ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru Forester ២០២២ ទទួលបានការអភិវឌ្ឍន៍ថ្មី ទៅលើបច្ចេកវិទ្យា និងម៉ាស៊ីន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានណែនាំរថយន្តប្រភេទ Forester ស៊េរីឆ្នាំ២០២២ ដែលនឹងគ្រោងដាក់លក់ដំបូងនៅក្នុងទីផ្សារអឺរ៉ុប។ បើប្រៀបធៀបទៅនឹងម៉ូដែលចាស់ Forester ស៊េរីឆ្នាំ២០២២ បានអភិវឌ្ឍន៍នៅបច្ចេកវិទ្យាជំនួយអ្នកបើកបរឲ្យកាន់តែប្រសើរឡើងជាងម៉ូដែលមុនៗ។

សម្រាប់កញ្ចប់បច្ចេកវិទ្យាជំនួយអ្នកបើកបរ EyeSight Driver Assist Technology ជំនាន់ទី ៤ ឥឡូវនេះក្លាយជាប្រព័ន្ធស្តង់ដារនៅលើ Forester ស៊េរីឆ្នាំ២០២២ រួមបញ្ចូលមុខងារ ១១ ដែលក្នុងនោះ ៣ មុខងារថ្មីគឺ automatic emergency sterring , automatic throttle ជាមួយ lan-centering និង​ lane-keeping assist ។

ទន្ទឹមនឹងនេះ Forester បានបំពាក់ប្រព័ន្ធបើកបរថ្មី S-AWD 4WD ជាមួយនឹងម៉ាស៊ីនប្រភេទ e-BOXER មានម៉ាស៊ីនចំណុះ ២,០លីត្រ ផលិតកម្លាំងបាន ១៤៧ សេះ រួមបញ្ចូលគ្នាជាមួយម៉ូទ័រអគ្គិសនីមានម្លាំង ១៦,៥ សេះ រថយន្តនេះមានសមត្ថភាពធ្វើដំណើរដោយអគ្គិសនីពេញលេញដោយប្រើប្រាស់ Motor Assist driving modes រហូតដល់ ១,៦គីឡូម៉ែត្រ និងមានល្បឿនអតិបរមា ៤០ គីឡូម៉ែត្រ/ម៉ោង។

នៅក្នុងរបៀប​បើកបរ S driving mode រថយន្ត Forester ស៊េរីឆ្នាំ២០២២ មានមុខងារ e-Active Shift Control ដែលជួយឱ្យរថយន្តមានភាពរហ័សរហួននៅពេលរត់លើផ្លូវដែលមានខ្យល់បក់។ ប្រព័ន្ធ Downhill control system ឥឡូវ​នេះ​ក៏​បាន​ក្លាយ​ជា​មុខងារស្ដង់ដារ​ ជាក់ស្តែងរថយន្តនេះ អាច​អូស​បាន​ដល់​ទៅ ១,៨៧០ គីឡូក្រាម។

ក្នុងនោះដែរ រថយន្តនេះក៏បានបន្ថែមនូវប្រព័ន្ធបញ្ជាដោយកាយវិការ (gesture control system ) ដោយអាចគ្រប់គ្រងសីតុណ្ហភាពបានដោយគ្រាន់ក្រវៀសដៃនៅពីមុខអេក្រង់កំសាន្ត។ ក្នុងនោះប្រព័ន្ធត្រួតពិនិត្យអ្នកបើកបរ Driver Monitoring System ក៏ត្រូវបានអភិវឌ្ឍន៍ និងបានបន្ថែមនៅមុខងារកៅអីអូតូ, កាំមេរ៉ាមួយជុំរថយន្ត និងម៉ាស៊ីនត្រជាក់ជាដើម។ សម្រាប់តម្លៃរបស់រថយន្ត Subaru Forester ស៊េរីឆ្នាំ២០២២ ដោយក្រុមហ៊ុនរថយន្តជប៉ុនមិនបានប្រកាសទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Honda Future 125 ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការនៅវៀតណាម

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានប្រកាសបញ្ចេញម៉ូតូនូវម៉ូឌែល Future 125 ស៊េរីឆ្នាំ២០២២ ជាផ្លូវការមានតម្លៃ ១​,២៩៤ ដុល្លា សម្រាប់ទីផ្សារនៅក្នុងប្រទេសវៀតណាម។

សម្រាប់ម៉ូតូ Honda Future 125 បានបំពាក់នូវចង្កៀងមុខ-ក្រោយ LED និងប្រព័ន្ធ Shutter key ដើម្បីសុវត្ថិភាពផងដែរ។

Honda Future 125 ប្រើប្រាស់ម៉ាស៊ីនទំហំ ១ ស៊ីទ្បាំ 4-stroke ដំណើរការជាមួយនឹងប្រព័ន្ធប៊ិច PGM-FI injectors ចំណុះ ១២៥ សេសេ ផលិតកម្លាំង ៩,១សេះ និងកម្លាំងរមួល ១០,២ ញ៉ូតុនម៉ែត្រ៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Wave110i ស៊េរីឆ្នាំ២០២២ ប្រើប្រាស់ម៉ាស៊ីន Honda Smart សន្សំសំចៃសាំង ចាក់ ១ លីត្រ ជិះបានចម្ងាយ ៧៧ គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការបញ្ចេញម៉ូតូនូវម៉ូឌែល Wave110i ស៊េរីឆ្នាំ២០២២ ប្រើប្រាស់ម៉ាស៊ីន Honda Smart និងសន្សំចៃសាំង មានតម្លៃ ១ ១១០ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសថៃ។

សម្រាប់ម៉ូតូ Honda Wave110i បំពាក់នូវចង្កៀងមុខ-ក្រោយ LED, កុងទ័រឌីជីថល LCD និងធុងសាំង ៥,០លីត្រ ផងដែរ។

បន្ថែមពីនេះ Honda Wave110i ប្រើប្រាស់ម៉ាស៊ីន Honda Smart ចំណុះ ១១០ សេសេ បច្ចេកវិទ្យាថ្មីដែល Honda បង្កើតទ្បើងដើម្បីសន្សំសំចៃសាំង និងប្រើបានយូរ ដំណើរការជាមួយនឹងប្រព័ន្ធប៊ិច PGM-FI injectors ដោយចាក់សាំង ១ លីត្រ អាចបើកបរបានចម្ងាយ ៧៧ គីទ្បូម៉ែត្រ៕

ប្រភព៖ th-bigbike

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បង្ហាញចេញរូបរាងផ្លូវការនៃរថយន្ត Ranger XL, XLS និង XLT ២០២៣ ថ្មី

[ទីផ្សារបរទេស] ទោះបីជាក្រុមហ៊ុន Ford បានបង្ហាញរូបភាពនៃរថយន្ត Ranger ស៊េរីឆ្នាំ២០២៣ ពីមុនមកក៏ដោយ។ ប៉ុន្តែមានតែម៉ូដែល Sport និង Wildtrak ប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុន Ford បានបញ្ចេញរូបភាពនៃម៉ូដែល XL, XLS និង XLT ផងដែរ ដែលជាម៉ូឌែលកម្រិតទាបជាងម៉ូឌែលប្រភេទ Sport និង Wildtrak ។

ក្នុងនោះដែរម៉ូដែល Ford Ranger ស៊េរីឆ្នាំ២០២៣ XL និង XLS ដែល​មាន​លក់​ក្នុង​ប្រទេស​អូស្រា្តលី ភ្ជាប់មក​ជាមួយ​នឹងចង្កៀងមុខ multi-reflector​ ​ពណ៌​ខ្មៅ។ ខណៈពេលដែលអំពូល LED ត្រូវបានរចនាឡើងជារាងពងក្រពើនៅជិតប៉ាណាខាងមុខ។ ខណៈម៉ូដែល Sport និង Wildtrak ការរចនារាងអក្សរ C មានភាពលេចធ្លោជាង។ សម្រាប់ម៉ូដែល XL ត្រូវបានបំពាក់ដោយថាសកង់ទំហំ ១៦ អ៊ីង ខណៈដែល XLS ត្រូវបានបំពាក់ដោយយថាសកង់ស្ព័រទំហំ ១៦ អ៊ីញ ពណ៌ Dark Sparkle Silver ។

ទោះបីជាទាំងម៉ូដែល XL និង XLS ត្រូវបានបង្កើតឡើងដើម្បីផ្តោតលើអតិថិជនក្រៅប្រទេសជាចម្បងក៏ដោយ។ ប៉ុន្តែម៉ូដែលទាំង២ក៏ភ្ជាប់មកជាមួយអេក្រង់ LCD បញ្ឈរទំហំ ១០.១ អ៊ីញ ដើម្បីគ្រប់គ្រងមុខងារផ្សេងៗរបស់រថយន្ត (Wildtrak មានអេក្រង់ទំហំ ១២ អ៊ីញ)។ នៅក្នុងរូបភាព កុងទ័រឌីជីថលស្រដៀងទៅនឹងម៉ូដែល Sport និង Wildtrak បានបង្ហាញផងដែរ។ ខណៈពេលដែលព័ត៌មានលម្អិតគ្រឿងបរិក្ខារស្តង់ដារផ្សេងទៀតត្រូវរង់ចាំជិតដល់ការបញ្ចេញនៃការដាក់ដំណើរការម្តងទៀត។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Ford ក៏បានបញ្ចេញម៉ូឌែល XLT ដែលផលិតឡើងតាមម៉ូដែល Sport និង Wildtrak ដោយបានបំពាក់មកជាមួយចង្កៀងមុខ C-Clamp LED, ប៉ាណាពណ៌ខ្មៅ និងថាសកង់ស្ព័រទំហំ ១៧ អ៊ីញ ពណ៌ Dark Sparkle Silver gray និងអេក្រង់កំសាន្ត ទំហំ ១០.១ អ៊ីង។

រថយន្ត Ford Ranger ស៊េរីឆ្នាំ២០២២ នឹងមានជម្រើស ៦ពណ៌​ ក្នុងនោះរួមមាន Absolute Black, Aluminum Silver, Arctic White, Blue Lightning, Meteor Gray និង Silver Sedona Orange ខណៈដែរប្រភេទ  Wildtrak បានបន្ថែម Luxe Yellow ជំនួសឲ្យ Blue Lightning ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Land Cruiser ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី ANCAP (មានវីដេអូ)

[ទីផ្សារបរទេស] រថយន្ត SUV ខ្នាតធំរបស់ក្រុមហ៊ុន Toyota បានទទួលនូវលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំនៃអូស្រ្តាលី ANCAP។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត Toyota Land Cruiser ២០២២ បានទទួលពិន្ទុទៅលើការ

  • ការពារអ្នកដំណើរពេញវ័យចំនួន ៨៩ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៨ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៧ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកជិះកង់ចំនួន ៨១ភាគរយ

ជាក់ស្តែងរថយន្ត Toyota Land Cruiser ឆ្នាំ២០២២ បានបំពាក់ស្តង់ដាមកជាមួយពោងសុវត្ថិភាព រួមមានពោងសុវត្ថិភាពជំហៀង ដើម្បីការពារក្បាល និងទ្រូង និងកញ្ចប់សុវត្ថិភាព ដែលរួមមានប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ, ប្រព័ន្ធព្រមានចេញពីគន្លង និងប្រព័ន្ធគ្រប់គ្រងល្បឿនដោយស្វ័យប្រវត្តិ។

គួររំលឹកផងដែរថា រថយន្ត Toyota Land Cruiser ឆ្នាំ២០២២ ផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង TNGA-F Platform និងបំពាក់មកជាមួយជម្រើសម៉ាស៊ីនចំនួន ២ជម្រើសរួមមាន៖ ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V6 ផលិតកម្លាំងបាន ៤១៥សេះ និងម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣លីត្រ V6 ផលិតកម្លាំងបាន ៣០៩សេះ ភ្ជាប់ដោយប្រអប់លេខ ១០វគ្គអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កប់ណាស់! Yamaha Fino 125 ស៊េរីឆ្នាំ២០២២ បង្ហាញខ្លួនជាមួយនឹងរូបរាងបែប Classic

[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវម៉ូតូ Fino 125 ស៊េរីឆ្នាំ២០២២  ជាមួយនឹងរូបរាងបែប Classic និងមានតម្លៃចាប់ពី ១ ៤០៣ ដុល្លារដល់ ១ ៥៦៨ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសថៃ។

សម្រាប់ម៉តូ Yamaha Fino 125 មានប្រវែងសរុប ១ ៨៧០ មម, ទទឺង ៧៤០ មម, កម្ពស់ ១ ២១០មម និងកម្ពស់ពីដីមកកែបម៉ូតូ ៧៤៥ មម។ បន្ថែមពីនេះធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៤.២ លីត្រ និងទម្ងន់ ៩៩ គីឡូក្រាមផងដែរ។

Yamaha Fino 125 បានបំពាក់នូវកុងទ័រឌីជលថល ទំហំ ៥,៨អ៊ីង, ចង្កៀងមុខ LED, ប្រព័ន្ធសោរពីចម្ងាយ និងប្រអប់ផ្ទុកឥវ៉ាន់ក្រោមកៅអីទំហំ ៨,២លីត្រផងដែរ។

Yamaha Fino 125 ប្រើប្រាស់ម៉ាស៊ីន ១ ស៊ីឡាំង 4 stroke ជាមួយប្រព័ន្ធស្អំប្រេង Air-cooled  ចំណុះ ១២៥ សេសេ និងភ្ជាប់ជាមួយប្រអប់លេខអូតូ V-Belt ។

Yamaha Fino 125 បានបំពាក់ផ្នែក​ខាង​ក្រោយ​ជាប៊ូម Telescopic shock និងប៊ូមក្រោយ Swing unit  ​ហ្វ្រាំងឌីសខាងមុខ និងហ្វ្រាំងតាំបួនៅខាងក្រោយ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ៧០/៩០-១៤M/C ៣៤P និងក្រោយទំហំ ៨០/៩០-១៤M/C ៤០P ជាដើម។

យ៉ាងណាមិញចំពោះតម្លៃម៉ូតូ Yamaha Fino 125 មានជម្រើស ៣ ពណ៍ ក្រហម, បៃតង និងខ្មៅ ហើយ ២ ម៉ូឌែលរួមមាន៖

  • Yamaha Fino 125 Standard តម្លៃ ១ ៤០៣ដុល្លារ
  • Yamaha Fino 125 Premium តម្លៃ ១ ៥៦៨ដុល្លារ ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Access 125 ស៊េរីឆ្នាំ២០២២ បង្ហាញខ្លួនជាផ្លូវការ ជាមួយតម្លៃយ៉ាងសមរម្យ

[ទីផ្សារបរទេស]ក្រុមហ៊ុន Suzuki បញ្ចេញនូវម៉ូតូម៉ូឌែល Access 125 ស៊េរីឆ្នាំ២០២២ ប្រភេទ Scooter តម្លៃ ១ ០០៣ ដុល្លារសម្រាប់ទីផ្សារក្នុងប្រទេសឥណ្ឌា។

សម្រាប់ម៉ូតូ Suzuki Access 125 មានការឌីហ្សាញបែប Classic ដោយបានបំពាក់ចង្កៀងមុខរាងការ៉េ ជាមួយនិងភ្លើងស៊ីញ៉ូបង្កប់​ដោយ​ផ្នែក​ខាង​មុខ​ឆ្វេង​និង​ស្តាំ។ បន្ថែមពីនេះ Honda Access 125 ក៏បានបំពាក់នូវកុងទ័រឌីជីថលផងដែរ។

បន្ថែមពីនេះ Suzuki Access 125 ប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង SOHC 2-valve ជាមួយនឹងប្រព័ន្ធស្អំប្រេង air-coolded ចំណុះ ១២៥ សេសេ ផលិតកម្លាំង ៨,៧ សេះ និងកម្លាំងរមួល ១០ញ៉ូតុនម៉ែត្រ។ ហើយធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៥ លីត្រ និងទម្ងន់ ១០៤ គីឡូក្រាមជាដើម។

យ៉ាងណាមិញចំពោះម៉ូតូ Suzuki Access 125 ស៊េរីឆ្នាំ២០២២ នៅក្នុងប្រទេសឥណ្ឌានឹងចេញលក់ជា ៧ ប្រភេទ ដែលត្រូវបានគេរំពឹងថានឹងមានប្រជាប្រិយភាពខ្លាំង។ ប៉ុន្តែម៉ូឌែលនេះមិនមានការលក់សម្រាប់ទីផ្សារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រាន់តែចុចប៊ូតុងមួយ រថយន្ត BMW នឹងប្តូរពណ៌តួរខ្លួនបានរហូតដល់ ៣ពណ៌ (មានវីដេអូ)

[ទីផ្សារបរទេស] កាលពីកំឡុងពេលនៃព្រឹត្តិការណ៍ពិពរណ៍អេឡិចត្រូនិចដ៏ធំ CES ឆ្នាំ២០២២ ក្រុមហ៊ុន BMW បានធ្វើការបង្ហាញចេញមុខងារដ៏ពិសេសមួយដែលគួរអោយចាប់អារម្មណ៍បំផុត ដែលមុខងារនោះអាចអនុញ្ញាតឲ្យរថយន្តធ្វើការផ្លាស់ប្តូរពណ៌តួរខ្លួនខាងក្រៅរបស់រថយន្ត ដោយផ្លាស់ប្តូរពីពណ៌ស ទៅពណ៌ប្រផេះ និងពណ៌ខ្មៅ បានយ៉ាងឆាប់រហ័ស ដោយគ្រាន់តែចុចប៊ូតុងមួយ។

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់នេះ បានហៅបច្ចេកវិទ្យានេះថា E Ink ដែលបកប្រែប្រហែលថាជាទឹកថ្នាំអេឡិចត្រូនិច នៅពេលទទួលបានគំនិតក្នុងការបង្កើតពីសៀវភៅអេឡិចត្រូនិច e-books ដោយអាចប្តូរទៅមករវាងពណ៌ស និងខ្មៅ ដោយផ្អែកទៅលើអារម្មណ៍ ឬលក្ខខណ្ឌអាកាសធាតុ។

ទឹកថ្នាំដំណើរការដោយប្រើបច្ចេកវិទ្យា electrophoretic នៅពេលសញ្ញាអគ្គិសនីត្រូវបានជម្រុញ សារធាតុពណ៌ផ្សេងគ្នាចូលមកលើផ្ទៃ ដែលបណ្តាលឱ្យតួរខ្លួនរថយន្តផ្លាស់ប្តូរពណ៌។ ការប្តូរពណ៌ត្រូវការថាមពលតិចតួចប៉ុណ្ណោះ ដើម្បីឱ្យរថយន្តផ្លាស់ប្តូរពណ៌។

លោក Frank Weber ប្រធានផ្នែកអភិវឌ្ឍន៍នៅ BMW បាននិយាយថា “បទពិសោធន៍ឌីជីថលនឹងមិនត្រូវបានកំណត់ត្រឹមតែការបង្ហាញពេលវេលានាពេលអនាគតនោះទេ” ។ “វានឹងមានការលាយបញ្ចូលគ្នាកាន់តែច្រើនឡើងនៃការពិត និងនិម្មិត។ ជាមួយនឹង BMW iX Flow យើងកំពុងនាំយកតួរថយន្តឲ្យមានជីវិត។

គួរបញ្ជាក់ផងដែរថា BMW E Ink នេះកំពុងស្ថិតក្នុងគម្រោងនៃការស្រាវជ្រាវ និងការរចនា របស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់នេះប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger ទំនងនឹងទទួលបានប្រភេទ Raptor ថ្មី បំពាក់​ម៉ាស៊ីន ៨ ស៊ីឡាំង

[ទីផ្សារបរទេស] ដោយមើលឃើញពីភាពពេញនិយមរបស់ Ranger Raptor ជំនាន់មុន ហាក់ដូចជា Ranger សេរ៊ីថ្មីក៏នឹងទទួលបានប្រភេទ Raptor ផងដែរ។ ខណៈពេល Ranger ម៉ូឌែលចាស់មិនដែលត្រូវបានផ្តល់ជូនជាមួយនឹងម៉ាស៊ីន ៨ស៊ីឡាំង នោះទេ ប៉ុន្តែភាពស្រដៀងគ្នារវាង Ranger ថ្មី និង Bronco គឺជារឿងដែលអាចកើតឡើងបាន។

Trevor Worthington អនុប្រធានក្រុមហ៊ុន Ford បានប្រាប់គេហទំព័រ Cars Guide ថា “Bronco DR គួរត្រូវបានផ្តល់នូវការបំផុសគំនិតសម្រាប់ Ranger Raptor ថ្មី ក្នុងនោះផងដែរមាន Bronco DR ជាច្រើនប្រើប្រាស់តូរគ្រោងស្តង់ដាររបស់ Bronco និងតួគ្រោងររបស់ Ranger ដែលយើងកំពុងស្ថិតក្នុងដំណើរការនៃការបញ្ចេញនោះគឺប្រើស្ថាបត្យកម្មដូចគ្នា”។

នាយកប្រតិបត្តិសកលនៃក្រុមហ៊ុន Ford Performance Motorsports លោក Mark Rushbrook ក៏បានបង្ហាញអំពីលទ្ធភាពនៃរថយន្ត Ranger Raptor ផងដែរ។

នៅពេលចោទជាសំណួរ ថាតើម៉ាស៊ីន V8 អាចបង្ហាញចេញទៅកាន់អតិថិជនដែលឬទេ? គាត់បានបង្ហាញថា លក្ខណៈពិសេសជាច្រើនរបស់ Bronco DR គួរចែករំលែកទៅកាន់ Ranger ផងដែរ។

ក្រុមហ៊ុន Ford កំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍ Raptor ប្រភេទ Bronco ហើយខណៈពេលដែលយើងប្រាកដថាអ្នកដែលចូលចិត្តរថយន្ត Ford ចង់ឃើញម៉ូដែល V8 ថ្មីៗនេះ របាយការណ៍បានបង្ហាញថារថយន្តនេះនឹងត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៣.៥ លីត្រ Twin-turbocharged EcoBoost V6 ដូច F-150 Raptor ដែលផលិតកម្លាំបាន ៤៥០ សេះ និងកម្លាំងរមួល ៦៩១ ញូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic, Ford Maverick និង Ford Bronco ផ្ដួលគូប្រកួត ដណ្ដើមបានពានរង្វាន់រថយន្តប្រចាំឆ្នាំ

[ទីផ្សារបរទេស] ទីបំផុតរថយន្ត Honda Civic, Ford Maverick និង Ford Bronco បានឈ្នះពានរង្វាន់ជារថយន្តប្រចាំឆ្នាំ, ពានរង្វាន់រថយន្ត Truck (ឬហៅថារថយន្តភីកអាប់) ប្រចាំឆ្នាំ និងរថយន្ត Utility (ឬអាចហៅថាជារថយន្ត SUV) ប្រចាំឆ្នាំ ពីកម្មវិធីពានរង្វាន់រថយន្ត រថយន្ត Truck និងរថយន្ត Utility របស់អាមេរិកខាងជើងប្រចាំឆ្នាំ២០២២។

រថយន្ត Honda Civic បានផ្ដួលរថយន្ត Mk8 Golf GTI/R រួមជាមួយរថយន្ត Lucid Air ក្លាយជារថយន្តប្រចាំឆ្នាំ២០២២ នៅអាមេរិកខាងជើង។ ចំណែកឯរថយន្ត Ford Maverick បានផ្ដួលរថយន្ត Hyundai Santa Cruz និងរថយន្ត Rivian R1T ដណ្ដើមយកពានរង្វាន់ជារថយន្តភីកអាប់ប្រចាំឆ្នាំ។

រថយន្ត Ford Bronco ឯណោះវិញបានផ្ដួលរថយន្ត Genesis GV70 និងរថយន្តអគ្គិសនីសុទ្ធ Hyundai Ioniq 5 ក្រសោបយកពានរង្វាន់ជារថយន្ត SUV ប្រចាំឆ្នាំ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+