ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងថ្ងៃប្រកាសឡាន SUV មហាកម្លាំង និងកំពូលប្រណីតផុតលេខ

[ទីផ្សារបរទេស] Aston Martin បានចេញផ្សាយវីដេអូខ្លីថ្មីមួយអំពីរថយន្ត SUV DBX ប្រភេទថ្មី ដែលនឹងក្លាយជារថយន្ត SUV ប្រណីតដែលមានកម្លាំងខ្លាំងដាច់គេលើលោក។

តាមរយៈវីដេអូខ្លីបានបង្ហាញផ្នែកមួយចំនួននៃរថយន្ត SUV DBX ប្រភេទថ្មី ហើយអ្វីដែលពិសេសនោះគឺមានការបញ្ជាក់ច្បាស់ៗថារថយន្តនេះនឹងប្រកាសចេញនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។

គួរដឹង DBX ធម្មតាមានបំពាក់ម៉ាស៊ីន Twin-Turbo ចំណុះ៤,០លីត្រ ៨ស៊ីឡាំង របស់ក្រុមហ៊ុន Mercedes-AMG ដែលអាចផលិតកម្លាំងបានរហូតដល់ ៥៤២សេះ។ ចំណែក DBX ប្រភេទថ្មីនេះរំពឹងថាប្រើម៉ាស៊ីន Twin-Turbo ចំណុះ៥,២លីត្រ ១២ស៊ីឡាំង ដែលផលិតកម្លាំងបាន ៧១៥សេះ ដូចដែលមានលើរថយន្ត DBS Superleggera។

ប្រសិនបើដូចនេះមែនវាមានកម្លាំងខ្លាំងជាងរថយន្ត Bentley Bentayga Speed ដែលផលិតកម្លាំងបាន ៦២៦សេះ និងរថយន្ត Lamborghini Urus ដែលផលិតកម្លាំងបាន ៦៤១សេះ រួមទាំង Rolls-Royce Cullinan ដែលមានកម្លាំង ៥៩២សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! ទ្បាន Beijing U5 PLus បានដាក់លក់នៅវៀតណាម តម្លៃខ្ទង់ ២ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Beijing បានធ្វើការចេញលក់ជាផ្លូវការនូវរថយន្ត US Plus 5 ប្រភេទ C-Class សម្រាប់ទីផ្សារនៅប្រទេសវៀតណាម តម្លៃចាប់ពី ២១ ៨៨០ដុល្លារ។

សម្រាប់រថយន្ត Beijing US Plus 5 មានប្រវែង ៤,៦៦០មម, ទទឹង ១,៨២០ មម, និងគម្លាតពីកង់មុខ-ក្រោយ ២,៦៧០ មម។ព្រមទាំងសំបកកង់ ២០៥/៥៥ R16 ជាមួយនឹងយ៉ាន់ស្ព័រ។

ចំពោះការឌីហ្សាញផ្នែកខាងក្រៅនៃរថយន្ត Beijing US Plus 5 បំពាក់នូវប៉ាណាប្រភេទក្រូម និងអមដោយចង្កៀងមុខ-ក្រោយ LED។

ផ្នែកកាប៊ីននៃរថយន្ត Beijing US Plus 5 បំពាក់នូវកុងទ័រឌីជីថល LCD និងអេក្រង់ប្រព័ន្ធកម្សាន្តភ្លោះ, កាំមេរ៉ា ៣៦០ ដឺក្រេ និងរន្ធ USB ចំនួន ២ផងដែរ។

រថយន្ត Beijing US Plus 5 ប្រើប្រាស់ម៉ាស៊ីនសាំង ១,៥លីត្រ ផលិតកម្លាំង ១១៣សេះ និងកម្លាំងរមួល ១៤២ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT៕

 ប្រភព៖ zingnews.vn

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រឿងតែងខ្លួនថ្មី ជួយឲ្យ Toyota Land Cruiser 300 មានរូបរាងកាន់តែស្ព័រ

[ទីផ្សារបរទេស] ថ្វីត្បិតតែទើបតែចេញលក់ប៉ុន្មានខែមុនក៏ដោយ ក៏ Toyota Land Cruiser ជំនាន់ចុងក្រោយនេះ បានបង្កើតភាពទាក់ទាញដូចគ្នាទៅនឹងជំនាន់ចាស់ដែរ។ បន្ទាប់ពីកញ្ចប់សម្រាប់គ្រឿងលម្អផលិតដោយ Liberty Walk ឬ Modellista រថយន្ត SUV នេះ ក៏បានទទួលនូងកញ្ចប់ថ្មីពីក្រុមហ៊ុន M’z Speed ​​​​ដែលជាក្រុមហ៊ុនកែច្នៃពីប្រទេសជប៉ុន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន M’z Speed ​​​​បាន​ដាក់​ឈ្មោះ​កញ្ចប់​នេះ​ថា Exclusive Zeus LUV Line។ បើប្រៀបធៀបទៅនឹងស៊េរីដើម ការផ្លាស់ប្តូរនៅលើប្រភេទរបស់ M’z Speed ​​​​ជួយឱ្យរថយន្តមើលទៅមានលក្ខណៈស្ព័រ និងកាចជាងមុន។

បើក្រលេកមើល​ពី​ខាង​មុខ​វា​ងាយ​មើល​ឃើញ​ថា​ប៉ាណាខាងមុខថ្មី​មិន​មាន​ឡូហ្គូ Toyota ទៀតទេ។ កាងខាងក្រោមក៏មានរាងចុះក្រោមដែលមានរន្ធខ្យល់កាន់តែធំ។

របាទ្វាកញ្ចក់ទាំងសងខាងគឺជាការរួមផ្សំនៃផ្លាស្ទិកដែលធ្វើពីក្រូម៉េ និងប្លាស្ទិកពណ៌ខ្មៅ។ បើប្រៀបធៀបទៅនឹងម៉ូដែលដើម ដោយឈ្នាន់ជើងចំហៀងដែលបំពាក់ដោយ M’z Speed ​​​​នៅលើ Land Cruiser។

ក្នុងនោះដែរ អតិថិជនអាចជ្រើសរើសបំពង់ស៊ីមាំងដែលធ្វើពីកាបូន ឬដែកអ៊ីណុក អាស្រ័យលើតម្រូវការរបស់ពួកគេ។ ក្នុងនោះ​ Toyota កំពុងផ្តល់ជូននៅប្រភេទចុងក្រោយនៃរថយន្ត SUV ដ៏ល្បីល្បាញរបស់ខ្លួនជាមួយនឹងម៉ាស៊ីនសាំងចំណុះ ៣.៥​ លីត្រ Twin-turbo V6 ផលិតកម្លាំងបាន ៤០៩ សេះ និងម៉ាស៊ីនសាំងចំណុះ ៣.៣ លីត្រ twin-turbo V6 ផលិតកម្លាំងបាន ៣០៤ សេះ ដោយថាមពលត្រូវបានបញ្ជូនទៅកង់ទាំង៤តាមរយៈប្រអប់លេខអូតូ ១០ វគ្គ។

សម្រាប់តម្លៃលក់របស់ bodykit ដោយ M’z Speed ​​គឺ ២ ៨៨១ ដុល្លារ ប្រសិនបើអ្នកបញ្ជាការទិញដោយពុំទាន់លាបពណ៌ នឹងកើនឡើងដល់ ៤ ១៣៩ សម្រាប់ឈុតលាបពណ៌៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Yamaha Ego Gear 125 បានបង្ហាញខ្លួនផ្លូវការ​ តម្លៃសមរម្យ

[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានធ្វើការបញ្ចេញនូវម៉ូតូ Ego Gear 125 ស៊េរីឆ្នាំ២០២២ ប្រភេទ Scooter ជាមួយនឹងរូបរាងស្អាត និងងាយស្រួលជិះក្នុងក្រុង។

សម្រាប់ម៉ូតូ Ego Gear 125 បានបំពាក់នូវចង្កៀងមុខ LED, កុងទ័រឌីជីថល និងរន្ធសាកថ្មទូរស័ព្ទជាដើម។ បន្ថែមពីនេះមានទំហំបណ្តោយ ១,៨៧០ មម, ទទឹង ៦៨៥ មម និងកម្ពស់ ១,០៦០ មម ។ ហើយធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៤.២ លីត្រ និងទម្ងន់ ៩៥ គីឡូក្រាមផងដែរ។

ម៉ូតូ Ego Gear 125 ប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង ចំណុះ ១២៥ សេសេ ផលិតកម្លាំង ៩,៣៨ សេះ និងកម្លាំងរមួល ៩,៦ ញ៉ូតុនម៉ែត្រ ។

Yamaha Ego Gear 125 បានបំពាក់ផ្នែកខាងមុខជាមួយប៊ូម Telescopic ខណៈដែលខាងក្រោយប៊ូមរ៉ឺស័រ ​និងប្រភេទហ្វ្រាំងឌីសខាងមុខ និងហ្វ្រាំងតាំបួនៅខាងក្រោយ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ៨០/៨០-១៤M/C និងក្រោយទំហំ ១០០/៧០-១៤M/C ជាដើម។

យ៉ាងណាមិញចំពោះម៉ូតូ Yamaha Ego Gear 125 ស៊េរីឆ្នាំ២០២២ មានតម្លៃ ១,២៧០ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសម៉ាទ្បេស៊ី៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រាងកប់សាហាវ! Ford Mondeo ២០២២ បង្ហាញខ្លួនផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការបញ្ចេញនៅរថយន្ត all-new Mondeo ជាផ្លូវការនៅ មជ្ឈមណ្ឌលរចនាប្រទេសចិនរបស់ Ford ក្នុងទីក្រុងសៀងហៃ ខណៈដែលរថយន្តស៊េរីថ្មីខ្នាតមធ្យមត្រូវបានបម្រុងទុកសម្រាប់ទីផ្សារប្រទេសចិនទាំងស្រុង។

ខណៈ Mondeo ថ្មីបញ្ចូលការរចនាចុងក្រោយបង្អស់របស់ Blue Oval  បើប្រៀបធៀបទៅនឹងជំនាន់មុន ម៉ូដែលថ្មីនេះមានទំហំធំទូលាយជាង ២៣ មម និងវែងជាង ៦៣​ មម ជាមួយនឹងប្រវែងសរុប ៤,៩៣៥ មម ។ ក្រុមហ៊ុន Ford មិនបានប្រាប់ព័ត៌មានជាក់លាក់នោះទេ ប៉ុន្តែរំពឹង Mondeo នឹងប្រើប្រាស់ស្ថាបត្យកម្មដូចនឹងរថយន្ត Ford Evos និង Lincoln Zephyr តែមួយគត់របស់ប្រទេសចិន។

ការរចនាបែប coupe-style ធ្វើឲ្យរថយន្ត Mondeo ស៊េរីថ្មីមានលក្ខណៈកាន់តែស្ព័រ។ រថយន្តនេះមានផ្នែក​ខាងមុខបំពាក់​ដោយចង្កៀង​មុខ​ និងប៉ាណា​ស្រដៀង​នឹង Evos ។ សម្រាប់តួ​ខ្លួន​មានលក្ខណៈរឹងមាំ​ជាង​​ជំនាន់​មុន​ទាំង​អស់ ដោយ​មានកាងក្រោយដូច​រថយន្ត​ Mustang ​ និង​ក្រាហ្វិក​ភ្លើង​ក្រោយជដើម។

នៅផ្នែកខាងក្រោយ មានកញ្ចក់ខាងក្រោយ ដែលលាតសន្ធឹងទៅដល់កាងលំអ ខណៈដែលអំពូលភ្លើងខាងក្រោយ និងអក្សរ Mondeo ធ្វើឱ្យមានភាពកាន់តែទាក់ទាញផងដែរ។ កាង​ខាង​ក្រោយ​មានលក្ខណៈ​ក្រូម៉េ និងកាងលំហូខ្យល់ជាដើម។ តាមរូបភាពបែកធ្លាយដែលលេចចេញកាលពីប៉ុន្មានខែមុន ក្រុមហ៊ុន Ford ទំនងជានឹងបង្ហាញនូវប្រភេទ ST-Line បែបស្ព័រជាង ជាមួយនឹងកាង និងកង់ខុសៗគ្នា។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ​ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Ford មិនរួមបញ្ចូលព័ត៌មានអំពីលក្ខណៈបច្ចេកទេសនោះទេ បើទោះបីជាផ្លាកសញ្ញា Ecoboost 245 នៅលើទ្វាខាងក្រោយរថយន្តបង្ហាញអំពីម៉ាស៊ីនចំណុះ ២,០ លីត្រ ដូចគ្នានឹងម៉ូដែល Evos ដែលទំនងជាភ្ជាប់ជាមួយប្រអប់លេខអូតូ ៨វគ្គផងដែរ។

ក្នុងនោះក្រុមហ៊ុន Ford មិនបានបង្ហាញពីផ្នែកខាងក្នុងនៃ Mondeo ថ្មីនោះទេ ប៉ុន្តែត្រូវបានគេរំពឹងថានឹងបំពាក់កុងទ័រដូចនឹង Evos ដែរ។ នេះមានន័យថា រថយន្តនេះនឹងបំពាក់ជាមួយ កុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ​ ២៧ អ៊ីញ សម្រាប់ SYNC+ 2.0 infotainment ជាមួយនឹងកម្រិត 4K ។ ក្នុងនោះរថយន្តនេះក៏ត្រូវបានគេរំពឹងថានឹងទទួលបានការបើកបរដោយស្វ័យប្រវត្តិកម្រិត ២+ ដូច Zephyr ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Kia Niro ២០២២ ជិះ ១០០គ.ម ស៊ីសាំង ៤,៤លីត្រ ចេញលក់ក្នុងតម្លៃខ្ទង់ ២ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Kia ធ្វើការបញ្ចញនូវរថយន្តម៉ូឌែល Niro ស៊េរីឆ្នាំ២០២២ ប្រភេទ SUV ខ្នាតតូច សម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង។

សម្រាប់រថយន្ត Kia Niro បំពាក់នូវអំពូល LED អមដោយភ្លើងពេលថ្ងៃ និងផ្នែកខាងក្រោយមានភ្លើងLED និងទ្បូហ្គោ Kia ដែលមានការយកលំនាំទៅតាមគំរូរថយន្ត HabaNiro កាលពីឆ្នាំ២០១៩។

បន្ថែមពីនេះផ្នែកខាងក្នុងនៃរថយន្ត Kia Niro ឆ្នាំ២០២២ ត្រូវបានឌីស្សាញថ្មីទៅលើតាប្លូ ព្រមទាំងបំពាក់ជាមួយអេក្រង់កម្សាន្តប្រភេទ TouchScreen ដែលស្រដៀងទៅនឹង Kia Sportageផងដែរ។

រថយន្ត Kia Niro ប្រើប្រាស់ជម្រើសម៉ាស៊ីន រួមមាន៖

  • ម៉ាស៊ីន Hybrid ចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីទ្បាំង ដំណើរការជាមួយនឹងម៉ូរទ័រអគ្គិសនីផលិតកម្លាំង ១៣៩សេះ និងកម្លាំងរមួល ២៦៥ ញ៉ូតុនម៉ែត្រ។
  • ម៉ាស៊ីន Plug-in hybrid ដោយប្រើប្រាស់អគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ៤១ គីទ្បម៉ែត្រ និងអគ្គិសនីសិទ្ធដែលមានកម្លាំងសរុប ២០១សេះ។

ដោយទ្បែកកម្រិតនៃការប្រើប្រាស់សាំងនៃរថយន្ត Kia Niro ចាក់ ១លីត្រ អាចបើកបរបានចម្ងាយ ២០,៨ គីទ្បូម៉ែត្រ ឬ ៤,៨លីត្រ ក្នុងចម្ងាយ ១០០គីទ្បូម៉ែត្រ។

យ៉ាងណាមិញចំពោះរថយន្ត Kia Niro មាន ៣ ជម្រើសរួមមាន Trendy, Prestige និង Signature ដោយតម្លៃចាប់ពី ២២ ៣៥៩ដុល្លារ ដល់ ២៧ ៧៩០ ដុល្លារ សម្រាប់ទីផ្សារនៅប្រទេសកូរ៉េខាងត្បូង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota India បញ្ចេញវីដេអូ​ Teaser របស់រថយន្តភីកអាប់ Toyota Hilux មុនពេលចេញជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota នៅក្នុងប្រទេស India បានធ្វើការបញ្ចេញនៅ វីដេអូ Teaser ជាផ្លូវការ របស់រថយន្តភីកអាប់ Toyota Hilux មុនពេលចេញជាផ្លូវការនៅថ្ងៃទី ២០ ខែ មករា ឆ្នាំ២០២២ នេះ ។

វីដេអូ Teaser ចុងក្រោយបង្អស់របស់ Toyota Hilux បានបង្ហាញពីផ្នែកខាងមុខរបស់រថយន្តនេះ ជាមួយប៉ាណាខាងមុខដ៏រឹងមាំ រំលេចជាមួយក្រូម៉េ និងត្រូវបានអមដោយចង្កៀងមុខ LED projector ។ លើសពីនេះទៅទៀត រថយន្តនេះប្រើគ្រោងឆ្អឺង IMVP platform របស់ក្រុមហ៊ុន Toyota ដូចនឹងគ្នា Innova Crysta និង Fortuner ផងដែរ ។

រថយន្ត Toyota Hilux ដំណើរការដោយម៉ាស៊ីនម៉ាសូ៊ត ចំណុះ ២,៨ លីត្រ ផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រសម្រាប់ការប្រើប្រាស់លេខដៃ ៦វគ្គ និង ៥០០ញ៉ូតុនម៉ែត្រសម្រាប់លេខអូតូ ៦វគ្គ CVT ។

ជាងនេះទៅទៀត រថយន្ត Toyota Hilux នឹងទទួលបានការបើកបរ 4×4 ជាមួយនឹងសមត្ថភាពបើកលើផ្លូវ Off-road កាន់តែប្រសើរ និងមានប្រព័ន្ធចាក់សោរប៉ុងផងដែរ។ បើនិយាយពីលក្ខណៈពិសេស Toyota Hilux នឹងទទួលបានចង្កៀងមុខប្រភេទ all-LED, ប្រព័ន្ធអេក្រង់កំសាន្ត Touchscreen ភ្ជាប់ដោយមុខងារសំបូរបែប។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Toyota India បានបើកការ​កក់​មិន​ផ្លូវ​ការ​សម្រាប់​រថយន្ត Toyota Hilux ហើយ​អតិថិជន​អាច​កក់​ទុក​មុន​បាន​ដោយ​បង់​ប្រាក់​ចំនួន ១ ៣៤៤ ដុល្លារ ជាមួយតម្លៃពេញដែរបានរំពឹងទុកមានតម្លៃប្រហែល ៤០ ៣៣០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Address ស៊េរីឆ្នាំ២០២២ ចេញលក់នៅថៃតម្លៃ ១៤០០ ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Suzuki បញ្ចេញនូវម៉ូតូ Address ស៊េរីឆ្នាំ២០២២ ប្រភេទ Scooter ជាមួយនឹងរូបរាងស្អាត ងាយស្រួលជិះធ្វើដំណើរនៅក្នុងទីក្រុង បានដាក់លក់ក្នុង ១,៤១៣ ដុល្លារសម្រាប់ទីផ្សារក្នុងប្រទេសថៃ។

សម្រាប់ម៉ូតូ Suzuki Addressបំពាក់នូវកន្លែងព្យួរមួកសុវត្ថិភាព ២​, ហោប៉ៅខាងមុខ ២  ងាយស្រួលទុកដាក់ អាចប្រើបានយ៉ាងពេញលេញ, ប្រដាប់ព្យួរឥវ៉ាន់ និងប្រអប់ផ្ទុកឥវ៉ាន់នៅក្រោមកៅអីទំហំ ២០,៦ លីត្រ ដែលអាចដាក់មួកសុវត្ថិភាពបានយ៉ាងងាយស្រួល។

វាមានប្រវែង ១,៨៤៥ មម, ទទឺង ៦៦៥ មម, កម្ពស់ ១,០៩៥  និងកម្ពស់ពីដីមកកែបម៉ូតូ ១២០ មម។ បន្ថែមពីនេះធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៥.២ លីត្រ និងទម្ងន់ ៩៨ គីឡូក្រាមព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ៨០/៩០-១៤M/C ៤០P និងក្រោយទំហំ 80/៩០-១៤M/C ៤៦P ផងដែរ។

ម៉ូតូ Suzuki Addressប្រ់ើប្រាស់ម៉ាស៊ីន ១ ស៊ីឡាំង ជាមួយប្រព័ន្ធស្អំប្រេង Air-cooled  ចំណុះ ១១៣ សេសេ និងភ្ជាប់ជាមួយប្រអប់លេខអូតូ V-Belt ៕

ប្រភព៖ th-bigbike

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi បាននាំយកគំរូរថយន្ត Mitsubishi Vision RALLIART Concept ទៅកាន់កម្មវិធី Tokyo Auto Salon ២០២២

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Mitsubishi Vision RALLIART Concept នៅក្នុងកម្មវិធី Tokyo Auto Salon ២០២២ ដែលធ្វើឡើងនៅក្នុងប្រទេសជប៉ុននៅចន្លោះថ្ងៃទី ១៤​ ដល់ ១៦ ក្នុងខែមករាកន្លងទៅ។

ខណៈគំរូរថយន្ត Mitsubishi Vision RALLIART Concept ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ Outlander PHEV ថ្មី​ដើម្បី​បង្កើន​កម្រិត​ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ស្ព័រ។និងបង្ហាញពីគោលគំនិតនៃការអភិវឌ្ឍន៍រថយន្ត RALLIART នាពេលអនាគត ជាមួយនឹងការរចនាថ្មី កាងខាងមុខ-ខាងក្រោយ, កាងលំហូខ្យល់ diffuser ធំនៅកាងខាងក្រោយ, ជាមួយនឹងថាសកង់ទំហំ ២២ អ៊ីញ ជាដើម។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Mitsubishi បាននាំយកមកវិញនៅឈ្មោះ RALLIART ជារថយន្តស៊េរីពិសេស ដូចជា Triton RALLIART និង Pajero Sport RALLIART ដែលត្រូវបានដាក់បង្ហាញទៅកាន់ពិភពលោកជាលើកដំបូងនៅក្នុងប្រទេសថៃ ក៏ដូចជា Outlander RALLIART Style និង Eclipse Cross RALLIART ដែល​បាន​បើក​ជា​លើក​ដំបូង​នៅ​ប្រទេស​ជប៉ុន​ក្នុង​ព្រឹត្តិការណ៍​ដដែល​នេះ​។

Mitsubishi Outlander PHEV ស៊េរី​ថ្មី​ទើប​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ប្រទេស​ជប៉ុន​កាល​ពី​ពេល​ថ្មីៗ​នេះ។ ដោយរថយន្តនេះដំណើរការដោយម៉ាស៊ីន Hybrid ដែលដំណើរការរួមគ្នារវាងម៉ាស៊ីនសាំង MIVEC ចំណុះ ២,៤ លីត្រ ផលិតកម្លាំងបាន ៩៨ សេះ និងកម្លាំងរមួល ១៩៥ ញ៉ូតុនម៉ែត្រ និងថាមពលម៉ូទ័រអគ្គិសនី ៤០ គីឡូវ៉ាត់សម្រាប់កង់ខាងមុខ  និង ៨៥ គីឡូវ៉ាត់ សម្រាប់កង់។ អាគុយនៅកង់ខាងក្រោយ បំពាក់ដោយអាគុយលីចូមកម្លាំង ២០ គីឡូវ៉ាត់ម៉ោង វាអាចបើកបរបានចម្ងាយ ៨៧ គីឡូម៉ែត្រ យោងតាម WLTC standards របស់ជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha Fazzio 125 Hybrid ចេញលក់នៅឥណ្ឌូនេស៊ី

[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានបញ្ចេញនូវម៉ូឌែល Fazzio 125 Hybrid ប្រភេទ Scooter ចេញលក់សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

សម្រាប់ម៉ូតូYamaha Fazzio 125 Hybrid បំពាកនូវចង្កៀងមុខ LED, កុងទ័រឌីជីថល អាចភ្ជាប់ទៅកម្មវិធី Y-Connect នៅលើទូរស័ព្ទ, ប្រព័ន្ធសោរពីចម្ងាយឆ្លាតវៃ, រន្ធសាកថ្មស្មាតហ្វូន និងប្រអប់ផ្ទុកឥវ៉ាន់នៅក្រោមកៅអីទហំ ១៧,៨ លីត្រផងដែរ។

ម៉ូតូ Yamaha Fazzio 125 Hybrid ប្រើប្រាស់ម៉ាស៊ីន Bluecore ចំណុះ ១២៥ សេសេ ផលិតកម្លាំង ៨,៣ សេះ និងកម្លាំងរមួល ១០,៦ ញ៉ូតុនម៉ែត្រ ដំណើរការជាមួយនឹងប្រព័ន្ធ Electric Power Assist Start ដើម្បីធ្វើឱ្យការបង្កើនល្បឿនអំឡុងពេលចាប់ផ្តើមមានភាពល្អប្រសើរ និងរលូនជាងមុន។

យ៉ាងណាមិញចំពោះ Yamaha Fazzio 125 Hybrid ស៊េរីឆ្នាំ២០២២ មានតម្លៃ ១,៥១១ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសឥណ្ឌូនេស៊ី៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+