ឲ្យឈ្មោះថា “Lion’s Claw LED” រាងស្លីម រួមជាមួយកាងខ្យល់ spoiler ភ្ជាប់ជាមួយនឹងឡូហ្គោសត្វតោថ្មី បំពង់ស៊ីមាំងភ្លោះ និងថាសកង់ស្ព័រប្រភេទ 5-spoke ពណ៌ខ្មៅទំហំ ១៨ អ៊ីញ។

ចំណែកផ្នែកខាងក្នុងប្រើប្រាស់ការរចនា i-Cockpit ដោយសង្កត់ធ្ងន់ទៅលើភាពប្រណីតនៃរថយន្តលក្ខណៈគ្រួសារ និងមានបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថល 3D ទំហំ ១២ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០ អ៊ីញ ជាមួយនឹងប្រព័ន្ធ Focal Premium Hi-Fi, ឧបករណ៍បំពងសំឡេងចំនួន ១៤ចំនុច ការតភ្ជាប់បណ្តាញឆ្លាតវៃ Dongfeng Peugeot Blue-i 3.0 បំពាក់ដោយ ACC adaptive cruise, CarPlay, ប្រព័ន្ធបន្សុទ្ធខ្យល់ AQS, កាំមេរ៉ា ៣៦០ដឺក្រេ ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged ផលិតកម្លាំងបាន ១៦៧ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៨វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jetour ចេញលក់រថយន្ត Jetour X70s ស៊េរីថ្មី ជាមួយតម្លៃខ្ទង់ ១មុឺនដុល្លារជាង ក្នុងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Jetour X70s ជាមួយជម្រើសម៉ូូឌែលចំនួន ៦ រួមមាន៖ Youth Edition, Youth Edition, Love Edition, Vitality Edition, Free Edition និង Yearning Edition ជាមួយនឹងតម្លៃចាប់ពី ១៣ ១៣៥ ដុល្លារ ដល់ ១៧ ៩១៧ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត Jetour X70s មានប្រវែងតួសរុប ៤ ៧៤៩​ ម.ម ទទឹង​ ១​ ៩០០ ម.ម កំពស់ ១ ៧២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៤៥ ម.ម ។ ត្រូវបានរចនាឡើងវិញទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង ដោយបំពាក់ជាមួយប៉ាណាមុខតុបតែងជាមួយក្រូម៉េដ៏ធំជាមួយនឹងឡូហ្គោ Jetour នៅចំកណ្តាល អបជាមួយចង្កៀងមុខទាំងពីរបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ ចង្កៀងកាត់អ័ព្ទ 4-point និងថាសកង់ស្ព័រប្រភេទ 5-spoke ទំហំ ២០អ៊ីញ។ ផ្នែក​ខាង​ក្រោយ​ត្រូវ​បាន​គេ​រចនា​ឲ្យមាន​លក្ខណៈ​ស្ព័រ​កាន់​តែ​ខ្លាំង មានភ្ជាប់ជាមួយចង្កៀងក្រោយ LED, បំពង់​ស៊ីមាំង​ភ្លោះ​ទំហំធំ កាង​ក្រោយ​ពណ៌​ខ្មៅ និងកាង spoiler។

ចំនែកផ្នែកខាងក្នុងក្នុងកាប៊ីនវិញ បំពាក់ដោយ កៅអីភ្ជាប់មុខងារក្តៅ-ត្រជាក់, កុងទ័រព័ត៌មាន Full LCD, អេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៊ីញ, កាំមេរ៉ា ៣៦០ ដឺក្រេ, ដំបូលកញ្ចក់ panoramic និងម៉ាស៊ីនត្រជាក់ស្តង់ដារ N95 ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះមានជម្រើសម៉ាស៊ីនចំនួន២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ turbocharged ផលិតកម្លាំងបាន ១៩៤ សេះ កម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ជភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ ឬ ប្រអប់លេខដៃ ៦ វគ្គ។
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ផលិតកម្លាំងបាន ១៥៦ សេះ និងកម្លាំងរមួល ២៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ ឬ ប្រអប់លេខដៃ ៦ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើកទទួលកក់ភ្លាម រថយន្ត Peugeot 408 ទទួលបានការកក់ទុកមុនលើសពី ១០ ០០០ គ្រឿង ត្រឹមរយៈពេល ៣០នាទីប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Peugeot បានធ្វើការដាក់ការបញ្ជាទិញជាមុនសម្រាប់រថយន្ត Peugeot 408 បន្ទាប់ពីការដាក់បង្ហាញនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២២ ដោយទទួលបានបញ្ជាទិញទុកមុនលើសពី ១០ ០០០ គ្រឿង ត្រឹមរយៈពេល ៣០នាទីប៉ុណ្ណោះ នៅក្នុងប្រទេសចិន បើទោះបីជាមិនទាន់មានការប្រកាសតម្លៃជាផ្លូវការក៏ដោយ។

សម្រាប់ការរចនារបស់វរថយន្តនេះ គឺស្រដៀងទៅនឹង Peugeot 308 SW Wagon ដោយប្រើប្រាស់គ្រោងឆ្អឹងដូចគ្នា ជាមួយការសង្កត់ធ្ងន់លើភាសានៃការរចនា “Lion Soul Aesthetics” ដោយបានបំពាក់ជាមួយប៉ាណាខាងមុខឲ្យឈ្មោះថា Dot-Matrix អបជាមួយនឹងចង្កៀងបំព្លឺពេល DRL ចង្កៀងខាងក្រោយ LED  ឲ្យឈ្មោះថា “Lion’s Claw LED” រាងស្លីមផ្តេក រួមជាមួយកាងខ្យល់ spoiler ភ្ជាប់ជាមួយនឹងឡូហ្គោសត្វតោថ្មី និងថាសកង់ស្ព័រទំហំ ១៧ អ៊ីញ។

ផ្នែកខាងក្នុងប្រើប្រាស់ការរចនា i-Cockpit ដោយសង្កត់ធ្ងន់ទៅលើភាពប្រណីតនៃរថយន្តលក្ខណៈគ្រួសារ និងមានបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថល 3D ទំហំ ១០ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០ អ៊ីញ ជាមួយនឹងប្រព័ន្ធ Focal Premium Hi-Fi, ឧបករណ៍បំពងសំឡេងចំនួន ១៤ចំនុច ការតភ្ជាប់បណ្តាញឆ្លាតវៃ Dongfeng Peugeot Blue-i 3.0 បំពាក់ដោយ ACC adaptive cruise, CarPlay, ប្រព័ន្ធបន្សុទ្ធខ្យល់ AQS, កាំមេរ៉ា ៣៦០ ដឺក្រេ និងបំពាក់ដោយប្រព័ន្ធជំនួយការបើកបរចុងក្រោយបំផុតពី Peugeot គាំទ្រសម្រាប់មុខងារបើកបរពាក់​ semi-autonomous ជាមួយមុខងារ Drive Assist 2.0 ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged ផលិតកម្លាំងបាន ១៦៧ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យានយន្ត ដែលមានស្លាកលេខរលុប បាក់ បាត់លេខ ឬរចនាខុសពីលក្ខណៈដើម ត្រូវផាកពិន័យប៉ុន្មាន?

[ភ្នំពេញ] កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ នាយកដ្ឋាននីតិកម្ម នៃក្រសួងសាធារណការ និង ដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចំពោះម៉ូតូ ឬ យានយន្តគ្រប់ប្រភេទ ដែលមានស្លាកលេខ រលុបលេខ បាក់ បាត់លេខ ឬ រចនាខុសពីលក្ខណៈដើម សូមប្រញាប់ទៅប្តូរថ្មី ជាជាងត្រូវប៉ូលិសផាកពិន័យ។

ប្រភព៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន

យោងតាមមាត្រា ៦-៧ ថ្មី ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលម៉ូតូ ឬ រ៉ឺម៉ក (កង់៣ ឬ កង់៤ ) ត្រូវពិន័យជាប្រាក់ ១២០,០០០រៀល រថយន្ត ធុនស្រាល ត្រូវពិន័យ ១៨០,០០០រៀល និងរថយន្ត ធុនធ្ងន់ ត្រូវពិន័យ ៣៧៥,០០រៀល ក្នុងករណីដែល ប្រើផ្លាកលេខសម្គាល់យានយន្ត ដែលរចនាខុសពីលក្ខណៈដើម រលុបលេខ បាក់ផ្លាក បាត់លេខ ដាក់សម្ភារៈ វត្ថុផេ្សងៗបាំង៕

ទាក់ទងនឹងតម្លៃនៃការផ្លាស់ប្តូរថ្មី ក៏មានការចែករំលែកលើបណ្តាញសង្គម ចំពោះម៉ូតូ ឬ យានយន្តគ្រប់ប្រភេទ ដែលមានស្លាកលេខ រលុបលេខ បាក់ បាត់លេខ ឬ រចនាខុសពីលក្ខណៈដើម សូមប្រញាប់ទៅប្តូរថ្មីតំលៃដូចខាងក្រោម៖

  • ម៉ូតូតំលៃ ៣១០០០៛
  • រថយន្ត ទាំងមុខ និងទាំងក្រោយ ៦៥០០០៛ បើតែមួយតំលៃ ៣១០០០៛

ទោះយ៉ាងដើម្បីច្បាស់ពិតប្រាកដ អាចទាក់ទងពត៌មានលំអិត ៖ ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai សម្រេចឈប់ផលិតឡានដែលសន្សំសំចៃជាងគេរបស់ខ្លួន

[ទីផ្សារបរទេស] ស្របពេលដែល Hyundai ផ្លាស់ប្ដូរទៅផ្ដោតលើ​រថយន្តអគ្គិសនីសុទ្ធដូចជា Ioniq 5 មិន​មាន​ចន្លោះ​ទំនេរ​ទៀត​នោះ​ទេសម្រាប់រថយន្ត​ដំបូងរបស់ Hyundai ដែលប្រើឈ្មោះ Ioniq និងជារថយន្តដែលសន្សំសំចៃជាងគេរបស់ Hyundai។

Hyundai បានប្រកាសថារថយន្ត Ioniq Hybrid និង Ioniq Electric នឹង​បញ្ឈប់​ការ​ផលិត​នៅ​រោងចក្រនៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង នាខែកក្កដា ឆ្នាំ២០២២នេះ។

រថយន្ត Ioniq បានបង្ហាញវត្តមានដំបូងកាលពី​ឆ្នាំ២០១៦ និងបាន​ទទួលការអាប់ដេតខ្លះៗ​សម្រាប់​ម៉ូដែល​ឆ្នាំ២០២០។ Hyundai មាន​ផ្ដល់ជូនជាប្រភេទ Hybrid, Plug-in Hybrid និងប្រភេទអគ្គសិនីសុទ្ធនៃរថយន្ត Ioniq។

ក្រុមហ៊ុន Hyundai និយាយថាការសម្រេចចិត្តនេះគឺផ្អែកតាមការផ្លាស់ប្ដូររបស់អតិថិជន ហើយ​ក្រុមហ៊ុន​នឹង​ផ្ដោត​បន្ថែម​លើ​រថយន្ត​អគ្គិសនី​សុទ្ធ ដូចជា​រថយន្តម៉ូដែល Ioniq 6 និង Ioniq 7 ដែលរំពឹងថាប្រកាសចេញឆាប់ៗ។

Ioniq Hybrid ដើមឡើយ បានប្រកាសចេញក្នុងនាមជាគូប្រជែងរបស់ Toyota Prius និងបាន​ក្លាយ​ជារថយន្តដែលសន្សំសំ​ចៃ​ខ្ពស់​ជាង​គេនៅ​ក្នុង​សហរដ្ឋអាមេរិក ជាមួយ​កម្រិត​ស៊ី​ប្រេងត្រឹម ៣,៩៨លីត្រ ក្នុង ១០០គីឡូម៉ែត្រ។ មិនតែប៉ុណ្ណោះ​វា​មាន​តម្លៃ​ត្រឹម ២៣ ៦០០ដុល្លារ ធូរថ្លៃជាង Toyota Prius៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Ford F-150 ខូចខាតបន្តិច ដាក់លក់តម្លៃរហូតដល់ជាង ១០ម៉ឺនដុល្លារ ថ្លៃជាងតម្លៃរោងចក្រ

[ទីផ្សារបរទេស] រូបភាពដែលថតចេញពីវិបសាយដេញថ្លៃអនឡាញមួយនៅសហរដ្ឋអាមេរិក​បានបង្ហាញថារថយន្ត Ford F-150 Lightning Lariat ស៊េរីឆ្នាំ២០២២ ដែលបានរងការខូចខាតបន្តិច បានដាក់លក់ក្នុងតម្លៃរហូតដល់ ១១០ ៤០០ដុល្លារ ជាតម្លៃដែល​ថ្លៃ​ជាង​រថយន្ត​ចេញ​ពីរោងចក្រទៅទៀត។

តាមរយៈរូបភាពបានបង្ហាញថារថយន្តដែលដាក់លក់នេះគឺរងការខូចខាតបន្តិចបន្តួចនៅផ្នែកខាងឆ្វេងនៃរថយន្ត ហើយ​រថយន្ត​នេះ​ទៀត​សោត​ទើបតែបើកបរបានចម្ងាយ ២៨ម៉ាយ ប៉ុណ្ណោះ ប្រៀបដូចជារថយន្តថ្មីសន្លាងអ៊ីចឹងដែរ។

គួរដឹងថារថយន្ត F-150 Lightning Lariat ប្រភេទបើកបរឆ្ងាយ មានតម្លៃចាប់ពី ៧៧ ៤៧៤ដុល្លារ ដែល​មាន​ន័យ​ថា​រថយន្ត​ដែល​ដាក់​លក់​នេះគឺថ្លៃជាង​ប្រមាណ ៤ម៉ឺនដុល្លារឯណោះ។

រំលឹកថាកាលពីខែមេសា Ford បានបញ្ជាក់ថារថយន្ត F-150 Lightning បានលក់​ដាច់​អស់​ហើយ​សម្រាប់​ម៉ូដែល​ឆ្នាំ២០២២ ដែល​មាន​ន័យថា​អ្នកដែលកុម្ម៉ង់ទិញក្រោយៗនឹងត្រូវរង់ចាំរយៈពេលយូរ។ នេះអាចជាមូលហេតុដែលធ្វើ​ឲ្យតម្លៃ​រថយន្ត​នេះ​មាន​ការ​កើន​ឡើង​លើ​ទីផ្សារ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan Auchan X7 PLUS ជម្រើសម៉ាស៊ីនថ្មី ចេញលក់ជាមួយផ្លូវការក្នុងតម្លៃខ្ទង់ ១មុឺនដុល្លារជាង ក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត​ Changan Auchan X7 PLUS ដោយបានប្រើប្រាស់ជម្រើសម៉ាស៊ីន Blue Whale ជំនាន់ថ្មីនៅលើគ្រប់ម៉ូដែលទាំងអស់ជាមួយនឹងតម្លៃចាប់ពី ១៦ ០១៩ ដុល្លារ​ ដល់ ១៨ ២៦៦ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្ត Changan Auchan X7 PLUS មានប្រវែងសរុប ៤ ៧៣០ម.ម ទទឹង ១ ៨៧០ ម.ម កំពស់ ១ ៧២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៨៦ ម.ម ។ រថយន្តនេះ សង្កត់ធ្ងន់លើការរចនាថ្មីទៅលើរថយន្តទាំងស្រុង ជាពិសេស ប៉ាណាមុខរចនាបែបសំណាញ់ដែលមើលទៅកាន់តែស្វាហាប់ និងភ្ជាប់ស្តង់ដារជាមួយចង្កៀងមុខ LED ដាច់ដោយឡែក អបជាមួយភ្លើងបំភ្លឺពេលថ្មី កាងខាងមុខរចនាថ្មី បន្ថែមស៊ុមក្រហមក្រោមអំពូលកាត់អ័ព្ទ ផ្នែកចំហៀងនៃតួត្រូវបានតុបតែងដោយគែមក្រហម ភ្លើងក្រោយ LED អូសកាត់ពីផ្នែកម្ខាងដល់ផ្នែកម្ខាង និងបំពង់ស៊ីមាំងចំនួន២ ផងដែរ ។

សម្រាប់នៅផ្នែកខាងក្នុងវិញ មានការរចនាយ៉ាងប្រណិតនិងផាសុកភាព ដោយមាន ៧កៅអី ដោយកុងទ័រព័ត៌មាន ៣ ទំហំ ៣,៥ អ៊ីញ, ៧ អ៊ីញ និង ១០,២៥ អ៊ីញ ខណៈអេក្រង់កំសាន្តមាន ៣ ទំហំ គឺ ៧អ៊ីញ ១០,២៥ អ៊ីញ និង ១២,៣ អ៊ីញ ភ្ជាប់ជាមួយប្រព័ន្ធ Real-time navigation, ការគ្រប់គ្រងក្នុងរថយន្ត និងមុខងារផ្សេងៗទៀតផងដែរ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ​ ១,៥ លីត្រ  turbo ទំហំ ៤ស៊ីឡាំង ថ្មីរបស់ Blue Whale ដែលផលិតកម្លាំងបាន ១៧០ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានស្ព័រអគ្គិសនី Qiantu K20 សាកថ្មម្តងជិះបានប្រហែល ៥០០គីឡូម៉ែត្រ តម្លៃខ្ទង់ជាង ១មុឺនដុល្លារ ក្នុងប្រទេសចិន

[ទីផ្សាបរទេស] ក្រុមហ៊ុនផលិតរថយន្ត Qiantu បានធ្វើការដាក់បង្ហាញរថយន្ត Qiantu K20 ថ្មី ជារថយន្តស្ព័រអគ្គិសនី ២កៅអីថ្មី ជាមួយតម្លៃលក់មុនមានចាប់ពី ១៣ ០៤៥ ដុល្លារ ដល់ ២២ ៥១០ ដុល្លារ ការដឹកជញ្ជូនគ្រោងនឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ នៅក្នុងប្រទេសចិន។

គួរឲ្យដឹងថា រថយន្ត K20 មិនមែនជាម៉ូដែលអគ្គិសនីដំបូងបង្អស់របស់ Qiantu ទេ ក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុនបានចេញលក់រថយន្ត K50 នៅឯពិព័រណ៍រថយន្តនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប៉ុន្តែ Qiantu ដឹកជញ្ជនបានតែ ២០០-៣០០គ្រឿងប៉ុណ្ណោះ។

ឥឡូវនេះ Qiantu បានបង្ហាញគំរូពីរដែលបានបង្ហាញខ្លួននៅក្នុងឆ្នាំ ២០១៨ និង ២០១៩ ។ Qiantu K20 ជា​រថយន្ត​ស្ព័រ ប៉ុន្តែ​មាន​រចនាប័ទ្ម​ hatchback, គម្របម៉ាស៊ីនរាងវែង, កញ្ចក់​រាងជ្រាលចុះក្រោម និង​កង់​យ៉ាន់ស្ព័រ​ធំ​ជាមួយ​នឹង​ដុំ​ហ្វ្រាំង​ calipers ពណ៌​ក្រហម។ ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ផ្នែក​ខាង​ក្រៅ​គឺ​ចំណុច​ទាញ​ទ្វារស្ថិត​នៅ​លើ​តួ​រថយន្ត។ ខណៈ ចង្កៀងខាងក្រោយ​រចនាបែបជាឆ្នូត​ជាមួយអក្សរ “Qiantu Motors” នៅ​ចំ​កណ្តាល។

ដោយសារតែទំហំរថយន្តរបស់ K20 ក៏មានសភាពទាន់សម័យ ជាមួយនឹងផ្ទៃតាប៊្លូរាងតូច ដៃ​ចង្កូត​ ២ប្រឡោះមាន​ឡូហ្គោរូប​មេអំបៅ​នៅ​ចំ​កណ្តាល, កុងទ័រព័ត៌មាន និងអេក្រង់កំសាន្តភ្លោះ។

រថយន្តស្ព័រអគ្គិសនី K20 បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួនពីរផលិតកម្លាំងបាន ២១៤ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ រថយន្តអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៤,៧ វិនាទី។ ក្នុងនោះ ក្រុមហ៊ុន​មិន​បាន​និយាយ​អំពី​សមត្ថភាព​នៃ​កញ្ចប់​អាគុយទេប៉ុន្តែរំពឹងថាអាចបើកបរបានចម្ងាយប្រហែល ៥០០គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Hongqi E-HS9 សាកថ្មម្តងជិះបានជិត ៧០០គីឡូម៉ែត្រ ចេញលក់ជាផ្លូវការក្នុងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតរបស់ប្រទេសចិន Hongqi បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hongqi E-HS9 ជាផ្លូវការរួមមាន ៨ម៉ូដែលថ្មី ជាមួយតម្លៃលក់ចាប់ផ្តើមពី ៧៦ ១៨០ ដុល្លារ​ ដល់ ១១៦ ៥២៧ ដុល្លារ នៅក្នុងទិផ្សារប្រទេសចិន។

សម្រាប់រូបរាងផ្នែកខាងក្រៅនៃរថយន្ត Hongqi E-HS9 ត្រូវបានបំពាក់ដោយប៉ាណាមុខមួយផ្ទាំងធំរំលេចជាមួយក្រូម៉េ រួមជាមួយនឹងឡូហ្គោ Hongqi ចង្កៀងមុខប្រភេទ LED matrix ថ្មីជាមួយនឹងអំពូលកាត់អ័ព្ទ 3-lens បញ្ឈរផ្តល់ធ្វើឲ្យរថយន្តនេះកាន់តែប្រណិតមួយកម្រិតថែមទៀត។ ចំណែក​ផ្នែកចំហៀងនៃ​រថយន្ត​មាន​ភាពស្វាហាប់ មានស៊ុមកញ្ចក់បង្អួចតុបតែងជាមួយក្រូម៉េ ជាមួយទង់ក្រហមនៅលើកាតាប៊ូខាងមុខ ចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងតុបតែងដោយក្រូម៉េ កាងខាងក្រោយដ៏ធំជាមួយនឹងការតុបតែងក្រូម៉េផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ គ្របដណ្ដប់ដោយគ្រឿងបរិក្ខាជាច្រើនប្រភេទដូចជា បន្ទះឈើ ស្បែក កៅអីអ្នកបើកបរអាចលៃតម្រូវបាន ៨ ទិសដៅ, កៅអីអ្នកដំណើរខាងមុខដែលអាចលៃតម្រូវបាន ៤ទិសដៅ, កៅអីជួរទី ២ អាចលៃតម្រូវបាន ៤ ទិសដៅ, ដៃចង្កូតដែលរចនាបែប classic, អេក្រង់ធំពីរនៅលើផ្ទៃតាប្ល៊ូ និងកុងសូលកណ្តាលជាមួយនឹងអេក្រង់បាញ់លើកញ្ចក់ AR HUD, ឧបករណ៍បំពងសម្លេងចំនួន ១៦ ចំនុច និងដំបូលកញ្ចក់បែប Panoramic Sunroof។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន២ មានកម្លាំង ៥៤៣ សេះ និងកម្លាំងរមួល ៧៥០ ញ៉ូតុនម៉ែត្រ និងអាចបើកបរបានចម្ងាយប្រហែល ៦៩០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+