ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Wrangler ២០២២ ធ្វើតេស្តបុក ផ្ងារជើងសារជាថ្មី (មានវីដេអូ)

បើទោះបីជាបានធ្វើការកែកុន ទៅលើបញ្ហានេះ រថយន្ត Jeep Wrangler ឆ្នាំ២០២២ (ប្រភេទទ្វារ៤) នៅតែផ្ងារជើងសារជាថ្មី នៅក្នុងការធ្វើតេស្តបុករបស់វិទ្យាស្ថានសុវត្ថិភាព Insurance Institute for Highway Safety (IIHS)។

រថយន្ត SUV នេះបានផ្ងារជើងដួលទៅចំហៀង បន្ទាប់ពីបុកជាមួយនឹងប៉ារាស់ នៅក្នុងការធ្វើតេស្ត small overlap protection crash test។

IIHS បានបញ្ជាក់ថា រថយន្ត Jeep Wrangler ដួលផ្ងារជើងបែបនេះ នឹងបង្កើនការគ្រោះថ្នាក់ដល់អ្នកបើកបរ ក៏ដូចជាអ្នកដំណើរផងដែរ។

មិនតែប៉ុណ្ណោះ វាក៏បង្កជាក្តីព្រួយបារម្ភមួយកម្រិតទៀតដែរ ព្រោះថារថយន្តនេះអាចដោះទ្វារ និងដំបូលចេញបាន ដែលអាចបង្កគ្រោះថ្នាក់កាន់តែខ្លាំងនៅពេលក្រឡាប់ផ្ងារជើងបែបនេះ។

ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បានឡាន Hongqi HM9 ប្រភេទ MPV ដ៏ប្រណិត អំឡុងធ្វើតេស្តបើកបរសាកល្បង ក្នុងប្រទេសចិន

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ កន្លងទៅនេះ រូបភាពនៃថយន្ត Hongqi HM9 ប្រភេទ MPV ដ៏ប្រណិតត្រូវបានចែកចាយនៅលើអ៊ីនធឺណិតក្នុងអំឡុងពេលធ្វើតេស្តបើកបរសាកល្បង ហើយត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិនឆាប់ៗនេះ។

តាមរូបភាពដែលប្រមាញ់បាន រថយន្ត Hongqi HM9 MPV មក​ជាមួយ​នឹង​ការ​រចនា​ប្លែក​ពី​គេ​ ដោយប៉ាណាមុខមាន​រូបរាងដូច​ទឹក​ធ្លាក់​ពីលើ​ភ្នំ​ ជាមួយ​នឹង​ភ្លើង​បំភ្លឺ​ពេល​ថ្ងៃ​ LED ដ៏ទាក់ទាញ​ជាមួយ​នឹង​ឡូហ្គោ​ទង់ជាតិ​ពណ៌​ក្រហម​នៅ​លើ​ទ្វារ​មុខ​ផ្នែក​ខាង​ក្រៅ​ផ្តោត​លើ​ការ​បន្ថែម​ក្រូម៉េ ដើម្បីធ្វើឲ្យរថយន្តមើលទៅកាន់តែទំនើបនិងទាន់សម័យមួយកម្រិតថែមទៀត។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តប្រភេទ MPV ដ៏ប្រណិតនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ  ដែលផលិតកម្លាំងបានច្រើនជាង ២៥២ សេះ ចំពោះ​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​មិន​ត្រូវ​បាន​គេ​បង្ហាញ​ជា​ផ្លូវ​ការ​ឡើយ។

គួរបញ្ជាក់ផងដែរថា រថយន្តដ៏ប្រណិត Hongqi HM9 MPV ដែលជាម៉ូដែលខ្ពស់បំផុត នៅពេលអនាគត រថយន្តនេះនឹងប្រកួតប្រជែងជាមួយនឹងរថយន្ត Lexus LM និង MPV ផ្សេងទៀត បន្ទាប់ពីពួកគេបានវាយលុកទីផ្សារ។ បន្ថែមពីនេះ ត្រូវបានគេរាយការណ៍ថាផលិតផលម៉ាក Hongqi នឹងពង្រីកដល់ ៣០ ម៉ូដែលក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដោយគ្របដណ្តប់ផ្នែកទីផ្សារកាន់តែច្រើន។ ប៉ុន្តែផ្តោតលើការលក់រថយន្តទំនើបក្នុងតម្លៃជាក់ស្តែង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដាច់ដូចព្យុះ! ត្រឹមរយៈពេល ២៤ម៉ោង ឡានអគ្គិសនី BYD TANG EV ប្រភេទ SUV ទទួលបានការកក់ទុកមុនជិត ១៦ ០០០ គ្រឿង

[ទីផ្សារបរទេស] កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បញ្ចេញនៅរថយន្តអគ្គិសនី BYD TANG EV ប្រភេទ SUV លក់ជាផ្លូវការជាមួយតម្លៃចាប់ផ្តើមពី ៤២ ០០៨ ដុល្លារ ដល់ ៥១ ០១៦ ដុល្លារ ដោយត្រឹមតែរយៈពេល ១ ថ្ងៃប៉ុណ្ណោះ ទទួលបានការកក់ទុកច្រើនជាង ១៥ ៨៨២ គ្រឿងក្នុងប្រទេសចិន។

រថយន្តអគ្គិសនី BYD Tang EV ជំនាន់ទី 2 ជាមួយនឹងការរចនាប្លែក អត្តសញ្ញាណថ្មីរបស់ BYD ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ LED ចំនួន៣គ្រាប់ កាងខាងមុខរចនាយ៉ាងទាក់ទាញ ចង្កៀងក្រោយ LED ដែល​អូស​កាត់​ផ្នែកសងខាង កាង​ខាង​ក្រោយ​មាន​លក្ខណៈ​ស្ព័រ​ ថាសកង់ស្ព័រទំហំ ២១ អ៊ីញ ស្រោបជាមួយសំបកកង់ 265/45 R21, ដុំហ្វ្រាំង Brembo 6-piston fixed calipers ជាដើម។

ចំពោះនៅខាងក្នុងវិញ មានកៅអីប្រាំពីរ កុងសូលកណ្តាលរបស់ Tang EV 2022 នៅតែស្របតាមម៉ូដែលបច្ចុប្បន្ន ជាមួយនឹងកុងទ័រព័ត៌មាន LCD ទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ ជាមួយនឹងប្រព័ន្ធដំណើរការ 8-core, ឧបករណ៍បំពងសំឡេងម៉ាក Dynaudio ចំនួន ១២ចំនុច, ប្រព័ន្ធបណ្តាញឆ្លាតវៃ DiLink 4.0 (5G) និង DiPilot autopilot និងភ្លើងលម្អចក្នុងរថយន្តចំនួន ៣១ ពណ៌ផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៥០៩ សេះ កម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយអាគុយ Blade battery ទំហំ ១០៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧៣០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រមុខងារសាកថ្មល្បឿនលឿន DC អាចសាកពី ៣០% ដល់ ៨០% ត្រឹមរយៈពេល ៣០​នាទីប៉ុណ្ណោះ មានល្បឿនស្ទុះពី ០-១០០ គីឡូម៉ែត្រ ប្រើរយៈពេល ៤,៤វិនាទី និងប្រព័ន្ធបើកបរប៉ុង២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បញ្ចេញរូបភាពដំបូងនៃរថយន្ត BYD Tang DM-p ប្រភេទ Plug-in Hybrid ថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការនៅសប្តាហ៍ក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញរូបភាពប៉ាតង់ចុងក្រោយបង្អស់របស់រថយន្តអគ្គិសនី BYD Tang DM-p ប្រភេទ Plug-in Hybrid PHEV ថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២២ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត BYD Tang DM-p មានប្រវែងតួខ្លួនសរុប ៤​ ៨៧០ ម.ម ទទឹង ១ ៩៥០ ម.ម កំពស់ ១ ៧២៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ។ ត្រូវ​បាន​រចនា​ឡើង​វិញ​នៅ​ផ្នែក​ខាង​មុខ លក្ខណៈតួខ្លួន​បែបស្ព័រ និង​ប្រណីតភាព អម​ដោយ​កាង​ខាង​មុខ​ធំ ចង្កៀង​ក្រោយប្រភេទ​ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានគេរំពឹងថានឹងបំពាក់ដោយកុងទ័រព័ត៌មាន Full-LCD អេក្រង់កំសាន្តទំហំធំ គាំទ្របណ្តាញឆ្លាតវៃ DiLink3.0 ចុងក្រោយបង្អស់របស់ BYD និងប្រព័ន្ធ OTA ផងដែរ។

ចំនែកថាមពលម៉ាស៊ីនវិញ រថយន្ត Tang DM-p អាចត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ប្រភេទ Snapdragon ជាមួយនឹង Miller cycle នឹងប្រព័ន្ធថាមពល EHS ភ្ជាប់ដោយអាគុយ Blade battery។ បន្ថែមពីនេះ ​រថយន្ត​ប្រភេទ Plug-in Hybrid ជំនាន់​ថ្មី​អាច​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ EV Mode បានចម្ងាយ ២០២​ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និង​កម្រិតស៊ីប្រេង​ជា​មធ្យម ១៩,២ គីឡូម៉ែត្រ​ក្នុង​មួយ​លីត្រ បង្កើន​សន្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល ៣,៧ វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកចាំទិញឡាន Lexus RX ស៊េរីឆ្នាំ២០២៣ ប្រភេទកៅអីបីជួរ អាចខកចិត្តពេលដឹងដំណឹងនេះ

[ទីផ្សារបរទេស] Lexus បានប្រកាសចេញរថយន្ត RX L ដែលជារថយន្តកៅអីបីជួរ ក្នុងកម្មវិធី LA Auto Show ឆ្នាំ២០១៧ ហើយ​ជាមួយ​រថយន្ត​ជំនាន់ថ្មីដែលផ្លាស់ប្ដូររូបរាងថ្មី នឹងមិនមានជាប្រភេទកៅអីបីជួរតទៀតឡើយ។

អ្នកនាំពាក្យ Lexus មួយរូបបានបញ្ជាក់ជាមួយវិបសាយរថយន្ត Motor1.com ថារថយន្ត RX ស៊េរីឆ្នាំ២០២៣ បាន​ប្រកាស​ចេញ​ជា​មួយ​ប្រភេទកៅអីពីរជួរតែមួយប្រភេទប៉ុណ្ណោះ។ នៅក្នុង​សេចក្ដីប្រកាសរបស់ Lexus មិនបានបញ្ជាក់ទេថា​ RX ស៊េរី​ឆ្នាំ​២០២៣ នឹងមានជាប្រភេទកៅអីបីជួរ។

កន្លងមកក៏មានជាការលេចលឺពាក្យចចាមអារ៉ាមថា Toyota កំពុងសម្ងំ​ផលិតរថយន្ត SUV កៅអីបីជួរថ្មី ដែលឌីហ្សាញជា​ពិសេស​សម្រាប់​ទីផ្សារសហរដ្ឋអាមេរិក។ ក្នុងនោះដែរ នឹងមានមួយម៉ូដែលបំពាក់ម៉ាក Toyota ខណៈដែលមួយទៀតបំពាក់ម៉ាក Lexus ហើយ​ រថយន្ត Lexus កៅអីបីជួរថ្មី អាចនឹងមានឈ្មោះថា Lexus TX ដែលនឹង​ស្ថិតនៅពីលើរថយន្ត RX។

ទោះថាមិនមានជាកៅអីបីជួរ ប៉ុន្តែការដុសខាត់ថ្មីលើរថយន្ត Lexus RX ជំនាន់ទីប្រាំ អាចនឹងឲ្យ​អ្នកគាំទ្រពេញចិត្ត​ពេញ​ថ្លើម​បាន។ រថយន្តជំនាន់ថ្មីនេះ ប្រើគ្រោងឆ្អឹង GA-K ដែល​ជួយ​កាត់​បន្ថយ​ទម្ងន់រថយន្ត និង​បន្ថែម​ប្រវែងពីកង់មុខទៅកង់ក្រោយ ក៏ដូចជា​បន្ថយ​ប្រវែងសរុបនៃរថយន្តផងដែរ។

ការដាក់លក់ Lexus RX ស៊េរីឆ្នាំ២០២៣ នឹងចាប់ផ្ដើម​នៅ​អំឡុងចុងឆ្នាំ២០២២ ដោយ Lexus មិនទាន់​បាន​ប្រកាស​អំពី​តម្លៃ​ចាប់​ផ្ដើម​នៅ​ឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ធ្លាប់លក់បានជាង ១៧ម៉ឺនគ្រឿង ពេលនេះលក់បានត្រឹមជាង ៧ម៉ឺនគ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda ប្រចាំនៅសហរដ្ឋអាមេរិក បានចេញផ្សាយតួលេខលក់សម្រាប់ខែឧសភា និងតួលេខ​សម្រាប់​ឆ្នាំ២០២២ជារួម ដែលបង្ហាញថាចំនួនលក់បានថយចុះខ្លាំង។

ក្នុងអំឡុងខែឧសភា ក្រុមហ៊ុនអាចលក់រថយន្តបានត្រឹមជាង ៧៥ ០០០គ្រឿង ជាការថយចុះខ្លាំងបើធៀបនឹងចំនួនលក់ ១៧៦ ៨១៥​គ្រឿង ដែល​ទទួលបានកាលពីខែឧសភា ឆ្នាំ២០២១។ បន្ថែមពីនេះដែរ គិតចាប់ពីខែមករា មកដល់ខែឧសភា ចំនួនលក់សរុប​មាន ៤៣៥ ១៥៩គ្រឿង ដែល​ថយចុះ ៣៦% ឯណោះ។

ការថយចុះចំនួនលក់នេះ ត្រូវបាន​ក្រុមហ៊ុន​និយាយថាដោយសារ​បញ្ហា​សង្វាក់​ផ្គត់ផ្គង់ ហើយចំនួន​លក់​នេះដែរគឺបាន​រាប់​បញ្ចូល​ទាំង​ម៉ាក Honda និង Acura ដែលលក់លើទីផ្សារ​សហរដ្ឋអាមេរិក។

តាមនោះដែរ Honda CR-V នៅតែជារថយន្តលក់ដាច់ជាងគេ ដោយលក់បានជាង ១,៧ម៉ឺនគ្រឿង កាលពីខែឧសភា និង​ជាង ៩៣ ០០០គ្រឿង ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២២នេះ។ ឯរថយន្ត HR-V លក់ចេញបាន ១១ ២៥០គ្រឿង ក្នុងខែឧសភា ត្បិតថា​រថយន្ត​ស៊េរីថ្មី​គ្រោងចេញលក់នៅ​ថ្ងៃទី៧ ខែមិថុនា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! BMW iX1 ឆ្នាំ២០២៣ កម្លាំង ៣១៣សេះ សាកភ្លើងម្តងជិះបាន ៤០០គ.មជាង

ក្រុមហ៊ុន BMW ទើបតែបានប្រកាសចេញរថយន្ត SUV ខ្នាតតូច ដំណើរការដោយថាមពលអគ្គិសនីសុទ្ធថ្មី គឺ BMW iX1 ឆ្នាំ២០២៣ សម្រាប់ទីផ្សារអឺរ៉ុប។

BMW iX1 ឆ្នាំ២០២៣ នេះនឹងផ្តល់តែជម្រើសមួយម៉ូដែលប៉ុណ្ណោះ គឺ xDrive30 ដោយបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៣១៣សេះ និងកម្លាំងរមួល ៤៩៤ញ៉ូតុនម៉ែត្រ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៧វិនាទី ហើយមានល្បឿនអតិបរមា ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាមួយគ្នានេះដែរ វាមានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៦៤,៧គីឡូវ៉ាត់ម៉ោង ដើម្បីផ្តល់ថាមពលឲ្យទៅម៉ូទ័រអគ្គិសនី ហើយវាផ្តល់នូវចម្ងាយបើកបរ ខ្ទង់ ៤៣០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

SUV អគ្គិសនីនេះគាំទ្រការសាកភ្លើងល្បឿនលឿន DC fast-charging ដល់ទៅ ១៣០គីឡូវ៉ាត់ ដែលមានន័យថា វាអាចសាកពី ១០% ទៅ ៨០% ប្រើពេល ២៩នាទី ឬ អាចសាកបានចម្ងាយ ១២០គីឡូម៉ែត្រ ប្រើពេលត្រឹម ១០នាទីប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន BMW មិនទាន់បានប្រកាសនូវតម្លៃ និងកាលបរិច្ឆេទចេញលក់រថយន្ត iX1 ឆ្នាំ២០២៣ នេះនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet បញ្ចុះតម្លៃឡានអគ្គិសនី Bolt EV និង Bolt EUV ២០២៣ ជាង ៦ពាន់ដុល្លារ

ក្រុមហ៊ុន Chevrolet បានបញ្ចុះតម្លៃលើរថយន្តអគ្គីសនី Bolt EV និង Bolt EUV ស៊េរីឆ្នាំ២០២៣ របស់ខ្លួន ស្របពេលដែលរថយន្តអគ្គិសនីថ្មីៗជាច្រើនកំពុងតែឡើងថ្លៃ។

រថយន្ត Chevrolet Bolt EV ឆ្នាំ២០២៣ នៅពេលនេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៦ ៥៩៥ដុល្លារ ពោលគឺថោកជាងតម្លៃដើម ៥ ៩០០ដុល្លារ ខណៈម៉ូដែល Bolt EUV បញ្ចុះតម្លៃ ៦ ៣០០ដុល្លារ នៅសល់ត្រឹម ២៨ ១៩៥ដុល្លារ។

ចំពោះរថយន្ត Bolt EV ចែកចេញជា ២ ម៉ូដែល គឺ Bolt EV 1LT និង Bolt EV 2LT ខណៈម៉ូដែល Bolt EUV មាន LT និង Premier។

ពាក់ព័ន្ធជាមួយនឹងការបញ្ចុះតម្លៃនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន General Motors បាននិយាយថា ក្រុមហ៊ុនកំពុងតែចង់ធ្វើឲ្យរថយន្ត Bolt EV និង Bolt EUV កាន់តែប្រកួតប្រជែងខ្លាំងនៅលើទីផ្សាររថយន្ត ហើយតម្លៃសមរម្យគឺអទិភាពមួយរបស់វា។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានការផ្លាស់ប្តូរលើផ្នែកដំណើរការវាឡើយ ដោយ Bolt EV និង Bolt EUV ២០២៣ មានបំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២០០សេះ ហើយអាចបើកបរបានចម្ងាយ ៤១៧គីឡូម៉ែត្រ និង ៣៩៧គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota​ ចេញម៉ូដែលពិសេស Toyota Corolla Cross 2022 ដើម្បីអបអរខួបទី ៦០ឆ្នាំ ផលិតតែ ៦ ០០០គ្រឿងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត​ Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស​ Toyota Corolla Cross 60th Anniversary Special Edition ស៊េរីឆ្នាំ ២០២២ ដើម្បីអបអរខួបទី ៦០ឆ្នាំ ជាមួយតម្លៃចាប់ផ្តើមពី ៣៦ ១៨៣ ដុល្លារ ផលិតតែ ៦ ០០០ គ្រឿងប៉ុណ្ណោះ។

លើសពីនេះ គ្រប់រថយន្តទាំងអស់នឹងទទួលបាន Apple Air Tag និងបណ្តោងកូនសោ 60th Anniversary Model  ដែលផលិតក្នុងចំនួនមានកំណត់សម្រាប់ម៉ូដែល 60th Anniversary តែប៉ុណ្ណោះ។

សម្រាប់ Toyota Corolla Cross 60th Anniversary Special Editionនេះ ផ្នែកខាងក្រៅត្រូវបានតុបតែងដោយ ដំបូលពណ៌ខ្មៅ កញ្ចក់ចំហៀងពណ៌, ចង្កៀងមុខ LED Projector ជាមួយ​នឹងប៉ាណាមុខ​​តុបតែងជាមួយក្រូម៉េ, ថាសកង់ស្ព័រ​ទំហំ ១៨ អ៊ីញ​ពណ៌​ប្រផេះសម្រាប់​ម៉ូដែលពិសេស 60th anniversary និង​ឡូហ្គោ​ 60th anniversary ​នៅ​ផ្នែក​ចំហៀងផងដែរ​។

ចំពោះផ្នែកខាងក្នុងត្រូវ​បាន​តុបតែង​បន្ថែម​ទៀត​ជាមួយ​គ្រឿងបរិក្ខា​ក្នុង​រចនា​ថ្មី​ដែល​តុបតែង​ដោយ​ពណ៌​ក្រហម​ថ្នេរដេពណ៌ប្រផេះ ជាមួយនឹងឡូហ្គោ 60th model-year កៅអីអ្នកបើកបរដែលអាចលៃតម្រូវបាន ៦ទិសដៅ, កុងទ័រព័ត៌មាន TFT ទំហំ ៧អ៊ីញ អេក្រង់កំសាន្តទំហំ ៩ អ៊ីញ, ម៉ាស៊ីនត្រជាក់ដាច់ដោយឡែក, កញ្ចក់មើលក្រោយកាត់បន្ថយចំណាំងផ្លាត, កាំមេរ៉ា 3D មួយជុំរថយន្ត ទ្វារខាងក្រោយបើក-បិទដោយអូតូ ជាមួយនឹងប្រព័ន្ធ Kick-activated។

រថយន្តម៉ូដែលពិសេសនេះ បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព All-Speed ​​​​Dynamic Radar Cruise Control blind-angle waning, lane tracing assistance system, Automatic high beam, tire pressure alarm system ជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តម៉ូដែលពិសេស Toyota Corolla Cross ស៊េរីឆ្នាំ ២០២២ ត្រូវបានបំពាក់ដោយម៉ាស៊ីន Hybrid ចំណុះ ១,៨ លីត្រ ទំហំ ៤ ស៊ីឡាំង និងម៉ូទ័រអគ្គិសនី ដែលអាចផលិតបានកម្លាំងសរុប ១២២សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈតម្លៃប្រេងសាំងកំពុងឡើងថ្លៃ! Toyota ចេញ Corolla Cross ប្រភេទស៊ីសាំងតិច ជិះ ១០០គ.មស៊ីជាមធ្យមប្រហែល ៦លីត្រ

[បរទេស] ខណៈតម្លៃប្រេងសាំងកំពុងហក់ឡើង ក្រុមហ៊ុន Toyota កំពុងជួយសង្គ្រោះអតិថិជនខ្លួន ដោយបានធ្វើការបញ្ចេញនូវរថយន្ត Toyota Corolla Cross Hybrid សេរ៊ីឆ្នាំ២០២៣ ជាផ្លូវការ ជាមួយការឌីស្សាញឡើងជាមួយតម្លៃសមរម្យ និងសន្សំសំចៃ។

រថយន្ត Toyota Corolla Cross Hybrid សេរ៊ីឆ្នាំ២០២៣ ត្រូវបានផលិតឡើងនៅឯរោងចក្រ Mazda Toyota Manufacturing ក្នុងទីក្រុង Huntsville រដ្ឋ Alabama។

Toyota បានផ្តល់អោយរថយន្តនេះចំនួន ៥ប្រភេទគឺ LE, XLE, S, SE និង XSE។ សម្រាប់ម៉ូឌែលឆ្នាំ២០២៣នេះ វាទទួលបាននូវការអភិវឌ្ឍដូចជា បានបំពាក់ស្តង់ដាមកជាមួយអេក្រង់កម្សាន្តទំហំ ៨អ៊ីងភ្ជាប់ដោយមុខងារឥតខ្សែ Apple Carplay, Android Auto និង 4G Wifi បន្ថែមជាមួយកញ្ចប់សុវត្ថិភាព Toyota Safety Sense 3.០ ស្តង់ដាដែលមានមុខងារដូចជា Adaptive Cruise Control, Automatic Emergency Braking with Pedestrian Detection និង Lane-keep Assist with Lane Centering។

Toyota ពុំទាន់បញ្ជាក់អោយស៊ីជម្រៅសម្រាប់ព័ត៌មានមួយចំនួននៃរថយន្តកូនកាត់មួយនេះនៅឡើយនេះទេ ដោយរង់ចាំជិតដល់ពេលចេញលក់ផ្លូវការ ប៉ុន្តែក៏បានបញ្ជាក់ថាវានឹងដំណើរការដោយប្រព័ន្ធ Hybrid ជំនាន់ទី៥ និងប្រព័ន្ធបបើកបរ AWD ព្រមទាំងមានថាមពលសរុប ១៩៤សេះ ច្រើនជាងម៉ូឌែលធម្មតាចំនួន ២៥សេះ និងអាចរត់ស្ទុះពីល្បឿន ០-៩៦គ.ម/ម៉ ប្រើពេល ៨វិនាទី និងមានកម្រិតស៊ីសាំងជាមធ្យមចំនួន ៦,៣លីត្រ/១០០គ.ម។

ចំណែឯតម្លៃក៏ដូចគ្នាដែរ ពុំទាន់បញ្ជេញនៅឡើយនេះទេ ប៉ុន្តែគេរំពឹងថាវានឹងមានតម្លៃថ្លៃជាម៉ូឌែលធម្មតា ដោយចាប់ផ្តើមពី ២៥ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+